Thursday, August 22, 2013

វិធីងាយៗ ពីរយ៉ាង កំចាត់មុន និង ជួយឱ្យស្បែកមុខតឹងណែន បានឆាប់រហ័ស

0 comments
ប្រភព Camnews.com.kh : មុននៅលើស្បែក គឺជាបញ្ហាមួយ ដែលមនុស្សគ្រប់រូបតែងជួបប្រទះ ដោយសារជាតិខ្លាញ់លើ
ស្បែកមុខ កើនឡើង ដែលបង្កឱ្យកើតមានមុន នៅកន្លែងមួយចំនួនដូចជា៖ ស្បែកមុខ ក  ស្មា
ក្បាល និង ស្បែកខ្នង។ តើអ្នកជួបប្រទះនូវបញ្ហាទាំងអស់នេះ មែនដែរ ឬទេ? ខាងក្រោម នេះ
គឺជាវិធីសាស្រ្តព្យាបាល មុន  ដ៏ឆាប់រហ័សដោយធម្មជាតិ៕


១/ ក្រូចឆ្មារ៖ គឺជាឱសថព្យាបាលដ៏ពូកែស័ក្តិសិទ្ធិមួយ ដែលអាចកំចាត់មុន និង (មុនអង្កាម)
បានយ៉ាងឆាប់រហ័សដោយប្រើទឹកក្រូចឆ្មារ ពីព្រោះទឹកក្រូចឆ្មារ  សម្បូរទៅដោយវីតាមីន C។
ទឹកក្រូចឆ្មារ មានតួនាទីយ៉ាងសំខាន់ ក្នុងការកំចាត់មុនលើស្បែកមុខរបស់អ្នក បានយ៉ាងឆាប់
រហ័ស និងជួយថែរក្សាស្បែកមុខ ឱ្យសភ្លឺរលោង តឹងណែន ដោយធម្មជាតិ។ មានវិធីពីរយ៉ាង
ដើម្បី កំចាត់មុននៅលើស្បែកមុខរបស់អ្នក ដោយប្រើទឹកក្រូចឆ្មារធម្មជាតិ។ វិធីទីមួយ៖ យក
ក្រណាត់ស្អាតមួយ ឬ សំឡី ជ្រលក់ ទៅក្នុងទឹកក្រូចឆ្មារ បន្ទាប់មក លាបថ្មមៗនៅលើកន្លែង
កើតមុន មុនពេលចូលគេង។
វិធីទីពីរ៖ អ្នកអាចយកទឹកក្រូចឆ្មារមួយស្លាបព្រាបាយ លាយជាមួយម្សៅ  cinnamon powder
មួយស្លាបព្រាកាហ្វេ បន្ទាប់មក លាបនៅលើស្បែកមុខ ដែលកើតមុន ទុកមួយយប់  រួចលាង
សំអាតចេញដោយទឹកក្តៅឧណ្ឌៗ នៅពេលព្រឹក។ ប៉ុន្តែ វិធីនេះគឹមិនអាចប្រើបានចំពោះអ្នក
ដែលមានស្បែកមុខខូច ឬ ស្បែកមុខប្រតិកម្មនោះទេ។
២/ ទឹកឃ្មុំ៖ គឺជាឱសថធម្មជាតិមួយ សំរាប់ផ្សះជំងឺ ដែលអាចជួយព្យាបាលមុខ កើតមុនឱ្យ
ជាសះស្បើយបានយ៉ាងឆាប់រហ័ស និង ជួយការពារការឆ្លងមេរោគ លើស្បែកមុខ។ វិធីទី១៖
ប្រើក្រណាត់ស្អាតមួយ ឬ ប្រើសំឡី ជ្រលក់  ទៅក្នុងទឹកឃ្មុំ រួចលាប  ទៅលើស្បែកកើតមុន
ទុករយៈពេល ៣០នាទី។
វិធីទី២៖ លាងសំអាតមុខឱ្យស្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ។ ជំរើសមួយទៀត លាយទឹកឃ្មុំ
ជាមួយនឹង ម្សៅ cinnamon កូរចូលគ្នាឱ្យសព្វ ដើម្បីធ្វើជាម៉ាស បន្ទាប់មក  លាបនៅលើមុន
មុនពេលចូលគេង នៅពេលព្រឹកឡើង  អាចនឹងមានការរលាក ឬ ហើមតិចតួច  (ក្តៅស្បែក
មុខតិចតួច)   រួចលាងសំអាតស្បែកមុខ   ដោយទឹកត្រជាក់ ជាការស្រេច។ សូមបញ្ជាក់ថា៖ 
ម្សៅ cinnamon និង cinnamon powder អាចរកទិញបាន នៅផ្សារទំនើប៕

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន