Rotha Company
 
Showing posts with label International News. Show all posts
Showing posts with label International News. Show all posts

Tuesday, June 17, 2014

អាមេរិក​ថ្កោលទោស​ការ​សម្លាប់​រង្គាល​របស់​ក្រុម​សកម្មប្រយុទ្ធ ISIL នៅ​អ៊ីរ៉ាក់

0 comments
ប្រភពពី postkhmer.com
ក្រុងបាកដាដៈ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ចន្ទ បាន​ថ្កោលទោស​ការ​សម្លាប់​រង្គាល​«គួរ​ឲ្យ​រន្ធត់» របស់​ក្រុម​សកម្មប្រយុទ្ធ​អ៊ិស្លាមនិយម​ដែល​គេ​បាន​និយាយ​ថា បាន​សម្លាប់​ទាហាន​អ៊ីរ៉ាក់​រាប់​រយ​នាក់ ខណៈ​ពួកគេ​បាន​រុល​ទៅ​កាន់​ក្រុង​បាកដាដ បន្ទាប់ពី​បាន​ដណ្តើម​កាន់កាប់​តំបន់​ភាគ​ខាង​ជើង​អ៊ីរ៉ាក់ ដ៏ធំ​ល្វឹងល្វើយ។ អ៊ីរ៉ាក់ បាន​និយាយ ថា ខ្លួន​បាន​ទទួល​«ការ​ផ្តើម​គំនិត​ថ្មី​»​ប្រឆាំង​ក្រុម​យុទ្ធជន​មកពី​រដ្ឋ​អ៊ីរ៉ាក់​និង ឡឺ វ៉ង់​អ៊ិស្លាមនិយម ខណៈ​របាយការណ៍​គួរ​ឲ្យ​ខ្ពើម ជាច្រើន​បាន​លេចចេញ​អំពើ​ឃោរឃៅ ដែល​ត្រូវ​បាន​ប្រព្រឹត្ត​នៅក្នុង​អំឡុង​ពេល​នៃ​ការ​វាយលុក​លឿន​ដូច​ផ្លេកបន្ទោរ​របស់​ពួកគេ។
រូបថត​ជាច្រើន ដែល​បាន​បង្ហោះ តាម​អ៊ីនធឺណិត ត្រូវ​បាន​និយាយ​ថា បាន​បង្ហាញ​ពី​ក្រុម​សកម្មប្រយុទ្ធ កំពុង​ប្រហារ​ជីវិត​ភ្លាមៗ នៃ​សមាជិក​នៃ​កម្លាំង​សន្តិសុខ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​រាប់​សិប​នាក់ ខណៈ​ការ​បង្ហោះ​តាម​ធ្វីធើរ របស់​ក្រុម ISIL បាន​អះអាង​ថា​ពួកគេ​បាន​សម្លាប់ ទាហាន Shia​១៧០០​នាក់។
នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស អាមេរិក លោកស្រី Jen Psaki បាន​និយាយ​ថា​៖ «ការ​អះអាង​ពី​ក្រុម​រដ្ឋ​អ៊ីរ៉ាក់ និង​ឡឺវ៉ង់​អ៊ិស្លាម​និយម ថា​ខ្លួន​បាន​សម្លាប់​រង្គាល​ទាហាន​ទ័ពអាកាស Shia អ៊ីរ៉ាក់​ដែល​ទើប​នឹង​រើស​ថ្មី ១៧០០ នាក់​នៅ​ក្រុងទី​គ្រីត គឺ​គួរ​ឲ្យ​រន្ធត់ និង​ការ​ពិពណ៌នា​ពិតៗ អំពី​ការ បង្ហូរ​ឈាម ដែល​ក្រុម​ភេរវកម្ម​ទាំង​នេះ តំណាង​ឲ្យ»។


លោកស្រី​បាន​ថ្លែង​ថា៖ «​ខណៈ​យើង​មិន​អាច​បញ្ជាក់​ពី​របាយការណ៍​ទាំងនេះ បំណង​សំខាន់​របស់ ISIL គឺ​ដើម្បី​បំភ័យ​ទឹកចិត្ត​ពលរដ្ឋ​អ៊ីរ៉ាក់​គ្រប់​រូប និង​ជំរុញ​ការ​បាក់បែក​ខាង​និកាយ។
លោកស្រី Psaki បាន​ថ្លែង​ថា អាមេរិក នឹង​ជម្លៀស​បុគ្គលិក​ខ្លះ​ចេញ និង​បង្កើន​សន្តិសុខ​នៅឯ ស្ថានទូត​របស់​ខ្លួន ដែល​ធំបំផុត​របស់​អាមេរិក​ទូទាំង​ពិភពលោក និង​រៀបចំ​តំបន់​បៃតង​ដែល​ការពារ​រឹងមាំ​នៅ​ក្រុង​បាកដាដ ដោយសារ​អស្ថិរភាព​កំពុង​បន្ត។
កម្លាំង​អ៊ីរ៉ាក់​ដែល​បង្វឹក​ដោយ​អាមេរិក​បាន​បរាជ័យ​ភ្លាមៗ នៅពេល​ដែល​ក្រុម​ជ្រុលនិយម ISIL បាន​កាន់កាប់​ទីប្រជុំជន​សំខាន់ៗ​ភា្លមៗ​ពី​សប្តាហ៍​មុន ដោយ​បាន​បោះបង់​រថយន្ត​និង​ទីតាំង និង​បោះ​ឯកសណ្ឋាន​ចោល។
ពួកគេ បាន​កាន់កាប់​ក្រុង​មូស៊ុល​ដែល​ជា​ក្រុង​ធំ​ទី​២ និង​ក្រុងទី​គ្រីត ជា​ស្រុក​កំណើត​របស់​សាដាម ហ៊ូសេន ជា​ជន​ផ្តាច់ការ​ចុងក្រោយ និង​ជា​រដ្ឋធានី​នៃ​ខេត្ត​សាឡាហិដឌីន។ ក្នុង​ពេល​៤​ថ្ងៃ ពួកគេ​ស្ថិត​ក្នុង​ចម្ងាយ​៨០​គ.ម. ព្រំប្រទល់​ក្រុង​បាកដាដ។
ក្រុម​មន្ត្រី​អ៊ីរ៉ាក់ បាន​និយាយ​ថា ពេល​នេះ​កម្លាំង​ពួកគេ​បាន​និង​កំពុង​ចាប់ផ្តើម​វាយ​រុញច្រាន​ក្រុម​សកម្មប្រយុទ្ធ ហើយ​ទាហាន បាន កាន់កាប់​ទីប្រជុំជន​ពីរ នៅ​ខាង​ជើង​ក្រុង​បាកដាដ។
វីរសេនីយ៍ឯក​ប៉ូលិស​ម្នាក់​និង​វេជ្ជបណ្ឌិត​ម្នាក់ បាន​និយាយ​ថា ខណៈ​ពួកគេ​បាន​ចាប់ផ្តើម​រុញ​ក្រុម​ជនសកម្មប្រយុទ្ធ​ចេញ ពួកគេ​បាន​ឃើញ​សាកសព ប៉ូលិស​ឆេះខ្លោច​១២​នាក់​នី ទីប្រជុំជន​អ៊ីសាគី។
ក្រុង​វ៉ាស៊ីនតោន ក៏​បាន​ដាក់​ពង្រាយ​ក្រុម​នាវា​ផ្ទុក​យន្តហោះ​មួយ​ទៅ​កាន់​តំបន់​ឈូងសមុទ្រ ខណៈ​ប្រធានាធិបតី​អាមេរិក​លោក អូបាម៉ា បាន​ថ្លែង​ថា លោក​កំពុង​ថ្លែង​គ្រប់​ជម្រើស​ដើម្បី​គាំទ្រ​ដល់​អ៊ីរ៉ាក់៕ PSA
Read more...

Monday, March 17, 2014

នាវាចម្បាំង មួយគ្រឿងថ្មី សម្ភោធដាក់ អោយប្រើប្រាស់ ក្នុងវិស័យការពារជាតិ ជើងទឹក

0 comments
ប្រភពពី camnews.com.kh : ព័ត៌មានអន្តរជាតិ ៖ នៅវេលាព្រឹក ថ្ងៃទី ១៧ មីនា ឆ្នាំ ២០១៤ វិនាទីមុននេះ បន្តិច ទីភ្នាក់ងារ សារ ព័ត៌មានរដ្ឋចិន ស៊ិនហួរ បានចេញផ្សាយ អត្ថបទរូបភាព អោយដឹងថា នៅឯ ប្រទេសចិន ឯណោះ វិញរដ្ឋាភិបាលប្រទេសនេះ​ បានសម្រេចបញ្ជូលនាវាចម្បាំង មួយគ្រឿងថ្មី បម្រើអោយវិស័យការ ពារជាតិរបស់ប្រទេសនេះ ។
លើសពីនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា នាវាចម្បាំង មួយគ្រឿងថ្មី មួយនេះ មាន ឈ្មោះថា Weihai ។ យ៉ាងណាមិញ បើតាមសេចក្តីរាយការណ៍ បន្តអោយដឹងថា វាត្រូវបានគេដាក់ សម្ពោធជាផ្លូវការ កាលពីថ្ងៃ ១៥ មីនា កន្លងទៅនេះ ពោលដាក់សម្ភោធដំណើរការ បម្រើការអោយ វិស័យការពារជាតិ របស់ប្រទេសចិន ផ្ទាល់តែម្តង។
គួររំឭកថា វិស័យការពារជាតិ គឺជាវិស័យមួយ ដែលរដ្ឋាភិបាល សឹងតែគ្រប់បណ្តាប្រទេស មកពីជុំ វិញពិភពលោក មានការយកចិត្តទុកដាក់ តួយ៉ាង ប្រទេសចិន ខណៈមានងារ ជាកូននាគអាស៊ី ក៏ ដូចជា ជាប្រទេសមហាអំណាចសេដ្ឋកិច្ច តំបន់អាស៊ីហើយនោះ វិស័យការពារជាតិ ប្រទេសនេះ ពុំ ធ្លាប់ត្រូវបានរដ្ឋាភិបាលមើលរំលងនោះទេ ៕



Read more...

Thursday, March 13, 2014

អ្នកជំនាញ បកស្រាយអំពីអាថ៌ កំបាំង ថាតើមានរឿងហេតុអ្វី ដែល អាចកើតឡើងចំពោះ ជើង ហោះហើរ MH370 ដែលបាន បាត់នោះ?

0 comments
ប្រភពពី Khmerload.com : យន្តហោះ Boeing 777 ជាយន្តហោះធំ សម្រាប់ដឹកអ្នកដំណើរ មួយប្រភេទ ដែលទទួលបានការជឿទុកចិត្ត ជាងគេបំផុតមួយ នៅលើពិភពលោក ប៉ុន្តែ នាពេលថ្មីៗកន្លងទៅនេះ បែរជាមានឧបទ្ទវហេតុ បាត់យន្តហោះប្រភេទ Boeing 777 នេះ មួយគ្រឿង ពីប្រព័ន្ធរ៉ាដា ទៅវិញ ដោយមិនទាន់មាននរណា អាចដឹងពីមូលហេតុ នៃការបាត់ដំណឹងសូន្យឈឹង និង គ្មានដានអ្វីសោះនេះ នៅឡើយទេ។
យន្តហោះ Boeing 777-200ER ហោះហើរពីទីក្រុង គូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ទៅកាន់ទីក្រុង ប៉េកាំង ប្រទេសចិន បានបាត់ខ្លួនអស់រយៈពេល ៥ថ្ងៃមកហើយ ដោយមានមនុស្សលើនោះ ចំនួន ២៣៩នាក់ ដោយរួមមាន អ្នកដំណើរ ២២៧នាក់ និង បុគ្គលិកយន្តហោះ ចំនួន ១២នាក់។
តើមានរឿងហេតុអ្វី បានកើតឡើងទៅលើ ជើងហោះហើរ MH370 របស់អាកាសចរណ៍ ម៉ាឡេស៊ី នោះ? តើយន្តហោះនោះ ត្រូវគេបំផ្ទុះគ្រាប់បែក? មានបញ្ហាបច្ចេកទេស ឬ ខូចម៉ាស៊ីន? ត្រូវគេប្លន់ ឬក៏យ៉ាងណាទៅវិញ? យ៉ាងណាមិញ ទាំងនេះ នៅតែជាចម្ងល់ ដែលមិនទាន់អាចបកស្រាយ និង ពន្យល់បាន ថាមានរឿងអ្វីកើតឡើងឲ្យប្រាកដ នៅឡើយ។
តែទោះជាយ៉ាងណា អ្នកជំនាញ បានធ្វើការបកស្រាយ ទៅលើកត្តាដែលអាចទៅរួច មួយចំនួន ទាក់ទងនឹងនឹងករណីនេះ ៖
១. ម៉ាស៊ីនយន្តហោះ មិនដំណើរការ?
ផ្កាយរណប ធ្លាប់ចាប់បាននូវ វត្ថុគួរឲ្យសង្ស័យម្យ៉ាង ស្ថិតក្នុងតំបន់ដែលយន្តហោះ បានបាត់ខ្លួននោះ។ រូបភាព ដែលថតបាន ជាបំណែកវត្ថុអណ្តែត នៅលើផ្ទៃទឹក ស្ថិតនៅជិតផ្លូវដែលយន្តហោះ ត្រូវធ្វើដំណើរ។ តែអ្នកជំនាញម្នាក់ បានលើកឡើងថា បើសិនជាយន្តហោះ ពិតជាធ្លាក់ចូលសមុទ្រមែននោះ វាច្បាស់ជាមាន បំណែកស្រាលៗជាច្រើន នឹងអណ្តែតពេញផ្ទៃទឹក ជាពិសេស របស់ផ្សេងៗដែលនៅក្នុងយន្តហោះនោះ ហើយវាមិនអាចដែល ផ្នែកសំខាន់ៗ របស់យន្តហោះ អាចអណ្តែតទឹកបាននោះទេ វាច្បាស់លិចបាត់អស់ ព្រោះថាមានទម្ងន់ធ្ងន់។ តែវត្ថុក្នុងរូបភាពដែលថតបាននោះ មិនអាចឲ្យយើងប្រាកដបានថា ជាបំណែក របស់យន្តហោះឡើយ ព្រោះបើតាមមើលទៅ យ៉ាងហោចណាស់ វត្ថុនោះ ក៏មានប្រវែង ១២ម៉ែត្រ ទៅ ២១ម៉ែត្រ ដែរ។
អ្នកជំនាញខ្លះ បាននិយាយថា មួយវិញទៀត ក្នុងករណីដែល យន្តហោះជួបបញ្ហានឹង ប្រព័ន្ធថាមពល ក៏នៅមានប្រព័ន្ធថាមពលជំនួយមួយប្រភេទ បង្កើតឡើង សំរាប់ពេលជួបបញ្ហាផងដែរ ដែលអាចប្រើបានរយៈពេល ប្រហែល១ម៉ោង ផងដែរ។ រយៈពេលនេះ អ្នកបើកយន្តហោះ គួរតែ អាចស្វែងរកតំបន់ ដែលខ្លួនស្គាល់ ដើម្បីធ្វើការចុះចត នៅក្នុងទីតាំងណាមួយបាន។ ហេតុនេះហើយការជិះវិលបក ត្រឡប់ក្រោយវិញ អាចជាចំនុចសមស្របមួយដែរ ហើយរយៈពេលមួយម៉ោងក្រោយ យន្តហោះ Boeing-777 នោះអាចនឹងហោះលែងរួច នៅពាក់កណ្តាលផ្លូវ។
គួររំលឹកដែរថា យន្តហោះដែលបាត់ខ្លួននោះ ធ្លាប់ជួបប្រទះបញ្ហាស្លាប កាលពីមុន តែត្រូវបាន ក្រុមហ៊ុន Boeing ធ្វើការជួសជុលរួចរាល់ និង អាចហោះហើរវិញបាន ជាធម្មតា។ ដូចនេះ វាអាចមានភាគរយ ដែលថាយន្តហោះ បានទទួលរងគ្រោះថ្នាក់ ពីការខូច កាលពីគ្រាមុននោះ។
. យន្តហោះ ត្រូវបានគេប្លន់?
មកទល់ពេលនេះ មិនទាន់មានសញ្ញាណាមួយ បញ្ជាក់ថា យន្តហោះ ត្រូវបានគេប្លន់នោះទេ។ តែមានមនុស្សមួយចំនួន បាននិយាយថា ដោយសារតែយន្តហោះ មានបញ្ហា ជាមួយនឹងម៉ាស៊ីន ទើបមិនអាចអោយអ្នកបើកយន្តហោះ មានលទ្ធភាព ដើម្បីរាយការណ៍ពីបញ្ហាបាន។
យ៉ាងណាមិញ យន្តហោះមានប្រព័ន្ធអេឡិចត្រូនិច ជាច្រើន ដូច្នេះ អាចនឹងមាននរណាម្នាក់ បានលួចបិទ ឬ កាត់ផ្តាច់ ឲ្យមានបញ្ហា ដោយចេតនា។
៣. កំហុសរបស់អ្នកបើកយន្តហោះ?
ច្រើនថ្ងៃកន្លងមកនេះ មិនទាន់មានការចង្អុលបង្ហាញណាមួយ អាចបញ្ជាក់ថា ការបាត់ខ្លួនរបស់យន្តហោះ បានកើតមានឡើង ដោយសារតែ កំហុសរបស់អ្នកបើកបរ នៅឡើយនោះទេ។
អ្នកជំនាញខ្លះទៀត បានធ្វើការប្រៀបធៀប ជើងហោះហើរ MH370 របស់ម៉ាឡេស៊ី ជាមួយនឹង ជើងហោះហើរ ៤៤៧ របស់បារាំង ដែលបានធ្លាក់ កាលពីឆ្នាំ ២០០៩ ដោយសារតែជួបជាមួយនឹងព្យុះ នៅមហាសមុទ្រ អាត្លង់ទិក ខណៈធ្វើដំណើរ ចេញពីប្រទេសប្រេស៊ីល ទៅកាន់ទីក្រុង ប៉ារីស ប្រទេសបារាំង។ ក្នុងការស្រាវជ្រាវ អស់រយៈពេល ២ឆ្នាំ គេបានរកឃើញ បំណែករបស់យន្តហោះ នៅផ្ទៃបាតសមុទ្រ និង បានរកឃើញ ប្រអប់សម្លេងទៀតផង។ ក្រុមស៊ើបអង្កេតបារាំង បានធ្វើការស្តីបន្ទោសទៅលើ អ្នកបើកយន្តហោះ ដែលស្តាប់ខុស អំពីស្ថានភាពមិនអំណោយផល នាពេលនោះ។
៤. មានការវាយប្រហារភេវរកម្ម?
ទោះបីជាមានការរកឃើញថា អ្នកដំណើរ២នាក់ បានឡើងជិះលើយន្តហោះនោះ ដោយប្រើលិខិតឆ្លងដែន ដែលពួកគេបានលួចយកពីអ្នកដទៃ ក៏ពិតមែន តែក្រុមអ្នកស៊ើបអង្កេតរបស់ម៉ាឡេស៊ី បាននិយាយថា មិនទាន់មានភស្តុតាង ណាមួយ អាចបញ្ជាក់ថា ពួកគេទាំងពីរនាក់ ដែលធ្វើដំណើរលើនោះ មានការជាប់ពាក់ព័ន្ធអ្វី ជាមួយនឹងក្រុមភេវរកម្ម ណាមួយនៅឡើយនោះទេ។ ក្នុងនោះ ប៉ូលីសអន្តរជាតិ អង់ទ័រប៉ូល (Interpol) ក៏បានថ្លែងឲ្យដឹង ស្រដៀងគ្នានេះដែរថា៖ “ ព័ត៌មានដែលពួកយើងទទួលបាន យើងសូមធ្វើការសន្និដ្ឋានថា មិនមែនជាឧប្បតិហេតុ កើតឡើងដោយពួកភេវរករ នោះឡើយ" ។
យ៉ាងណាមិញ សំរាប់ ភ្នាក់ងារ CIA វិញ នៅតែមានការសង្ស័យ លើករណី ភេវរកម្ម និង នៅតែស៊ើបអង្កេត លើករណីបាត់យន្តហោះ យ៉ាងអាថ៌កំបាំងនេះ បន្តទៀត។
ចំណុចមួយទៀត មានការលើកឡើងថា យន្តហោះអាចនឹងត្រូវបានផ្ទុះ ទើបធ្វើឲ្យបាត់សញ្ញា ពីរ៉ាដា យ៉ាងដូច្នេះ ហើយចំនុចដែលយើងមិនអាចទាន់ដឹងបាននេះ វាអាចមកពីកត្តា ឬ ករណី ថ្មីអ្វីមួយ ដែលមិនធ្លាប់មានពីមុនមក៕
ប្រិយមិត្ត មានមតិយោបល់យ៉ាងណាដែរ ចំពោះករណីនេះ?

Read more...

Thursday, November 28, 2013

ទៅមើលវីដេអូ រន្ធត់ និងគួរអោយខ្លាចបំផុត ពោះបាឡែន យក្សស្រាប់តែផ្ទុះមួយរំពេច

0 comments
ប្រភពពី camnews.com.kh : ស្ទើរតែមិនគួរអោយជឿ ៖   បេក្ខភាពវីដេអូខាងក្រោមនេះ​​  ត្រូវបានរកអោយឃើញថា នៅក្នុង
រយៈពេល ២៤ ម៉ោងចុងក្រោយនេះ ពិតជាទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពោលគឺ​ មាន
ការចុះផ្សាយស្ទើរតែគ្រប់សារព័ត៌មានបរទេស។
គួរបញ្ជាក់ផងដែរថា បេក្ខភាពវីដេអូខាងក្រោមនេះ គឺជាសកម្មភាពថតជាប់ទាំងស្រុង ដោយ
នៅក្នុងនោះមើលទៅពិតជាគួរអោយរន្ធត់   គួរអោយខ្លាច   និង ខ្ពើមហួស  ខណៈពេលដែល
សព   ត្រីបាឡែនយក្ស  ដែលងាប់បានពីរថ្ងៃហើយនោះ   ស្រាប់តែពោះរបស់វា  ផ្ទុះចេញនូវ
គ្រឿងក្នុងមួយរំពេច ខណៈមានការកាត់មុខ ពីសំណាក់បុរសជាអ្នកជីវវិទូដែនសមុទ្រម្នាក់។
យ៉ាងណាមិញ បើតាមការអោយដឹងពីប្រភពសារព័ត៌មានអះអាងថា   ខ្សែអាថ៍វីដេអខាងក្រោ
មនេះ ត្រូវបានថតចេញពីប្រជុំកោះ Faroe Islands ប្រទេស Denmark ។ខាងក្រោមនេះគឺជា
វីដេអូ បើចិត្តសឿងណាស់ ចុចចូលមើលបន្តិចទៅ ៖ 


Read more...

Monday, November 11, 2013

ក្មេងប្រុសអាយុ៥ឆ្នាំ ចេះដុតនំពងទា តែមិនអាចបរិភោគបាន គួរឲ្យអាណិត

0 comments
ប្រភពពី khmerload.com : ចំពោះអ្នកជំនាញដុតនំ ឬ ចុងភៅទាំងអស់ តែងតែភ្លក់នូវនំ ឬ ម្ហូបដែលពួកគេបានធ្វើរួច តែចំពោះអ្នកដុតនំវ័យក្មេង របស់យើងនេះវិញ គឺគេមិនដែលធ្លាប់បានភ្លក់ សូម្បីតែម្ដង ព្រោះគេមិនអាចបរិភោគអាហារបាន។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កុមារា Theo Carnie មានជំងឺដ៏ចម្លែកម្យ៉ាង ដែលមិនអាចបរិភោគអាហារបានឡើយ រាល់ចំណីទាំងឡាយ ត្រូវកិនឲ្យម៉ដ្ឋ និងដាក់ក្នុងកូនចានតូច បញ្ចូលទៅតាមបំពង់តូច ចូលទៅក្នុងក្រពះរបស់គេតែម្ដង។
យ៉ាងណាមិញ កាលពីសប្ដាហ៍មុននេះ គេបានប្រារព្ធធ្វើ ពិធីខួបកំណើត អាយុ៥ឆ្នាំដំបូងបង្អស់របស់គេ ដែលមាននំខួបចំនួនពីរ នំមួយគេបានធ្វើសំរាប់មិត្តភក្កិ និងក្រុមគ្រួសាររបស់គេ ហើយមួយទៀតគឺគេទុកជាវត្ថុ អនុស្សាវរីយសំរាប់ខ្លួនគេ។
Theo Carnie ចូលចិត្តធ្វើនំខ្លាំងណាស់ តែគួរឲ្យស្ដាយដែលគេមិនអាចភ្លក់ នូវនំដែលជាស្នាដៃរបស់គេបាន។ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា កុមារា Theo បានបញ្ឈប់ឲ្យបរិភោគអាហារ តាំងពីគេអាយុ ៣ឆ្នាំមកម្ល៉េះ ព្រោះរាល់ពេលដែលគេបរិភោគអ្វីមួយ តែងតែក្អួតចេញមកវិញទាំងអស់ ហេតុដូចនេះហើយ ទើបក្រុមគ្រូពេទ្យសម្រេច ធ្វើការវះកាត់ដាក់បំពង់ទុយយ៉ូ មួយសំរាប់បញ្ជូនអាហារ ចូលទៅក្នុងក្រពះរបស់គេតែម្ដង។





Read more...

Friday, November 8, 2013

ក្មេងស្រីម្នាក់បានសំលាប់ខ្លួន ព្រោះត្រូវមិត្តប្រុសស្គាល់គ្នា តាម Facebook បោកព្រហ្មចារី

0 comments
ប្រភពពី khmer-note.com : ឥណ្ឌា៖ ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់បានចងកសំលាប់ខ្លួន ក្រោយ ពីត្រូវមិត្តប្រុស ដែលទើប ស្គាល់គ្នាតាម Facebook បោក ប្រាស់ព្រហ្មចារី។ ក្មេងស្រីជនជាតិឥណ្ឌា ដែលគេមិនស្គាល់ អត្តសញ្ញាណរស់នៅក្នុងទីក្រុង Bangalore រដ្ឋ Karnataka  បានធ្វើអត្តឃាតខ្លួនឯងកាលពី ថ្ងៃអង្គារ ហើយតាមប្រភព ពត៌មានបាន អោយដឹងថា នាងបានស្គាល់និស្សិតឆ្នាំទី២ នៅ សាកលវិទ្យាល័យ Seshadripuram ម្នាក់តាមបណ្តាញ Facebook អស់រយៈពេល ២ខែ ហើយនាងក៏ធ្លាប់បានរួមភេទ ជាមួយបុរសនោះផងដែរ។ ប្រភពពត៌មានក្នុងស្រុកបានអោយ ដឹងទៀតថា នាងបានខូចចិត្តយ៉ាងខ្លាំង ក្រោយពីនាងបានផ្ញើ request relationship សុំដាក់ “Marriage” ជាមួយមិត្តប្រុស របស់នាង ប៉ុន្តែត្រូវបុរសនោះបដិសេធ ហើយសើច ចំអកដាក់ នាង ដោយគេបាននិយាយថា ទំនាក់ទំនងពួកគេទាំង២គ្រាន់តែជាការលេងសើចប៉ុណ្ណោះ។ ក្មេងស្រីរងគ្រោះរូបនេះត្រូវ បានមិត្តរួមសាលាជាច្រើននាំគ្នាសើចចំអកឌឺដង ហើយក្រុមគ្រួសារ របស់នាងក៏មិនបានដឹងពីរឿងទំនាក់ទំនងស្នេហាតាម Facebook នោះដែរ ដោយគ្រាន់តែ ពួកគាត់ប្រទះឃើញសពកូនស្រីចងកក្នុងបន្ទប់ប៉ុណ្ណោះ។ នេះគឺជាពត៌មានមួយសំរាប់ មិត្តនារីៗ ដែលនិយមលេង Facebook ហើយសូមកុំទុកចិត្តគេពេក។
Read more...

ក្មេងស្រី ១៦ឆ្នាំ ត្រូវគេចាប់រំលោភសេពសន្ថវៈ បូក និងសន្លប់មិនទាន់ដឹងខ្លួន

0 comments
ប្រភពពី បរទេស : តាមរបាយការណ៍របស់ ប៉ូលីសនៅក្នុង Nigeria បានឲ្យដឹងថា ក្មេងស្រីក្រោមអាយុ១៨ឆ្នាំ ម្នាក់ត្រូវបានគេចាប់រំលោភ ដែលនៅពេលបច្ចុប្បន្ននេះ នាងនូវមិនទាន់ដឹងខ្លួននោះទេ។
រឿងរ៉ាវទាំងនេះ បានកើតឡើង នៅក្នុងទីក្រុង Abeokuta នៃរដ្ឋ Ogun ប្រទេស Nigeria ដែលតាមសម្ដីរបស់ប៉ូលីស បានថ្លែងថាក្មេងស្រី អាយុ ១៦ឆ្នាំត្រូវបានបញ្ជូនមក កាន់មន្ទីរពេទ្យ និងស្ថិតនៅក្នុងអាការៈធ្ងន់ធ្ងរ ក្រោយពីនាងត្រូវបានជនពាលចាប់រំលោភ កាលពីថ្ងៃច័ន្ទ ៤ ខែវិច្ឆិកា ឆ្នាំ២០១៣មុននេះ នាម៉ោង ៨យប់ នៅតាមផ្លូវ ដែលនាងត្រលប់មកពី ផ្សារ។ ក្រោយពីមានការសើុបអង្កេត បានឲ្យដឹងថា ក្មេងស្រី១៦ឆ្នាំនេះ ត្រូវបានក្រុមគ្រួសារឲ្យទៅផ្សារ តែនៅម៉ោង៨យប់ នាងត្រូវបានគេចាប់យកចូល ទៅក្នុងផ្លូវម្ខាង និងរំលោភតែម្ដង។ អ្វីដែលមិនគួរឲ្យជឿនោះ នាងមិនត្រូវបានគេរំលោភតែម្នាក់នោះទេ គឺនាងត្រូវបានគេរំលោភបូក និងរំលោភនាងរហូតដល់នាង សន្លប់តែម្ដង។
ជាមួយគ្នានោះ នាងត្រូវបានអ្នកដំណើរប្រទះឃើញ និងទូរស័ព្ទរបស់អ្នកជួយសង្គ្រោះបន្ទាន់តែម្ដង ហើយក៏ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យធំនៅក្នុងទីក្រុងនៃតែម្ដង។
តាមការបញ្ជាក់ ពីប៉ូលីសបានឲ្យដឹងថា នេះគឺជាអំពើហឹង្សាមួយ ដែលមិនអាចទទួលយកបាន ហើយនៅពេលនេះក្រុមប៉ូលីសក៏ កំពុងតែតាមចាប់ ជនពាលទាំងអស់នេះផងដែរ។
ជាចុងក្រោយ ក្រុមគ្រូពេទ្យ នឹងសង្ឃឹមថានាង នឹងអាចភ្ញាក់ដឹងខ្លួន និងអាចជាសះស្បើុយផងដែរ។ ស
Read more...

Wednesday, November 6, 2013

ដល់ក! ​ប្រេស៊ីល​មាន​ប្រកួត​បវរកញ្ញា​កំប៉េះគូទ​ស្អាត​ទៀត!

0 comments
ប្រភពពី news.sabay.com.kh : ពី​មុន​មើល​បវរកញ្ញា​ប្រជែង​គ្នា​​ដោយ​ ផ្អែក​លើ​សម្រស់ ​និង​ចំណេះដឹង​ទូទៅ​ជា​សាកល។ ​ថ្ងៃ​នេះ​ បង្វែរ​ខ្សែ​ចក្ខុ​មក​ប្រទេស​ល្បី​ខាង​វិស័យ​បាល់ទាត់​ប្រេស៊ីល​​ម្ដង​មើល៍​ ថា ​ប្លែក​ប៉ុណ្ណា​ពេល​ស្រី​ស្អាត​​ជា​ច្រើន​នាក់​មក​ជួប​បង្អួត​សម្រស់​ កំប៉េះគូទ​​​ដាក់​គ្នា​នោះ។ ​
​​ស្រី​ស្អាត​ចំនួន ​២៧ ​រូប​តំណាង​រដ្ឋ​ទាំង​ ២៧ ​របស់​ប្រទេស​ស្ដេច​សាំបាមួយ​នេះ ​និង​ចូល​ខ្លួន​បង្ហាញ​រាង​ដ៏​សិចស៊ី ​ពិសេស​គឺ​កំប៉េះគូទ​ដ៏​ស្អាត​របស់​ពួកគេ​ដើម្បី​ស្វែង​រក​ជយលាភី​បវរកញ្ញា​ កំប៉េះគូទ​ស្អាត​​ឆ្នាំ ​២០១៣ ​ក្នុង​កម្មវិធី “Miss Bumbum” ​ដែល​ប្រារព្ធ​ឡើង​ក្នុង​ទីក្រុង​ Sao Paulo។ ​ក្នុង​ចំណោម​បេក្ខនារី​ទាំង​អស់​មាន​តែ​ ១៥ រូប​ប៉ុណ្ណោះ​ដែល​នឹង​ឈាន​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​ ដោយ​ផ្អែក​លើ​ការ​បោះឆ្នោត​តាម​អ៊ីនធឺណិត​របស់​​ទស្សនិកជន​ប្រេស៊ីល។ ​ចាំ​មើល​ថា ​តើ​បេក្ខនារី​រូប​ណា​នឹង​ក្លាយ​ជយលាភី​កម្មវិធី​ដ៏​ប្លែក​មួយ​នេះ។​










Read more...

Tuesday, November 5, 2013

ស្រីស្អាតតៃវ៉ាន់ មុនពេលស្លាប់ បានសុំអោយប្រើរូបភាពសិចស៊ីរបស់នាង ដាក់តាំងក្នុងពិធីបុណ្យសព

0 comments
ប្រភពពី Khmerlod.com : ស្រីស្អាតតៃវ៉ាន់ម្នាក់ ដែលមានឈ្មោះថា Lin Yaruo បានស្លាប់បាត់បង់ជីវិត កាលពីពេលថ្មីៗនេះ ដោយនាងត្រូវ រថយន្ដក្រុងបុក ខណៈពេលដែលនាង កំពុងធ្វើដំណើរកំសាន្ត នៅប្រទេសអូស្រ្តាលី។
តាមប្រភពពត៌មានបានអោយដឹងថា Lin Yaruo បានរៀបចំដំណើរកំសាន្ត ជាលក្ខណៈឯកជន នៅឯសមុទ្រខ្សាច់ ប្រទេសអូស្ត្រាលី ដោយនាងមានបំណង ចង់ជិះកង់លេង តែម្នាក់ឯងនៅទីនោះ។
ជាអកុសល Lin Yaruo ត្រូវបានរថយន្តក្រុង បុកពេញទំហឹង ខណៈពេលដែលនាងកំពុងជិះកង់លេងកំសាន្តនោះ ហើយប៉ូលីសបាននិយាយថា មូលហេតុមកពី ឡានក្រុងនោះ មិនបានបើកភ្លើង និង មិនបានឃើញ នាងដែលកំពុងតែជិះកង់គ្មានភ្លើងដូចគ្នា។
អ្វីដែលគួរអោយរន្ធត់ទៀតនោះ Lin Yaruo ហាក់បីដូចជាដឹងនូវ ថ្ងៃមរណារបស់នាង ដោយនាង បានបង្ហោះ រូបថត និង ពាក្យសំដីនៅក្នុងគណនីយរបស់នាងថា បើសិនជានាងស្លាប់លើវាលខ្សាច់នេះ សូមអោយយករូបភាពមួយសន្លឹកនេះ ធ្វើជារូបតំណាងក្នុងពិធីបុណ្យសពផង។
ពេលនេះ នាងពិតជាបានដូចបំណងមែន។
តើប្រិយមិត្តយល់ថា មនុស្សយើង អាចដឹងថា ខ្លួនឯងនឹងមានគ្រោះថ្នាក់មុនមែនទេ?
Read more...

Monday, November 4, 2013

នារីជនជាតិរុស្ស៊ី ប្រកាសលក់ព្រហ្មចារីយ៍ មានអ្នកទិញហើយ បានតម្លៃ៣,១ម៉ឺនដុល្លារ

0 comments
ប្រភព Lookingtoday
រុស្ស៊ី៖ នារីវ័យក្មេងជនជាតិរុស្ស៊ី អាយុ ១៨ឆ្នាំម្នាក់ ឈ្មោះ Shatuniha ដែលបានប្រកាសលក់ ព្រហ្មចារីយ៍ ក្នុងតម្លៃចាប់ពី ១៧,០០០ អឺរ៉ូ (២,៧ម៉ឺនដុល្លារអាមេរិក) នោះ ពេលនេះមានអ្នកត្រូវការហើយ។
មនុស្សម្នាក់ បានចុះឈ្មោះទិញ យកព្រហ្មចារីយ៍របស់ Shatuniha បានសម្រេច។ ដោយមានគណនីដែលមានឈ្មោះ Evgenly Volnov ប៉ុន្ដែអត្ដសញ្ញាណរបស់មនុស្សនេះ មិនត្រូវបានបង្ហើបឱ្យដឹងនោះទេ។ អ្នកទិញរូបនេះបានចំណាយប្រាក់ ប្រមាណ៣១,០០០ដុល្លារអាមេរិក។
នាង Shatuniha និយាយថា «ខ្ញុំកំពុងត្រូវការប្រាក់ ទើបនាងខ្ញុំចង់លក់របស់មានតម្លៃដែលខ្លួនមាន។ ពិធីជួបមុខគ្នានឹងកើតឡើងក្នុងពេលឆាប់ៗ វាក៏អាចជាថ្ងៃស្អែក ហើយខ្ញុំនឹងត្រៀមខ្លួនជានិច្ចដើម្បីឱ្យគេពិនិត្យអំពីភាពបរិសុទ្ធ របស់នាងខ្ញុំ។ នាងខ្ញុំនឹងណាត់ជួបអ្នកដែលចង់ទិញ នៅសណ្ឋាគារមួយ ក្នុងតំបន់ទីលាន Predmostnaya ដោយមានយកទៅជាមួយ នូវលិខិតបញ្ជាក់ព្រហ្មចារីយ៍ពីមន្ទីរពេទ្យ និងមនុស្សម្នាក់ ដើម្បីទទួលប្រាក់ ចៀសវាងការបោកប្រាស់ ” ។
យ៉ាងណា ប៉ូលីសបានដឹងអំពីករណីនេះ ពួកគេយល់ថា សកម្មភាពលក់ដេញថ្លៃរបស់នារីម្នាក់នេះ មិនបានបំពានលើមាត្រាច្បាប់ណាមួយនោះទេ ដូច្នេះ គេមិនអាចចោទប្រកាន់នាងអំពីបទល្មើសអ្វីមួយនោះដែរ៕

Read more...

វីដេអូ ផ្អើលពេញប្រទេសថៃ ៦ នាក់ស្លាប់នៅ ប៉ាតាយ៉ា ក្រោយសាឡាង ដឹកអ្នកទេសចរ ក្រឡាប់លិច

0 comments
ប្រភពពី Camnews.com.kh : ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ ភ្ញៀវទេសចរ ៦ នាក់បានស្លាប់បាត់បង់ជីវិតបាត់ទៅ
ហើយ កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ  ក្រោយសាឡាងទេសចរណ៍មួយគ្រឿង ជួបនឹងឧប
ទ្ទេវហេតុក្រឡាប់លិច    នៅជិតឆ្នេរសមុទ្រដ៏ល្បីរបស់ប្រទេសថៃ    គឺ ឆ្នេរ ប៉ាតាយ៉ា  នេះបើ
យោងតាមការដកស្រង់អត្ថបទផ្សាយ      ពីគេហទំព័រសារព័ត៌មានបរទេស  ស៊ិនហួរ  ដែល
ទើបតែបានចេញផ្សាយ កាលពីវេលាព្រឹកមិញ ប៉ុន្មានម៉ោងមុននេះ។

លើសពីនេះ  បើតាមការអោយដឹងពីទីភ្នាក់សារព័ត៌មានក្នុងស្រុក  the Bangkok Post គូស
បញ្ជាក់បន្ថែមអោយដឹងថា    សាឡាងទេសចរណ៍ពីរជាន់ខាងលើនេះ  បានធ្វើដំណើរចាក
ចេញពីកោះ ឡាន (Koh Lan) ឆ្ពោះទៅកាន់ឆ្នេរសមុទ្រ ប៉ាតាយ៉ា ដោយគ្រោងនឹងចំណាយ
ពេលត្រឹមតែ ៣០ នាទី តែដឹងអីថា  អំឡុងនៃការធ្វើដំណើរនោះ  ស្រាប់តែបានជួបនឹងឧប
ទ្ទេវតុនេះតែម្តង ក៏ដោយសារតែផ្ទុកលើសចំនុះខ្លាំងពេក ពោលគឺ​ មានមនុស្សជិះដល់ទៅ
២០០ នាក់ជាងឯណោះ ខណៈពេលដែលវាមានសមត្ថភាពផ្ទុកត្រឹមតែចន្លោះពី១៣០ ទៅ
១៥០ នាក់តែប៉ុណ្ណោះ។


ជាមួយនឹងការចាកចេញឆ្ងាយពីមាត់ជ្រាំងហើយនោះ  ម៉ាស៊ីនសាឡាងមួយនេះ  ក៏បាន
ចាប់ផ្តើមមានបញ្ហា      ដែលជាចលកររុញជ្រានអោយមានភាពភ្ញាក់ផ្អើលមួយរំពេច នាំ
អោយក្រុមមនុស្សដែលជាភ្ញៀវទេសចររត់ឡើងជាន់ទីពីរ  ខណៈបានធ្វើអោយសាឡាង
ផ្អៀងមួយចំហៀងនោះ វាក៏បានក្រឡាប់លិចតែម្តង   ។  ស្ថានទូតចិន ប្រចាំប្រទេសថៃ
បានចេញសេចក្តីថ្លែងការណ៍  អោយដឹងថា  ក្នុងចំណោមអ្នកដែលបានស្លាប់បាត់បង់ជី
វិត នៅក្នុងនោះ ក៏មានភ្ញៀវទេសចរដែលជាជនជាតិចិនម្នាក់ផងដែរ៕

 

Read more...

Monday, August 26, 2013

វីដេអូ៖ មានទេព្យកោសល្យជាមួយគ្រឿងភ្លេង តាំងពីកំណើត!

0 comments

ប្រភព khmerload.com : ថ្មីៗនេះ នៅលើបណ្តាញគេហទំព័រ YOUTUBE បានលេចចេញនូវ វីដេអូគួរឲ្យទាក់ទាញមួយ ដែលក្មេងប្រុស ជនជាតិចិនម្នាក់ អាចសម្តែងទេព្យកោសល្យ ក្នុងការវាយភ្លេងស្គរ យ៉ាងប៉ិនប្រសប់ មិនចាញ់មនុស្សធំឡើយ។
ជាមួយកាយវិការប្រគុំភ្លេងដ៏ស្រទន់ និងស្នាមញញឹមលើទឹកមុខ គួរឲ្យស្រឡាញ់ ក្មេងប្រុសម្នាក់នេះ បានប្រគុំបទភ្លេងយ៉ាងពិរោះមួយបទ រហូតដល់ចប់ គួរឲ្យស្ញើចសរសើរ។ 
គួរបញ្ជាក់ផងដែរថា វីដេអូនេះ ទទួលបានការគាំទ្រយ៉ាងច្រើនសម្បើម ពីអ្នកលេងបណ្តាញអ៊ិនធើណេត ដែលពួកគេភាគច្រើនបាននិយាយ មិនដាច់ពីមាត់ ពីទេព្យកោសល្យ ពីកំណើត របស់ក្មេងប្រុសម្នាក់នេះ។


Read more...

ស្ត្រីជាម្តាយប្រើវិធីហាត់ yoga បំបៅដោះកូន ដោយអាក្រាតកាយ នៅលើវាលស្មៅ

0 comments
ប្រភព​ Lookingtoday.com : អាមេរិក : ប្រភពព័ត៌មាន ពីគេហទំព័រ upi.com បានឲ្យដឹងថា ស្ត្រីជាម្តាយទារក ម្នាក់ បានអនុវត្តវិធីសាស្ត្រ បំបៅកូន ដោយទឹកដោះក្នុង លក្ខណៈអាក្រាតកាយ ខណៈពេលដែលនាងកំពុង ប្រើវិធីហាត់ yoga នៅលើវាលស្មៅក្នុងផ្ទះ ហើយ ឲ្យទារកបៅដោះ របស់ខ្លួននៅពេលនោះ។ ស្ត្រីម្នាក់នេះឈ្មោះ Amy Woodruff រស់នៅក្នុងសហគមន៍ មួយនៅកោះហាវ៉ៃ សហរដ្ឋអាមេរិក។ នាងនិយាយថា នាងតែងអនុវត្តវិធីនេះគ្រប់ពេល និងបានថតរូបនៃ ការអនុវត្តរបស់ នាងបែបនេះ រួចបង្ហោះរូបនៅលើប្លុក របស់នាង ដោយគ្មានគំនិតថានឹង បែងចែករូបថតនេះ ឲ្យគេឃើញជាទូទៅឡើយប៉ុន្តែ មិត្តរបស់នាងបានយកវា ទៅបង្ហោះនៅលើហ្វេសប៊ុក ៕

Read more...

សរសើរពេញអ៊ិនធើណេត ព្រោះអំពីមនុស្សធម៌ ជួយសង្គ្រោះក្មេង ៣ នាក់ ពីសេចក្តីស្លាប់ (មានវីដេអូ)

0 comments

ប្រភព Camnews.com.kh : ព័ត៌មានអន្តរជាតិ ៖ ក្មេងតូចៗបីរូប  ត្រូវបានជួយសង្គ្រោះពីការស្លាប់បាត់បង់ជីវិត  ពោលគឺ
ជួយសង្គ្រោះពួកគេចេញពីរថយន្តដែលបានជន់លិច ដោយសារជំនន់ទឹកភ្លៀង នៅឯស្រុក
Essex ប្រទេសអង់គ្លេស នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌
មានស្កាយ ។
គួរបញ្ជាក់ផងដែរថា ក្មេងតូចៗ ៣ រូប  ជាជនរងគ្រោះ  ដែលត្រូវបានគេ ជួយសង្គ្រោះនោះ
មានឈ្មោះថា Reece វ័យ ៨  ឆ្នាំ ឈ្មោះ វ័យ ៤ ឆ្នាំ   និង  ឈ្មោះ Alfie វ័យ  ៦ ឆ្នាំ ។ លើស
ពីនេះ សារព័ត៌មានដដែលបន្ថែមអោយដឹងផងដែរថា  កាលដែលបានឃើញហេតុការណ៍
ដូចនេះហើយនោះ ស្រ្តីដែលជាពលរដ្ឋក្នុងស្រុកពីរនាក់ឈ្មោះHannah King វ័យ ២២ និង
Emma Burles វ័យ ២៦ ឆ្នាំ រួមមានក្រុមបុរសប៉ុន្មាននាក់ទៀតនោះ  ក៏បានសំរេចចិត្តចេញ
ធ្វើសកម្មភាពភ្លាមៗ  ដើម្បីធានាអោយបានថា  ពួកគេមិនមានការគំរាមគំហែងដល់អាយុ
ជីវិត។

ដោយឡែក មូលហេតុដែលនាំអោយរថយន្តមួយនេះ បានជាប់គាំងនៅក្នុងជំនន់ទឹកភ្លៀង
នោះ   ក៏ព្រោះតែលោក  Scott  Swinford  ដែលជាអ្នកបើកបររថយន្តនោះ  បានសំរេចចិត្ត
បើកកាត់ជំនន់មួយនេះ     ខណៈពេលដែលវានៅមានកំរិតនៅទាបនៅឡើយ​  តែដឹងអីថា
មួយសន្ទុះក្រោយមក ជំនន់ទឹកភ្លៀងក៏កើនឡើងយ៉ាងគំហុកតែម្តង។
យ៉ាងណាមិញ ក្រោយពីបានជួយក្មេងៗយកទៅកាន់ទីទួលមានសុវត្តិភាពហើយនោះទើប
ភ្នាក់ងារសង្គ្រោះបន្ទាន់បានមកដល់។ ផ្ទុយទៅវិញ វីដេអូមួយនេះ បន្ទាប់ពីបានបង្ហោះចូល
ទៅក្នុងគេហទំព័រវីដេអូដ៏ពេញនិយម យូធូប ហើយនោះ   គេឃើញមានមតិលើកឡើងសរ
សើរផងដែរថា   ៖  ជាការពិត  នាងខ្ញុំសូមធ្វើការថ្លែអំណរអរគុណ ជាខ្លាំងដល់ក្រុមមនុស្ស
ទាំងនោះ   ដែលបានជួយចៅៗ  និង កូនប្រសាប្រុសនាងខ្ញុំ  ករណីកិច្ចមួយនេះ    ជាអំពើ
មនុស្សធម៌ដែលនាងខ្ញុំនឹងមិនអាចបំភ្លេចបាន។
គួររំឭកផងដែរថា ភ្លៀងធ្លាក់ខ្លាំង  បានបង្កជាជំនន់ទឹកភ្លៀងនៅតំបន់មួយនេះ ខណៈ មនុ
ស្ស ៣០០ នាក់ត្រូវបានជួយសង្គ្រោះទៅកាន់ទីទួល  មានសុវត្ថិភាព។ ខាងក្រោមនេះ ជាវី
ដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖


Read more...

Tuesday, August 20, 2013

Hugh Jackman ស៊ីថ្លៃ ១០០ លានដុល្លារ ក្នុងការថតរឿង X-Man ថ្មី?

0 comments
ប្រភព​ camnews.com.kh : ថ្មីៗនេះ ពាក្យចចាមអារ៉ាមមួយ បានលេចឡើងដោយនិយាយថា Hugh Jackman ដែលជា
តួឯកក្នុងរឿង X-Man នោះបានទាមទារតំលៃ ១០០ លានដុល្លារ ក្នុងការថតរឿង X-Man ថ្មី
នេះ តែរឿងពិតពេលនោះយើងមិនទាន់បានដឹងឡើយ ។

ថ្ងៃនេះ Hugh Jackman បានចេញមុខមកបកស្រាយថា ពាក្យចចាមអារ៉ាមដែលថា លោក
ទាមទារថ្លៃសំដែង ដល់ទៅ ១០០ លានដុល្លារក្នុងការថតរឿង X-Man ថ្មីនោះវាមិនមែនជា
ការពិតឡើយ ។ ក្នុងបទសំភាសន៍ គាត់បានប្រាប់ថា គាត់មិនបានទទួល ឬ ទាមទារប្រាក់
តំលៃដល់ថ្ងៃថ្នាក់ហ្នឹងឡើយ ។ គាត់សំដែងរឿងនេះ ដោយសារតែអ្នកគាំទ្ររបស់គាត់ ចង់
ឃើញគាត់ក្នុងរឿងនេះទៀត ហើយគាត់ក៏មាន មនោសញ្ជេតនា ជាមួយរឿងនេះខ្លាំងដែរ
ទើបគាត់សំរេចចិត្តសំដែង ក្នុងរឿងនេះជាបន្តទៀត ។


បន្ទាប់ពី ព័ត៌មាននេះបានបញ្ជាក់រួចមក អ្នកដឹកនាំរឿង Bryan Singer បានបង្ហោះរូបមួយចំនួន
ថ្មីៗពីការថតរឿង X-Man វគ្គថ្មី ដែលនឹងមានឈ្មោះថា X-Man : Days Of Future Past ។ រឿង
X-Man : Days Of Future Past នឹងបើកឆាកនៅ សហរដ្ឋអាមេរិចនៅ ខែឧសភា ២០១៤ ៕




Read more...

Monday, August 19, 2013

សមាជិក​សភា​ថៃ​បើក​មើល​ស្រី​ស្រាត​ក្នុងពេល​ប្រជុំ​សភា​

0 comments
ប្រភព CEN ៖ សមាជិក​សភា​បក្ស​ភឿ​ថៃ លោក ពង់​ផាន ស៊ុន​ថន​ឆៃ បាន​ទទួលស្គាល់ថា​បាន​បើក​មើលរូប​ស្រី​ស្រាត​នៅក្នុង​iPad​របស់​ខ្លួន​ក្នុង ​អំឡុងពេល​ប្រជុំ​សភា តែ​បាន​អះអាងថា​លោក​បាន​ចុច​បើ​កវា​ដោយ​ចៃដន្យ​ក្នុង​link មួយ​ដែល​download​រូបភាព​។​
​លោក ពង់​ផាន ស៊ុន​ថន​ឆៃ បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា នៅ​ពេល​លោក​ត្រូវបាន​គេ​ថត​បាន​ក្នុងពេល​បើក​រូបថត​មិន​សមរម្យ​ក្នុង​​អំឡុង ​ប្រជុំ​សភា លោក​មិន​មាន​បំណង​មើល​រូប​នេះ​ទេ​។​
ក្នុងពេល​សភា​ជជែក​ពិភាក្សា​អំពី​ថ្លៃ​ដឹក ​ជញ្ជូន​ស្រូវ​អង្ករ​របស់​ក្រសួង​ ពាណិជ្ជកម្ម​កាលពី​ថ្ងៃ​សុក្រ លោក​ពង់​ផាន​បាន​និយាយថា​​លោក​បាន​បើក​ស្វែងរក​ព័ត៌មាន​ទាក់ទង​នឹង​បញ្ហា​ នេះ​នៅក្នុង​iPad​របស់លោក​។​ដោយសារ​លោក​មិន​ស្ទាត់​ក្នុង​ការរក​ព័ត៌មាន លោក​​បាន​ចុច​link ស្តី​ពី​រូបថត​បង្ហាញ​ម៉ូត តែ​រូប​ស្រើបស្រាល​បានផុះ​ឡើង​ជា​ស្វ័យប្រវត្តិ​លោះ​លើ​ស្គ្រីន​។​
​លោក​បាន​អះអាង​ទៀតថា អ្វី​ដែល​បង្ហាញ​លើ​ស្គ្រីន​មិន​ជា​រូប​អាសអាភាស​ទេ តែ​ជា​រូប​ស្រី​ស្លៀកពាក់​ខោអាវ​ងូតទឹក​៕
Read more...

Sunday, August 18, 2013

អ្នក​នយោ​បាយ​ស្រី ៧រូប ដែល​មាន​ប្រ​ជា​ប្រិយ​ភាព​បំផុតលើពិភពលោក

0 comments
ប្រភព Lookingtoday : ប្រជាជនដែលរស់នៅក្នុងប្រទេសនីមួយៗ តែងតែចង់ទទួលបាន អ្នកដឹកនាំ ដែលល្អ ចេះគិតគូរពីប្រយោជន៍ជាតិ និងសុខទុក្ខប្រជារាស្ត្រជាធំ។ អ្នកនយោបាយ មិនសំដៅទៅលើតែបុរសនោះទេ ក្នុងនោះស្ត្រីក៏មានសិទ្ធិ និងសមត្ថភាពអាចធ្វើបានដូចគ្នា ក្នុងការដឹកនាំប្រទេសនីមួយៗ។
សម្រាប់ថ្ងៃនេះគេហទំព័កម្សាន្ត LookingTODAY សូមបង្ហាញជូនវត្តមាន របស់ស្ត្រីនយោបាយ ដែលមានប្រជាប្រិយភាព ជាងគេបំផុតនៅលើពិភពលោក។ ចង់ដឹងថា នៅលើពិភពលោក ស្ត្រីនយោបាយ ដែលល្បីល្បាញជាងគេបំផុត បានឈ្មោះអ្វី ហើយនៅក្នុងប្រទេស ណាខ្លះនោះ សូមប្រិយមិត្តទស្សនាទាំងអស់គ្នា៖
-អ្នកស្រី Yingluck Shinawatra ៖ ជានាយករដ្ឋមន្ត្រីប្រទេសថៃ ដែលមានឈ្មោះហៅក្រៅ “Pu” ជាសមាជិកបក្ស Pheu Thai Party។ អ្នកស្រីកើតនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៦៧ នៅខេត្តឈៀងម៉ៃ ប្រទេសថៃ បច្ចុប្បន្នអ្នកស្រីមានអាយុ ៤៦ឆ្នាំ។

-អ្នកស្រី Maria Rosaria Carfagna ៖ ជាអ្នកនយោបាយមួយរូប របស់ប្រទេសអ៊ីតាលី។ អ្នកស្រីកើតនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៧៥ នៅទីក្រុង Salerno ប្រទេសអ៊ីតាលី បច្ចុប្បន្នមានអាយុ ៣៧ឆ្នាំ។


-អ្នកស្រី Alina Kabaeva ៖ ជាអ្នកនយោបាយមួយរូប របស់ប្រទេសរុស្ស៊ី បច្ចុប្បន្នអ្នកស្រីជាអភិបាលរងក្រុង Duma មកពីគណបក្ស United Russia party។ Alina Kabaeva កើតនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៨៣ បច្ចុប្បន្នអ្នកស្រីមានអាយុ ៣០ឆ្នាំ។


-អ្នកស្រី Svetlana Khorkina ៖ ជាអ្នកនយោបាយមួយរូប របស់ប្រទេសរុស្ស៊ីដូចគ្នា។ Svetlana Khorkina កើតនៅថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៧៩ នៅទីក្រុង Belgorod ប្រទេសរុស្ស៊ី បច្ចុប្បន្នអ្នកស្រីមានអាយុ ៣៤ឆ្នាំ។


-អ្នកស្រី Rachida Dati ៖ ជាអ្នកនយោបាយមួយរូប របស់ប្រទេសបារាំង និងជាសមាជិកសភាអឺរ៉ុប តំណាងឲ្យប្រទេសបារាំង។ អ្នកស្រីកើតនៅថ្ងៃទី២៧ ខែវិច្ចិកា ឆ្នាំ១៩៦៥ នៅទីក្រុង Saône-et-Loire ប្រទេសបារាំង។


-អ្នកស្រី Angela Merkel ៖ ជាអ្នកនយោបាយមួយរូប របស់ប្រទេសអាល្លឺម៉ង់ និងជាប្រធានសហព័ន្ធ Christian Democratic Union តាំងពីឆ្នាំ២០០០មកម៉្លេះ។ អ្នកស្រីកើតនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៥៤ នៅទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់។


-អ្នកស្រី Yulia Tymoshenko ៖ ជាអតីតនាយករដ្ឋមន្ត្រីប្រទេសអ៊ុយក្រែន ដែលគ្រងតំណែង បាន២ដង ទី១ ចាប់ពីថ្ងៃទី២៤ ខែមករា រហូតដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០០៥ និងទី២ ចាប់ពី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០០៧ រហូតដល់ថ្ងៃទី៤ ខែមិនា ឆ្នាំ២០១០។ អ្នកស្រីកើតនៅថ្ងៃទី២៧ ខែវិច្ចិកា ឆ្នាំ១៩៦០ បច្ចុប្បន្នអ្នកស្រីមានអាយុ ៥២ឆ្នាំ៕


Read more...

ឯកជន​ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​សារពើពន្ធ

0 comments

ភ្នំពេញៈ វិស័យ​ឯកជន​បាន​ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​ច្បាប់​សារពើពន្ធ​ដ៏​ចំណាស់​របស់​កម្ពុជា​ដើម្បី​ដើរ​ឲ្យ​ទាន់​សភាព​ការណ៍​ដែល​ពួក​គេ​ជឿ​ថា​នឹង​ជួយ​ការ​វិនិយោគ​នៅ​កម្ពុជា​កាន់​តែ​មាន​ភាព​ប្រកួត​ប្រជែង​មុន​នឹង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឈាន​មក​ដល់​នៅ​ឆ្នាំ ២០១៥។
ការ​លើក​ឡើង​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​ដ៏​កម្រ​មួយ​កាល​ពី​ថ្ងៃ​ម្សិលមិញ ដែល​មាន​អ្នក​ជំនួញ​ជាង ១០០ នាក់​មក​ពី​វិស័យ​ឯកជន​ដឹក​នាំ​ដោយ​លោក គិត ម៉េង ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​លោក គង់ វិបុល អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​ពន្ធដារ។
លោក គិត ម៉េង បាន​ហៅ​ច្បាប់​ស្តី​ពី​សារពើពន្ធ​នោះ​ថា បាន​អនុម័ត​ជាង ១០ ឆ្នាំ​កន្លង​មក​នៅ​កម្ពុជា ហើយ​វា​មិន​ស៊ី​គ្នា​ទៅ​នឹង​ស្ថានភាព​សេដ្ឋកិច្ច​បច្ចុប្បន្ន​នេះ​ទេ។
លោក​ថ្លែង​ថា៖ «សូម​ឲ្យ​ខ្ញុំ​ប្រាប់​ឯកឧត្តម​ថា ច្បាប់​នេះ​បាន​បង្កើត​ឡើង ១៥ ឆ្នាំ​កន្លង​មក​ហើយ​តាម​ដែល​ខ្ញុំ​ដឹង ហើយ​ច្បាប់​នេះ​ធ្វើ​ឡើង​តម្រូវ​ទៅ​នឹង​ស្ថានភាព​ពេល​នោះ​។ តែ​នេះ គឺ​ឆ្នាំ ២០១៣ យើង​នៅ​តែ​ប្រើ​ច្បាប់​នេះ​ដើម្បី​អនុវត្ត​ដដែលៗ!»។ លោក​បន្ត​ថា រយៈ​ពេល​នៅ​សល់​តែ​មួយ​ឆ្នាំ​កន្លះ​ទៀត​ប៉ុណ្ណោះ កម្ពុជា​កំពុង​ត្រៀម​ខ្លួន​ឈាន​ជើង​ចូល​ក្នុង​សហគមន៍​សេដ្ឋកិច្ច អាស៊ាន ដូច​នេះ អ្នក​វិនិយោគ​ត្រូវ​ការ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​ឲ្យ​មាន​ភាព​ប្រកួត​ប្រជែង​ដោយ​ធ្វើ​ឲ្យ​តម្លៃ​ប្រតិបត្តិការ​ចុះ​ថោក។
សភា ពាណិជ្ជកម្ម​កម្ពុជា​ក៏​បាន​ស្នើ​ឲ្យ​បន្ទាប​អាករ​លើ​តម្លៃ​បន្ថែម (VAT) ពី ១០ ភាគរយ មក​នៅ​ត្រឹម ៧ ភាគរយ​ដូច​នៅ​ប្រទេស​សមាជិក​អាស៊ាន​ផ្សេង​ទៀត​មាន​ថៃ​ជាដើម។
រដ្ឋសភា​កម្ពុជា​បាន​អនុម័ត​ច្បាប់​ស្តី​ពី​សារពើពន្ធ​កាល​ពី ១៩៩៧ ។ តែ លោក គង់ វិបុល លើក​ឡើង​ថា ច្បាប់​នេះ​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ម្តង​នៅ​ឆ្នាំ ២០០៣។
ប៉ុន្តែ លោក​ថ្លែង​ថា នឹង​លើក​គំនិត​នេះ​ឡើង​ទៅ​មន្រ្តី​ថ្នាក់​ខ្ពស់​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​។​លោក​បន្ត​ថា៖ «ខ្ញុំ​នឹង​យក​សំណើ​នេះ​ជូន​ទៅ​ថ្នាក់​លើ​ដែល​សហគមន៍​ពាណិជ្ជកម្ម​បាន​ស្នើ​ឡើង​ក្នុង​ពេល​នេះ»។
VAT ជា​ពន្ធ​ដែល​អតិថិជន​បង់​ទៅ​ឲ្យ​រដ្ឋាភិបាល​តាម​រយៈ​ការ​ប្រើ​ប្រាស់ ឬ​ទទួល​សេវា​ពី​ក្រុមហ៊ុន។
លោក គង់ វិបុល បាន​លើក​ឡើង​ថា រដ្ឋាភិបាល​ចាំ​បាច់​ត្រូវ​ប្រមូល​ពន្ធ​ឲ្យ​មាន​ប្រសិទ្ធភាព​ពឹង​លើ​កំណើន​សេដ្ឋកិច្ច ដូច្នេះ​វា​អាច​មាន​ការ​ពិបាក​ក្នុង​ការ​បញ្ចុះ​ឲ្យ​ទាប​ក្នុង​អំឡុង​កំណើន​សេដ្ឋកិច្ច​កម្ពុជា។
ទោះ​បី​យ៉ាង​នេះ​ក្តី លោក គិត ម៉េង បាន​លើក​ឧទាហរណ៍​នៅ ហុងកុង ដែល​រដ្ឋាភិបាល​យក​ពន្ធ​តិច តែ​ការ​ប្រមូល​ពន្ធ​មាន​ប្រសិទ្ធភាព។ លោក​បន្ត​ថា៖ «ពេល​យក​ពន្ធ​តិច [រាជ​រដ្ឋាភិបាល] ប្រមូល​បាន​ច្រើន​តែ​បើ​យក​ពន្ធ​ច្រើន [ឈ្មួញ] គេច​មិន​បង់​ពន្ធ​ច្រើន»៕ ប្រភពចេញពី Postkhmer.com

Read more...

ឱកាស​ជា​ប្រវត្តិសាស្ត្រ​សំរាប់​កំណែ​ទំរង់​ដ៏​មានន័យ

0 comments
ភ្នំពេញ: ​ខ្ញុំ​សូម​អរគុណ​មិត្ត​អ្នកអាន​កាសែត​រស្មី​កម្ពុជា គេហទំព័រ Cambodia Express News និង​គេហទំព័រ The Cambodia Herald  ដែល​នៅតែ​ចាប់អារម្មណ៍​មកលើ​ខ្ទង់​សារព័ត៌មាន​នេះ​។ ការ ប្រកាស​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​នាពេល​ថ្មីៗ​នេះ​ស្តីពី​លទ្ធផល​បោះឆ្នោត​បឋម និង​ការ​កំពុង​ពិនិត្យឡើងវិញ​នៃ​ដំណើរការ​បោះឆ្នោត នៅតែ​បន្ត​គ្របដណ្តប់​លើ​ព័ត៌មាន ព្រមទាំង​សំណួរ និង​មតិ​ដែល​ខ្ញុំ​បានទទួល​ពី​មិត្ត​អ្នកអាន​។

ស្ថានទូត​សហរដ្ឋអាមេរិក​កំពុង​តាមដាន​ដោយ​យកចិត្តទុកដាក់ នូវ​ការវិវត្តន៍​នៃ​ការបោះឆ្នោត ហើយ​តែងតែ​អំពាវនាវ​អោយមាន​ការស៊ើបអង្កេត​ពេញលេញ និង​ប្រកបដោយ​តំលាភាព​នូវ​ភាពមិនប្រក្រតី​នានា ដែល​ធ្វើអោយ​ប្រជាជន​កម្ពុជា​អ្នកបោះឆ្នោត​អាច​ជឿទុកចិត្ត បាន​។ សំខាន់​ដូចគ្នានេះដែរ យើង​បន្ត​សុំអោយ​ភាគី​ទាំងពីរ​ធ្វើការ​ពិភាក្សាគ្នា​ប្រកបដោយ​ភាព​វិជ្ជមាន និង​ក្នុងន័យ​ស្ថាបនា​ដើម្បី​រក​ផ្លូវ​ដើរទៅ​មុខ​ប្រកបដោយ​សន្តិវិធី និង​បំរើ​ឧ​ត្ត​ម​ប្រយោជន៍​របស់​ប្រជាជន កម្ពុជា​។​

​តាមរយៈ​ការពិភាក្សា​របស់ខ្ញុំ​ជាមួយ​តំណាង​នៃ​គណបក្សនយោបាយ​ទាំងពីរ មេដឹកនាំ​សង្គម​ស៊ីវិល​និង​ប្រជាជន​សាមញ្ញ វា​ហាក់​បង្ហាញអោយឃើញ​ច្បាស់​ថា គេ​មាន​ការយល់​ស្របគ្នា​ជារួម​ក្នុងចំណោម ប្រជាជន​កម្ពុជា ដែលថា​ការបោះឆ្នោត​នេះ គឺជា​ការអំពាវនាវ​យ៉ាងខ្លាំង​អោយមាន​ការកែ​ទំរង់​ដ៏​មានន័យ ជាពិសេស ក្នុង​ដំណើរការ​នៃ​ការបោះឆ្នោត ការពង្រីក​សេដ្ឋកិច្ច និង​ការប្រឆាំង​អំពើពុករលួយ​ជាដើម​។ មាន​មិត្ត​អ្នកអាន​ម្នាក់​ចោទ​ជា​សំណួរ​ថា “​តើ​ប្រទេស​កម្ពុជា​អាចធ្វើ​ការផ្លាស់ប្តូរ​បាន​យ៉ាងដូចម្តេច​?”​។ ថ្វីត្បិតតែ​មាន​អ្នកខ្លះ​ប្រហែល​ចាត់ទុក​ការមិនចុះសំរុង​គ្នា​រវាង​គណបក្ស​ទាំងពីរ​នៅពេលនេះ​ថា​ជា​បញ្ហា ប្រឈម​ក្តី តែ​ខ្ញុំ​ចាត់ទុក​ស្ថានភាព​នេះ​ថា​ជា​ឱកាស​ពិសេស​មួយ សំរាប់ធ្វើ​ការកែ​ទំរង់​ដ៏​មានន័យ ដែល​អាច​បង្កើនល្បឿន​នៃ​ការអភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា ហើយ​ផ្តល់​ជា​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​។​

​ដូច​អ្វីដែល​បានបង្ហាញ​ក្រោយ​ការបោះឆ្នោត​ដែលមាន​ភាព​ប្រទាញប្រទង់ ការផ្លាស់ប្តូរ​ដ៏​សំខាន់ ចំពោះ​ដំណើរការ​បោះឆ្នោត គឺ​ចាំបាច់​ដើម្បី​ផ្តល់អោយ​គណបក្ស​ទាំងអស់​និង​ប្រជាពលរដ្ឋ​កម្ពុជា មាន ជំនឿ​ចិត្ត​កាន់តែច្រើន​ទៅលើ​លទ្ធផល​បោះឆ្នោត​នាពេល​អនាគត​។ គណៈកម្មាធិការ​មួយ​ដែល​បង្កើតឡើង ដើម្បី​ស៊ើបអង្កេត​នូវ​ភាពមិនប្រក្រតី​ទាក់ទង​និង​ការបោះឆ្នោត អាចជួយ​ដោះស្រាយ​នូវ​ភាព​ខ្សោយ​និង ភាព​ដែល​ងាយ​និង​ទទួលរង​គ្រោះ​នៅក្នុង​ដំណើរការ ដែល​នេះ​នឹង​ធ្វើអោយ​ការបោះឆ្នោត​នៅ​កម្ពុជា​ក្នុងពេល​អនាគត​លែងមាន​បញ្ហា​ទាំងអស់នេះ​ទៀត​។ 

​បន្ថែម​លើ​នេះ ការអនុវត្ត​ន៏​នូវ​អនុ​សាស​ន៏​របស់​អ្នក​រាយ ការ​ណ៏​ពិសេស​ស្តីពី​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ដូចជា​ការកែប្រែ​នូវ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត និង​ការធ្វើអោយ​សកម្មភាពរ​បស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​មាន​ភាព​អ​ព្យា​ក្រិត​និង​តំល្លា ភាព​ពេញលេញ នឹង​បន្ថែម​នូវ​តំលៃ​ដ៏​មានន័យ​ដល់​ស្មារតី​នៃ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​។   

​ការប្រកាស​នាពេល​ថ្មីៗ​នេះ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​តំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ​ជាច្រើន ជាពិសេស​មន្ត្រីរាជការ​ថ្នាក់ក្រោម​ដែលមាន​ប្រាក់ខែ​ទាប គឺជា​ជំហាន​វិជ្ជមាន​ទីមួយ នៅក្នុង​របៀបវារៈ​កំណែ​ទំរង់​ដ៏​មានន័យ​។ ជាការ​ពិត ការតំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ គឺជា​គំនិត​មួយ​ដែលមាន​ការគាំទ្រ​យ៉ាងខ្លាំង​គ្រប់​គណបក្ស​ទាំងអស់​។ សំរាប់​បុគ្គលិក​ទាំងអស់ ដើម្បីអោយ​គេ​ផ្តោត​ការ យកចិត្តទុកដាក់​ចំពោះ​ការទទួលខុសត្រូវ​រប​ស់​គេ គេ​ត្រូវ​ទទួលបាន​នូវ​ប្រាក់បៀវត្ស​ស្របតាម​ការងារ​ដែល គេ​ធ្វើ​។ ការតំឡើង​ប្រាក់ខែ​នៅក្នុង​រដ្ឋាភិបាល​នេះ គឺជា​ភស្តុតាង​បង្ហាញអោយឃើញថា ការផ្លាស់ប្តូរ​ក្នុង ការឆ្លើយតប​ទៅនឹង​សំលេង​របស់​ប្រជាជន គឺអាច​ធ្វើទៅបាន​។ សំរាប់​កំណែ​ទំរង់​សេដ្ឋកិច្ច​ដ៏​ខ្លាំង​មួយ ខ្ញុំ​ក៏ សូម​លើកទឹកចិត្ត​ដល់​រាជា​រដ្ឋាភិបាល​កម្ពុជា អោយ​ផ្តោត​ការយកចិត្តទុកដាក់​ដ​ល់​កា​រលើ​កំពស់​គុណភាព វិស័យ​អប់រំ ដើម្បី​ផ្តល់អោយ​ប្រជាពលរដ្ឋ​កម្ពុជា​កាន់តែច្រើន​ថែមទៀត អាច​ទទួលបាន​នូវ​ជំនាញ​ការងារ កាន់តែ​ខ្ពស់​និង​មាន​ប្រាក់ខែ​កាន់​ច្រើន​។  

​ការធ្វើអោយ​ភាព​ចំរើន​ដ៏​មានន័យ​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ នឹង​លុបបំបាត់​នូវ​ឩ​ប​សគ្គ ដល់​ការពង្រីក​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​និង​អភិបាលកិច្ច​ល្អ​។ ការបង្កើន​ប្រាក់បៀវត្ស​ដល់​មន្ត្រីរាជការ គឺជា​វិធីសាស្ត្រ​មួយ​ដែល​អាច​កាត់បន្ថយ​នូវ​ការប៉ុនប៉ង​របស់គេ​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ ដើម្បី​រកប្រាក់ បន្ថែម​ខាងក្រៅ​។ ជាមួយគ្នានេះដែរ គណបក្ស​ទាំងពីរ​អាច​ពង្រឹង​នូវ​កិ​ច្ខ​ខិតខំ​ប្រឹងប្រែង​ប្រឆាំង​អំពើ​ពុក រលួយ​ដោយ​ផ្តល់​ការគាំទ្រ​ដ៏​ចាំបាច់​ដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ  ដើម្បី​ធានាថា​ប្រទេស​កម្ពុជា ទទួលស្គាល់​នូវ​សក្តានុពល​ដ៏​ពេញលេញ​របស់ខ្លួន​។ 

​នៅពេលដែល​រដ្ឋសភា​ថ្មី​កោះប្រជុំ សមាជិកសភា​នៃ​គណបក្ស​ទាំងពីរ ត្រូវតែ​ត្រៀមខ្លួន​ដើម្បី​ធ្វើ ការ​ជាមួយគ្នា​ក្នុងន័យ​ស្ថាបនា​និង​បន្ត​ស្តាប់​នូវ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។ គ្មាន​ន​ណាមួយ​អាច​សង្ឃឹមថា គណបក្ស​ទាំងពីរ​នឹង​យល់ព្រម​ទាំងស្រុង​លើ​វិធី​ទាំងឡាយ​ចំពោះ​ការកែ​ទំរង់ការ​បោះឆ្នោត ការលើក កំពស់​ផ្នែក​សេដ្ឋកិច្ច ការកាត់បន្ថយ​អំពើពុករលួយ​ទេ ប៉ុន្តែ​ការផ្លាស់ប្តូរ​យោបល់​ដោយ​សេរី និង​ការពិភាក្សា ដោយ​ស្វាហាប់ នឹង​នាំមក​នូវ​គោលនយោបាយ​ល្អៗ​ដើម្បី​អនុវត្ត​។ វា​មាន​បុព្វហេតុ​ពិតប្រាកដ​សំរាប់​អោយ គេ​មាន​សុទិដ្ឋិនិយម ហើយ​ខ្ញុំ​ទន្ទឹងរង់ចាំ​ដើម្បី​គាំទ្រ​នូវ​រាជរដ្ឋាភិបាល​ថ្មី​និង​ប្រជាពលរដ្ឋ​កម្ពុជា នៅក្នុង​កិច្ច ខិតខំ​ប្រឹងប្រែង​របស់​គេ​ដើម្បី​ធ្វើអោយ​ប្រទេសជាតិ​មាន​សន្តិសុខ ប្រជាធិបតេយ្យ និង​វិបុលភាព​កាន់​ច្រើន ឡើង​។​

​ដូច​ធម្មតា​ដែរ ខ្ញុំ​នៅតែ​រង់ចាំ​អាន​ដោយ​រីករាយ​នូវ​សំណួរ​និង​មតិយោបល់​ដែល​លោកអ្នក​ផ្ញើមក​ខ្ញុំ ជា​ភាសា​ខ្មែរ ឬ​ជា​ភាសា​អង់គ្លេស តាម​អ៊ីម៉េល AskAMBToddPP@state.gov ។ ប្រភពមកពី  cen.com.kh 
Read more...

Wednesday, June 26, 2013

វីដេអូ៖ កំពុង​តែ​ពីរោះ​ផង...! ស្រាប់​តែ​បាក់​រោង​ប្រាវ​សង្កត់​អ្នក​ច្រៀង

0 comments
តារាចម្រៀងប្រុសស្រីពីរនាក់ ដែលគេដឹងថាជាជនជាតិថៃ កំពុងតែច្រៀងឆ្លងឆ្លើយជាមួយគ្នា
នៅក្នុងរោងមួយ ស្រាប់តែ ច្រៀងបានបន្តិច រោងនោះបានដួលរលំសង្កត់ លើតារាចម្រៀងទាំង
ពីរនាក់នោះតែម្តង ធ្វើឲ្យអ្នកនៅទីនោះផ្អើលឆោឡោ និងជួយសង្គ្រោះភ្លាមៗ ។
ចំពោះវីដេអូឃ្លីប ដែលមានរយៈពេល ១៖០១វិនាទីនេះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញ ទំនាក់
ទំនងសង្គម ហ្វេសប៊ុក បង្ហោះ និងចែកចាយតៗគ្នា ព្រោងព្រាត ។ មិនតែប៉ុណ្ណោះ បើសង្កេត
មើលចំនួនអ្នក Like អ្នក Shear និងអ្នក Comment វិញ គឺមានចំនួនច្រើនរាប់រយនាក់ ។
ចង់ដឹងថា វីដេអូឃ្លីប របស់តារាចម្រៀងថៃ កំពុងតែច្រៀង ហើយរលំរោងសង្កត់លើ យ៉ាងណា
នោះ សូមទស្សនាដោយ រីករាយទាំងអស់គ្នា ដូចខាងក្រោម៖  Camnews.com.kh

Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន