Rotha Company
 
Showing posts with label Smart Phone. Show all posts
Showing posts with label Smart Phone. Show all posts

Monday, December 2, 2013

ប្រវត្តិ និងការវិដ្ដរបស់ទូរស័ព្ទចល័ត (មានវីដេអូ)

0 comments
ប្រភពពី khmerload.com : ទូរស័ព្ទចល័ត គឺជាគ្រឿងម៉ាស៊ីនមួយ ដែលអាចបញ្ជូនសំលេង និងទទួលសំលេងពីគ្រប់ទិសទី ទូរទាំងពិភពលោក ដែលធ្វើការភ្ជាប់ទំនាក់ទំនាង តាមប្រព័ន្ធផ្កាយរណប ហើយទូរស័ព្ទមួយ ទាក់ទងទៅទូរស័ព្ទមួយទៀត តាមរយៈលេខទូរស័ព្ទ។
នៅក្នុងទូរស័ព្ទដៃក៏មានអ្វីផ្សេង ក្រៅពីនិយាយទាក់ទងគ្នាដែរ ដូចជាផ្ញើសារជាអក្សរ ជារូប អ៊ី-មែល អ៊ីនធឺណេត Bluetooth, ផ្ទុករូបភាព ចំរៀង វីដេអូ ជាដើម ដែលគេហៅទូរស័ព្ទទាំងនេះថា ជាទូរស័ព្ទស្មានហ្វូន (smart phone)។
ទូរស័ព្ទចល័ត ដំបូងបង្អស់ត្រូវបានផលិតដោយលោក John F. Mitchell និងបណ្ឌិត Martin Cooper ជនជាតិអាមេរិក កាលពីឆ្នាំ ១៩៧៣ ដែលមានទំងន់ជាង ១គីឡីក្រាម។ នៅឆ្នាំ ១៩៨៣ ក្រុមហ៊ុន Motorola នេះបានបង្កើតនូវទូរស័ព្ទ ថ្មីមួយទៀតមានឈ្មោះថា DynaTAC និងចាប់ពីឆ្នាំ ១៩៩០ ទៅ ២០១១ ទូរស័ព្ទម៉ាក Motorola បានដាក់ដំណើរការលើទីផ្សារ អន្តរជាតិទូរទាំងពិភពលោក ដែលទទួលបានចំនូលពី ១២.៤លានដុល្លារ ទៅ ៦កោដិដុល្លារ ព្រោះមនុស្សប្រមាណ ៨៧% ទូរទាំងពិភពលោក ប្រើប្រាស់ទូរស័ព្ទរបស់ពួកគេ។
នៅឆ្នាំ ១៩៧៩ បាននាំចូលប្រទេសជប៉ុនដំបូងបង្អស់ និងឆ្នាំ ១៩៨១ មានទូរស័ព្ទ ប្រហាក់ប្រហែលគ្នាជាមួយនឹង Motorola ដែលប្រើប្រាស់ប្រព័ន្ធ Nordic Mobile Telephone System (NMT) នៅក្នុងប្រទេស Denmark, Finland, Norway និង Sweden។
នៅឆ្នាំ ១៩៩១ ក៏ចាប់ផ្ដើមមានទូរស័ព្ទជំនាន់ទី២ (2G) ប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេត នៅក្នុងប្រទេស Finland ដោយ Radiolinja ប្រើប្រាស់ស្ដង់ដា GSM។ នៅឆ្នាំ ២០០១ ទូរស័ព្ទជំនាន់ទី៣ (3G) ដាក់លក់នៅក្នុងប្រទេសជប៉ុន ដោយ NTT DoCoMo ប្រើប្រាស់ស្តង់ដា WCDMA និងជំនាន់បន្ទាប់ៗ 3.5G, 3G+ រឺ turbo 3G។ នៅឆ្នាំ ២០០៩ ចាប់ផ្ដើមមានប្រព័ន្ធ 3G ដែលអាចឲ្យទូរស័ព្ទ ប្រើប្រាស់អ៊ីនធឺណេតបានលឿន។
ខាងក្រោមនេះ យើងមានវីដេអូដែលទាក់ទងទៅនឹង ការផ្លាស់ប្ដូររូបរាងទូរស័ព្ទ ពីឆ្នាំ១៩១០ រហូតដល់អនាគត ២០៣០៖




Read more...

Thursday, November 28, 2013

Galaxy Grand 2 មានរូបរាងដូច Note 3 និង S4

0 comments
ប្រភពពី techno2day.biz : បន្ទាប់​ពី​រយៈពេល​មួយ​ឆ្នាំ​នៃវត្តមាន ​របស់ Galaxy Grand ឥលូវ​ក្រុមហ៊ុន Samsung បាន​ប្រកាសចេញ Galaxy Grand 2 ដែល​មាន​រូ​បរាង​ដូច​កូនកាត់​រវាង Galaxy S4 និង Galaxy Note 3 ។ Galaxy Grand 2  មាន​អេក្រង់​ទំហំ​ 5.25​ ​អ៊ីញ ​TFT touchscreen – គ្មាន Super AMOLED -និង Resolution 720p ខណៈដែល Galaxy Grand មាន​ទំហំ​តែ 5 អ៊ីញ។
 
វា​មានទំងន់ 163 ក្រាម កំរាស់ 8.9mm និង​មានពណ៌ខ្មៅ ស ឬផ្កាឈូក​អោយ​ជ្រើសរើស  camera 8 megapixel មាន LED flash  និង camera មុខ 1.9 megapixel។ជាមួយ​នឹង Galaxy Grand 2 មាន features ដូចជា៖
Wi-Fi, GPS, Bluetooth 4.0, 3G HSPA+ និងថ្ម 2,600mAh។ Samsung  សំរេច​ចិត្ត​ប្រើ  Android 4.3 Jelly Bean  ធ្វើជាប្រព័ន្ធ​ប្រតិបត្តិការ​របស់ Galaxy Grand 2 ដើម្បី​ជាការ​ងាយ​ស្រួល​ដល់​ការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ Galaxy Gear smartwatch។
 
គួរអោយសោកស្តាយ Samsung មិន​ទាន់បាន​បង្ហើប​អោយដឹង​នៅ​ឡើយ អំពី​ពត៌មាន​ទាក់ទង​នឹង processor របស់ Grand 2 ហើយ​និងថា​ តើពេលណា និងកន្លែងដែល Galaxy Grand 2 នឹងចាប់​ផ្តើម​បង្ហាញខ្លួន យើង​គ្រាន់​តែ​ដឹងថាក្រុមហ៊ុន Samsung គ្រោង​នឹង​ផលិត​ព្រម​គ្នា​ផង​ដែរ​នូវ ​version​ ស៊ីមពីរ​។

Read more...

Galaxy S5 អាចបង្ហាញខ្លួននៅខែកុម្ភះ ជាមួយនឹងថ្ម 4000 mAh មានពីរម៉ូដែល ផ្សេងគ្នា

0 comments
ម៉ូដែលស្មាតហ្វូនបន្ទាប់នៃត្រកូល Galaxy S របស់ Samsung ត្រូវបានគេដឹងថា នឹងធ្វើការ
បង្ហាញខ្លួន នៅដើមឆ្នាំក្រោយ ដែលមានពីរម៉ូដែលផ្សេងគ្នា គឺមួយសំបកធ្វើពីលោហធាតុ
និងមួយទៀតសំបកធ្វើពីជ័រ អមដោយថ្មដែលមានបរិមាណធំ។
ទន្ទឹមនឹងនោះ គេហទំព័រ ETNews ក៏បានឲ្យដឹងថា Samsung បានបន្តប្រើប្រាស់នូវ Chip
ពីរប្រភេទផ្សេងគ្នាដល់ Galaxy S5 គឺ Snapdragon (លទ្ធភាពច្រើនជា Chip ថ្មីបំផុត 805)
និង chip Exynos Octa 64-bit។
ដោយសារតែ តាមការរំពឹងទុកអេក្រង់របស់វា នឹងកើនឡើងដល់ទំហំ 5,3 inch ជាមួយកំរិត
ប្រភពពី camnews.com.kh :  រីសូលុយស្យុង 2.560 x 1.440 pixel វាមានទំហំធំជាងមុនក្នុងការផ្ទុកប្រភេទថ្ម 4000 mAh។
ក្រៅពីនេះ Galaxy S5 នឹងបំពាក់នូវ RAM 3 GB, កាមេរ៉ាក្រោយ 16 megapixel និងកាមេរ៉ា
មុខ 2 megapixel។
រូបភាពតំណាង ដែលជា Version Concept មួយ
តាមប្រភពផ្ទៃក្នុងមួយចំនួនបានឲ្យដឹងថា Samsung បានបង្ហាញពីការដាក់ខ្លួនជាងមុន នៅ
ពេលដែលបានកំណត់គោលដៅនៃបរិមាណលក់ចេញដល់ Galaxy S5 ត្រឹមតែ ៧០% បើ
ប្រៀបជាមួយម៉ូដែល S4។​ បើតាមការរំពឹងទុក ស្មាតហ្វូននេះ នឹងចាប់ផ្តើមដាក់ផលិតនៅក្នុង
ខែមករា ឆ្នាំ២០១៤ ដើម្បីអាចធ្វើការបង្ហាញខ្លួន នៅក្នុងខែកុម្ភះ មុននឹងដាក់លក់នៅលើទីផ្សារ
នៅក្នុងខែមីនា ឆ្នាំ២០១៤ ខាងមុខនេះ៕

Read more...

Friday, August 23, 2013

លេចចេញរូបភាព ជាក់ស្តែងរបស់ iPhone 5C សំរាប់បង្ហាញណែនាំដល់ អ្នកសារព័ត៌មាន

0 comments

ប្រភព Camnews.com.kh : នៅលើគេហទំព័រ Mobilissimo.ro របស់ Rumani ទើបតែបង្ហោះនូវរូបភាពមួយ ដែលត្រូវបានគេ
ចាត់ទុកថា ជារូបភាពដែល Apple នឹងប្រើប្រាស់ដើម្បីធ្វើការបង្ហាញណែនាំ ដល់អ្នកសារព័ត៌
មាន នៃគំរូ iPhone 5C។
តាមរយះរូបភាពនេះបានបង្ហាញឲ្យឃើញថា គំរូ iPhone នេះមានពណ៌ស និងផ្នែកខាងមុខ
គឺជា Interface របស់ iOS 7។ ក្រៅពីនេះ គេហទំព័រខាងលើនៅបានបង្ហោះ រូបភាព iPhone
5C ជាមួយស្រោមសំបកខាងក្រោយមួយទៀត ផងដែរ។

បើតាមព័ត៌មានចចាមអារាមកាលពីពេលថ្មីៗនេះ iPhone 5C នឹងជំនួសឲ្យ iPhone 5 ក្នុងស៊េរី
ផលិតផលរបស់ Apple។ គំរូស្មាតហ្វូននេះ ត្រូវបានសន្និដ្ឋានថា នឹងធ្វើការដាក់លក់នៅលើ
ទីផ្សារ រួមជាមួយ iPhone 5S នៅចុងខែកញ្ញា ឬដើមខែតុលា ខាងមុខនេះ៕
Read more...

Microsoft បង្ហោះវីដេអូឃ្លីបសើចចំអក ការដណ្តើមគ្នាថតរូបរវាង Fan Apple និង Samsung ក្នុងស្ប៉តថ្មី

0 comments

ប្រភព Camenws.com.kh : Microsoft បានបន្តបង្ហោះនូវវីដេអូឃ្លីបពាណិជ្ជកម្មថ្មីបំផុតមួយ ស្តីពីស្មាតហ្វូន Nokia Lumia 
1020 ប្រើប្រព័ន្ធប្រតិបត្តិការ Windows Phone 8 របស់ខ្លួន។
ទិដ្ឋភាពនៅក្នុងវីដេអូ គឺជាកម្មវិធីតន្ត្រីមួយ នៅសាលារៀន។ បណ្តាអាណាព្យាបាលទាំងអស់
សុទ្ធតែកាន់នៅក្នុងដៃនូវ iPhone, iPad, Galaxy S4 ដើម្បីថតនូវទិដ្ឋភាពល្អៗ ស្អាតៗ កូនរបស់
ខ្លួន។ ស្ថានភាពចាប់ផ្តើម មានភាពរញ៉េរញ៉ៃ នៅពេលដែលស្រ្តីជាប្រពន្ធម្នាក់ បានដេញឲ្យប្តី
របស់ខ្លួនកាន់ iPhone ដើរទៅជិតឆាកបន្តិច ដើម្បីថតរូបកូនប្រុសរបស់ខ្លួន ឲ្យបានច្បាស់។
ក្នុងពេលនោះ ឪពុកម្តាយផ្សេងទៀត ក៏បានដណ្តើមគ្នារកទីតាំងថតដែល អាចថតបានរូបភាព
ច្បាស់ល្អ រៀងៗខ្លួន ដែលធ្វើឲ្យភាពរញ៉េរញ៉ៃ កើតមានពេញបន្ទុក នៅក្នុងកម្មវិធីតែម្តង។

ទន្ទឹមនឹងពេលនោះ មានប្តីប្រពន្ធមួយគូ បានអង្គុយយ៉ាងស្ងៀមស្ងាត់ នៅផ្នែកខាងក្រោយ។
ស្រ្តីជាប្រពន្ធបាននិយាយថា ហេតុអ្វីបានជាយើងមិនទៅអង្គុយឲ្យកៀកឆាកបន្តិចទៅ? ពេល
នោះប្តីបានឆ្លើយថា: "ជាមួយ Lumia 1020, ពួកយើងតែងតែទទួលបាន កន្លែងអង្គុយ ដ៏ល្អ
បំផុត នៅក្នុងបន្ទប់" ហើយបន្ទាប់មកគាត់ក៏បើកមើលរូបភាព ដែលថតបាន ឃើញថា បើ
ទោះពង្រីករូបឲ្យធំយ៉ាងណា រូបភាពនោះនៅតែមានភាពច្បាស់ល្អ ដដែល។
ទស្សនាវីដេអូ ដូចខាងក្រោម៖


Read more...

Wednesday, August 21, 2013

Samsung នឹងធ្វើការបង្ហាញ ៤ គំរូស្មាតហ្វូនទំហំធំ នៅថ្ងៃខាងមុខឆាប់ៗនេះ

0 comments

ប្រភព Camnews.com.kh  : បណ្តាស្មាតហ្វូនថ្មីៗ ទាំង ៤គំរូ ដែលក្រុមហ៊ុន Samsung នឹងធ្វើការបង្ហាញខ្លួន ក្នុងពេលឆាប់ៗ
ខាងមុខនេះ នឹងមានទំហំអេក្រង់ចាប់ 4 inch ដល់ 5.2 inch។
គេហទំព័រ Sammobile ទើបតែបង្ហាញនូវឯកសារដឹកជញ្ជូនមួយ របស់ Samsung ដែលក្នុងនោះ
មានព័ត៌មានស្តីពីឈ្មោះកូដ និងទំហំអេក្រង់របស់ ស្មាតហ្វូនថ្មីបួនស៊េរី រួមមាន ឈ្មោះកូដ SM-
G730A (អេក្រង់ទំហំ 4 inch), SM-G3815 (ទំហំ 4.5 inch), SM-G9105 (ទំហំ 5 inch) និង SM-
G7102 (ទំហំ 5.2 inch)។

បណ្តាព័ត៌មានពីប្រភពនៅលើគេហទំព័ររបស់ Samsung បានបង្ហាញឲ្យឃើញថា SM-G730A 
នឹងមានកំរិតពន្លឺ 480x800 pixel ហើយអេក្រង់ SM-G3815 មានកំរិតពន្លឺ 960x540 pixel។ ក្នុង
នោះនៅមិនទាន់បានដឹងព័ត៌មានអ្វីពីគំរូស្មាតហ្វូន SM-G9105 និង SM-G7102 នៅឡើយទេ៕

Read more...

Monday, August 19, 2013

ក្រុមហ៊ុន LG បង្ហាញ ទូរស័ព្ទ G2 របស់ខ្លួន កាលពីថ្មីៗនេះ

0 comments
ប្រភព Khmerload : កាលពីថ្មីៗនេះ ក្រុមហ៊ុន LG បានបង្ហាញ ម៉ាក់ទូរស័ព្ទស្មាតហ្វូនថ្មី របស់ខ្លួន ពោលគឺ ទូរស័ព្ទ G2 សេរីថ្មី ដ៏ស្រស់ស្អាត។
យោងតាមគេហទំព័រ digitalone.com របស់ ប្រទេសសឹង្ហបុរី បានឲ្យដឹងថា ទូរស័ព្ទ G2 នេះពិតជាអស្ចារ្យ ដោយសារតែ ប៊ូតុង សម្លេង និង Power ត្រូវបានបំពាក់នៅក្រោយ ទូរស័ព្ទ។ ទូរស័ព្ទ នេះដំណើរការដោយ ប្រព័ន្ធ Android Jelly Bean ៤.២.២ ភ្ជាប់ជាមួយនឹង ទំហំអេក្រង់ ៥.២ អ៊ីង FULL HD ព្រមជាមួយនឹង ប្រព័ន្ធកាមេរ៉ាមុខ ទំហំ រហូតដល់ ១៣ មេហ្គាភិចសែល និង កាមេរ៉ាក្រោយទំហំ ២.១ មេហ្គា ភិចសែល។
គួរបញ្ជាក់ផងដែរថា ទូរស័ព្ទ LG ម៉ាក់ G2 នេះ មាន ជម្រើស ២ពណ៌ គឺ ពណ៌ស និងពណ៌ខ្មៅ ដោយមានតម្លៃ ប្រហែលជា ៨៥០ ដុល្លារក្នុង មួយគ្រឿង។
បើប្រិយមិត្តចង់ដឹងច្បាស់ពី ទូរស័ព្ទ LG ម៉ាក់ G2 នេះ សូម ចុចលើ រូបភាពខាងក្រោម៖

Read more...

Friday, June 21, 2013

iPhone 'តំលៃទាប' នឹងមិនថោក ដូចអ្វីដែលសង្ឃឹមទុកឡើយ

0 comments
Pegatron (ក្រុមហ៊ុនតៃវ៉ាន់) ត្រូវបានកំណត់ថាជា ដៃគូសហការផលិត iPhone តំលៃទាប បាន
បង្ហើបឲ្យដឹងពី កំរិតតំលៃលក់ នៃផលិតផលនេះថា នៅតែមានតំលៃខ្ពស់គួរសម បើប្រៀបជាមួយ
បណ្តាគូប្រជែងផ្សេងទៀត។
ព័ត៌មានថ្មីបំផុតពីតំលៃលក់របស់ iPhone ថ្មីត្រូវបាន ប្រធានរបស់ Pegatron, លោក T.H. Tung,
កំណត់បញ្ជាក់នៅក្នុង សន្និសិទភាគហ៊ុនរបស់ខ្លួន ដែលទើបតែប្រារព្ធឡើង កាលពីពេលថ្មីៗនេះ។
មិនបាននិយាយ ពីតំលៃជាក់ស្តែងរបស់ផលិតផលនេះ ប៉ុន្តែអ្នកតំណាងរបស់ Pegatron បានឲ្យដឹង
ថា ក្រុមហ៊ុនមិនឯកភាព ក្នុងការហៅផលិតផលនេះថាជា ផលិតផលតំលៃថោក ព្រោះបើសិនជាទិញ
ឧបករណ៍ក្នុងតំលៃដូចគ្នានេះ អ្នកប្រើប្រាស់ អាចទិញបានម៉ូដែលផ្សេងទៀត​ ដែលមាន Features 
ច្រើនជាងនេះ។

iPhone តំលៃទាប នឹងយកការរចនាម៉ូត តាមការរួមផ្សំគ្នា រវាង iPhone 3GS និង iPhone 5
មុននេះ បើតាមប្រភពពី Commercial Times, Pegatron នឹងធ្វើការបង្កើនចំនួនបុគ្គលិកចាប់ពី ៣ពាន់
នាក់ ដល់ ៤ពាន់នាក់ សំរាប់ការផលិត iPhone តំលៃទាប នៅចុងខែនេះ។ តាមរយះនេះ ក្រុមហ៊ុន
នឹងផលិតបាន iPhone តំលៃទាបនេះពី ១៣ លាន ដល់ ១៥ លានគ្រឿង សំរាប់បញ្ជូនទៅឲ្យ Apple
នៅត្រីមាសទី III ខាងមុខនេះ៕ Camnews.com.kh
Read more...

Thursday, June 6, 2013

លេចចេញរូបភាពថត Nokia EOS កាមេរ៉ា 41 MP គ្រប់ជ្រុងទាំងអស់

0 comments
Nokia EOS គឺជាស្មាតហ្វូនមួយ ក្នុងចំណោមស្មាតហ្វូនមួយចំនួនទៀត ដែលកំពុងត្រូវបានអ្នក
ប្រើប្រាស់ចាប់អារម្មណ៍ច្រើន និងទន្ទឹងរង់ចាំ នៃការបង្ហាញខ្លួនរបស់វា ក្នុងពេលបច្ចុប្បន្ននេះ។
ជាក់ស្តែង ក្រុមហ៊ុនទូរស័ព្ទហ្វាំងឡង់ នៅតែរក្សាអាថ៌កំបាំង បានយ៉ាងល្អ ស្តីពីស្មាតហ្វូននេះ។
កាលពីថ្ងៃម្សិលមិញ យើងបានឃើញ រូបភាពចចាមអារាមជាលើកដំបូង ដោយបានបង្ហាញឲ្យ
ឃើញ ទាំងផ្នែកខាងមុខ និងខាងក្រោយ នៃស្មាតហ្វូន Nokia EOS។

ថ្មីៗនេះ គេហទំព័រ GSMarena និង WPCentral បានបង្ហាញបន្ថែមនូវរូបភាពមួយចំនួន ដែល
បានថតគ្រប់ជ្រុងរបស់ Nokia EOS។ បណ្តារូបភាពដែលលេចចេញនេះ បានឲ្យឃើញថា
Nokia EOS នឹងត្រូវបានបំពាក់នូវ Sensor Pureview និងអំពូល flash xenon ដែលមានកំរិត
ភ្លឺច្បាស់ ជាងច្រើនដង បើប្រៀបជាមួយអំពូល LED flash ធម្មតា។
និយាយពីរូបសណ្ឋាន Nokia EOS នឹងបំពាក់កាមេរ៉ា camera 41MP មេម៉ូរីក្នុងទំហំ 32GB (មិន
អាចបន្ថែមមេម៉ូរីក្រៅបានឡើយ) អេក្រង់ OLED កំរិតពន្លឺ 768 x 1280 pixel, ប្រព័ន្ធប្រតិបត្តិការ
Window Phone 8 សំបកធ្វើពី polycarbonate កម្រាស់ស្តើងជាង 1mm បើប្រៀបជាមួយ Lumia
920 និងមាន Version ពណ៌លឿង ផងដែរ។
ខាងក្រោមនេះ គឺជារូបភាពចចាមអារាមមួយចំនួន ស្តីពី Nokia EOS ទស្សនាដូចតទៅ៖





ប្រភពពី  camnews.com.kh

Read more...

Samsung បង្ហាញខ្លួន Galaxy S4 version មិនជ្រាបទឹក

0 comments
ក្រោយពីការបង្ហាញណែនាំ Galaxy S4 mini, Samsung ទើបតែបន្ថែមដល់ស៊េរី S4 នូវផលិតផល
ថ្មីមួយទៀត នោះគឺ S4 Active។ នេះគឺជាលើកដំបូងហើយដែល Samsung បង្ហាញខ្លួនផលិតផល
មិនជ្រាបទឹក ដោយបំពាក់សំបកមានឈ្មោះថា Xcover នៅលើផលិតផលថ្មីនេះ។
បើប្រៀបជាមួយ S4 version ដើម, Galaxy S4 Active មានការផ្លាស់ប្តូរមួយចំនួន។ ជាក់ស្តែង វា
ត្រូវរចនាម៉ូតសំបកធ្វើពីជ័រពិសេស នៅផ្នែកខាងក្រោយ ដែលការពារបានទាំងការជ្រាបចូលនៃ
ទឹក និងធ្វើឲ្យមានអារម្មណ៍ងាយស្រួល ពេលកាន់នៅក្នុងដៃ។ នៅផ្នែកខាងមុខ បណ្តាប៊ូតុងដែល
ជាប្រភេទ Touch បាន​ប្តូរជាប៊ូតុងប្រភេទរឹងវិញ។ S4 Active មានកម្រាស់ ក្រាស់ជាង1,2 mm
(9,1 mm បើប្រៀបជាមួយ 7,9 mm របស់ Version ដើម។ វាជាប់ស្តង់ដារ IP 67 ដែលមានសមត្ថ
ភាព ការពារការហុយចូលនៃធូលី និងការជ្រាបចូលនៃទឹក ក្នុងជម្រៅ 1m  បានរយះពេល 30
នាទី។
និយាយពី Software ដែលបានដំឡើងស្រេចនៅលើ S4 Active ក៏មានបន្ថែម Aqua mode ដែល
អនុញ្ញាតឲ្យថតរូបបានច្បាស់ល្អ នៅក្នុងទឹកតាមរយះប៊ូតុងដំឡើង និងបន្ថយសម្លេង (ប៊ូតុងដំឡើង
សម្លេង ប្រើដើម្បីបើកអំពូល flash និងប៊ូតុងបន្ថយសម្លេង ប្រើសំរាប់ចុចថតរូប)។
ក្រៅពីនេះ S4 Active នៅមានបំពាក់រូបសណ្ឋានមួយចំនួនដូច S4 ដើមដែរ រួមមាន អេក្រង់ 5 inch
Full HD (ជាអេក្រង់ LCD ជំនួសឲ្យ AMOLED), chip quad core Snapdragon 600 ឬ Exynos Octa
5 (ទៅតាមទីផ្សារ) និងថ្ម 2.600 mAh អាចដោះចេញបាន។ ជាក់ស្តែង កាមេរ៉ារបស់វាមានទំហំតែ
8 megapixel ប៉ុណ្ណោះ។
ម៉ូដែលនេះ នឹងបង្ហាញខ្លួននៅលើទីផ្សារប្រទេស Singapore នៅត្រីមាសទី III ឆ្នាំនេះ និងយឺត
ជាងបន្តិច សំរាប់ទីផ្សារប្រទេសផ្សេងទៀត នៅអាស៊ី។ រីឯតំលៃលក់ ក្រុមហ៊ុន នៅមិនទាន់បាន
បង្ហើបឲ្យដឹងនៅឡើយទេ៕




ប្រភពពី Camnews.com.kh


Read more...

Wednesday, June 5, 2013

Sony បង្ហាញស្មាតហ្វូន Xperia M ស៊េរីមធ្យម មាន chip NFC និងអាចប្រើស៊ីមពីរ

0 comments
Xperia M មានរូបរាងស្រដៀងនឹង Xperia ZL បង្រួមតូច នៅពេលរក្សាការរចនាម៉ូតសំបកមិន
អាចដោះបាន ប៉ុន្តែបន្ថយទំហំអេក្រង់ពី 5 inch ចុះមកត្រឹម 4 inch ជាមួយកំរិតពន្លឺ 480 x 854
pixel។
Xperia M ជាស្មាតហ្វូនមានលក្ខណៈសម្បត្តិល្អគួរសម ដោយសារតែរូបរាងប្រហាក់ប្រហែល
រៀមច្បងទាំងពីរគឺ Xperia ZL និង Z។ វាមានកម្រាស់ 9,3 mm និងទម្ងន់ 124 g។
ផ្ទៃខាងមុខធ្វើពីកញ្ចក់ មិនមានប៊ូតុងចុចទេ មានតែអំពូល LED ប្រកាសដំណឹង (Alert) ច្រើន
ពណ៌ដូចនឹង SP។ ផ្នែកខាងក្រោយធ្វើពីជ័ររលោង ដែលមាន Speaker បំពាក់នៅខាងក្រោម។
ស្មាតហ្វូន ក៏លេចធ្លោជាមួយនឹងការរចនាម៉ូតមានច្រើនពណ៌សម្រាប់ជ្រើសរើស ដូចជា ពណ៌
លឿង ស្វាយ បន្ថែមពីលើពណ៌ ខ្មៅ និងស ផងដែរ។
រូបសណ្ឋាន Hardware របស់ Xperia M មិនខ្លាំងប៉ុន្មានទេ ដោយវាប្រើ chip dual core ល្បឿន
1 GHz Snapdragon S4 Play, ប្រើប្រាស់កាមេរ៉ា Sensor Exmor RS ទំហំ 5 megapixel។ អេក្រង់
ទំហំ 4 inch បច្ចេកវិទ្យា TFT ជាមួយកំរិតពន្លឺ 480 x 854 pixel។ ក្រៅពីនេះស្មាតហ្វូនមាន RAM
1 GB, មេម៉ូរីក្នុង 4 GB និងអាចបន្ថែមមេម៉ូរីក្រៅតាមរយះកាត microSD។
អ្វីដែលគួរចាប់អារម្មណ៍នៅលើ Xperia M គឺ chip NFC និងរយះពេលប្រើប្រាស់ថ្មល្អ ដែល
អនុញ្ញាត ធ្វើការសន្ទនាជាប់គ្នាបានដល់ 10 ម៉ោង ជាមួយនឹង Mode ប្រើប្រាស់សន្សំសំចៃ
ថាមពល Stamina Mode។
ក្រុមហ៊ុន Sony បានឲ្យដឹងថា Xperia M នឹងដាក់លក់នៅត្រីមាសទី III ខាងមុខនេះ ប៉ុន្តែមិន
ទាន់បង្ហើបឲ្យដឹងនូវតំលៃលក់ជាក់ស្តែង នៅឡើយទេ។ ក្រៅពី Version ប្រើស៊ីមមួយ Xperia
M ក៏មាន Version ប្រើបានស៊ីមពីរ ផងដែរ៕



 ប្រភពពី  camnews.com.kh

Read more...

Monday, June 3, 2013

iPhone តំលៃថោក Version ពិសោធ លេចចេញរូបភាព នៅចិន

0 comments
មានព័ត៌មានពីរផ្សេងគ្នា ពីខាងប្រទេសចិន ទើបតែបង្ហោះឡើងនូវរូបភាពពីរសន្លឹក ដែលត្រូវ
បានគេចាត់ទុកថាជា iPhone តំលៃថោក ដែល Apple ជិតធ្វើការបង្ហាញខ្លួន។ រូបភាពពីរសន្លឹក
ដែលទើបតែបែកធ្លាយនេះ បានធ្វើឲ្យព័ត៌មានជាច្រើនសន្មតថា វាពិតជា iPhone តំលៃថោក
ហើយកំពុងត្រូវបាន Apple និងដៃគូសហការផលិត ពិសោធសាកល្បង។
រូបភាពជាក់ស្តែងពីរនេះបានឲ្យឃើញថា iPhone តំលៃថោកមានការរចនាម៉ូតស្រដៀងទៅនឹង
iPhone 3GS នៅពេលដែលផ្ទៃខាងក្រោយ ធ្វើរាងកោង ប៉ុន្តែស៊ុមព័ទ្ធជុំវិញ រាបស្មើ និងក្រាស់
ជាង។ សំបករបស់វា ធ្វើពីជ័រ ភ្លឺរលោង រីឯស៊ុមព័ទ្ធជុំវិញស្មាតហ្វូន ដូចជាធ្វើពីលោហធាតុ។
តាមរយះរូបភាពនេះដែរបានឲ្យឃើញថា iPhone តំលៃថោក បំពាក់នូវរន្ធ Connector Lightning,
Speaker ខាងក្រៅ និងរន្ធដោតកាស ស្ថិតនៅផ្នែកក្រោមដូចនឹង iPhone 5 ផងដែរ៕
ប្រភពពី Camnews.com.kh


Read more...

Friday, May 31, 2013

រូបភាពជាក់ស្តែង Galaxy S4 Mini, នឹងដាក់លក់នៅថ្ងៃទី 20/6

0 comments
Samsung បានប្រកាស និងបញ្ជាក់ថា ទាល់តែដល់ព្រឹត្តិការណ៍ថ្ងៃទី ២០ ខែមិថុនា ដែលប្រារព្ធ
នៅ London, ទើប Galaxy S4 Mini ត្រូវបានបង្ហាញខ្លួនជាផ្លូវការ និងមានមុខនៅលើទីផ្សារ។
ជា Version ពង្រួមតូចរបស់ S4, S4 Mini នៅតែប្រើប្រាស់ Android 4.2.2 Jelly Bean ជាមួយ
Interface Touch Wiz, support Feature WatchOn រួមជាមួយ infrared ដែលអាចធ្វើការបញ្ជា
បណ្តាឧបករណ៍ដូចជា
TV, ក្បាលចាក់ឌីស...នៅផ្ទះ។ Camera 8 MP support Feature ថតរូប
មានសម្លេង, support Mode Panorama រួមជាមួយ Software ចែករំលែក (share), Group Play
connectivity
និងតាមដានសុខភាព S-Health ដូចនៅលើ Galaxy S4 ដែរ។
ស្តីពីរូបសណ្ឋាន Hardware វិញ Galaxy S4 Mini ប្រើ Chip Dual Core ល្បឿន 1,7 GHz, RAM
1,5 GB។ មិនត្រូវបានបង្ហើបឲ្យដឹងច្បាស់ ប៉ុន្តែបើតាមការប៉ាន់ស្មាន ស៊េរី Chip ដែល Samsung
ប្រើនៅលើ S4 Mini គឺ Snapdragon 400 របស់ Qualcomm ដូចនៅលើ Galaxy Mega 6,3 inch។
មេម៉ូរីក្នុង 8 GB អាចបន្ថែមមេម៉ូរីក្រៅបាន និងមានថ្ម 1.900 mAh។
S4 Mini មានខ្នាតប្រវែង 124,6 x 61,3 mm កម្រាស់ប្រហែល 9 mm  និងទម្ងន់ 107 g ប្រៀបជា
មួយ ខ្នាតប្រវែង 136,6 x 69,8 x 7,9 mm ទម្ងន់ 130 g របស់ Galaxy S4។ អេក្រង់របស់ S4 Mini
នៅតែប្រើបច្ចេកវិទ្យា Super AMOLED ប៉ុន្តែមានទំហំតែ 4,3 inch និងកំរិតពន្លឺ qHD។
Galaxy S4 Mini នៅតែមានបំពាក់ NFC, LTE និងមាន Version ប្រើស៊ីមពីរ។ ស្មាតហ្វូននឹងដាក់
លក់មានពីរពណ៌គឺ ខ្មៅ និងស ប៉ុន្តែតំលៃជាក់ស្តែងប៉ុន្មាននោះ នៅមិនទាន់បាន Samsung បង្ហើប
ឲ្យដឹងនៅឡើយ៕




 ប្រភព Camnews.com.kh

Read more...

វីដេអូ៖ Galaxy S4 & iPhone 5 សាកល្បងសមត្ថភាព "ផឹកទឹក"

0 comments
22% ករណី ដែលទូរស័ព្ទខូច ពាក់ព័ន្ធទៅនឹងធាតុរាវ ដូច្នេះហើយ ទើបកំពូលស្មាតហ្វូនពីរ
បច្ចុប្បន្ន (Galaxy S4 & iPhone 5) ត្រូវបានគេយកមកសាកល្បងពិសោធ ដើម្បីចង់ដឹងថា
ពួកវា អាចទ្រាំទ្របានរយះពេលប៉ុន្មាន នៅក្នុងទឹក។
ការពិសោធន៍នេះត្រូវបានក្រុមហ៊ុនធានារ៉ាប់រងទូរស័ព្ទ Protect Your Bubble ធ្វើឡើង និង
បានបង្ហាញឲ្យឃើញថា រយះពេលដំណើរការនៅក្នុងទឹករបស់ Galaxy S4 និង iPhone 5
ប្រហាក់ប្រហែលគ្នា គឺប្រហែល ១៨ វិនាទី ក៏រលត់។ ប្រភព Camnews.com.kh






Read more...

Friday, May 3, 2013

Apple បញ្ចេញ iOS 6.1.4 ដល់ iPhone 5

0 comments
Apple ទើបតែបញ្ចេញនូវ Version Update iOS 6.1.4 សំរាប់ iPhone 5 ជាមួយគោលបំណងតែ
មួយគត់ គឺបំពេញបន្ថែម Audio Profile ដល់ SpeakerPhone។ នេះគឺជា Version Update សំរាប់
តែអ្នកប្រើប្រាស់ iPhone 5 តែប៉ុណ្ណោះ ដែលមានទំហំ 11,5MB និងមានកូដ Build គឺ 10B350។
អនកប្រើប្រាស់អាច Update ឧបករណ៍របស់ខ្លួនឡើង Version iOS 6.1.4 ថ្មីបំផុតតាមរយះ OTA
(ដោយចូលក្នុង Settings-->General-->Software Update) ឬ Set up តាម iTunes ដោយភ្ជាប់ជាមួយ
កុំព្យូទ័រ៕ Camnews.com.kh


Read more...

Thursday, May 2, 2013

iPhone 5S អាចនឹងបង្ហាញខ្លួនថ្ងៃទី 20/6 ជាមួយ camera 13 megapixel

0 comments
មុននេះព័ត៌មានចចាមអារាមជាច្រើន សុទ្ធតែបាននិយាយថា ត្រូវរង់ចាំដល់ខែកញ្ញា ទើប Apple
ធ្វើការបង្ហាញខ្លួនស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន។ សំរាប់ក្នុងខែមិថុនា គឺគ្រាន់តែជាពេលវេលាដែល
ក្រុមហ៊ុនបង្ហាញប្រព័ន្ធប្រតិបត្តិការ iOS Version ថ្មី (iOS 7) ប៉ុណ្ណោះ។ ជាក់ស្តែង តាមឯកសារមួយ
ពីក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទចល័ត KDDI (ជប៉ុន) បានឲ្យដឹងថា នៅខែក្រោយ(មិថុនា) iPhone ជំនាន់
ថ្មីនឹងបង្ហាញខ្លួនជាមិនខាន។
ឯកសារត្រូវបាន Nowwhereelse (ប្រភពមួយដែលធ្លាប់តែផ្គត់ផ្គង់ព័ត៌មានត្រឹមត្រូវជាច្រើន ពីផលិត
ផលរបស់ Apple) បង្ហាញឲ្យដឹងថា iPhone 5S នឹងបង្ហាញខ្លួននៅថ្ងៃទី ២០ ខែមិថុនា ជាមួយការ
អាប់ហ្រ្គេតកាមេរ៉ាក្រោយពី ៨ មេហ្គាភិចសែល ឡើងដល់ ១៣ មេហ្គាភិចសែល។ កាមេរ៉ាមុខ ក៏
បានដំឡើងដល់ ២ មេហ្គាភិចសែល ជាមួយសមត្ថភាពថតរូប Full HD។
ទន្ទឹមនឹងនោះ Features ថ្មីមួយចំនួន ដូចជាអាចថតរូបដោយ Camera ពីរក្នុងពេលតែមួយ ដូចនៅ
លើស្មាតហ្វូន Samsung និង LG ក៏នឹងត្រូវបាន Apple យកមកបំពាក់នៅលើផលិតផលរបស់ខ្លួន
ផងដែរ៕ Camnews.com.kh
Read more...

ក្រសួង​នឹង​កោះ​ប្រជុំ​ក្រុមហ៊ុន​ទូរស័ព្ទ​ទាំងអស់

0 comments

ភ្នំពេញៈ មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា ខ្លួន​នឹង​កោះ​ហៅ​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​ទាំង​អស់​នៅ​សប្តាហ៍​ក្រោយ​ ដើម្បី​ពិចារណា​ឡើង​វិញ​លើ​តម្លៃ​មូលដ្ឋាន​សម្រាប់​ការ​ហៅ​ចេញ​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ​បន្ទាប់​ពី​មាន​ការ​មិន​សុខ​ចិត្ត​របស់​ប្រតិបត្តិ​ករ​ ក្នុង​ឧស្សាហកម្ម​នេះ​ទៅ​នឹង​គូ​ប្រជែង​ដែល​ផ្តល់​ជូន​អតិថិជន​។
លោក ម៉ៅ ចរិយា ប្រធាន​និយតករ​ទូរគមនាគមន៍​កម្ពុជា បាន​និយាយ​ថា លោក​នឹង​រៀប​ចំ​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ព្រហស្បត្តិ៍​សប្តាហ៍​ក្រោយ​ដើម្បី​ ពិភាក្សា​រឿង​តម្លៃ​នៃ​ការ​ហៅ​ទូរស័ព្ទ​និង​គុណភាព​របស់​សេវាកម្ម។ លោក​បន្ត​ថា​៖​«យើង​កំណត់​តម្លៃ​ឲ្យ​ថោក និង មាន​គុណភាព​។​យើង​ការពារ​អ្នក​ប្រើ​ប្រាស់​។ នេះ​ជា​តួនាទី​របស់​និយតករ​ទូរគមនាគមន៍​កម្ពុជា​។ យើង​នឹង​ធ្វើ​ឲ្យ​តម្លៃ​កាន់​តែ​សមរម្យ​និង​ថោក​ហើយ​យើង​ចៀសវាង​មិន​ឲ្យ​ ប្រតិបត្តិ​ករ​បោក​ប្រាស់​គ្នា​»។
លោក​បញ្ជាក់​ថា កិច្ច​ប្រជុំ​ខាង​មុខ​នោះ​ក៏​នឹង​ពិភាក្សា​ទៅ​លើ​តម្លៃ​មូលដ្ឋាន​សម្រាប់​ ឲ្យ​ក្រុមហ៊ុន​ទាំង​នោះ​អនុវត្ត​ដើម្បី​បញ្ចៀស​ជម្លោះ​តាម​រយៈ​ការ​ចោទ​ ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​។
ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ថា​តើ ការ​កំណត់​របស់​ក្រសួង​បែប​នេះ​នឹង​ប៉ះ​ពាល់​ដល់​ការ​ប្រកួត​ប្រជែង​នៃ​ ទីផ្សារ​សេរី​ឬ​ទេ លោក​និយាយ​ថា តម្លៃ​ប្រតិបតិ្តការ​ក្រោម​តម្លៃ​កំណត់​នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ខាត​បង់។
លោក​បន្ត​ថា​៖ «​ពួក​គេ​មិន​គោរព​គ្នា ហើយ​បោក​ប្រាស់​គ្នា​ទៅ​វិញ​ទៅ​មក​ត​»។
លោក Thomas Hundt នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ទូរស័ព្ទ​ចល័ត Smart​បាន​និយាយ​ថា មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​កិច្ច​ប្រជុំ​នោះ​ទេ​តែ​វា​ក៏​មិន​មាន​ន័យ​ថា​ កិច្ច​ប្រជុំ​គ្មាន​នោះ​ទេ​។
លោក​ថ្លែង​ថា៖ «ខ្ញុំ​មិន​អាច​ដឹង​ថា​អ្វី​ជា​ទិសដៅ​នៃ​កិច្ច​ប្រជុំ​នោះ​ទេ​តែ​ខ្ញុំ​គិត​ ថា​មតិ​មហាជន​ដែល​អ្នក​បាន​ឃើញ​គឺ​និយាយ​គ្រប់​ទី​កន្លែង ភាសា​ខ្លាំង​នៅ​ទី​សាធារណៈ​គឺ​អតិថិជន​មិន​សប្បាយ​ចិត្ត»។
មតិ​សាធារណៈ​បាន​បន្ទោស​យ៉ាង​ខ្លាំង​ទៅ​លើ​វិធានការ​របស់​រដ្ឋាភិបាល​ដែល​មិន​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ដោយ​សេរី​នេះ​។
លោក វ៉ន ពៅ ប្រធាន​សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​និយាយ​ថា វិធានការ​បែប​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​អ្នក​ប្រើ​ប្រាស់​ ដែល​តែង​តែ​ចង់​បាន​សេវាកម្ម​ថោក​ជាង​សម្រាប់​សន្សំ​សំចៃ​ផ្នែក​សេដ្ឋកិច្ច​ ។
លោក​បន្ត​ថា​រដ្ឋាភិបាល​បាន​កំណត់​តម្លៃ​បែប​នេះ​គឺ​ប្រាស់​ចាក​នឹង​គោល​ ការណ៍​ទីផ្សារ​សេរី​ដែល​រដ្ឋាភិបាល​បាន​អះ​អាង​នោះ ហើយ​សកម្មភាព​កំណត់​តម្លៃ​នេះ​គឺ​ធ្វើ​ឡើង​សម្រាប់​ប្រយោជន៍​ក្រុមហ៊ុន​ណា​ ដែល​ជា​ខ្សែ​រដ្ឋាភិបាល​ប៉ុណ្ណោះ​។ លោក​បាន​លើក​ឡើង​ថា ករណី​តម្លៃ​រថយន្ត​ក្រុង​នៅ​ថ្ងៃ​បុណ្យ​ធំៗ​ទោះ​បី​មាន​សេចក្តី​ជូន​ដំណឹង​ របស់​មន្ត្រី​ក៏​គេ​មិន​បាន​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ដែរ ហើយ​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខាត​បង់​ប្រយោជន៍​។
លោក​បាន​បន្ត​ទៀត​ថា៖ «​ផល​ចំណេញ​សម្រាប់​គ្នា​គាត់ គឺ​គាត់​ចាត់​ការ​ឲ្យ​មាន​ប្រសិទ្ធភាព ចំណែក​រឿង​ណា​មិន​មាន​ប្រយោជន៍​ដល់​គ្នា​គាត់ គេ​ធ្វើ​មិន​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ​»។
លោក​បាន​ព្រមាន​ថា បើ​រដ្ឋាភិបាល​ធ្វើ​បែប​នេះ ក្រុមហ៊ុន​ដែល​មិន​ស្និទ្ធ​នឹង​រដ្ឋាភិបាល​នឹង​មិន​អាច​ឈរ​ជើង​នៅ​ទីផ្សារ​ កម្ពុជា​បាន​ទេ ហើយ​ពេល​នោះ​ទីផ្សារ​កម្ពុជា​នឹង​ត្រឡប់​ទៅ​រក​ទីផ្សារ​បែប​សង្គម​និយម​។
ថ្មីៗ​នេះ​ក្រុមហ៊ុន​របស់ Beeline បាន​សម្រេច​ចិត្ត​ដក​ខ្លួន​ពី​កម្ពុជា​នឹង​បាន​លក់​ភាគ​ហ៊ុន​ទៅ​ឲ្យ​ឧកញ៉ា​ក្នុង​ស្រុក​ម្នាក់។
បញ្ហា នេះ​ត្រូវ​បាន​អ្នក​លេង​បណ្តាញ​សង្គម ឬ Facebook បាន​នំា​គ្នា​រិះគន់​ទៅ​លើ​ក្រុមហ៊ុន Cellcard ដែល​បាន​ស្នើ​ឲ្យ​ក្រសួង​បញ្ឈប់​ការ​ផ្តល់​ជូន​របស់​ក្រុមហ៊ុន​ផ្សេង​ទៅ​ដល់ ​អតិថិជន​របស់​ខ្លួន​នូវ​អត្ថ​ប្រយោជន៍​ជា​ច្រើន​។
ក្រុមហ៊ុន Smart និង Beeline ជា​ក្រុមហ៊ុន​ផ្តល់​ជូន​ដល់​អតិថិជន​តាម​រយៈ​កម្មវិធី​ប្តូរ​ប្រាក់​និង​ អត្ថ​ប្រយោជន៍​ច្រើន​ផ្សេង​ទៀត​ហើយ​ក្រសួង​ប្រៃសណីយ៍​ក៏​បាន​ចេញ​លិខិត​ ព្រមាន​ម្តង​ហើយ​ដល់​ក្រុមហ៊ុន​ទាំង​នេះ​ឲ្យ​ឈប់​ការ​ផ្សព្វ​ផ្សាយ​ដែល​ ផ្ទុយ​នឹង​ប្រកាស​របស់​ក្រសួង​កាល​ពី​លើក​មុន។
លោក Anthony Galliano នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Cambodian Investment Management បាន​ឲ្យ​ដឹង​ថា​ការ​រួម​បញ្ចូល​គ្នា​នៃ​វិស័យ​ទូរស័ព្ទ​ចល័ត​គឺជា​បញ្ហា​និង ​បណ្តាល​ឲ្យ​ក្រុមហ៊ុន​មាន​ភាព​រឹង​មាំ​។ លោក​បន្ត​ថា៖ «​ពេល​ដែល​ទីផ្សារ​កាន់​តែ​តូច​ចំពោះ​ប្រតិបត្តិ​ករ​បី​សំខាន់ៗ ការ​រំពឹង​ទុក​គឺថា​តម្លៃ​នឹង​កាន់​តែ​ប្រកួត​ប្រជែង»។
លោក សូរ ឃុន រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​និយាយ​កាល​ពី​ម្សិល​មិញ​ថា ទីផ្សារ​របស់​កម្ពុជា​តូច ហើយ​មិន​មាន​ក្រុមហ៊ុន​ទូរស័ព្ទ​ណា​ចង់​បើក​ប្រតិបត្តិ​ការ​នៅ​ទីផ្សារ កម្ពុជា​ទៀត​ទេ តែ​វា​ពុំ​មាន​ន័យ​ថា​វិស័យ​ទូរគមនាគមន៍​មិន​រីក​ចម្រើន​នោះ​ដែរ ខណៈ​ស៊ីម​កាត​បាន​ចេញ​ឲ្យ​ប្រើ​ប្រាស់​មាន​រហូត​ជិត​២០​លាន​ស៊ីម​រហូត​មក​ ដល់​ពេល​នេះ​។
ប្រទេស​កម្ពុជា​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ចំនួន​៧​កំពុង​ប្រតិបត្តិការ​៕ Postkhmer.com
Read more...

Tuesday, March 5, 2013

Samsung នឹង​បង្ហាញ Galaxy S IV នៅ​ថ្ងៃទី ១៤ ខែមិនា

0 comments
ស្ថាបនិក​គេហទំព័រ Mobile-review លោក Eldar Murtazin បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា ក្រុមហ៊ុន Samsung នឹងដាក់​បង្ហាញ​ជា​ផ្លូវការ នៅ​ថ្ងៃទី ១៤/៣ នៅ​ទីក្រុង New York ។​
​តាម​ពាក្យ​ច​ចាម​អារាម​មុន​នោះ​ថា Galaxy S IV នឹង​បំពាក់​ដោយ​អេក្រង់ Full-HD ជាមួយ នឹង​រ៉េ​សូ​លុយ​សិន 1.920x1.080, អង្គ​ប្រតិបត្តិ​ការណ៍ quad-core  ល្បឿន 1.9GHz, ដំណើរការ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android 4.2 Jelly Bean ។​
​បច្ចុប្បន្ន ត្រកូល Galaxy S របស់ Samsung កំពុងតែ​ទាក់ទាញ​ការចាប់អារម្មណ៍ ពី​សំណាក់​អ្នកប្រើប្រាស់​ជាខ្លាំង​។ ដោយ​ចាត់ទុកថា នេះ​ជា​ដៃគូ​ប្រកួតប្រជែង​ស្មើគ្នា​ជាមួយ នឹង iPhone របស់ Apple ។ksn-news
Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន