Sunday, August 18, 2013

ក្រចកពណ៌ក្រហមក្រមៅ ជួយកំចាត់ភាពរងា ក្នុងរដូវរំហើយ

0 comments
អ្នកស្រឡាញ់ពណ៌ក្រមៅ និងតែងចូលចិត្តផ្លាស់ប្ដូរពណ៌ក្រចកដ៏គួរឱ្យពេញចិត្តរបស់ខ្លួន ដូច្នេះ
នៅក្នុងរដូវរំហើយ ឆ្នាំ ២០១៣ ចូរសាកល្បងទទួលបទពិសោធជាមួយពណ៌ក្រហមក្រមៅដ៏ទាក់
ទាញ!

មិនត្រឹមតែកៀបសង្កត់លើប្រភេទពណ៌ផ្សេងៗ ក្នុងកម្រងម៉ូដែលក្នុងរដូវរំហើយ  និងរដូវរងាឆ្នាំ 
២០១៣ ពណ៌ក្រហមក្រមៅ (ពណ៌ឈាមជ្រូក) ក៏ថែមទាំងត្រូវបានក្រុមអ្នកឯកទេសផ្នែកតុបតែង
សម្រស់ និងរចនាក្រចក យកមកធ្វើជាពណ៌គោល នៅក្នុងការគូស និងលាបក្រចក ក្នុងនោះ គេ
ឃើញពណ៌ក្រហមក្រមៅត្រូវគេប្រើ ស្ទើរតែ ១០០% ។

មូលហេតុដែលទទួលបានការពេញចិត្តពីក្រុមអ្នករចនាក្រចក និងពិភពអ្នកនិយមម៉ូដែលក្រចក
គឺដោយសារតែពណ៌ក្រហមក្រមៅ ជួយឱ្យគេមានអារម្មណ៍ថា កក់ក្ដៅក្នុងរដូវរំហើយដែលមាន
ខ្យល់ខ្លាំង និងរដូវរងាត្រជាក់កាយ។

ប្រសិនចូលចិត្តការរចនាក្រចកដោយប្រើប្រាស់ពណ៌ក្រហមក្រមៅនេះ សូមទស្សនារូបភាពខាង
ក្រោម ៖










ប្រភពមកពី camnews.com.kh 

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន