Tuesday, August 20, 2013

ឈ្មួញឈើនៅស្រុកកំពង់សៀម យកឈើ លាក់ទុកក្នុងទឹក

0 comments
ប្រភព CEN : កំពង់ចាម: ឈ្មួញ​បាននិងកំពុង​ជញ្ជូន​ឈើមូល ឬ​ហុប និង​ឈើ​កែច្នៃ​រួច​ជាច្រើន​កន្លែង​តាម​មាត់ទន្លេ ក្នុង​ឃុំ​រអាង ឃុំ​រំចេក និង ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម ទម្លាក់​ចូលក្នុង​ទឹក​បឹង និង​ទន្លេ នៅពេល​យប់ ខណៈដែល​ចំណាត់ការ​បង្ក្រាប​របស់​សមត្ថកិច្ច ស្ថិតក្នុង​ភាពមិនច្បាស់លាស់​។​
សកម្មភាព​កម្មករ​កំ​ពុង​សែង​ឈើ​កែច្នៃ រួច​ដឹក​តាម​ផ្លូវទឹក​យកមក​លក់​ឲ្យ​ឈ្មោះ គា នៅ​ភូមិ​រអាង​ក្រោម ឃុំ​រអាង ស្រុក​កំពង់សៀម ដែល​សមត្ថកិច្ច​មិនទាន់បាន​បង្ក្រាប ហើយ​បច្ចុប្បន្ន បាន​ជញ្ជូន​ពី​មាត់ ទន្លេ​យកទៅ​លាក់​ក្នុង​ទឹក​បឹង​ក្រោយ​ផ្ទះ​ខ្លួនឯង​

​សកម្មភាព​ឈ្មួញ​ផ្អើល​យក​ឈើ​លាក់​នេះ បន្ទាប់ពី​មាន​សារព័ត៌​មានបាន​ផ្សព្វផ្សាយ​ពី​ការនាំ ក្បូនឈើ​ភាគច្រើន​ជា​ប្រភេទ​ឈើ​ធ្នង់ ជា​ឈើ​កំពុងមាន​ហាងឆេង​ត្រូវប៉ាន់ សម្រាប់​លក់​ឲ្យ​ឈ្មួញ​វៀតណាម បាន​ប្រើ​រូបភាព​បង្កប់​ក្រោម​អុស​សំណាត់ ពី​ទឹកដី​ស្រុក​សម្បូរ ខេត្តក្រចេះ មក​លក់ និង​កែច្នៃ នៅ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​នោះ កាលពី​សប្តាហ៍​កន្លងមក​សមត្ថកិច្ច​រួមមាន រដ្ឋបាល​ព្រៃឈើ និង កម្លាំង​ប៉ូលិស ដែល​ដឹកនាំ​ដោយ​លោក ផាន់ សុភ័ក្ត្រ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ចាម បាន​ចុះទៅ​រឹបអូស​ឈើមូល​បាន​ចំនួន​ជាង ១០០ កំណាត់​របស់​ឈ្មោះ រ័ត្ន និង ឆក នៅ​ភូមិ​ថ្មី ឃុំ​រំចេក ស្រុក​កំពង់សៀម​។​

សកម្មភាព​កម្មករ​កំ​ពុង​សែង​ឈើ​កែច្នៃ រួច​ដឹក​តាម​ផ្លូវទឹក​យកមក​លក់​ឲ្យ​ឈ្មោះ គា នៅ​ភូមិ​រអាង​ក្រោម ឃុំ​រអាង ស្រុក​កំពង់សៀម ដែល​សមត្ថកិច្ច​មិនទាន់បាន​បង្ក្រាប ហើយ​បច្ចុប្បន្ន បាន​ជញ្ជូន​ពី​មាត់ ទន្លេ​យកទៅ​លាក់​ក្នុង​ទឹក​បឹង​ក្រោយ​ផ្ទះ​ខ្លួនឯង​
 ​
​សមត្ថកិច្ច​បាន​បង្ក្រាប​តែ​រយៈពេល​ចំនួន ពីរ ថ្ងៃ​គឺ​ថ្ងៃទី ១៦-១៧ ខែសីហា ឆ្នាំ​២០១៣​ប៉ុណ្ណោះ​ហើយ​បាន​ដកថយ​វិញ​។ ប៉ុន្តែ​ការបង្ក្រាប​នោះ រង​ការរិះគន់​ពី​សំណាក់​មហាជន​ថា ការបង្ក្រាប​មិន​ស្មើភាព​គ្នា និង​មិន​ច្បាស់លាស់​បែរជា​ទុក​ឱកាស ឲ្យ​ឈ្មួញ​មាន​អត្តសញ្ញាណ​ច្បាស់លាស់ បាន​សែង​ឈើ​ដែល​បាន ខារ និង​សែង​ឡើងលើ​ច្រាំង​កន្លងមក​នោះ ទម្លាក់​ចុះ​ទឹកទន្លេ​វិញ​អស់​។ មានន័យថា ការបង្ក្រាប​លើក​នោះ ទំនង​គ្មាន​ផែនការ​ពិតប្រាកដ​។ ជាក់ស្តែង​ឈ្មួញ ឈើ​ល្បីឈ្មោះ ឈ្មោះ គា នៅ​ភូមិ​រអាង​ក្រោម ឃុំ​រអាង ស្រុក​កំពង់សៀម ដែល​ធ្លាប់​ឆ្លើយថា ដេប៉ូ​របស់ខ្លួន​ជា​ដេប៉ូ​ឈើ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ហើយ​ខ្លួន​លក់​តែ​ឈើ​នាំចូល​មាន​អាជ្ញាប័ណ្ណ​ច្បាស់លាស់ បែរជា​ឲ្យ​កម្មករ​សែង​ឈើ​កែច្នៃ ជា​សសរ​រួចហើយ​ប្រមាណ ១០០ ដើម​យកទៅ​លាក់​ក្នុង​ទឹក​បឹង​ក្រោយ​ផ្ទះ​។​


 ​សកម្មភាព​កម្មករ​កំ​ពុង​សែង​ឈើ​កែច្នៃ រួច​ដឹក​តាម​ផ្លូវទឹក​យកមក​លក់​ឲ្យ​ឈ្មោះ គា នៅ​ភូមិ​រអាង​ក្រោម ឃុំ​រអាង ស្រុក​កំពង់សៀម ដែល​សមត្ថកិច្ច​មិនទាន់បាន​បង្ក្រាប ហើយ​បច្ចុប្បន្ន បាន​ជញ្ជូន​ពី​មាត់ ទន្លេ​យកទៅ​លាក់​ក្នុង​ទឹក​បឹង​ក្រោយ​ផ្ទះ​ខ្លួនឯង​

​ជុំវិញ​ករណី​ឈ្មួញ​រកស៊ី​ឈើហុប បង្កប់​ក្រោម​ក្បូន​អុស​សំណាត់ និង​អ្នករកស៊ី​ឈើ​កែច្នៃ​អត់​ច្បាប់​អនុញ្ញាត ឬ​ប្រើប្រាស់​រូបភាព​បន្លំ​ជ្រក​ក្រោម​ស្លាក​ឈើ​ស្របច្បាប់​របស់​ឈ្មោះ គា នេះ​មជ្ឈដ្ឋាន​អ្នក​តាម ដាន​សំណុំរឿង​ឈ្មួញ​ឈើ​នៅ​ស្រុក​កំពង់សៀម​សង្ឃឹមថា សមត្ថកិច្ច​នឹង​វែកមុខ​ស្រាវជ្រាវ​រក​ជន​ដែល ពាក់ព័ន្ធ​ក្នុងការ​ប្រព្រឹត្ត​បទល្មើស និង​អ្នកប្រព្រឹត្ត​ផ្ទាល់​យកមក​ផ្តន្ទាទោស ដើម្បី​បញ្ឈប់​សកម្មភាព​ល្មើស​នៅលើ​ក​ក្រោយ​បន្តទៀត​៕

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន