Rotha Company
 
Showing posts with label Hot News. Show all posts
Showing posts with label Hot News. Show all posts

Tuesday, June 17, 2014

អាមេរិក​ថ្កោលទោស​ការ​សម្លាប់​រង្គាល​របស់​ក្រុម​សកម្មប្រយុទ្ធ ISIL នៅ​អ៊ីរ៉ាក់

0 comments
ប្រភពពី postkhmer.com
ក្រុងបាកដាដៈ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ចន្ទ បាន​ថ្កោលទោស​ការ​សម្លាប់​រង្គាល​«គួរ​ឲ្យ​រន្ធត់» របស់​ក្រុម​សកម្មប្រយុទ្ធ​អ៊ិស្លាមនិយម​ដែល​គេ​បាន​និយាយ​ថា បាន​សម្លាប់​ទាហាន​អ៊ីរ៉ាក់​រាប់​រយ​នាក់ ខណៈ​ពួកគេ​បាន​រុល​ទៅ​កាន់​ក្រុង​បាកដាដ បន្ទាប់ពី​បាន​ដណ្តើម​កាន់កាប់​តំបន់​ភាគ​ខាង​ជើង​អ៊ីរ៉ាក់ ដ៏ធំ​ល្វឹងល្វើយ។ អ៊ីរ៉ាក់ បាន​និយាយ ថា ខ្លួន​បាន​ទទួល​«ការ​ផ្តើម​គំនិត​ថ្មី​»​ប្រឆាំង​ក្រុម​យុទ្ធជន​មកពី​រដ្ឋ​អ៊ីរ៉ាក់​និង ឡឺ វ៉ង់​អ៊ិស្លាមនិយម ខណៈ​របាយការណ៍​គួរ​ឲ្យ​ខ្ពើម ជាច្រើន​បាន​លេចចេញ​អំពើ​ឃោរឃៅ ដែល​ត្រូវ​បាន​ប្រព្រឹត្ត​នៅក្នុង​អំឡុង​ពេល​នៃ​ការ​វាយលុក​លឿន​ដូច​ផ្លេកបន្ទោរ​របស់​ពួកគេ។
រូបថត​ជាច្រើន ដែល​បាន​បង្ហោះ តាម​អ៊ីនធឺណិត ត្រូវ​បាន​និយាយ​ថា បាន​បង្ហាញ​ពី​ក្រុម​សកម្មប្រយុទ្ធ កំពុង​ប្រហារ​ជីវិត​ភ្លាមៗ នៃ​សមាជិក​នៃ​កម្លាំង​សន្តិសុខ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​រាប់​សិប​នាក់ ខណៈ​ការ​បង្ហោះ​តាម​ធ្វីធើរ របស់​ក្រុម ISIL បាន​អះអាង​ថា​ពួកគេ​បាន​សម្លាប់ ទាហាន Shia​១៧០០​នាក់។
នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស អាមេរិក លោកស្រី Jen Psaki បាន​និយាយ​ថា​៖ «ការ​អះអាង​ពី​ក្រុម​រដ្ឋ​អ៊ីរ៉ាក់ និង​ឡឺវ៉ង់​អ៊ិស្លាម​និយម ថា​ខ្លួន​បាន​សម្លាប់​រង្គាល​ទាហាន​ទ័ពអាកាស Shia អ៊ីរ៉ាក់​ដែល​ទើប​នឹង​រើស​ថ្មី ១៧០០ នាក់​នៅ​ក្រុងទី​គ្រីត គឺ​គួរ​ឲ្យ​រន្ធត់ និង​ការ​ពិពណ៌នា​ពិតៗ អំពី​ការ បង្ហូរ​ឈាម ដែល​ក្រុម​ភេរវកម្ម​ទាំង​នេះ តំណាង​ឲ្យ»។


លោកស្រី​បាន​ថ្លែង​ថា៖ «​ខណៈ​យើង​មិន​អាច​បញ្ជាក់​ពី​របាយការណ៍​ទាំងនេះ បំណង​សំខាន់​របស់ ISIL គឺ​ដើម្បី​បំភ័យ​ទឹកចិត្ត​ពលរដ្ឋ​អ៊ីរ៉ាក់​គ្រប់​រូប និង​ជំរុញ​ការ​បាក់បែក​ខាង​និកាយ។
លោកស្រី Psaki បាន​ថ្លែង​ថា អាមេរិក នឹង​ជម្លៀស​បុគ្គលិក​ខ្លះ​ចេញ និង​បង្កើន​សន្តិសុខ​នៅឯ ស្ថានទូត​របស់​ខ្លួន ដែល​ធំបំផុត​របស់​អាមេរិក​ទូទាំង​ពិភពលោក និង​រៀបចំ​តំបន់​បៃតង​ដែល​ការពារ​រឹងមាំ​នៅ​ក្រុង​បាកដាដ ដោយសារ​អស្ថិរភាព​កំពុង​បន្ត។
កម្លាំង​អ៊ីរ៉ាក់​ដែល​បង្វឹក​ដោយ​អាមេរិក​បាន​បរាជ័យ​ភ្លាមៗ នៅពេល​ដែល​ក្រុម​ជ្រុលនិយម ISIL បាន​កាន់កាប់​ទីប្រជុំជន​សំខាន់ៗ​ភា្លមៗ​ពី​សប្តាហ៍​មុន ដោយ​បាន​បោះបង់​រថយន្ត​និង​ទីតាំង និង​បោះ​ឯកសណ្ឋាន​ចោល។
ពួកគេ បាន​កាន់កាប់​ក្រុង​មូស៊ុល​ដែល​ជា​ក្រុង​ធំ​ទី​២ និង​ក្រុងទី​គ្រីត ជា​ស្រុក​កំណើត​របស់​សាដាម ហ៊ូសេន ជា​ជន​ផ្តាច់ការ​ចុងក្រោយ និង​ជា​រដ្ឋធានី​នៃ​ខេត្ត​សាឡាហិដឌីន។ ក្នុង​ពេល​៤​ថ្ងៃ ពួកគេ​ស្ថិត​ក្នុង​ចម្ងាយ​៨០​គ.ម. ព្រំប្រទល់​ក្រុង​បាកដាដ។
ក្រុម​មន្ត្រី​អ៊ីរ៉ាក់ បាន​និយាយ​ថា ពេល​នេះ​កម្លាំង​ពួកគេ​បាន​និង​កំពុង​ចាប់ផ្តើម​វាយ​រុញច្រាន​ក្រុម​សកម្មប្រយុទ្ធ ហើយ​ទាហាន បាន កាន់កាប់​ទីប្រជុំជន​ពីរ នៅ​ខាង​ជើង​ក្រុង​បាកដាដ។
វីរសេនីយ៍ឯក​ប៉ូលិស​ម្នាក់​និង​វេជ្ជបណ្ឌិត​ម្នាក់ បាន​និយាយ​ថា ខណៈ​ពួកគេ​បាន​ចាប់ផ្តើម​រុញ​ក្រុម​ជនសកម្មប្រយុទ្ធ​ចេញ ពួកគេ​បាន​ឃើញ​សាកសព ប៉ូលិស​ឆេះខ្លោច​១២​នាក់​នី ទីប្រជុំជន​អ៊ីសាគី។
ក្រុង​វ៉ាស៊ីនតោន ក៏​បាន​ដាក់​ពង្រាយ​ក្រុម​នាវា​ផ្ទុក​យន្តហោះ​មួយ​ទៅ​កាន់​តំបន់​ឈូងសមុទ្រ ខណៈ​ប្រធានាធិបតី​អាមេរិក​លោក អូបាម៉ា បាន​ថ្លែង​ថា លោក​កំពុង​ថ្លែង​គ្រប់​ជម្រើស​ដើម្បី​គាំទ្រ​ដល់​អ៊ីរ៉ាក់៕ PSA
Read more...

Thursday, May 22, 2014

គយខេត្តព្រះសីហនុ បើកសន្និសីទ បង្ហាញពីប្រតិបត្តិការ ចាប់ភ្លុកដំរី

0 comments
ព្រះសីហនុ៖ លោក គិន លី ប្រធានសាខាគយប្រចាំខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤នេះ  បានបើកសន្និសីទកាសែតមួយនៅក្នុងសាលប្រជុំ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្ដីអំពីប្រតិបត្តិការចាប់ភ្លុកដំរី ជាង ៣ពាន់គីឡូក្រាម កាលពីដើមខែឧសភា។
លោក គិន លី បានថ្លែងនៅក្នុងសន្និសីតកាសែតនោះថា ភ្លុកដំរី ដែលមានចំនួនរហូតទៅដល់ ៣.០០៨គីឡូក្រាម  ដែលមានប្រភពចេញមកពីប្រទេសកេនយ៉ា ឆ្លងកាត់ប្រទេសម៉ាឡេស៊ី មកកម្ពុជា ក្នុងគោលដៅបន្ដទៅប្រទេសទី៤  ទៀតនោះ បច្ចុប្បន្នកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្តព្រះសីហនុ។
សូមជំរាបថា ភ្លុកដំរីខុសច្បាប់នេះ ត្រូវបានកម្លាំងគយចាប់បាន កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៤ ដោយលួច បង្កប់នៅក្នុងកុងតឺន័រដឹកសណ្ដែក៕

Read more...

មេដឹកនាំអាវក្រហម ត្រូវបានតុលាការថៃ កាត់ទោស ឲ្យជាប់គុក ៦ ខែ ពិន័យជាប្រាក់ ៥ម៉ឺនបាត

0 comments
បាងកក៖ មេដឹកនាំអាវក្រហម លោក ចាតុផន ព្រំផាន ត្រូវបានសាលា ឧទ្ធរណ៍ក្រុងបាងកក សម្រេចកាត់ ទោស ដាក់ព័ទ្ធធនាគារ ៦ ខែ និង ពិន័យជាប្រាក់ ៥ ម៉ឺនបាត ពីបទបរិហាកេរ្តិ៍ ប្រធានបក្ស ប្រឆាំងថៃ។
យោងតាមគេហទំព័រ Thai News នៅថ្ងៃ ព្រហស្បតិ៍ ទី ២២ ខែ ឧសភា ឆ្នាំ ២០១៤ នេះបានចុះផ្សាយ ឲ្យដឹងថា ចៅក្រមសាលាឧទ្ធរណ៍ក្រុងបាងកក បានវិនិច្ឆ័យ ដាក់ទោស លោក ចាតុផន ព្រំផាន មេដឹកនាំ ចលនាប្រជាជនប្រឆាំងរបបផ្តាច់ការ ឬ ក្រុមអាវក្រហម ឲ្យជាប់ពន្ធនាគារ ៦ ខែ ផាកពិន័យ ជាប្រាក់ ៥ ម៉ឺនបាត ស្មើប្រមាណ ១៣០០ ដុល្លារអាម៉េរិក ប៉ុន្តែត្រូវបានព្យួរទោស ២ ឆ្នាំ ហើយតុលាការក៏បាន បង្គាប់ឲ្យចុះផ្សាយ សាលក្រមខាងលើ ជាសាធារណៈ តាមរយៈសារព័ត៌មានក្នុងស្រុង រយៈពេល ១សប្ពាហ៍។
លោក ចាតុផន ត្រូវបានជាប់ចោទពីបទ បរិហាកេរ្តិ៍ លោក អាប់ភស៊ីត វ៉េចាជីចា អតីតនាយករដ្ឋមន្រ្តី និងជាប្រធានក្សប្រជាធិបេតយ្យ (បក្សប្រឆាំងថៃ) ថាបានបញ្ជាកម្លាំងយោធាឲ្យស្លាប់ប្រជាពលរដ្ឋ ថៃ ដែលបានជួបគ្នា ដើម្បីទាមទាររដ្ឋាភិបាល ដែលដឹកនាំដោយ លោក អាប់ភិស៊ីត រំលាយសភា រៀបចំការ បោះឆ្នោតជាថ្មី កាលពីឆ្នាំ ២០១០ បានស្លាប់មនុស្សជិត ១០០ នាក់ និង ជាង ៣ ពាន់នាក់ផ្សេងទៀត រងរបួស។

Read more...

Wednesday, March 19, 2014

តារាសម្ដែង នាង Haruki Sato បញ្ចេញ​រូបស្រាត ស្រោបថ្នាំ​ពណ៌មាស ឃើញហើយ​ញាក់សាច់..!

0 comments
ប្រភពពី lookingtoday.com : ជប៉ុន៖ កាលថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៤ កន្លងទៅ បើយោងតាម ប្រភពព័ត៌មាន docnhat បានប្រាប់ឲ្យដឹងថា រូបភាព ស្រាតស្រោបថ្នាំមាស ដូចរូបសំណាក របស់នាង Haruki Sato ជាតារាសម្តែង សិចស៊ីជប៉ុន និងសម្រស់ដ៏ស្រស់ស្អាត បានបង្ហោះតាមប្រព័ន្ធ ជាសាធារណៈ ដើម្បីបង្អួតទស្សនិកជន។

បើតាមគេហ ទំព័រជប៉ុន បាននិយាយថា តារាសម្ដែងសិចស៊ី របស់ជប៉ុន Sato Haruki បានបង្ហាញរូបស្រាត ជាសាធារណៈទាក់ទាញ ការចាប់អារម្មណ៍ទស្សនិកជន ដែលនិយមលេងប្រព័ន្ធ អ៊ីនធើណិត រាប់លាននាក់ ហើយរូបស្រាតស្រោប ថ្នាំមាសនេះ គឺជាគំនិតច្នៃប្រឌិតថ្មី របស់អ្នកច្នៃម៉ូដជប៉ុន ដ៏ល្បីឈ្មោះម្នាក់ ។

អ្នកនិយមលេងប្រព័ន្ធ អនឡាញចិនជាច្រើន បាននិយាយថា រូបស្រាតស្រោបមាស នាង Sato Haruki ស្រដៀងគ្នាទៅនឹងតារា ចម្រៀងចិននាង Leong និងតារា សម្តែងចិន នាង Bingbing ដែលរកប្រាក់បាន ច្រើនជាងគេ ក្នុងប្រទេសចិន។

នាង Haruki Sato តារាសម្ដែង ខ្សែភាពយន្ដ សិចស៊ីជប៉ុន ដ៏ល្បីល្បាញ ហើយនាងធ្លាប់ទទួលបានពានរង្វាន់ជា តារាសម្ដែងស្រីល្អបំផុត របស់ទូរទស្សន៍ Sky និងពានរង្វាន់ Perfect TV Awards in 3rd ៕




Read more...

គូស្នេហ៍​​វ័យក្មេង​ ទោះ​ម្តាយ​តាមបំបែក ក៏នៅតែស្ម័គ្រ​ស្មោះ

0 comments
ប្រភពពី កោះសន្តិភាព​ ខេត្តកណ្តាល ៖ ផ្តើមចេញពីការទំនាក់ទំនង គ្នាតាមទូរស័ព្ទ រហូតដល់បានណាត់ ជួបពេញចិត្តពេញថ្លើមគ្នា ខណៈដែលខាងស្រី មានអាយុត្រឹម១៩ឆ្នាំប៉ុណ្ណោះ បានបោះបង់ចោលការ សិក្សានៅថ្នាក់វិទ្យាល័យ ហើយសម្រេចចិត្តចាកចេញពីផ្ទះ ដែលមានជីវភាពមធ្យម ទៅរស់នៅជាមួយខាងប្រុស នៅផ្ទះជួលយ៉ាងលំបាក យ៉ាងណាក៏ដោយ ។
ប្រភពបានឱ្យដឹងថា យុវជនជាសង្សារឈ្មោះអ៊ី ណាក់ អាយុ២០ឆ្នាំ ជាកម្មករហាងនំប៉័ង មានស្រុកកំណើតនៅ ភូមិបាក់ដា ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ចំណែកនារីខាងលើឈ្មោះ មរកត អាយុ១៩ឆ្នាំ ដោយពួកគេទាំង២នាក់ ខ្លាចម្តាយខាងស្រីតាមរកឃើញ ក៏បានមកជួលផ្ទះនៅម្តុំបឹងត្របែក ។
ប្រភពបានបន្តថា កាលពីរសៀលថ្ងៃទី១៨ មីនា ២០១៤ ត្រូវម្តាយរបស់នារី ខាងលើបានរកឃើញ ក៏នាំពួកគេមកប៉ុស្តិ៍ នគរបាលក្រុងតាខ្មៅ ដើម្បីធ្វើកិច្ចសន្យាកុំឱ្យទាក់ទងគ្នាទៀត ។ តែទោះជាម្តាយនារីនោះ អង្វរ.កនាងឱ្យចែកផ្លូវគ្នាយ៉ាង ណាក៏ដោយ និងឱ្យវិលត្រឡប់ទៅផ្ទះ ដើម្បីចូលរៀនវិញក៏ដោយ ក៏ពួកគេមិនព្រមដែរ ព្រមទាំងបានយំយ៉ាងក្តុកក្តួល បំផុតនៅចំពោះមុខសមត្ថកិច្ថ ព្រោះពួកគេ ស្រឡាញ់គ្នាខ្លាំងណាស់ ។
គួរបញ្ជាក់ថា កន្លងមកម្តាយខាងស្រីបាន ព្យាយាមបំបែកពួកគេ មិនឱ្យជួបគ្នា និងបានចោទប្រកាន់យុវជននោះថា ជាមនុស្សគ្មានការងារធ្វើ និងប្រើប្រាស់ថ្នាំញៀនទៀត គាត់មិនពេញចិត្តឱ្យនៅជាមួយគ្នាទេ និងព្យាយាមមិនឱ្យពួកគេជួបគ្នាទៀតផង ។ លុះដល់រយៈពេល ជាង២ខែក្រោយនេះ ពួកគេទាំង២នាក់បាន សម្រេចចិត្តរត់ទៅនៅ បន្ទប់ជួលនៅម្តុំបឹងត្របែក ដោយចំណាយថ្លៃ បន្ទប់មួយខែ២៥ដុល្លារ ហើយដោយសារតែ ប្រាក់ខែធ្វើជាកម្មករនៅ ហាងនំប៉័ងបានត្រឹមតែ៣០ម៉ឺន រៀលប៉ុណ្ណោះ នារីជាសង្សារសុខចិត្ត ធ្វើការនៅហាងខារ៉ាអូខេ នៅរាជធានីភ្នំពេញ គឺធ្វើជានារីបម្រើទឹកកក បានប្រាប់ខែ១០០ដុល្លារ ។

Read more...

នារីម្នាក់មានអាការះ ដូចបែកថ្នាំ ឬខ្មោចចូល ក្រឡុកសមត្ថកិច្ច

0 comments
ប្រភពពី កោះសន្តិភាព រាជធានីភ្នំពេញ ៖ នារីម្នាក់មានអាយុជាង២០ឆ្នាំ អាការះមើលទៅដូចជាបែកថ្នាំ ឬខ្មោចចូល បានប្រទាញប្រទង់ ជាមួយសមត្ថកិច្ច និងស្រែកឡូឡា និងចង់លោតចូលឡាន ។ហេតុការការណ៏នេះ កើតឡើងនៅវេលាម៉ោង ១២និង១០នាទីយប់អធ្រាតឈានចូល ថ្ងៃទី១៩ មីនា២០១៤ នៅចំណុចមុខសណ្ឋាគារ សូហ្វីតែល និងហាងឡាក់គីប្រាយ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ហេតុការណ៏នេះបង្កឱ្យមានការភ្ញាក់ ផ្អើល ប្រជាពលរដ្ឋមកចោមរោមមើល ដោយឃើញនាង ប្រទាញប្រទង់ជាមួយ សមត្ថកិច្ច ដោយសមត្ថកិច្ចចាប់ដៃនាងជាប់ ព្រោះតែនាងចង់រត់ចូលឡាន ។


Read more...

Monday, March 17, 2014

នាវាចម្បាំង មួយគ្រឿងថ្មី សម្ភោធដាក់ អោយប្រើប្រាស់ ក្នុងវិស័យការពារជាតិ ជើងទឹក

0 comments
ប្រភពពី camnews.com.kh : ព័ត៌មានអន្តរជាតិ ៖ នៅវេលាព្រឹក ថ្ងៃទី ១៧ មីនា ឆ្នាំ ២០១៤ វិនាទីមុននេះ បន្តិច ទីភ្នាក់ងារ សារ ព័ត៌មានរដ្ឋចិន ស៊ិនហួរ បានចេញផ្សាយ អត្ថបទរូបភាព អោយដឹងថា នៅឯ ប្រទេសចិន ឯណោះ វិញរដ្ឋាភិបាលប្រទេសនេះ​ បានសម្រេចបញ្ជូលនាវាចម្បាំង មួយគ្រឿងថ្មី បម្រើអោយវិស័យការ ពារជាតិរបស់ប្រទេសនេះ ។
លើសពីនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា នាវាចម្បាំង មួយគ្រឿងថ្មី មួយនេះ មាន ឈ្មោះថា Weihai ។ យ៉ាងណាមិញ បើតាមសេចក្តីរាយការណ៍ បន្តអោយដឹងថា វាត្រូវបានគេដាក់ សម្ពោធជាផ្លូវការ កាលពីថ្ងៃ ១៥ មីនា កន្លងទៅនេះ ពោលដាក់សម្ភោធដំណើរការ បម្រើការអោយ វិស័យការពារជាតិ របស់ប្រទេសចិន ផ្ទាល់តែម្តង។
គួររំឭកថា វិស័យការពារជាតិ គឺជាវិស័យមួយ ដែលរដ្ឋាភិបាល សឹងតែគ្រប់បណ្តាប្រទេស មកពីជុំ វិញពិភពលោក មានការយកចិត្តទុកដាក់ តួយ៉ាង ប្រទេសចិន ខណៈមានងារ ជាកូននាគអាស៊ី ក៏ ដូចជា ជាប្រទេសមហាអំណាចសេដ្ឋកិច្ច តំបន់អាស៊ីហើយនោះ វិស័យការពារជាតិ ប្រទេសនេះ ពុំ ធ្លាប់ត្រូវបានរដ្ឋាភិបាលមើលរំលងនោះទេ ៕



Read more...

តារាចម្រៀងម្នាក់ បើករថយន្តបត់ ត្រឡប់ក្រោយ លើផ្លូវបញ្ច្រាសទិស បុកម៉ូតូ រងរបួសធ្ងន់ស្រាល២នាក់

0 comments
ភ្នំពេញ ៖ ស្រ្តី២នាក់រងរបួស ម្នាក់បាក់ក ជើងខាងស្តាំ និងម្នាក់ទៀត គ្រេចកជើងខាងស្តាំ បន្ទាប់ពី ជួបនូវឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយ រថយន្តកាមរីឆ្លាម បើកបត់ ត្រឡប់ក្រោយ ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុក ម៉ូតូមួយគ្រឿង ជិះឌុបគ្នា កាលពីវេលាម៉ោង ៥និង០០នាទី ល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ លើកំណាត់ផ្លូវជាតិលេខ៣ មុខច្រកចូល វិទ្យាស្ថាន វិទ្យាសាស្រ្ត សុខាភិបាល កងយោធពលខេមរភូមិន្ទ ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពពីមន្រ្តី នគរបាល ចុះទៅអន្តរាគមន៍ កន្លែងកើតហេតុបានឲ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះ អ៊ួយ ចាត អាយុ២៥ឆ្នាំ កម្មការនី រស់នៅ ភូមិអង្គជ័យ ឃុំអង្គជ័យ ស្រុកអង្គជ័យ ខេត្តកំពត ជាអ្នកបើកបរ ម៉ូតូ និងរួមដំណើរដោយ ស្រ្តីម្នាក់ទៀត ពុំបានប្រាប់ឈ្មោះ ត្រូវជាបងប្អូន ជីដូនមួយនឹងគ្នា ។
ចំណែកឯភាគី ខាងរថយន្តបង្កហេតុ មិនហ៊ានប្រាប់ឈ្មោះ ប្រាប់អាស័យដ្ឋានទេ ខ្លាចអ័ព្វ បាក់មុខ ដែលខ្លួនជាតារាចម្រៀង មួយរូប ដែលមិនសូវ ចេញមុខ ។
ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេឃើញ រថយន្តកាមរីឆ្លាម មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2I-2709 ជិះដោយស្រ្តីម្នាក់ ដែលគេដឹងថា ជាតារា ចម្រៀង មិនដែលឃើញមុខ បើករថយន្ត ពីជើងទៅត្បូង លុះដល់ចំណុច កើតហេតុ រថយន្តបានបត់ត្រឡប់ក្រោយ ហើយបើកលើ ផ្លូវបញ្ច្រាសទិស ដោយបើកខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកម៉ូតូ ជិះដោយស្រ្តី២នាក់ បណ្តាលឲ្យរងរបួស ។
ក្រោយកើតហេតុ ភាគីសងខាង សម្របសម្រួលគ្នា ដោយមិនបានពឹងពាក់ទៅលើ នគរបាលឡើយ ជនរងគ្រោះ ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព ៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ ។
ដោយឡែក ស្រ្តី បើកបររថយន្តបង្ក ដែលអះអាងថា ជាតារាចម្រៀង ប្រញាប់ធ្វើដំណើរទៅច្រៀងនោះ ក៏បានបើករថយន្ត ចាកចេញទៅបាត់ នៅតែសាច់ញាតិ ទុកឲ្យចរចារ ជាមួយភាគីរងគ្រោះ ៕






Read more...

រវល់តថ្លៃទោង ជនសង្ស័យ លួចយកកាបូប ពីក្នុងរថយន្ត ទៅបាត់

0 comments
ភ្នំពេញ ៖ ស្រ្តីចំណាស់ម្នាក់ ត្រូវបានជន សង្ស័យ២នាក់ ធ្វើសកម្មភាព បើកទ្វាររថយន្ត លួចយកកាបូប ដៃ ហើយជិះគេចខ្លួនបាត់ ស្រមោល បន្ទាប់ពីឈប់ រថយន្ត ចុះតថ្លៃទិញទោងឲ្យចៅ កាលពីវេលាម៉ោង ៤និង៥០នាទី រសៀលថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅ ចំណុចរង្វង់ មូលចោមចៅ ជ្រុងខាងកើត មុខផ្ទះលក់ទោង សង្កាត់ចោមចៅ  ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះ ឈ្មោះ រ័ត្ន ណាវី  ភេទស្រី អាយុ៥៥ឆ្នាំ ស្នាក់នៅ ភូមិប៉ប៉្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងមាន ស្រុកកំណើតនៅភូមិព្រិច ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង ។
មុនពេល កើតហេតុ ជនរងគ្រោះ បើករថយន្តម៉ាក RANGE ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2S-4167 រួមដំណើរជាមួយកូនស្រី២នាក់ និងចៅស្រីម្នាក់ មកចតនៅចំណុច ខាងលើ ហើយបាននាំគ្នា ចុះចេញពីរថយន្ត  ទៅតថ្លៃទិញទោងឲ្យ ចៅស្រី ដោយមិនបានចាក់ សោទ្វាររថយន្ត ជាឱកាសល្អសំរាប់ជនសង្ស័យ ២នាក់ ជិះដោយ ម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ សេរី២០១៤ ពណ៌ខ្មៅ ពុំមានពាក់ ស្លាកលេខ ជិះមកឈប់ ក្បែររថយន្ត ហើយបានបើកទ្វាររថយន្ត យកកាបូប ជិះគេចខ្លួន បង្កឲ្យមាន ការភ្ញាក់ផ្អើល អ្នកនៅក្បែរនោះ ដេញចាប់ប្រផាប់ ចាប់ប្រផីង តែត្រូវបាន ជនសង្ស័យទាំង២នាក់ ព្យាយាមបើក ម៉ូតូរត់គេចបាន ដោយសុវត្តិភាព ។
សម្ភារ:ដែលបាត់បង់ រួមមាន ប្រាក់ដុល្លា៣០០ដុល្លារ ប្រាក់រៀល ជាង២០ ម៉ឺនរៀល អត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួន មួយសន្លឹក កាតគ្រីរថយន្ត ខាងលើ១សន្លឹក និងឯកសារមួយចំនួនទៀត ។
ក្រោយកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាល សង្កាត់ចោមចៅ ៕




Read more...

បុរស​ចំណាស់​ចិត្តអប្រិយ អាយុ​58ឆ្នាំ​រំលោភ​ក្មេងស្រី​13ឆ្នាំ ពេល​នាង​ទៅសុំថ្នាំ​ឱ្យ​យាយ

0 comments
ប្រភពពី កោះសន្តិភាព : ខេត្ត​ពោធិ៍សាត់​ ​៖ ​បុរស​វ័យ​​ចំណាស់​​ម្នាក់​ បាន​​ចាប់​ក្មេង​ស្រី​ជា​អនីតិ​ជន​​រំលោភ​តែ​មិន​​បាន​សម្រេច​​ ដោយ​សារ​ក្មេងស្រីរើ​បម្រះ ហើយ​បុរស​នោះ​​ស្រវឹង​ស្រា​​​ផង​​ ។ ​ករណី​​រំលោភ​​សេព​សន្ថវៈ​​នេះ បាន​កើត​ទ្បើង​​កាល​ពី​វេលា​ម៉ោង​​១០​ព្រឹក​ ថ្ងៃ​ទី​​១៣​ មី​នា​ នៅ​ឃុំ​ផ្ទះ​រុង​ ស្រុក​​ភ្នំ​ក្រវាញ​ ​។ ​
លោក វង​ សាវ៉េត​ ​អធិ​ការ​​នគរ​បា​ល​ស្រុក​ភ្នំ​ក្រវាញ​ ​ឱ្យ​ដឹង​ថា​​ ​បុរស​​ម្នាក់​នោះ​ឈ្មោះ​​ ជា អេង​ ​​​អាយុ​​៥៨​ឆ្នាំ​ ​ឯក្មេង​ស្រី​​​អាយុ​១៣​ឆ្នាំ រស់​​នៅ​​ក្នុង​ឃុំ​​​ជា​មួយ​គ្នា​ ។ តាម​​ការ​ស៊ើប​អង្កេត​​ឱ្យ​ដឹង​ថា ​នៅថ្ងៃ​នោះ​​​បុរស​​ឈ្មោះ​ ជា​ អេង​ ​ស្រវឹង​​ស្រា​​ ហើយ​​បាន​ប្រើ​ល្បិច​​ឱ្យ​ក្មេង​ស្រី​​ទៅ​យក​ថ្នាំ​​នៅ​​ឯ​ខ្ទម​​ចាំ​​ចម្ការ​​មក​ឱ្យ​ម្តាយ​​នាង​លេប​​ ។ ពេល​​ទៅ​ដល់​ស្រាប់​តែ​​​បុរស​នោះ​ ចាប់​រំលោភ​​តែ​ម្តង​​ តែ​មិន​បាន​សម្រេច​​ទេ ដោយ​សារ​នាង​រើ​បម្រះ​​គួប​ផ្សំ​​នឹង​គាត់​​ស្រវឹង​​​​ផង​ ។ នៅចំពោះ​​មុខ​សមត្ថ​កិច្ច​​​បុរស​ឈ្មោះ ជា អេង​ សារភាព​ថា ​ខ្លួ​ន​ពិត​​ជា​បាន​ចាប់​ក្មេង​ស្រី​ខាង​លើ​​ រំ​លោភ​​មែន​តែ​មិន​បាន​​សម្រេច​ទេ​ ។ ​នៅ​ថ្ងៃ​នោះ​ ​គាត់​កំពុង​អង្គុយ​ដាំ​បាយ​​ម្នាក់​​ឯង​នៅ​ខ្ទម​ចាំ​​ចម្ការ​ដំទ្បូង​​ ខណៈ​​នោះ​​ក្មេង​ស្រី​​​ក៏​ដើរ​ចូល​​មក​សុំ​ថ្នាំ​យក​ទៅ​ឱ្យ​ម្តាយ​លេប​ ។ ​ដោយ​សារ​​ទី​នោះ​ស្ងាត់​​ព​​ុំ​មាន​មនុស្ស​​ចេញ​ចូល​​គួប​ផ្សំ​​នឹង​ស្រវឹង​ស្រា​ផង​នោះ​ ​ធ្វើ​ឱ្យ​គាត់​​មាន​អារម្មណ៍​​ចង់​រួម​ភេទ​​ ក៏​ចាប់នាង​​រំលោ​ភ​តែ​ម្តង​ ប៉ុន្តែ​​​មិន​បាន​សម្រេច​ទេ ។ ​បន្ទាប់​មក​ គាត់​​ក៏​​ទៅ​ធ្វើ​ការ​ងារ​​ធម្ម​តា​ ​ឯ​នាង​ក៏​​ទៅ​ផ្ទះ​បាត់​​ទៅ​ លុះ​មួយ​សន្ទុះ​​ក្រោយ​មក​ស្រាប់​​តែ​នគរបាល​​ប៉ុស្តិ៍​​មក​ហៅ​សួរ​នាំ​​និង​ឃាត់​ខ្លួន​​តែ​ម្តង​ ។ ​
​ជន​ឈ្មោះ​ ជា អេង​ ត្រូ​វ​បាន​សមត្ថ​កិច្ច​​បាន​កសាង​សំណុំ​រឿង​​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ នា​រសៀល​​ថ្ងៃទី​១៤​ មីនា​ ​​ដើ​ម្បី​ចាត់​ការ​ទៅ​តាម​នីតិ​វិធី​ ។ ​គួរ​​បញ្ជាក់​ថា​ ​ករណី​នេះ​​កើតទ្បើង​​ចំ​ថ្ងៃ​ប្រកាស​​លោក​ វង ​សាវ៉េត​​ ជាអធិ​ការ​​នគរ​បាល​ស្រុក​​ភ្នំក្រវាញ​តែម្តង​ ៕

Read more...

Friday, March 14, 2014

តារាស្រីល្បីៗរបស់ចិន បើកដៃឲ្យ ប្រុសៗស្ទាប អង្អែលរាងកាយ

0 comments
ចិន៖ នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១៤ ប្រភពព័ត៌មានបរទេសមួយ បានប្រាប់ឲ្យដឹងថា តារាស្រីល្បីៗចិន ដែល មានសម្រស់ស្រស់ស្អាតជាច្រើនរូប ដែលរួមមាននាង ហ្សូឈី នាង វ៉ាង ពីងពីង ជាដើមត្រូវបានពួកប្រុសៗចាប់ និងស្ទាបចំកន្លែងពិសេស។
សកម្មភាពរូបភាពទាំងនេះ គឺជាសកម្មភាពឆ្លៀតឱកាស របស់ក្រុមបុរសៗ នៅពេលពួកនាងៗ ចូលរួមក្នុងកម្មវិធី ជាសាធារណៈ៕











Read more...

Thursday, March 13, 2014

អ្នកជំនាញ បកស្រាយអំពីអាថ៌ កំបាំង ថាតើមានរឿងហេតុអ្វី ដែល អាចកើតឡើងចំពោះ ជើង ហោះហើរ MH370 ដែលបាន បាត់នោះ?

0 comments
ប្រភពពី Khmerload.com : យន្តហោះ Boeing 777 ជាយន្តហោះធំ សម្រាប់ដឹកអ្នកដំណើរ មួយប្រភេទ ដែលទទួលបានការជឿទុកចិត្ត ជាងគេបំផុតមួយ នៅលើពិភពលោក ប៉ុន្តែ នាពេលថ្មីៗកន្លងទៅនេះ បែរជាមានឧបទ្ទវហេតុ បាត់យន្តហោះប្រភេទ Boeing 777 នេះ មួយគ្រឿង ពីប្រព័ន្ធរ៉ាដា ទៅវិញ ដោយមិនទាន់មាននរណា អាចដឹងពីមូលហេតុ នៃការបាត់ដំណឹងសូន្យឈឹង និង គ្មានដានអ្វីសោះនេះ នៅឡើយទេ។
យន្តហោះ Boeing 777-200ER ហោះហើរពីទីក្រុង គូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ទៅកាន់ទីក្រុង ប៉េកាំង ប្រទេសចិន បានបាត់ខ្លួនអស់រយៈពេល ៥ថ្ងៃមកហើយ ដោយមានមនុស្សលើនោះ ចំនួន ២៣៩នាក់ ដោយរួមមាន អ្នកដំណើរ ២២៧នាក់ និង បុគ្គលិកយន្តហោះ ចំនួន ១២នាក់។
តើមានរឿងហេតុអ្វី បានកើតឡើងទៅលើ ជើងហោះហើរ MH370 របស់អាកាសចរណ៍ ម៉ាឡេស៊ី នោះ? តើយន្តហោះនោះ ត្រូវគេបំផ្ទុះគ្រាប់បែក? មានបញ្ហាបច្ចេកទេស ឬ ខូចម៉ាស៊ីន? ត្រូវគេប្លន់ ឬក៏យ៉ាងណាទៅវិញ? យ៉ាងណាមិញ ទាំងនេះ នៅតែជាចម្ងល់ ដែលមិនទាន់អាចបកស្រាយ និង ពន្យល់បាន ថាមានរឿងអ្វីកើតឡើងឲ្យប្រាកដ នៅឡើយ។
តែទោះជាយ៉ាងណា អ្នកជំនាញ បានធ្វើការបកស្រាយ ទៅលើកត្តាដែលអាចទៅរួច មួយចំនួន ទាក់ទងនឹងនឹងករណីនេះ ៖
១. ម៉ាស៊ីនយន្តហោះ មិនដំណើរការ?
ផ្កាយរណប ធ្លាប់ចាប់បាននូវ វត្ថុគួរឲ្យសង្ស័យម្យ៉ាង ស្ថិតក្នុងតំបន់ដែលយន្តហោះ បានបាត់ខ្លួននោះ។ រូបភាព ដែលថតបាន ជាបំណែកវត្ថុអណ្តែត នៅលើផ្ទៃទឹក ស្ថិតនៅជិតផ្លូវដែលយន្តហោះ ត្រូវធ្វើដំណើរ។ តែអ្នកជំនាញម្នាក់ បានលើកឡើងថា បើសិនជាយន្តហោះ ពិតជាធ្លាក់ចូលសមុទ្រមែននោះ វាច្បាស់ជាមាន បំណែកស្រាលៗជាច្រើន នឹងអណ្តែតពេញផ្ទៃទឹក ជាពិសេស របស់ផ្សេងៗដែលនៅក្នុងយន្តហោះនោះ ហើយវាមិនអាចដែល ផ្នែកសំខាន់ៗ របស់យន្តហោះ អាចអណ្តែតទឹកបាននោះទេ វាច្បាស់លិចបាត់អស់ ព្រោះថាមានទម្ងន់ធ្ងន់។ តែវត្ថុក្នុងរូបភាពដែលថតបាននោះ មិនអាចឲ្យយើងប្រាកដបានថា ជាបំណែក របស់យន្តហោះឡើយ ព្រោះបើតាមមើលទៅ យ៉ាងហោចណាស់ វត្ថុនោះ ក៏មានប្រវែង ១២ម៉ែត្រ ទៅ ២១ម៉ែត្រ ដែរ។
អ្នកជំនាញខ្លះ បាននិយាយថា មួយវិញទៀត ក្នុងករណីដែល យន្តហោះជួបបញ្ហានឹង ប្រព័ន្ធថាមពល ក៏នៅមានប្រព័ន្ធថាមពលជំនួយមួយប្រភេទ បង្កើតឡើង សំរាប់ពេលជួបបញ្ហាផងដែរ ដែលអាចប្រើបានរយៈពេល ប្រហែល១ម៉ោង ផងដែរ។ រយៈពេលនេះ អ្នកបើកយន្តហោះ គួរតែ អាចស្វែងរកតំបន់ ដែលខ្លួនស្គាល់ ដើម្បីធ្វើការចុះចត នៅក្នុងទីតាំងណាមួយបាន។ ហេតុនេះហើយការជិះវិលបក ត្រឡប់ក្រោយវិញ អាចជាចំនុចសមស្របមួយដែរ ហើយរយៈពេលមួយម៉ោងក្រោយ យន្តហោះ Boeing-777 នោះអាចនឹងហោះលែងរួច នៅពាក់កណ្តាលផ្លូវ។
គួររំលឹកដែរថា យន្តហោះដែលបាត់ខ្លួននោះ ធ្លាប់ជួបប្រទះបញ្ហាស្លាប កាលពីមុន តែត្រូវបាន ក្រុមហ៊ុន Boeing ធ្វើការជួសជុលរួចរាល់ និង អាចហោះហើរវិញបាន ជាធម្មតា។ ដូចនេះ វាអាចមានភាគរយ ដែលថាយន្តហោះ បានទទួលរងគ្រោះថ្នាក់ ពីការខូច កាលពីគ្រាមុននោះ។
. យន្តហោះ ត្រូវបានគេប្លន់?
មកទល់ពេលនេះ មិនទាន់មានសញ្ញាណាមួយ បញ្ជាក់ថា យន្តហោះ ត្រូវបានគេប្លន់នោះទេ។ តែមានមនុស្សមួយចំនួន បាននិយាយថា ដោយសារតែយន្តហោះ មានបញ្ហា ជាមួយនឹងម៉ាស៊ីន ទើបមិនអាចអោយអ្នកបើកយន្តហោះ មានលទ្ធភាព ដើម្បីរាយការណ៍ពីបញ្ហាបាន។
យ៉ាងណាមិញ យន្តហោះមានប្រព័ន្ធអេឡិចត្រូនិច ជាច្រើន ដូច្នេះ អាចនឹងមាននរណាម្នាក់ បានលួចបិទ ឬ កាត់ផ្តាច់ ឲ្យមានបញ្ហា ដោយចេតនា។
៣. កំហុសរបស់អ្នកបើកយន្តហោះ?
ច្រើនថ្ងៃកន្លងមកនេះ មិនទាន់មានការចង្អុលបង្ហាញណាមួយ អាចបញ្ជាក់ថា ការបាត់ខ្លួនរបស់យន្តហោះ បានកើតមានឡើង ដោយសារតែ កំហុសរបស់អ្នកបើកបរ នៅឡើយនោះទេ។
អ្នកជំនាញខ្លះទៀត បានធ្វើការប្រៀបធៀប ជើងហោះហើរ MH370 របស់ម៉ាឡេស៊ី ជាមួយនឹង ជើងហោះហើរ ៤៤៧ របស់បារាំង ដែលបានធ្លាក់ កាលពីឆ្នាំ ២០០៩ ដោយសារតែជួបជាមួយនឹងព្យុះ នៅមហាសមុទ្រ អាត្លង់ទិក ខណៈធ្វើដំណើរ ចេញពីប្រទេសប្រេស៊ីល ទៅកាន់ទីក្រុង ប៉ារីស ប្រទេសបារាំង។ ក្នុងការស្រាវជ្រាវ អស់រយៈពេល ២ឆ្នាំ គេបានរកឃើញ បំណែករបស់យន្តហោះ នៅផ្ទៃបាតសមុទ្រ និង បានរកឃើញ ប្រអប់សម្លេងទៀតផង។ ក្រុមស៊ើបអង្កេតបារាំង បានធ្វើការស្តីបន្ទោសទៅលើ អ្នកបើកយន្តហោះ ដែលស្តាប់ខុស អំពីស្ថានភាពមិនអំណោយផល នាពេលនោះ។
៤. មានការវាយប្រហារភេវរកម្ម?
ទោះបីជាមានការរកឃើញថា អ្នកដំណើរ២នាក់ បានឡើងជិះលើយន្តហោះនោះ ដោយប្រើលិខិតឆ្លងដែន ដែលពួកគេបានលួចយកពីអ្នកដទៃ ក៏ពិតមែន តែក្រុមអ្នកស៊ើបអង្កេតរបស់ម៉ាឡេស៊ី បាននិយាយថា មិនទាន់មានភស្តុតាង ណាមួយ អាចបញ្ជាក់ថា ពួកគេទាំងពីរនាក់ ដែលធ្វើដំណើរលើនោះ មានការជាប់ពាក់ព័ន្ធអ្វី ជាមួយនឹងក្រុមភេវរកម្ម ណាមួយនៅឡើយនោះទេ។ ក្នុងនោះ ប៉ូលីសអន្តរជាតិ អង់ទ័រប៉ូល (Interpol) ក៏បានថ្លែងឲ្យដឹង ស្រដៀងគ្នានេះដែរថា៖ “ ព័ត៌មានដែលពួកយើងទទួលបាន យើងសូមធ្វើការសន្និដ្ឋានថា មិនមែនជាឧប្បតិហេតុ កើតឡើងដោយពួកភេវរករ នោះឡើយ" ។
យ៉ាងណាមិញ សំរាប់ ភ្នាក់ងារ CIA វិញ នៅតែមានការសង្ស័យ លើករណី ភេវរកម្ម និង នៅតែស៊ើបអង្កេត លើករណីបាត់យន្តហោះ យ៉ាងអាថ៌កំបាំងនេះ បន្តទៀត។
ចំណុចមួយទៀត មានការលើកឡើងថា យន្តហោះអាចនឹងត្រូវបានផ្ទុះ ទើបធ្វើឲ្យបាត់សញ្ញា ពីរ៉ាដា យ៉ាងដូច្នេះ ហើយចំនុចដែលយើងមិនអាចទាន់ដឹងបាននេះ វាអាចមកពីកត្តា ឬ ករណី ថ្មីអ្វីមួយ ដែលមិនធ្លាប់មានពីមុនមក៕
ប្រិយមិត្ត មានមតិយោបល់យ៉ាងណាដែរ ចំពោះករណីនេះ?

Read more...

ឃាត់ខ្លួន យុវជនម្នាក់ ពីបទ ប្រទូស្តកេរ្តិ៍ ខ្មាសលើ អនីតិជន

0 comments
ប្រភពពី ដើមអម្ពិល : បាត់ដំបង៖ សមត្ថកិច្ច នគរបាល ស្រុកគាស់ក្រឡ បានឃាត់ខ្លួន យុវជនម្នាក់ តាមពាក្យបណ្តឹង ជីដូនជនរងគ្រោះ កាលពីម៉ោង៣ រសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤ ពីបទប្រទូស្តកេរ្តិ៍ខ្មាស លើអនីតិជន រួចកសាង សំណុំរឿងបញ្ជូន ខ្លួនជនសង្ស័យ មកស្នងការ នគរបាលខេត្ត នៅរសៀលថ្ងៃទី១២ ខែមីនា ដើម្បីបញ្ជូន បន្តទៅតុលាការ ខេត្តចាត់ការ តាមច្បាប់។
តាមរបាយការណ៍ របស់អធិការដ្ឋាន នគរបាល ស្រុកគាស់ក្រឡ បានឲ្យដឹងថា កាលពី ម៉ោង៣រសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤ នៅភូមិថ្មីឃុំ ស្រុកគាស់ក្រឡ មានយុវជនម្នាក់ ឈ្មោះ ទិត្យ ចាន់សាក់ អាយុ២១ឆ្នាំ រស់នៅ ភូមិកើតហេតុ ខាងលើ ចំណែកជនរងគ្រោះ មានអាយុ៦ឆ្នាំ នៅភូមិជាមួយគ្នា ។
ក្នុងរបាយការណ៍ បានបញ្ជាក់ថា  តាមចម្លើយ របស់ជនសង្ស័យ បាននិយាយប្រាប់ សមត្ថកិច្ចថា ខ្លួនមកពីហូបការគេ ក្នុងភូមិ រួចក៏ដើទៅ ហៅមិត្តភក្តិ ដែលនៅជិតផ្ទះ ជនរងគ្រោះ លុះដើរទៅដល់ខ្លួន ក៏បានចូលទៅលេងផ្ទះ ជនរងគ្រោះ ដោយឃើញ ជនរងគ្រោះកំពុង ដេកលើគ្រែ ជនសង្ស័យ បានចាប់ឱបថើប និងសើយសំពត់ ឡើងលើរួចក៏បិទវិញ តែមិនបានរំលោភទេ រួចក៏ដើរទៅផ្ទះវិញ ។
ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនគ្រាន់តែបាន ចាប់ឱបថើប និងសើយសំពត់ឡើងលើ រួចក៏បិទវិញ តែមិនបានរំលោភទេ រួចក៏ដើរទៅផ្ទះវិញ ។ លុះមួយសន្ទុះក្រោយមក ស្រាប់តែមាន សមត្ថកិច្ចមកឃាត់ខ្លួន នាំទៅអធិការស្រុកតែម្តង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាន សមត្ថកិច្ច នគរបាល ស្រុកគាស់ក្រឡ បានបញ្ជូនមកស្នងការ នគរបាលខេត្ត ដើម្បីបញ្ជូនបន្ត ទៅតុលាការនៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤នេះ ដើម្បីចាត់ការតាមច្បាប់៕

Read more...

រថ​យន្ត​នីស្សាន់​ បើ​ក​បុក​យុវជន២នាក់ ម្នាក់​ស្លាប់ និងម្នាក់​ទៀត​រយះពោះវៀន

0 comments
ប្រភពពី កោះសន្តិភាព : រាជធានីភ្នំពេញ ៖ យុវជនម្នាក់បាន ស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរងរបួស យ៉ាងធ្ងន់ធ្ងរដោយរយះពោះ ធ្លាយពោះវៀនដូច គេចាប់វះ ខណៈដែលពួកគេជិះម៉ូតូ ម៉ាកស៊ុយហ្ស៊ុយគីនិច មួយគ្រឿងឌុបគ្នា ហើយត្រូវរថយន្តម៉ាកនីស្សាន់ ១បាំងកន្លះមួយគ្រឿង បើកលឿនដូចហោះ បុកពីក្រោយពេញទំហឹង និងអូសរះកិតផ្លូវជាង២០ម៉ែត្រ បន្ទាប់មករថយន្តបង្ក បានបើករត់បាត់ស្រមោល។
ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង១១ និង១០នាទីយប់ថ្ងៃទី១២ មីនា ២០១៤ ស្ថិតនៅកំណាត់ផ្លូវជាតិ៣ ត្រង់ចំណុចមុខ សួនឧស្សាហកម្មវឌ្ឍន:២ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់នោះ មិនទាន់ត្រូវបានគេស្គាល់ អត្តសញ្ញាណនៅឡើយទេ ពួកគេមានអាយុប្រហែលជាង២០ឆ្នាំ និងជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1-CA8157 ពួកគេមិនមានលិខិតសម្គាល់ខ្លួន ឬអត្តសញ្ញាណប័ណ្ណ នៅជាប់ខ្លួននោះឡើយ ។





Read more...

វៀតណាម បញ្ជូននាវា ភ្លាមៗ ទៅទីកន្លែង ដែលចិន បញ្ជាក់ថា អាចជា បំណែក យន្តហោះ ម៉ាឡេស៊ី ដែលបានធ្លាក់

0 comments
ប្រភពពី Camnews.com.kh : ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារ សារព័ត៌មាន បរទេស ស្កាយ បានចុះផ្សាយអោយដឹងថា​ កាលពីថ្ងៃ អាទិត្យ ម្សិលមិញនេះ រដ្ឋាភិបាល ប្រទេសចិន បានចេញផ្សាយរូបភាព ៣ ផ្សេងៗពីគ្នា សង្ស័យថា ជាបំណែកយន្តហោះ ម៉ាឡេស៊ី ដែលបានធ្លាក់ ក្រោយពីប្រព័ន្ធផ្កាយ រណប របស់ខ្លួន បានប្រមាញ់ ជាប់ ។
ដោយនៅក្នុងនោះ សេចក្តីរាយការណ៍ បន្តអោយដឹងថា ទីកន្លែង ដែលប្រព័ន្ធផ្កាយរណបចាប់បាន រូបភាព សង្ស័យ ថាជាបំណែក   នៃការធ្លាក់យន្តហោះនោះ បើនិយាយពីទីតាំង គឺនៅកន្លែងដើមនៃ ការសន្មត់ថា   មានការធ្លាក់  ស្របពេលដែលមានការរុករក អស់ជាច្រើនថ្ងៃ ពោលនៅក្នុងដែនទឹក ប្រទេស វៀតណាម ភាគខាងកើត ប្រទេស ម៉ាឡេស៊ី ។
យ៉ាងណាមិញ បើតាមការអោយដឹង ពីទីភ្នាក់ងារ សារព័ត៌មានរដ្ឋចិន ស៊ិនហួរ អោយដឹងថា បំ ណែកដែលមានទំហំធំជាងគេ គឺមានទំហំ ២៤ ម x ២២ ម ។ ផ្ទុយទៅវិញ មកទល់នឹងខណៈនេះ អាជ្ញាធរ ប្រទេសវៀតណាម បានបញ្ជួនយន្តហោះ របស់ខ្លួន ទៅកាន់ទីនោះ មួយរំពេច ក្រោយពី មានការប្រកាសព័ត៌មាន ពីចិន ថាបានរកឃើញ បំណែក មួយចំនួន សង្ស័យថា ជាបំណែក នៃការ ធ្លាក់យន្តហោះ ម៉ាឡេស៊ី ។
គួររំឭកផងដែរថា បណ្តាបំណែកនោះ គ្រាន់តែជាការសន្មត់ ជាជំហានដំបូង ថាជាបំណែកនៃយន្ត ហោះដែលបានធ្លាក់ តែទោះជាយ៉ាងណា​ មកទល់នឹងបច្ចុប្បន្នភាពនេះ វាស្ថិតនៅក្រោមការតាម ដានស៊ើបអង្កេត ដើម្បីជាការបញ្ជាក់អោយបានច្បាស់ នៅពេលក្រោយ ថាវាពិតជា បំណែកយន្ត ហោះម៉ាឡេស៊ី ដែលបានបាត់ខ្លួននោះ ពិតប្រាកដ ឬក៍យ៉ាងណា ខណៈនាពេលនេះ យន្តហោះ ក៏ ដូចជា ឧទ្ធម្ភាគចក្រ និង នាវាមួយចំនួន របស់វៀតណាម​ បាននឹងកំពុងតែធ្វើដំណើរ ទៅកាន់ទី កន្លែងដែលសង្ស័យខាងលើ ។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ យន្តហោះ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ ប្រ ទេសម៉ាឡេស៊ី ផ្ទុកអ្នកដំណើរ ២២៧ នាក់ រួមមានទារក តូច ពីររូប និង បុគ្គលិក បម្រើការលើ យន្តហោះ ១២ នាក់ នោះ បានបាត់ខ្លួន ខណៈធ្វើដំណើរ ឆ្ពោះពីក្រុង Kuala Lumpur ទៅកាន់ទី ក្រុងប៉េកាំង ប្រទេសចិន ពោលបានបាត់ខ្លួន មួយម៉ោងក្រោយ បន្ទាប់ពីធ្វើការហោះហើរ ។




Read more...

Thursday, December 26, 2013

កម្ពុជា​ធ្វើ​សមយុទ្ធ ៥ ថ្ងៃ​ដើម្បី​សាក​អាវុធ​ថ្មី

0 comments
ប្រភពពី postkhmer.com : កំពង់ស្ពឺៈ កង​យោធពល​ខេមរ​ភូមិន្ទ នឹង​ធ្វើ​សមយុទ្ធ ៥ថ្ងៃ ចាប់​ពី​ថ្ងៃ​សុក្រ​ទី ២៧ ដល់​ថ្ងៃ​អង្គារ​ទី៣១ ក្នុង​គោល​បំណង​ដើម្បី​ឲ្យ​កងទ័ព​ស្គាល់​អានុភាព​អាវុធ​ថ្មី។
លោក ឧត្តម​សេនីយ៍​ឯក អ៊ិត សារ៉ាត់ អគ្គ​មេ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ ទទួល​បន្ទុក​ហ្វឹក​ហ្វឺន​យោធា បាន​ឲ្យ​ដឹង​ថា សមយុទ្ធ​នេះ នឹង​ផ្តោត​លើ​ការ​ប្រើ​យុទ្ធសាស្រ្ត​យោធា និង​ការ​ប្រើប្រាស់​គ្រាប់ BM-21 ដែល​ទើប​នឹង​ទិញ និង​រថពាស​ដែក​ដោយ​ប្រើ​កាំភ្លើង​បាញ់​គ្រាប់ BM-21 ប្រមាណ ២០ ដើម និង​រថក្រោះ ១៩ គ្រឿង។
លោក បញ្ជាក់​ថា៖ «គ្រាប់ BM-21 នឹង​បាញ់​ចម្ងាយ​ចន្លោះ​ពី ៣០ ទៅ ៤០ គ.ម.ក្នុង​អំឡុង​សមយុទ្ធ​នេះ»។
នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​កង​យោធពល​ខេមរភូមិន្ទ បាន​ប្រាប់​ពលរដ្ឋ​នៅ​ខេត្ត កំពង់ស្ពឺ ដែល​រស់​នៅ​ក្បែរ​មូលដ្ឋាន​យោធា​ថា នឹង​មាន​សំឡេង​គ្រាប់​ខ្លាំងៗ ក្នុង​អំឡុង​ព្រឹត្តិការណ៍​សមយុទ្ធ ចំនួន ៥ ថ្ងៃ​នេះ៕ NR

សមយោធារបស់កង​យោធពល​ខេមរ​ភូមិន្ទ កាលពីពេលកន្លងមក នៅក្នុងខេត្តកំពស់ស្ពឺ។ រូបថត ស្រេង ម៉េងស្រ៊ុន និងហេង ជីវ័ន
Read more...

ប្លន់​សម្លាប់​បុរស​ស្រ្តី ​២​នាក់ ​និង​វាយ​ក្មេង​ស្រី​តូច​សន្លប់​

0 comments
ប្រភពពី កោះសន្តិភាព : ខេត្តកំពង់ចាម ៖ មានករណីអំពើប្លន់ដ៏សាហាវព្រៃផ្សៃមួយ ដោយមនុស្សប្រុសស្រី ២នាក់ ត្រូវបានជនមិនស្គាល់មុខអា.កសម្លាប់ និងវាយកូនស្រីតូច អាយុប្រហែល ៣ឆ្នាំ បាក់ថ្គាមរហូតសន្លប់ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣ និង ៣០នាទី រសៀលថ្ងៃទី២៥ ធ្នូ ២០១៣ ស្ថិតនៅត្រង់ចំណុចចុងភូមិកំពង់ឪច្រឹក ឃុំពង្រ ស្រុកកោះសូទិន ជាកន្លែងស្ងាត់គ្មានផ្ទះប្រជាពលរដ្ឋ។
លោកវរសេនីយ៍ត្រី ម៉ា ចិន្តា អធិការនគរបាលស្រុកកោះសូទិន បានប្រាប់ឲ្យដឹងថា នៅពេលមានប្រជាពលរដ្ឋរាយការណ៍ មកកាន់រូបលោក ភ្លាមៗ លោកបានដឹកនាំកម្លាំងក្រោមឱវាទចុះទៅជាបន្ទាន់ ដោយឃើញស្លាកស្នាមអា.កសម្លាប់យ៉ាងសាហាវ និងក្មេងស្រីតូចអាយុប្រហែល ៣ឆ្នាំ បានរងរបួសធ្ងន់រហូតសន្លប់។
លោកបានបន្តថា រហូតមកដល់វេលាម៉ោង ៦ល្ងាច ទៅហើយសាកសពទាំង ២នាក់ នេះ អាចជាប្តីប្រពន្ធនៅតែមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ ចំណែកក្មេងស្រីតូចដែលងើបពីសន្លប់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាពពង្រ និងត្រូវបានប្រជាពលរដ្ឋមានការអាណិតអាសូរបញ្ជូនបន្តទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តជាបន្ទាន់ ដោយបានបាក់ថ្គាមរបួសធ្ងន់។
ជាមួយនោះ លោកឧត្តមសេនីយ៍ទោ ឆាយ គឹមសុន ស្នងការនគរបាលខេត្ត បានចាត់ឲ្យជំនាញបច្ចេកទេសចុះទៅពិនិត្យសពពីរនាក់នោះ។
លោកវរសេនីយ៍ត្រី ម៉ា ចិន្តា បានបញ្ជាក់បន្ថែមថា នេះជាករណីប្លន់សម្លាប់យកទ្រព្យ មិនដឹងថា ម៉ូតូ ឫយ៉ាងណានោះទេ នៅពេលនេះ កម្លាំងជំនាញកំពុងតែធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ហើយ និងបានតាមប្រមាញ់ក្រុមជនសង្ស័យជាចោរប្លន់ដ៏សាហាវ ដែលអាចមានគ្នាមិនតិចជាង ២នាក់ នោះទេ។ តាមការសន្និដ្ឋាន សាកសពទាំង ២នាក់ ខាងលើ អាចត្រូវបានក្រុមចោរប្លន់សម្លាប់នៅវេលាម៉ោងជាង ១រសៀល ថ្ងៃទី២៥ ធ្នូ នេះ៕

Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន