Rotha Company
 
Showing posts with label គ្រោះថ្នាក់ចរាចរណ៍. Show all posts
Showing posts with label គ្រោះថ្នាក់ចរាចរណ៍. Show all posts

Monday, March 17, 2014

តារាចម្រៀងម្នាក់ បើករថយន្តបត់ ត្រឡប់ក្រោយ លើផ្លូវបញ្ច្រាសទិស បុកម៉ូតូ រងរបួសធ្ងន់ស្រាល២នាក់

0 comments
ភ្នំពេញ ៖ ស្រ្តី២នាក់រងរបួស ម្នាក់បាក់ក ជើងខាងស្តាំ និងម្នាក់ទៀត គ្រេចកជើងខាងស្តាំ បន្ទាប់ពី ជួបនូវឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយ រថយន្តកាមរីឆ្លាម បើកបត់ ត្រឡប់ក្រោយ ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុក ម៉ូតូមួយគ្រឿង ជិះឌុបគ្នា កាលពីវេលាម៉ោង ៥និង០០នាទី ល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ លើកំណាត់ផ្លូវជាតិលេខ៣ មុខច្រកចូល វិទ្យាស្ថាន វិទ្យាសាស្រ្ត សុខាភិបាល កងយោធពលខេមរភូមិន្ទ ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពពីមន្រ្តី នគរបាល ចុះទៅអន្តរាគមន៍ កន្លែងកើតហេតុបានឲ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះ អ៊ួយ ចាត អាយុ២៥ឆ្នាំ កម្មការនី រស់នៅ ភូមិអង្គជ័យ ឃុំអង្គជ័យ ស្រុកអង្គជ័យ ខេត្តកំពត ជាអ្នកបើកបរ ម៉ូតូ និងរួមដំណើរដោយ ស្រ្តីម្នាក់ទៀត ពុំបានប្រាប់ឈ្មោះ ត្រូវជាបងប្អូន ជីដូនមួយនឹងគ្នា ។
ចំណែកឯភាគី ខាងរថយន្តបង្កហេតុ មិនហ៊ានប្រាប់ឈ្មោះ ប្រាប់អាស័យដ្ឋានទេ ខ្លាចអ័ព្វ បាក់មុខ ដែលខ្លួនជាតារាចម្រៀង មួយរូប ដែលមិនសូវ ចេញមុខ ។
ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេឃើញ រថយន្តកាមរីឆ្លាម មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2I-2709 ជិះដោយស្រ្តីម្នាក់ ដែលគេដឹងថា ជាតារា ចម្រៀង មិនដែលឃើញមុខ បើករថយន្ត ពីជើងទៅត្បូង លុះដល់ចំណុច កើតហេតុ រថយន្តបានបត់ត្រឡប់ក្រោយ ហើយបើកលើ ផ្លូវបញ្ច្រាសទិស ដោយបើកខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកម៉ូតូ ជិះដោយស្រ្តី២នាក់ បណ្តាលឲ្យរងរបួស ។
ក្រោយកើតហេតុ ភាគីសងខាង សម្របសម្រួលគ្នា ដោយមិនបានពឹងពាក់ទៅលើ នគរបាលឡើយ ជនរងគ្រោះ ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព ៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ ។
ដោយឡែក ស្រ្តី បើកបររថយន្តបង្ក ដែលអះអាងថា ជាតារាចម្រៀង ប្រញាប់ធ្វើដំណើរទៅច្រៀងនោះ ក៏បានបើករថយន្ត ចាកចេញទៅបាត់ នៅតែសាច់ញាតិ ទុកឲ្យចរចារ ជាមួយភាគីរងគ្រោះ ៕






Read more...

Tuesday, August 20, 2013

បើកម៉ូតូទាំងស្រវឹង បុកម៉ូតូរ៉ឺម៉ក បុរសខ្មែរ២នាក់ និងស្រ្តីបរទេស ម្នាក់ របួសធ្ងន់-ស្រាល

0 comments
ប្រភព CEN : ភ្នំពេញ: បុរស​ខ្មែរ​ពីរ​នាក់ និង​ស្ត្រី​បរទេស​ម្នាក់ បាន​រងរបួស​ធ្ងន់​-​ស្រាល នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ កាលពី​វេលា​ម៉ោង​៩ និង​១៥​នាទី​យប់ ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៣ នៅតាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ ក្នុង​ក្រុម​៧ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ។​

​គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​ម៉ូតូ​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1AC-8918 បើក​ដោយ​បុរស​ម្នាក់​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុងស្ថានភាព​ស្រវឹង ទៅបុក​ចំពាក់​កណ្ដាល​ម៉ូតូ​រ៉ឺម៉ក បណ្ដាល​ឲ្យ​ម៉ូតូ​រ៉ឺម៉ក ក្រឡាប់​ផ្ងារ​កង់​ម្ខាង​នៅ​កណ្ដាលផ្លូវ ធ្លាក់​ស្ត្រី​ជា​ភ្ញៀវ​ជនជាតិ​កូរ៉េ​ម្នាក់ តែ​មិន​បណ្ដាល​ឲ្យ​របួស​ធ្ងន់ធ្ងរ​ឡើយ​។ ចំណែក​អ្នកបើក​ម៉ូតូ​រ៉ឺម៉ក រងរបួស​ធ្ងន់​បាក់ជើង​ខាងឆ្វេង​។ រីឯ​អ្នកបើក​ម៉ូតូ រងរបួស​ស្រាល​។​

​ក្រោយពេល​កើតហេតុ អ្នករងរបួស ត្រូវ​រថយន្ត​សាមុយ​មក​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​៕






Read more...

ស្រ្តីម្នាក់បាក់ជើងម្ខាង ដោយសារម៉ូតូបុកម៉ូតូ

0 comments
ប្រភព  CEN : ភ្នំពេញ: ស្ត្រី​ម្នាក់​បាន​បាក់ជើង​ម្ខាង បណ្តាលមកពី​គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ​បុក​ម៉ូតូ កាលពី​វេលា​ម៉ោង​៤ និង​២០​នាទី​ទៀបភ្លឺ ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៣ នៅ​ផ្លូវ​ព្រះមុនីវង្ស កែង​ផ្លូវ​ម៉ៅ​សេទុង (​ស្តុ​ប​បូកគោ​) ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន ។​

​សាក្សី​ដែល​បានឃើញ​ហេតុការណ៍ បាន​និយាយថា មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​ម៉ាក​ហុងដា​គុប​ជ្រុង​៧០ ពណ៌​ទឹក​ប៊ិក ពាក់​ស្លាក​លេខ ណ​៦២១៩-​ភព​១ បើកបរ​ដោយ​ស្ត្រី​ម្នាក់ ដោយ​ដឹក​ផ្លែឈើ​មាន​ចំនួន​៤​ខេង ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស យកទៅលក់​នៅ​ផ្សារ​នាគ​មាស ។ ពេលមកដល់​ចំណុច​ស្តុ​ប​បូកគោ ក៏បាន​បត់​ឆ្វេង​ទៅតាម​ផ្លូវ​ម៉ៅ​សេទុង ស្រាប់​តែមាន​ម៉ូតូ​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1AS-9525 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ពី​ត្បូង​ទៅ​ជើង មក​បុក​ចំពាក់​កណ្ដាល​ម៉ូតូ​ពេញទំហឹង បណ្ដាល​ឲ្យ​ស្ត្រី​ខាងលើ រងរបួស​ធ្ងន់ បាក់​កំភួនជើង​ស្ដាំ ។ ចំណែក​បុរស​ដែល​ជិះ​ម៉ូតូ​ហុងដា​សេ ១២៥ រងរបួស​ស្រាល ។​
 
​ក្រោយពេល​កើតហេតុ ភាគី​ទាំងសងខាង បាន​ព្យាយាម​ធ្វើការ​ចរចា​គ្នា ដើម្បី​បញ្ចប់រឿង តែ​មិនត្រូវ ក៏ត្រូវ​សមត្ថកិច្ច​ចុះមក​វាស់វែង​យក​ម៉ូតូ​ទាំង​២​គ្រឿង ទៅ​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន ដើម្បី​ធ្វើការ​ដោះស្រាយ​៕



Read more...

រថយន្តដឹក​សំរាម​បុក​រ៉ឺម៉ក​ម៉ូតូ​រុញ​កៀប​ ជាប់​រនាំង​ដែក​ស្ថានីយ​បូម​ទឹក​

0 comments
ប្រភព កោះសន្តិភាព : រាជធានីភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងរវាងរថយន្តដឹកសំរាម និងរ៉ឺម៉កម៉ូតូបុកគ្នានៅចំណុច ភូមិត្នោតជ្រំទី៤ ផ្លូវលេខ៣៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី១៩ សីហា បណ្តាលឱ្យរថយន្តនិងរ៉ឺម៉កម៉ូតូកៀបជាប់គ្នា នឹងរនាំងដែកស្ថានីយបូមទឹក ។ តែសំណាងល្អហេតុការណ៍នេះមិនបណ្តាល ឱ្យនរណាម្នាក់រងរបួសធ្ងន់ឡើយ។
តាមសមត្ថកិច្ចមូលដ្ឋានដែលចុះទៅអន្តរាគមន៍ ដល់កន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នេះជាអ្នក បើកបររ៉ឺម៉កម៉ូតូឈ្មោះ ភោក សុវណ្ណ ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិអូរអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រងរបួសស្រាលចំកជើងខាងឆ្វេង ។ ចំណែកអ្នកបើករថយន្តដឹកសំរាមឈ្មោះ ប៉ាវ សុខ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។
សាក្សីឃើញហេតុការណ៍បាននិយាយថា មុនពេលកើតហេតុរ៉ឺម៉កម៉ូតូនិងរថយន្ត បើកបរក្នុងទិសដៅពីកើតទៅលិចស្របគ្នាតាមបណ្តោយផ្លូវលេខ៣៧១ ។ លុះមកដល់ចំណុចកើតហេតុរថយន្ត ដឹកសំរាមបានជាន់ហ្វ្រាំង ប៉ុន្តែហ្វ្រាំងមិនស៊ីក៏ជ្រុលល្បឿនទៅបុករ៉ឺម៉កម៉ូតូរុញទៅកៀប ជាប់នឹងរនាំងដែករបស់ស្ថានីយបូមទឹក រាជ ធានីភ្នំពេញ បណ្តាលឱ្យរ៉ឺម៉កម៉ូតូរងការខូចខាត ស្ទើរទាំងស្រុង ប៉ុន្តែសំណាងល្អម្ចាស់រ៉ឺម៉ករងរបួសស្រាល ។បន្ទាប់ពីកើតហេតុ ដោយមានការអន្តរាគមន៍ពីមន្ត្រីមូលដ្ឋាន និងនគរបាលចរាចរ ភាគីខាងរថយន្តដឹកសំរាមបានចេញសងថ្លៃខូចខាតឱ្យភាគីរ៉ឺម៉កម៉ូតូ ៕




Read more...

Monday, August 19, 2013

ទាហានស័ក្ដិ ៤ និងបក្ខពួក ដែលចែកចាយថ្នាំញៀន បញ្ជួនទៅតុលាការបាត់ដំបង

0 comments
ប្រភព CEN : បាត់ដំបង: មេទាហាន​ស័ក្ដិ ៤ ម្នាក់​បើក​ទីតាំង​ផ្ទះ​ប្រើប្រាស់​ចែកចាយ​ថ្នាំញៀន ព្រមទាំង​បក្ខពួក ៦ នាក់​ទៀត និង​វត្ថុតាង​ថ្នាំញៀន​ម៉ា​ទឹកកក​ទម្ងន់ ៧,៨៧ ក្រាម​រថយន្ត ២ គ្រឿង និង​អាវុធ​វែង​ម៉ាក M16 កាត់​ស្វាយ​មួយ​ដើម អាវុធ​ខ្លីម៉ាក CZ75 មួយ​ដើម​គ្រាប់ ៣០ គ្រាប់​បង់ ២ ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​ចំនួន ២ និង​សម្ភារៈ​សម្រាប់​ជក់​មួយចំនួនទៀត ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្តបាត់ដំបង ឃាត់ខ្លួន​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាការ​បាត់ដំបង ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់ នៅ​ថ្ងៃទី​១៩​ខែសីហា​ឆ្នាំ​២០១៣​។​
​លោក​អនុសេនីយ៍ទោ អេង ហុង នាយការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​គ្រឿងញៀន​អាវុធហត្ថ​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង ៧ នាក់​ដែល​ឃាត់ខ្លួន​នោះ ទី​១ ឈ្មោះ ថាច់ បូរិទ្ធ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​យោធា​ពាក់​ស័ក្ដិ​៤ នៅ​អង្គភាព​ចារកម្ម​។ ទី​២ ឈ្មោះ លី ស្រី​ស្រស់ ភេទ​ស្រី អាយុ​៣១​ឆ្នាំ មាន​ភូមិ​អូរ​ចារ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង​។ ទី​៣ ឈ្មោះ ជឺ ឈាង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ភូមិ​ចម្ការ​សំរោង​២ សង្កាត់​ចម្ការ​សំរោង ក្រុង​បាត់ដំបង​។ ទី​៤ ឈ្មោះ ជឺ ឆាយ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ភូមិ​ចម្ការ​សំរោង​២ សង្កាត់​ចម្ការ​សំរោង ក្រុង​បាត់ដំបង​។ ទី​៥ ឈ្មោះ អ៊ុន ចំ​រ៉ើ​ន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​ភូមិ​កៀន​កេះ​១ ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ ទី​៦ ឈ្មោះ វ៉ាន់ និ​ត ភេទ​ស្រី អាយុ​៤០​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​ភូមិ​កៀន​កេះ​១ ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ ទី​៧ ឈ្មោះ ថង ឌី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង​។​
​    ​
​លោក អេង ហុង បាន​បញ្ជាក់ថា ក្នុង​ប្រតិបត្តិការ​ដំបូង គឺ​កម្លាំង​បាន​បាប់​ឃាត់ខ្លួន​ឈ្មោះ ថង ឌី និង​រឹបអូស​បាន​ថ្នាំញៀន​ម៉ា​ទឹកកក​មួយកញ្ចប់​តូច ពេល​កំពុង​ជិះ​ម៉ូតូ​មួយគ្រឿង​ម្នាក់ឯង នៅតាម​ផ្លូវលំ​វាលស្រែ ១០០០ ស្ថិត​ក្នុងភូមិ​ចម្ការ​សំរោង​២ សង្កាត់​ចម្ការ​សំរោង នាំយកមក​សាកសួរ​ហើយ​ឈានទៅ​ឆែកឆេរ​ផ្ទះ​មេក្លោង​គ្រឿងញៀន​ឈ្មោះ ថាច់ បូរិទ្ធ ជា​ទាហាន​ពាក់​ស័ក្ដិ​៤​នៅ​បម្រើរ​ការងារ​ក្នុង​អង្គភាព​ចារកម្ម​នោះ កាលពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៣ ដែល​ដឹកនាំ​កម្លាំង​ដោយ​លោក នួន សាន ព្រះរាជអាជ្ញារ​អម​សាលាដំបូង និង​លោក ឡុង ហុក​ម៉េង ព្រះរាជអាជ្ញារង លោក សួស រិទ្ធី ក្រឡាបញ្ជី និង​កម្លាំង​អា​វុ​ហត្ថ​ខេត្ត​ព្រមទាំង​អាជ្ញាធរ​មួលដ្ឋាន​ផងដែរ​។​
ក្នុង​ប្រតិបត្តិ​ការឆែកឆេរ​ផ្ទះ​របស់​មេ​យោធា​ម្នាក់នេះ កម្លាំង​សមត្ថកិច្ច​បាន​រកឃើញ​វត្ថុតាង​កាំភ្លើង​ធុន M16 មួយ​ដើម កាំភ្លើង​ខ្លីម៉ាក CZ 75 មួយ​ដើម​រថយន្ត ២ គ្រឿង (​មួយគ្រឿង​ម៉ាក​កាមរី ពណ៌​ស្ករ ចង្កូត​ស្តាំ ពាក់​ស្លាក​លេខ​សៀមរាប 2A-4320 និង​មួយគ្រឿង​ទៀត​ម៉ា​កឡង់​គ្រី​ស័​រ ពណ៌​កណ្តុរ​ប្រមេះ​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ 2.6962 ដែលជា​ឡាន​របស់​ឈ្មោះ ថាច់ បូរិទ្ធ ទាហាន​ពាក់​ស័ក្តិ​៤)​។ មាន​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន ២ ព្រមទាំង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​ជក់​គ្រឿងញៀន​មួយចំនួនទៀត​។ ចំណែក​ថ្នាំញៀន​ដែល​នៅក្នុង​ផ្ទះ​ទំនងជា​ម្ចាស់​​ផ្ទះ​បំផ្លាញ​ចាក់​ចូលក្នុង​បង្គន់​រលាយ​អស់ ខណៈដែល​ម្ចាស់ផ្ទះ​ពន្យារពេល​មិន​អនុញ្ញាត​ឲ្យ​កម្លាំង​សមត្ថកិច្ច ចូលទៅ​ក្នុងផ្ទះ​ឆែកឆេរ​រយៈពេល​ជិត ២ ម៉ោង​។ ក្រោយពី​សាកសួរ​ហើយ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែសីហា កម្លាំង​បាន​នាំ​ឈ្មោះ ជឺ ឆាយ ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​គ្នា ៦ នាក់​នៅក្នុង​ផ្ទះ​ដែល​ឆែកឆេរ​ទៅ​ចង្អុលបង្ហាញ​កន្លែង​លាក់ទុក​ថ្នាំញៀន រកឃើញ​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន ២ កញ្ចប់​ទៀត​។​
​    ​
​លោក អេង ហុង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង ៧ នាក់ កម្លាំង​កំពុង​កសាង​សំណុំរឿង និង​បន្ត​តាម​នីតិវិធី បើ​គ្មាន​ព័ត៌មាន​ផ្សេងទៀត​ទេ និង​ប​ញ្ជួ​ន​ខ្លួន​ជនសង្ស័យ និង​វត្ថុតាង​ទៅ​តុលាការ​នៅ​ថ្ងៃទី​១៩ ខែសីហា ២០១៣​។​

​គួរ​រំលឹក​ផងដែរ​ថា កាលពី​ថ្ងៃទី​១៧ ខែសីហា លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង នាំ​កម្លាំង​អាវុធហត្ថ​ខេត្តបាត់ដំបង ចុះបង្ក្រាប​ឆែកឆេរ​សំបុក​ទីតាំង​ប្រើប្រាស់ និង​ចែកចាយ​ថ្នាំញៀន​មួយកន្លែង បាន​ឃាត់ខ្លួន​មនុស្ស ៦ នាក់ បន្ទាប់ពី​កម្លាំង​កងរាជអាវុធហត្ថ ចាប់​បុរស​ម្នាក់​ជាមួយ​ថ្នាំញៀន​ម៉ា​ទឹកកក​មួយកញ្ចប់ កាលពី​វេលា​ម៉ោង ១០ ព្រឹក ហើយ​ឈានទៅ​ឆែកឆេរ​ផ្ទះ​ទាហាន​ស័ក្ដិ​៤​ម្នាក់ បម្រើ​ការងារ​ក្នុង​អង្គភាព​ចារកម្ម​តែម្ដង​៕​
Read more...

រថយន្ត​បុកកិនបុរសម្នាក់ សំប៉ែតដូចចេកចៀន ស្លាប់ក្នុង​ថ្លុកឈាម

0 comments
ប្រភព CEN : ភ្នំពេញ: បុរស​ម្នាក់​ស្លាប់​ក្នុង​ថ្លុកឈាម ដោយសារតែ​រថយន្ត​ធុន​ធំ​ដឹក​ដី បើក​បុក ហើយ​កិន​លើ​ដងខ្លួន សំប៉ែត​ដូច​ចេកចៀន កាលពី​វេលា​ម៉ោង​៥​និង​៥៥​នាទី​ល្ងាច ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៣ នៅលើ​ផ្លូវ​លេខ​២៧១ ទល់មុខ​ផ្សារ​ហេង​លី ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​
បុរសរងគ្រោះ​ដ៏​គួរឱ្យ​អាណោចអាធ័ម​នេះ ឈ្មោះ​សៀង សល់ អាយុ​២៥​ឆ្នាំ មុខរបរ​ជា​អុ្ន​ក​ដឹក​ទឹកកក​លក់ ស្នាក់នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​៕​


Read more...

Monday, June 10, 2013

រន្ធត់ ៖ ៤០ នាក់ រងរបួស ខណៈរថយន្តក្រុងពីរជាន់ បានទៅបុក ស្ពានអាកាស កម្ពស់ទាប

0 comments
ព័ត៌មានអន្តរជាតិ ៖ យុវតីដែលជាសិស្សសាលា វ័យ ១៧  ឆ្នាំ បានទទួលរងរបួសយ៉ាងធ្ងន់
ធ្ងន់ បន្ទាប់ពីរថយន្តក្រុងពីរជាន់ ដែលផ្ទុកទៅដោយសិស្សសាលា រាប់សិបនាក់  បានបើក
ទៅបុក នឹងស្ពានទាបមួយកន្លែង នេះបើយោងតាមការអោយដឹងពីគេហទំព័រសារព័ត៌មាន
បរទេស ស្កាយ ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ។
គួរបញ្ជាក់ផងដែរថា មនុស្ស ៤០ នាក់  ដែលជាអ្នកធ្វើដំណើរលើរថយន្តក្រុងពីរជាន់មួយ
នេះ   គឺមានអាយុចន្លោះពី  ១៦ ទៅ ១៩ ឆ្នាំ  សុទ្ធសឹងតែជាសិស្សសាលា ។ ដោយឡែក
ករណីមួយនេះ បានកើតឡើងនៅឯទីក្រុង Munich ប្រទេសអាល្លឺម៉ង់។
លើសពីនេះ បើយោងអ្នកនាំពាក្យ  របស់មន្រ្តីប៉ូលីសអោយដឹងថា ភ្លាមៗនោះ ក៏មានការ
អន្តរាគមន៍ ដោយបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ  នៅក្បែរនោះ។ ដោយឡែក
បើតាមការអោយដឹងពី  អង្គភាពពន្លត់អគ្គីភ័យ  បានអះអាងអោយដឹងថា  អ្នកបើកបររថ
យន្តក្រុងមួយនេះ   បានភ្លេចក្រឡេកទៅមើលផ្លាកសញ្ញាចរាចរណ៍  ដែលបញ្ជាក់អោយ
ដឹងថា ស្ពានមួយនេះ មានកំពស់ត្រឹមតែ ៣,៤ ម៉ែត្រ តែប៉ុណ្ណោះ៕ ប្រភពពី  camnews.com.kh

Read more...

Tuesday, June 4, 2013

Alexis Sanchez កីឡាករ Barcelona ជួបគ្រោះថ្នាក់ចរាចរ យ៉ាងសាហាវ

0 comments
យោងតាមប្រភពព័ត៌មាន របស់សារព័តមានរបស់ អេស្ប៉ាញ បានរាយការណ៍មកថា Alexis
Sanchez ដែលជាកីឡាករ របស់ក្រុម Barcelona បានជួបគ្រោះថ្នាក់ចរាចរមួយ យ៉ាងសាហាវ
ក្រោយពេលបញ្ចប់ការប្រកួតនៅ La Liga ។
ហេតុការណ៍នេះ បានកើតឡើងពេលដែល Alexis កំពុងធ្វើដំណើរទៅផ្ទះ បន្ទាប់ពីបញ្ចប់ការ
ប្រកួតរួច ។ កំពុងនៅតាមផ្លូវ ស្រាប់តែមានឡានដឹកទំនិញធំមួយ បើកមកបុកឡានរបស់គេ
ពីមុខ ក្នុងទិសដៅបញ្ច្រាស់គ្នា ។ កំលាំងនៃការបុកឡាននោះ ពិតជាខ្លាំងក្លា ដែលធ្វើអោយ
ឡានរបស់ Alexis ខូចខាតសឹងតែទាំងស្រុងទៅហើយ ។ តែ Alexis មិនមានគ្រោះថ្នាក់អ្វីធ្ងន់
ធ្ងរឡើយ ដោយបន្ទាប់ពីគ្រោះថ្នាក់ Alexis បានវាចេញពីឡានមក ដោយខ្លួនឯង ដែលមាន
របួសបន្តិចបន្តួចប៉ុណ្ណោះ ។
គួរបញ្ជាក់ផងដែរថា​ Alexis គឺជាខ្សែរប្រយុទ្ធរបស់ Barcelona ដែលបញ្ចប់រដូវកាល ២០១២-
២០១៣ ដោយស៊ុតបញ្ចូលទីបាន ១១ គ្រាប់ និងជួយក្នុងការស៊ុត ១៣ ដង ៕ ប្រភពពី    ​​Camnews.com.kh

Read more...

Friday, May 10, 2013

បទ​វិភាគ៖ បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​បច្ចុប្បន្ន

0 comments
គ្រោះថ្នាក់​ចរាចរណ៍​ជា​ឃាតក​សម្លាប់​មនុស្ស​លេខ​១ នៅ​ស្រុក​ខ្មែរ។ គ្រោះថ្នាក់​នេះ​បណ្ដាល​មក​ពី​កត្តា​មួយ​ចំនួន ដូចជា បើកបរ​លើស​ល្បឿន​កំណត់ បើកបរ​ពេល​ស្រវឹង ការ​ផ្ទុក​លើស​ទម្ងន់ បើក​ជែង​គ្នា ឬ​បើកបរ​ធ្វេសប្រហែស​ជាដើម។ ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់​អនុសាសន៍​ថា មនុស្ស​គ្រប់​រូប​ត្រូវ​តែ​អនុវត្ត​ពាក្យ​ស្លោក “ថ្ងៃ​នេះ ថ្ងៃ​ស្អែក គ្មាន​គ្រោះថ្នាក់​ចរាចរណ៍”។ លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ឲ្យ​គ្រប់​ស្ថាប័ន​ផ្សព្វផ្សាយ​ពាក្យ​ស្លោក​នេះ​ឲ្យ​បាន​ ទូលំទូលាយ​ទៀត​ផង។

តើ​កម្ពុជា​អាច​កាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ដែរ​ឬ​ទេ?

បើ ​គេ​សង្កេត​មើល​ពី​ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​សព្វ​ថ្ងៃ គេ​សង្កេត​ឃើញ​ថា មាន​ចំនួន​អ្នក​ស្លាប់​រាប់​ពាន់​នាក់​ក្នុង​១​ឆ្នាំៗ។

តួលេខ ​របស់​ក្រសួង​មហាផ្ទៃ បង្ហាញ​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​មុន​មាន​ជិត ២​ពាន់​នាក់។ ចំណែក​ឆ្នាំ​នេះ​វិញ គ្រាន់​តែ​រយៈពេល​ចូល​ឆ្នាំ​ថ្មី ៥​ថ្ងៃ គ្រោះ​កាច​នេះ​បាន​សម្លាប់​មនុស្ស​ចំនួន ៦៦​នាក់ លើស​ឆ្នាំ​មុន​ចំនួន ១៨​នាក់។ គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​នេះ​ច្រើន​តែ​សម្លាប់​មនុស្ស​ជា​ក្រុម ដូច​ជា​ករណី ស្ត្រី​និស្សិត​ពេទ្យ​ជា​កូន​អ្នក​មាន​បើក​ឡាន​បុក​ក្មេង​ស្លាប់​ម្ដង ៣​នាក់ និង​របួស​មនុស្ស ៧​នាក់ ជិត​ក្រសួង​មហាផ្ទៃ កាល​ពី​ខែ​មីនា។ ករណី​គ្រោះថ្នាក់​រថយន្ត​តូច​បុក​រថយន្ត​ដឹក​សាំង​នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ សម្លាប់​យុវជន ៤​នាក់ កាល​ពី​ចូល​ឆ្នាំ​ចិន។ ករណីរ​ថយន្ត​តារា​ចម្រៀង ខេមរៈ សេរីមន្ត បើក​បុក​គ្នា​ជាមួយ​រថយន្ត​ដឹក​ស្រាបៀ​អង្គរ នៅ​ខេត្ត​ព្រះសីហនុ ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ ៤​នាក់​ជាដើម។

ម្យ៉ាង​វិញ​ទៀត សញ្ញា​នៃ​ការ​ចាត់​វិធានការ​ដើម្បី​ឲ្យ​ចំនួន​អ្នក​ស្លាប់​ដោយសារ​ គ្រោះថ្នាក់​ចរាចរណ៍​ថយ​ចុះ​នោះ ប្រៀប​ដូច​ជា​បង់​អំបិល​ក្នុង​ទឹក​ទន្លេ​អ៊ីចឹង​ដែរ។ ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​រន្ធត់ៗ​កើត​ឡើង​ម្តងៗ គេ​ឃើញ​មាន​ការ​ចាត់ចែង​សូត្រ​ធម៌​រំដោះ​គ្រោះ​តាម​ផ្លូវ ដើម្បី​ដេញ​ឧបទ្រពចង្រៃ។តែ​សូត្រ​ធម៌​មិន​អាច​ជួយ​ទប់ស្កាត់​គ្រោះថ្នាក់​ ចរាចរណ៍​មិន​ឲ្យ​កើត​ឡើង​បាន​ទេ។ ជា​ការ​ពិត បើ​សិន​ជា​អ្នក​បើកបរ​គោរព​ច្បាប់ គ្រោះថ្នាក់​ចរាចរណ៍​អាច​កាត់​បន្ថយ​បាន។ និយាយ​ដល់​ត្រង់​នេះ មាន​សំណួរ​ជា​ច្រើន​សួរ​ថា ច្បាប់​ចរាចរណ៍​ថ្មី​ទៅ​ដល់​ណា​ហើយ? ចម្លើយ​គឺ​នៅ​គាំង​ត្រឹម​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ហ្នឹង​ឯង។ មន្ត្រី​ទីស្ដីការ​ប្រាប់​ថា ច្បាប់​នេះ​ចេញ​មិន​ទាន់​រួច ព្រោះ​មាន​ចំណុច​ត្រូវ​ពិភាក្សា​លើ​តម្លៃ និង​បែបបទ​នៃ​ការ​ផាក​ពិន័យ​អ្នក​ល្មើស​ច្បាប់។

ច្បាប់​ថ្មី​មិន​ ទាន់​ចេញ​ជា​រឿង​មួយ តែ​ភាព​មិន​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់​ជា​រឿង​ធំ​មួយ​ទៀត​ដែល​ជួយ​ឲ្យ​ គ្រោះថ្នាក់​កើន​ឡើង​ដែរ។ អ្នក​ដែល​បើក​បរ​ខុស​ច្បាប់​តាម​ដង​ផ្លូវ​ពេល​ត្រូវ​ប៉ូលិស​ឃាត់ ពួក​គាត់​ចាប់​លើក​ទូរស័ព្ទ​ហៅ​រក​សែស្រឡាយ​ជា​មុន​សិន។ បើ​សិន​ជា​មាន​សែ​ធំ គឺ​អាច​ជួយ​ឲ្យ​រួច​ខ្លួន​ដោយ​ធូរ។តែ​បើ​អ្នក​ខោ​មិន​ខោ អាវ​មិន​អាវ នគរបាល​ចាប់​ផ្ដើម​សូត្រ​ច្បាប់​ជា​ច្រើន​មាត្រា និង​ទារ​ពិន័យ​ដ៏​តឹងតែង។ ទម្លាប់​នេះ​គេ​ឃើញ​រាល់​ថ្ងៃ​ស៊ាំ​ភ្នែក​អស់​ទៅ​ហើយ។

ចំពោះ​អ្នក​ បើកបរ​បង្ក​របួស​ស្នាម​វិញ អ្នក​បង្ក និង​អ្នក​រង​គ្រោះ​តែង​ដោះស្រាយ​បញ្ចប់​រឿង​រ៉ាវ​ដោយ​បង់​លុយ​ទូទាត់​សំណង។ លុយ​ត្រូវ​ចែក​ជា​ពីរ ឬ​បី​ចំណែក។ លុយ​មួយ​ចំនួន​ឲ្យ​អ្នក​រង​គ្រោះ និង​មួយ​ចំណែក​ត្រូវ​បង់​ឲ្យ​សមត្ថកិច្ច។ គេ​មិន​និយម​ទៅ​ដល់​តុលាការ​ទេ ព្រោះ​ថា ត្រូវ​ចំណាយ​លុយ​ច្រើន និង​ពេល​វេលា​យូរ។

មិន​តែ​ប៉ុណ្ណោះ គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឲ្យ​មនុស្ស​ស្លាប់​ក៏​សម្បូរ​អ្នក​បញ្ចប់​រឿង ​ដោយ​បង់​លុយ​ដែរ។ ដូច​ជា​ក្នុង​សំណុំ​រឿង​កូន​ស្រី​អនុ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កណ្តាល ជា​និស្សិត​ពេទ្យ​ដែល​បើក​ឡាន​បុក​មនុស្ស​នៅ​ជិត​ក្រសួង​មហាផ្ទៃ ឲ្យ​ស្លាប់ និង​របួស ១០​នាក់​នោះ បច្ចុប្បន្ន​មិន​មាន​បណ្ដឹង​ពី​ភាគី​គ្រួសារ​រង​គ្រោះ​ទៅ​ដល់​ដៃ​តុលាការ​ទេ ដោយសារ​ឪពុក​ម្ដាយ​ជន​បង្ក​បាន​បង់​លុយ​សំណង​រួច​រាល់។ បើ​ទោះ​ជា​ស្ត្រី​ម្នាក់​នោះ​នៅ​ជាប់​ក្នុង​គុក​ព្រៃ​ស​ក៏ដោយ។

សំណុំ ​រឿង​អតីត​អនុ​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ យាន ស៊ីណា និង​អតីត​មេធាវី ដេវីត ឆាណាវ៉ា ស្រវឹង​បើក​ឡាន​ប្រដេញ​គ្នា​នោះ​ជាដើម។ ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍ អ្នក​កាសែត​ទៅ​យក​ព័ត៌មាន​ជន​បង្ក​ក៏​ប្រើ​កណ្ដាប់​ដៃ​វាយ​អ្នក​កាសែត​ តែម្ដង។

ទន្ទឹម​នឹង​នេះ សង្គម​ស៊ីវិល​បង្ហើប​ថា អ្នក​បើកបរ​នៅ​លើ​ដង​ផ្លូវ​មួយ​ចំនួន​មិន​ធ្លាប់​បាន​រៀន​ច្បាប់​ចរាចរណ៍ ហើយ​ថែម​ទាំង​ទិញ​ប័ណ្ណ​បើកបរ​ទៀត​ផង។ អ្នក​ខ្លះ អាច​ត្រួត​ពិនិត្យ​បច្ចេកទេស​យានយន្ត​ដោយ​មិន​ចាំបាច់​យក​យានយន្ត​ឡើង​ ជញ្ជីង​ឡើយ ដោយ​ពួក​គេ​គ្រាន់​តែ​យក​ប្រាក់​ទៅ​បង់​ឆៀក​ជា​ការ​ស្រេច។ ប៉ូលិស​ចរាចរណ៍​តាម​ដង​ផ្លូវ​ក៏​នៅ​តែ​ត្រូវ​ពលរដ្ឋ​ចោទ​ថា ប្រព្រឹត្ត​អំពើ​ពុករលួយ​តាម​រយៈ​ការ​អនុញ្ញាត​ឲ្យ​ឡាន​ផ្ទុក​លើស​ទម្ងន់​ជា ​ថ្នូរ​នឹង​លុយ​សគុណ​ផាក​ពិន័យ​ដោយ​មិន​ចេញ​វិក្កយបត្រ ឬ​ពិន័យ​លើស​ចំនួន​កំណត់។ បន្ថែម​ពី​នេះ ស្ថានភាព​ផ្លូវ​នៅ​មាន​ភាព​រញ៉េរញ៉ៃ អ្នក​លក់​ដូរ លក់​លើ​ចិញ្ចើម​ផ្លូវ ចត​យានយន្ត​លើ​ផ្លូវ​ស្អេកស្កះ ដោយ​មិន​មាន​សមត្ថកិច្ច​រារាំង។ អ្នក​លក់​ដូរ​តាម​ដង​ផ្លូវ​ទាំង​អស់​ត្រូវ​បង់​លុយ​ថ្លៃ​សណ្ដាប់ធ្នាប់​ឲ្យ​ ប៉ូលិស​មូលដ្ឋាន​ជា​រៀងរាល់​ខែ។

ជាង​នេះ​ទៅ​ទៀត របាយការណ៍​ក្រសួង​មហាផ្ទៃ​បញ្ជាក់​ថា យ៉ាង​តិច​ណាស់​មាន​មនុស្ស​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​មក​ពី​ ស្រវឹង​ចំនួន​ជាង ២០% នៃ​អ្នក​ស្លាប់​សរុប ឬ​ប្រហែល​ជាង ៤០០​នាក់​ក្នុង​១​ឆ្នាំ​២០១២ កន្លង​ទៅ។ ប៉ុន្តែ​ការ​អប់រំ​ផ្សព្វផ្សាយ​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍ ហាក់​ដូច​មិន​សូវ​មាន​ប្រសិទ្ធភាព​ស្មើ​នឹង​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​ នោះ​ឡើយ។ តាម​ទី​សារធារណៈ សួន​កម្សាន្ត តាម​ដង​ផ្លូវ​នៅ​ទី​ប្រជុំ​ជន​នានា រូប​សញ្ញា​បន្ថយ​ល្បឿន ឬ​ប្រយ័ត្ន​គ្រោះថ្នាក់ មាន​ចំនួន​តិចតួច​បំផុត បើ​ធៀប​នឹង​ផ្ទាំង​ប៉ាណូ​ធំៗ​ផ្សាយ​ពាណិជ្ជកម្ម​ស្រា ឬ​ស្រាបៀ។

នៅ​ តាម​កញ្ចក់​ទូរទស្សន៍​ទៀតសោត ក្រុមហ៊ុន​ស្រា ឬ​ស្រាបៀ​ជា​ច្រើន​ប្រភេទ ផ្សាយ​ពាណិជ្ជកម្ម  ផ្ដល់​រង្វាន់​ដល់​អ្នក​ផឹក​ជា​ច្រើន ដោយ​ប្រាប់​ថា ផឹក​បាន​ឡាន បាន​ម៉ូតូ ខ្សែ​ក​មាស ទូរស័ព្ទ​ទំនើបៗ ដោយ​សំដៅ​អូស​ទាញ​ក្រុម​យុវជន។

បញ្ហា​ទាំង​អស់​នេះ មិន​មែន​រាជរដ្ឋាភិបាល​មិន​ដឹង​ឡើយ។ ភាគី​រដ្ឋ​បាន​ចាត់​វិធានការ​មួយ​ចំនួន​ទប់ទល់​ដែរ ដូចជា​បង្កើត​ក្រុម​យុវជន​អប់រំ​ច្បាប់​ចរាចរណ៍​តាម​ដង​ផ្លូវ និង​បង្កើត​ឲ្យ​មាន​សកម្មភាព​សង្គម ដើម្បី​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍។ ពាក្យ​ស្លោក​ដែល​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន លើក​ឡើង​ថា “ថ្ងៃ​នេះ ថ្ងៃ​ស្អែក គ្មាន​គ្រោះថ្នាក់​ចរាចរណ៍” ក៏​លោក​សំដៅ​ធ្វើ​ឡើង​ដើម្បី​កាត់​បន្ថយ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍ និង​ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​នេះ​ដែរ។ គ្រាន់​តែ​លោក​ប្រកាស​ភ្លាម អាជ្ញាធរ​ថ្នាក់​ក្រោម​ចាប់​ផ្ដើម​ដើរ​បិទ​ពាក្យ​ស្លោក​នេះ​ព្រោងព្រាត​តាម​ ឡាន ម៉ូតូ និង​ទី​សាធារណៈ​នានា នៅ​ស្ទើរ​ទូទាំង​ប្រទេស។ កាសែត​ផ្សាយ​មិន​លុះ​ថ្ងៃ​ឡើយ​ពី​រឿងរ៉ាវ​គ្រោះថ្នាក់​ចរាចរណ៍​នេះ។

យ៉ាងណាម៉ិញ បើ​ពិនិត្យ​ឲ្យ​ស៊ី​ជម្រៅ​ទៅ រឿង​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឲ្យ​មាន​ចំនួន​អ្នក​ស្លាប់​ច្រើន​បែប​នេះ បណ្តាល​មក​ពី​ប្រព័ន្ធ​សង្គម​ទាំង​មូល​តែម្តង ដែល​អំណោយ​ផល​ដល់​ការ​មិន​គោរព​ច្បាប់ និង​ការ​មិន​ទទួល​ខុស​ត្រូវ​របស់​មនុស្ស។  លោក ហ៊ុន សែន ជា​មនុស្ស​មាន​មាត់​ទិព្វ​នៅ​ស្រុក​ខ្មែរ ឥទ្ធិពល​ប្រសាសន៍​របស់​លោក ទំនង​ជា​មិន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ស្កាត់​មិន​ឲ្យ​ចំនួន​អ្នក​ ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ថយ​ចុះ​នោះ​ឡើយ៕ ប្រភព៖ RFA
Read more...

Friday, May 3, 2013

អត់​ងងុយ​​កំដរ​ប្រពន្ធកូនខ្ចី​​បើក​រថយន្ត​​បុក​របាំង​ថ្ម​ចែក​​ផ្លូវបាក់​អស់​៥​កង់​

0 comments
រាជធានីភ្នំពេញ ៖ ​របាំង​ថ្ម​ចែក​ទ្រូង​ផ្លូវ​ជាតិ​​លេខ​២ ស្ថិត​ក្នុងភូមិ​ព្រៃក​​តាគង់ សង្កាត់​ចាក់​​អង្រែ​លើ ខណ្ឌ​មាន​ជ័យ​ ចំនួន​៥​កង់ បាន​រង​នូវការ​ខូច​ខាត ដោយ​សារ​​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាមរី​ឆ្លាម​ ពណ៌ប្រផេះ ​បើក​បុក​នៅវេលា​ម៉ោង​៣​និង​២០​នាទីទៀបភ្លឺ​​ថ្ងៃទី៣ ឧសភា ២០១៣ ។ ​ក្នុងហេតុការណ៍​​គ្រោះថ្នាក់​​ចរាចរណ៍​ខាងលើនេះ​រថយន្ត​បង្ក​បាន​រង​នូវការ ​ខូចខាត​យ៉ាង​ដំណំ​​បើក​បរ​លែង​កើត ។
ក្នុងហេតុការណ៍​នេះដែរ អ្នក​​បើក​បរ​​បាន​ចុះ​ពី​រថយន្ត​គេច​ខ្លួន​បាត់​​ជាហេតុធ្វើឱ្យ​​សមត្ថ​ កិច្ច​​មិន​ស្គាល់​អត្ត​សញ្ញាណ​​អ្នក​បើក​បរ​រថយន្ត​នោះ​ទេ។ ​ប៉ុន្តែ​មាន​បុរស​ម្នាក់​ដែល​ស្គាល់​រថយន្ត​ខាងលើ​​នេះ​បាន​មក​បំភ្លឺ​​ ប្រាប់​សមត្ថ​កិច្ច​​ថា អ្នក​បើក​បរថយន្ត​បុក​ទ្រូង​ផ្លូវ​ខាងលើ​នេះ​មាន​ទី​លំនៅ​​ជិត​កន្លែង​ កើតហេតុ​ ហើយ​​មូលហេតុ​ដែល​បណ្តាល​ឱ្យ​គាត់​បើករថយន្ត​បុក​ទ្រូង​ផ្លូវ គឺ​ដោយ​សារ​អត់​ងងុយ​ព្រោះ​ជាប់​រវល់​​ទៅ​កំដរ​ប្រពន្ធ​កូន​ខ្ចី​​នៅ​មន្ទីរ ​ពេទ្យ​ក៏ធ្វើ​ឱ្យ​មាន​ហេតុ​ការណ៍​ដូច្នេះ ៕ http://kohsantepheapdaily.com.kh/article/69765.html


Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន