Rotha Company
 
Showing posts with label បដិមាខ្មែរ. Show all posts
Showing posts with label បដិមាខ្មែរ. Show all posts

Thursday, June 13, 2013

បដិមាបនទវៈ ២ អង្គ បានត្រឡប់មកដល់​កម្ពុជា​វិញ ជាមួយ​ពិធីទទួល​ដ៏ឱឡារឹក

0 comments
ភ្នំពេញៈ រូបបដិមា នៃសតវត្សរ៍ទី១០ ចំនួន ២អង្គ បន្ទាប់ពីឃ្លាតឆ្ងាយ ពីកម្ពុជាជាង ៤០ ឆ្នាំ នាអំឡុងសម័យ សង្រ្គាមនោះ ត្រូវបានដឹកបញ្ជូន មកដល់កម្ពុជាវិញហើយ កាលពីល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣ ជាមួយ នឹងការរៀបចំ ពិធីទទួលយ៉ាងឱឡារិក តាមបែបព្រហ្មញ្ញសាសនា ពីសំណាក់មន្រ្តីរាជរដ្ឋាភិបាលកម្ពុជា។
ជាមួយនឹងការដឹកបញ្ជូន មកដល់នៃរូបបដិមាបនទវៈទាំង ២ នៅព្រលានយន្ត អន្តរជាតិភ្នំពេញ គេឃើញមានការ ទទួលពីសំណាក់ លោក ច័ន្ទ តានី រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី មន្រ្តីយូណេស្កូ និងមន្រ្តីក្រសួងវប្បធម៌ ជាច្រើននាក់ ដោយនិមន្តព្រះសង្ឃប្រមាណ ១០អង្គ ធ្វើពិធីសូត្រមន្តទទួល ក៏ដូចជាការយាងរូបបដិមាទាំង២ ព្រះអង្គមកគង់នៅកម្ពុជាវិញ តាមបែបព្រហ្មញ្ញសាសនា ។
បើតាមសេចក្តីប្រកាសព័ត៌មាន របស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៣ បានឲ្យដឹងថា រូបបដិមាបនទវៈទាំង២អង្គ (ទំនងមានឈ្មោះ សហទេព និង នកុល ) ត្រូវបានកសាងឡើង ដើម្បី រំលេចរបៀបជាសិល្បៈ នៃជ័យជំនះរបស់ចក្រភពខ្មែរនៅសតវត្សរ៍ទី១០ របស់ខ្លួន នៃរាជធានីកោះកេរ្តិ៍។ រូបបដិមា ទាំង ២អង្គ គឺជាផ្នែកមួយ នៃនិមិត្តរូបរំលេចឡើង នូវការប្រយុទ្ធគ្នារវាងភីម (ជាបងប្អូនបនទវៈម្នាក់ទៀត) និងរូប បដិ ទុរ្យោធនៈ (ជាជីដូនមួយរបស់គាត់ និងជាមេដឹកនាំគូប្រយុទ្ធត្រកូលកុរុ) ។ ការប្រយុទ្ធគ្នានេះ គឺជារឿងនិទាន ដ៏ល្បីរន្ទឺ កើតចេញពីប្រភពរឿងព្រេង Mahabharata ដែលការប្រយុទ្ធនេះ មានសាក្សី៧នាក់ រាប់បញ្ចូលទាំង ព្រះគ្រឹស្នា និងបនទវៈ ។
សេចក្ដីប្រកាសព័ត៌មាន បានបន្ដថា “រចនាបទ ប្រាសាទកោះកេរ្ដិ៍ត្រូវបានគេ មើលឃើញ ជារចនាបថ ចម្លាក់ខ្មែរ ដ៏ល្បីល្បាញបំផុត ដោយបង្ហាញឱ្យឃើញលក្ខណៈ ពិសេសនៃចលនា ជុំវិញរូបចម្លាក់បង្ហាញនូវ កាយវិការ សម្ដែង ល្ខោន”។
បើតាមសេចក្ដីប្រកាសព័ត៌មាន នៅទីនោះក៏មានរូបចម្លាក់ ៩អង្គ ដោយបង្ហាញ ឱ្យឃើញ នូវកាយវិការ ឈរទ្រឹង រយៈពេលជាង ១ពាន់ឆ្នាំ រហូតដល់ពេល ដែលរូបបដិមាទាំងនេះ ត្រូវបានគេវាយបំបែកចេញពី ជើងទម្រ នៅដើម ឆ្នាំ ១៩៧០ នៅពេលដែលកម្ពុជា ស្ថិតនៅក្នុងស្ថានភាពសង្គ្រាមស៊ីវិល ហើយរូបបដិមា ត្រូវបានគេយកឆ្លងដែន ដោយខុសច្បាប់ និងដាក់លក់នៅលើទីផ្សារសិល្បៈអន្ដរជាតិ ។
នៅអំឡុងពាក់កណ្ដាល ទសវត្សរ៍ឆ្នាំ ១៩៧០ រូបបដិមា ៧អង្គ ក្នុងចំណោមរូប បដិមាទាំង ៩អង្គនេះ ត្រូវបាន គេដាក់ដេញថ្លៃ ឬនៅក្នុងសារមន្ទីរផ្សេងៗ និងជាទ្រព្យ សម្បត្ដិឯកជនជុំវិញពិភពលោក ។ នៅឆ្នាំ ១៩៩០ រូប បដិមាមួយអង្គ ត្រូវបានគេប្រទះឃើញ នៅជិតកន្លែងដើមរបស់វា ក្នុងប្រាសាទកោះកេរ្ដិ៍ ត្រូវបានគេបោះបង់ចោល ដោយគ្មានព្រះកេស និងត្រូវបានយកទៅ កាន់ទីអភិរក្សអង្គរ ខេត្ដសៀមរាប រីឯ ជោគវាសនា នៃរូបបដិមាទី៩ ដែលគេប្រមូលបាននោះ មិនត្រូវបានគេស្គាល់នៅឡើយ ។
សេចក្ដីប្រកាសព័ត៌មាន បានបន្ដទៀតថា  រូបបដិមាទុរ្យោធនៈ ឥឡូវនេះកំពុងស្ថិត នៅជាប្រធានបទ នៃការប្ដឹង ផ្ដល់គ្នានៅ តុលាការទីក្រុងញ៉ូវយ៉ក ដោយត្រូវបានប្ដឹង ពីមេធាវីសហរដ្ឋអាមេរិក (នៅស្រុកប៉ែក ខាងត្បូងក្រុងញ៉ូវ យ៉ក) តទល់ជាមួយក្រុមហ៊ុន SOTHEBY នៅញ៉ូវយ៉ក ដោយចោទថា វាគឺជាករណីលួចហើយកំពុងតែស្វែងរក ដើម្បីបញ្ជូនរូបបដិមា ទៅកាន់ម្ចាស់ដែលមានសិទ្ធិពេញលេញ គឺជាព្រះរាជាណាចក្រកម្ពុជា ។ នៅខែមេសា ឆ្នាំ ២០១៣ បន្ទាប់ពីមានការពិភាក្សា ពិគ្រោះយោបល់លើ បញ្ហាពាក់ព័ន្ធប្រវត្ដិសាស្ដ្រ វប្បធម៌ និងផ្លូវ ច្បាប់ ជា ពិសេសការពិគ្រោះយោបល់ ជាមួយលោកឧបនាយករដ្ឋមន្ដ្រី សុខ អាន និង លោក ច័ន្ទ តានី រដ្ឋលេខាធិការ ទីស្ដី ការគណៈរដ្ឋមន្ដ្រី និងសារមន្ទីរ Metropolitan នៅទីក្រុងញ៉ូវយ៉ក បានសម្រេចចិត្ដប្រគល់ មកឱ្យប្រទេសដើម វិញនូវរូបបដិមាបនទវៈ ២អង្គ ដែលត្រូវបានគេផ្ដល់ទៅកាន់សារ មន្ទីរចន្លោះពីឆ្នាំ ១៩៨៧ ដល់ឆ្នាំ ១៩៩២ ។
សេចក្ដីសម្រេចចិត្ដនេះ បានបង្ហាញឱ្យឃើញ នូវក្រមសីលធម៌ វិជ្ជាជីវៈស្ដង់ដារមាន កម្រិតខ្ពស់ របស់សារមន្ទីរ Metropolitan ហើយយើងសូមអំពាវនាវ ដល់សារមន្ទីរ ផ្សេងៗទៀត និងអ្នកប្រមូលរូបចម្លាក់ទាំង ឡាយ ដែលកំពុងកាន់កាប់រូបចម្លាប់នៅ សល់ទាំងប៉ុន្មាន យកចេញពីប្រាសាទចិនក៏ ដូចជាវត្ថុសិល្បៈខ្មែរ ដែលមានតម្លៃផ្សេងៗទៀត ធ្វើតាមគំរូសារមន្ទីរនេះ ហើយនឹង បញ្ជូនរូបបដិមាទាំងនោះ មកប្រទេសកម្ពុជា វិញ ។
សេចក្ដីប្រកាសព័ត៌មានដដែលបាន បន្ដទៀតថា វាជាពេលវេលាដ៏វិសេសវិសាល ដែលព្រឹត្ដិការណ៍នេះកើតឡើង ក្នុងអំឡុង ពេលកៀកទៅនឹងការចាប់ផ្ដើម សម័យ ប្រជុំលើកទី៣៧ នៃគណៈកម្មាធិការបេតិក ភ័ណ្ឌពិភពលោក ដែលនឹងប្រព្រឹត្ដទៅនៅ រាជធានីភ្នំពេញ និងខេត្ដសៀមរាប ហើយ លោកឧបនាយករដ្ឋមន្ដ្រី សុខ អាន ធ្វើជា ប្រធាន ។
នាឱកាសដ៏វិសេសវិសាល នៃការមក ដល់ទឹកដីកម្ពុជា របស់រូបបដិមាទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា សូមសម្ដែងនូវការ ស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ក្នុងការទទួល រូបបដិមាសហទេព និងនកុល និងសូមសម្ដែង នូវការវាយតម្លៃយ៉ាងជ្រាលជ្រៅបំផុត ចំពោះសារមន្ទីរ Metropolitan  និងរដ្ឋាភិ បាលសហរដ្ឋអាមេរិក ចំពោះការខិតខំប្រឹង ប្រែងនេះ ។
សេចក្ដីប្រកាសព័ត៌មានបានបន្ដទៀតថា ការប្រគល់មកវិញ ដោយជោគជ័យនូវរូប បដិមាបនទវៈ ២អង្គ គឺជាលទ្ធផលបានមក ពីយុទ្ធនាការជាសកល សម្រាប់ការការពារ  បេតិកភណ្ឌវប្បធម៌ ដែលដឹកនាំដោយអង្គ ការយូណេស្កូ និងការប្ដេជ្ញាចិត្ដរបស់រាជរដ្ឋា ភិបាលកម្ពុជា ក្រោមការដឹកនាំ និងចង្អុល បង្ហាញ ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីស្ដារឡើងវិញ នូវព្រលឹងវប្បធម៌ជាតិ ៕



ប្រភពពី   lookingtoday.com
Read more...

Wednesday, June 12, 2013

បដិមាដែលអាមេរិក ប្រគល់ឲ្យខ្មែរ បាននាំមក ដល់កម្ពុជាហើយ បន្ទាប់ពីឃ្លាតឆ្ងាយ ជាង ៤០ឆ្នាំ

0 comments
ភ្នំពេញៈ រូបបដិមា នៃសតវត្សរ៍ទី១០ ចំនួនពីរ ដែលសារមន្ទីរមេត្រូប៉ូលីតែន (Metropolitan
Museum) នៅទីក្រុងញ៉ូវយ៉ក បានសម្រេចប្រគល់ឲ្យកម្ពុជាវិញ បានដឹកបញ្ជូនមកដល់កម្ពុជា
វិញហើយ នៅម៉ោង៦ល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣ បន្ទាប់ពីជនខិលខូចលួចលក់ទៅ
ក្រៅប្រទេសអស់រយៈពេលជាង ៤០ឆ្នាំ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្រ្តីនាពេលកន្លងមក បានឲ្យដឹងថា
រូបបដិមាថ្មពីរ នៃសតវត្សរ៍ទី១០ មានឈ្មោះថា “បនទវៈ លុតជង្គង់” (Kneeling Pandawas)
ពេលខ្លះត្រូវបានគេស្គាល់ថា “ជាអ្នកបំរើ លុតជង្គង់” (Kneeling Attendants) ត្រូវបានគេលួច
ចេញពីប្រាសាទចិន នៅកោះកែរ អំឡុងពេលសង្គ្រាមស៊ីវិល ក្នុងប្រទេសកម្ពុជា នាទស្សវត្សរ៍
ទី៧០។ បដិមាទាំងពីរ ត្រូវបានសារមន្ទីរ Metropolitan នៅទីក្រុងញ៉ូវយ៉ក សម្រេចប្រគល់មក
ឲ្យកម្ពុជាវិញ ក្រោយពីមានការពិភាក្សា ជាច្រើនលើកជាមួយទីស្តីការគណរដ្ឋមន្រ្តី។
លោក Thomas P. Campbell នាយកសារមន្ទីរ Metropolitan បានថ្លែងក្នុងសេចក្តីប្រកាសព័ត៌
មាន របស់ខ្លួន កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៣ ថា «សារមន្ទីរប្តេជ្ញាចិត្តអនុវត្ត យ៉ាងហ្មត់
ចត់នូវបទដ្ឋាន នៃទីកន្លែងដើម មិនគ្រាន់តែទៅលើរបស់ដែលទើបទទួលបានថ្មីៗប៉ុណ្ណោះទេ
ថែមទាំងទៅលើការសិក្សា ស្វែងយល់ពីការងារក្នុងការ  ប្រមែប្រមូលសន្សំទុក របស់ខ្លួនដ៏យូរ
យារមកហើយ ក្នុងកិច្ចខិតខំប្រឹងប្រែង ដែលកំពុងតែប្រព្រឹត្តទៅ ដើម្បីសិក្សាស្វែងយល់ឲ្យ បាន
ច្រើនដែលអាចធ្វើបានទៅលើប្រវត្តិ នៃកម្មសិទ្ធិផង»។
លោក Thomas P. Campbell បានឲ្យដឹងទៀតថា សារមន្ទីរកំពុងតែពង្រឹងទំនាក់ទំនងល្អ ដែល
ខ្លួនបានរក្សាជាយូរមកហើយនោះ ជាមួយនឹងស្ថាប័នអ្នកសិក្សាស្រាវជ្រាវ និងសហសេវិកកម្ពុជា
ក៏ដូចជាការជំរុញ និងបន្តនូវទំនាក់ទំនងល្អព្រមទាំងកិច្ចពិភាក្សាល្អរវាងគ្នា និងគ្នា។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈ
រដ្ឋមន្ត្រី បានបញ្ជាក់ថា រូបបដិមាថ្មពីរ ដែលមានឈ្មោះថា “បនទវៈ លុតជង្គង់” ឬ “ជាអ្នកបំរើ លុត
ជង្គង់” នេះ គឹជាផ្នែកមួយនៃរូបបដិមាមួយក្រុម ដែលតំណាងឲ្យការប្រយុទ្ធតស៊ូ ដ៏ល្បីល្បាញរវាង
ភីម (Bhima) និង ឌូរីយោដាន (Duryod hana) នៃរឿងព្រេង មហាភារតៈ (Mahabharat) ហើយ
ដែលត្រូវបានគេកាច់បំបាក់ យ៉ាងឃោរឃៅ ពីជើងទម្ររបស់វា និងបញ្ជូនចេញទៅក្រៅប្រទេស៕  ប្រភពពី    Camnews.com.kh
Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន