Sunday, August 25, 2013

ដង្ហែកូនក្រមុំជាក្រុម ដោយការជិះកង់ ពីកណ្ដាលក្រុង ទៅជាយក្រុង

0 comments

ប្រភព Camnews.com.kh : កូនក្រមុំ និងកូនកម្លោះជនជាតិចិន ចំនួន ១៦គូ បានប្រើប្រាស់កង់ បញ្ជិះគ្នាពីក្រុងប៉េកាំង ទៅ
កាន់ទីប្រជុំជនតូចមួយ នៅជាយក្រុងដើម្បីប្រារព្ធពិធីរៀបការ។

កាលពីថ្ងៃទី ១៨សីហា គូស្នេហាចំនួន ១៦ គូនេះ បានសម្រេចចិត្តទុកពិធីជប់លៀងអាពាហ៍
ពិពាហ៍ដ៏ធំមួយឡែករបស់ខ្លយន ដើម្បីចូលរួមក្នុងការដង្ហែកូនក្រមុំដោយប្រើប្រាស់កង់ជាក្រុម
បញ្ជិះគ្នាទៅកាន់ស្រុក Yanqing ជាយក្រុងប៉េកាំង ប្រទេសចិន។

មូលហេតុដែលនាំឱ្យគូស្នេហាទាំងនេះ សម្រេចចិត្តប្រារព្ធពិធីរៀបការជាក្រុមបែបនេះ មិនទាន់
ត្រូវបានបង្ហើបឱ្យដឹងនៅឡើយរហូតមកដល់ពេលនេះ ប៉ុន្ដែគេបានដឹងថា បណ្ដាកូនកម្លោះ និង
កូនក្រមុំនេះ សុទ្ធសឹងតែជានិស្សិតដែលទើបបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ ហើយ
ពួកគេបានស្ម័គ្រចិត្តទៅធ្វើការនៅភូមិដាច់ស្រយាល។

ក្នុងការដង្ហែកូនក្រមុំនេះ ពួកគេស្លៀកពាក់ដូចគ្នា និងមានលក្ខណៈសាមញ្ញបំផុត។

ការជិះកង់ដង្ហែកូនក្រមុំបែបនេះ អាចជាបទពិសោធដ៏អស្ចារ្យមួយក្នុងជីវិត ដែលមិនអាចភ្លេច
បាន ប៉ុន្ដែ កូនកម្លោះក៏ត្រូវហត់ និងបែកញើសពេញខ្លួន ដោយសារតែកំដៅថ្ងៃ និងផ្លូវឆ្ងាយ។

បន្ទាប់ពីចាកចេញពីក្រុងប៉េកាំង ទៅដល់ជាយក្រុង ដែលមានចម្ងាយឆ្ងាយ កូនកម្លោះ និងកូន
ក្រមុំ បានជួបជុំគ្នាថតរូបជាអនុស្សាវរីយ ក្រោមផ្ទៃមេឃខៀវស្រងាត់ និងមានការឈរមើលពី
មនុស្សរាប់រយនាក់ផងដែរ។

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន