Thursday, August 22, 2013
ការិយាល័យអភិបាលកិច្ចល្អ រៀបចំសិក្ខាសាលា ស្តីពី ទំនាក់ទំនង ដើម្បីការទទួលខុសត្រូវ
ប្រភព CEN : ភ្នំពេញ: ការិយាល័យសម្របសម្រួលគម្រោងអភិបាលកិច្ចល្អមូលដ្ឋាន នៃក្រសួងមហាផ្ទៃ រៀបចំសិក្ខាសាលាបណ្តុះបណ្តាលមួយក្រោមប្រធានបទ "ទំនាក់ទំនង ដើម្បីការទទួលខុសត្រូវ" ធ្វើឡើងនៅថ្ងៃទី២២ខែសីហា ឆ្នាំ២០១៣ វេលាម៉ោង ៨ ព្រឹក។
សិក្ខាសាលានេះ ធ្វើឡើងនៅថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០១៣ វេលាម៉ោង ៨ ព្រឹក នៅមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអភិបាលកិច្ច ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ ដែលអ្នកចូលរួមអភិបាល និងសមាជិកក្រុមប្រឹក្សាស្រុក និងតំណាងអង្គការសង្គមស៊ីវិល ៣០ រូប។
សេចក្តីប្រកាសព័ត៌មាន បានលើកឡើងថា ដោយមានការគាំទ្រពីធនាគារពិភពលោក ការិយាល័យសម្របសម្រួលគម្រោងអភិបាលកិច្ចល្អមូលដ្ឋាន បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលនេះឡើង ក្នុងគោលបំណង ផ្តល់សមត្ថភាព លើការងារទំនាក់ទំនងរបស់ស្ថាប័នរដ្ឋ និងមិនមែនរដ្ឋ ដើម្បីពួកគេ បានលើកស្ទួយការទទួលខុសត្រូវ ក្នុងសង្គម និងអភិបាលកិច្ចល្អ នៅក្នុងប្រទេស៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment