ប្រភព CEN : ភ្នំពេញ: ស្ត្រីម្នាក់បានបាក់ជើងម្ខាង បណ្តាលមកពីគ្រោះថ្នាក់ចរាចររវាងម៉ូតូបុកម៉ូតូ កាលពីវេលាម៉ោង៤ និង២០នាទីទៀបភ្លឺ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣ នៅផ្លូវព្រះមុនីវង្ស កែងផ្លូវម៉ៅសេទុង (ស្តុបបូកគោ) ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។
សាក្សីដែលបានឃើញហេតុការណ៍ បាននិយាយថា មុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកហុងដាគុបជ្រុង៧០ ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ ណ៦២១៩-ភព១ បើកបរដោយស្ត្រីម្នាក់ ដោយដឹកផ្លែឈើមានចំនួន៤ខេង ក្នុងទិសដៅពីត្បូងទៅជើង តាមបណ្ដោយផ្លូវព្រះមុនីវង្ស យកទៅលក់នៅផ្សារនាគមាស ។ ពេលមកដល់ចំណុចស្តុបបូកគោ ក៏បានបត់ឆ្វេងទៅតាមផ្លូវម៉ៅសេទុង ស្រាប់តែមានម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1AS-9525 បើកបរដោយបុរសម្នាក់ក្នុងទិសពីត្បូងទៅជើង មកបុកចំពាក់កណ្ដាលម៉ូតូពេញទំហឹង បណ្ដាលឲ្យស្ត្រីខាងលើ រងរបួសធ្ងន់ បាក់កំភួនជើងស្ដាំ ។ ចំណែកបុរសដែលជិះម៉ូតូហុងដាសេ ១២៥ រងរបួសស្រាល ។
ក្រោយពេលកើតហេតុ ភាគីទាំងសងខាង បានព្យាយាមធ្វើការចរចាគ្នា ដើម្បីបញ្ចប់រឿង តែមិនត្រូវ ក៏ត្រូវសមត្ថកិច្ចចុះមកវាស់វែងយកម៉ូតូទាំង២គ្រឿង ទៅទុកនៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីធ្វើការដោះស្រាយ៕
Tuesday, August 20, 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment