Rotha Company
 
Showing posts with label ព័ត៌មានសេដ្ឋកិច្ច. Show all posts
Showing posts with label ព័ត៌មានសេដ្ឋកិច្ច. Show all posts

Friday, June 6, 2014

សត្វ​ជ្រូក​ក្រហម​ និង​សត្វ​ទារស់​ត្រូវ​គេ​នាំ​ចូល​ពី​ប្រទេស​វៀត​ណាម​រាល់​ថ្ងៃ​ មិន​រំខាន​សមត្ថ​កិច្ច​

0 comments
ខេត្ត​តាកែវ​ ៖​ ចាប់​តាំង​ពី​ខែ​ឧសភា ២០១៤ រហូត​ដល់​ថ្ងៃ​នេះ​សត្វ​ជ្រូក​​ក្រហម​របស់​វៀត​ណាម​ត្រូវ​បាន​អាជ្ញា​ធរ និង​ជំនាញ​ពាក់​ព័ន្ធ​​កំពុង​ឃុប​ឃិត​គ្នា​នាំ​ចូល​មក​រាប់​រយ​ក្បាល​ក្នុង​មួយ​ថ្ងៃៗ​ រួច​គេ​យក​លេស​ថា ជា​ជ្រូក​ក្រុម​ហ៊ុន​ ហើយ​សកម្ម​ភាព​ក្នុង​ការ​នាំ​សត្វ​ជ្រូក​ក្រហម​មក​ពី​ប្រទេស​វៀត​ណាម​នេះ​ត្រូវ​បាន​ឈ្មួញ​ដឹក​ចែក​ចាយ​ទៅ​កាប់​សាច់​នៅ​តាម​ទី​សត្វ​ឃាត​នានា​ក្នុង​ខេត្ត និង​មួយចំនួន​ទៀត​ដឹក​យក​ទៅ​កាប់​សាច់​នៅ​ភ្នំពេញ​។
មន្ត្រី​ពេទ្យ​សត្វ​ខេត្ត​បាន​ឱ្យ​ដឹង​ថា រាល់​ថ្ងៃ​នេះ​មាន​ក្រុម​ហ៊ុន​មួយ​​កំពុង​តែ​នាំ​សត្វ​ជ្រូក​រស់​ចូល​មក​ពី​ប្រទេស​វៀត​ណាម​​ជា​រៀង​រាល់​ថ្ងៃ​ ដោយ​នៅ​ក្នុង​លិខិត​អនុញ្ញាត​នោះ​ឱ្យ​នាំ​ចូល​សត្វជ្រូក​ក្រហម​ពី​ស្រុក​យួន​១​ថ្ងៃ​៥០​ក្បាល​សម្រាប់​ក្នុង​ខេត្ត​ និង​ដឹក​ទៅ​ភ្នំ​ពេញ​១០​ក្បាល​ តែតាម​ពិត​គេ​បាន​នាំ​ចូល​មក​រាប់​រយ​ក្បាល​ឯណោះ​ក្នុង​១​ថ្ងៃ​។
ទន្ទឹម​នឹង​ការ​នាំ​ជ្រូក​រស់​ជ្រក​ក្រោម​ស្លាក​ក្រុម​ហ៊ុន​នោះ​មាន​ឈ្មួញ​ម្នាក់​ទៀត​ឈ្មោះធួក កំពុង​នាំ​សត្វ​ជ្រូក​រស់​ចូល​មក​យ៉ាង​អនាធិបតេយ្យ​បំផុត​ ហើយ​ការ​ដែល​ឈ្មួញ​ម្នាក់​នេះ​អាច​នាំ​សត្វ​ជ្រូក​ក្រហម​ពី​វៀត​ណាម​ចូល​មក​បាន​ដោយ​សារ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញា​ធរ​ខេត្ត​ មិន​តែ​ប៉ុណ្ណោះ​គេ​នាំ​សត្វ​ទា​រស់​ចូល​មក​ពី​ប្រទេស​វៀត​ណាម​តាម​ស្រុក​អង្គរបុរី និង​ស្រុក​បុរី​ជល​សា​ផង​ដែរ​៕


Read more...

Thursday, December 26, 2013

គ្មាន​ការ​លើក​ឡើង​ពី​បញ្ហា​អង្ករ​កម្ពុជា​នៅ អឺរ៉ុប ទេ

0 comments
អង្ករដែលដាក់​លក់នៅតាមផ្សារក្នុងរាជធានីភ្នំពេញ​។ អង្ករកម្ពុជា​ភាគច្រើននាំចេញ​ទៅ​សហភាព​អឺរ៉ុប។ រូបថត ផាលីណា
ប្រភពពី postkhmer.com : ភ្នំពេញៈ សភា​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​មិន​ដែល​បាន​លើក​ឡើង​ថា អង្ករ​នាំ​ចេញ​ពី​កម្ពុជា​ទៅ​អ៊ឺរ៉ុប​ត្រូវ​បាន​លាយ​ជាមួយ​អង្ករ វៀតណាម នោះ​ទេ។
តំណាង​មួយ​រូប​របស់​សហភាព​អឺរ៉ុប (EU) កាល​ពី​ម្សិលមិញ​បាន​និយាយ​ថា លោក Karel De Gucht ប្រធាន​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​មិន​ដែល​បាន​ប្រាប់​ក្រសួង ពាណិជ្ជកម្ម​កម្ពុជា​ថា អង្ករ​កម្ពុជា​មាន «៣០ ភាគរយ» លាយ​ជាមួយ​អង្ករ​ពី​ប្រទេស វៀតណាម ទេ។
ការ​អះអាង​បែប​នេះ​បន្ទាប់​ពី​មាន​ក្តី​បារម្ភ​ថា កម្ពុជា​អាច​បាត់​បង់​ការ​ទទួល​បាន​ការ​អនុគ្រោះ​ចូល​ក្នុង​ទីផ្សារ​ធំ​ជាង​ គេ​បំផុត​របស់​ខ្លួន​មួយ​នេះ។
លោក John Clancy អ្នក​នាំ​ពាក្យ​ប្រធាន​ពាណិជ្ជកម្ម បាន​បញ្ជាក់​ពី​ការ​ពន្យល់​របស់​លោក Gucht កាល​ពី​ម្សិលមិញ​តាម​អ៊ីមែល​ពី​ទីក្រុង ប៊ែរឡាំង មក​ថា មិន​មាន​តួលេខ​ត្រូវ​បាន​គេ​ធ្លាប់​លើក​ឡើង​ទាក់ទង​នឹង​ការ​ត្រួត​ពិនិត្យ​ អង្ករ​កម្ពុជា​នោះ​ទេ។
លោក Clancy បាន​ថ្លែង​ថា៖ «ទេ! គាត់​មិន​បាន​ធ្វើ​ទេ។ គាត់​មិន​បាន​និយាយ​ពី​តួលេខ​នេះ​ទេ។ ប៉ុន្តែ​គាត់​ពិត​ជា​បាន​និយាយ​ថា កម្ពុជា​ត្រូវ​តែ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ល្អ​នូវ​អង្ករ​ដែល​ខ្លួន បាន​នាំ​ចេញ​គឺ​ពិត​ជា​អង្ករ​កម្ពុជា និង​មិន​មក​ពី​ទី​ណា​ផ្សេង​នោះ​ទេ»។
ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ក្នុង​រយៈ​ពេល ១១ ខែ​ដំបូង​នៅ​ឆ្នាំ​នេះ​មាន​ចំនួន​សរុប​ជាង ៣៣២ ០០០ តោន ស្ទើរ​តែ​កើន​ឡើង​ពីរ​ដង​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ​ដែល មាន ១៧១ ពាន់​តោន​កាល​ពី​សប្តាហ៍​មុន​នៅ​ក្នុង​ការ​បោះពុម្ព​ផ្សាយ​ជា​សាធារណៈ​របស់​ ឧស្សាហកម្ម Oryza ដោយ​បាន​ស្រង់​សំដី​ប្រធាន​ពាណិជ្ជកម្ម​សភា​អឺរ៉ុប​ថា កម្ពុជា​ប្រឈម​នឹង​ការ​បាត់បង់​កម្មវិធី «អ្វីៗ​ទាំង​អស់​លើក​លែង​តែ​អាវុធ (EBA)» ជាមួយ EU។
កម្ពុជា មិន​ដូចជា វៀតណាម នោះ​ទេ អត្ថ​ប្រយោជន៍​បាន​ពី​កិច្ច​ព្រម​ព្រៀង EBA ជាមួយ EU ដែល​ផ្ដល់​ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍន៍​នូវ​ការ​នាំ​ចេញ​ដោយ​មិន​គិត​ពី​កូតា និង​មិន​គិត​ពន្ធ​នាំ​ចូល​ទៅ​កាន់​ប្រទេស អឺរ៉ុប។
ការ​នាំ​ចូល​អង្ករ​របស់​កម្ពុជា​ទៅ​ប្រទេស​សហភាព​អឺរ៉ុប​មាន​ជាង ៦០ ភាគរយ ឬ ២០ ម៉ឺន តោន ដូច​គ្នា​នៅ​ក្នុង​ខែ វិច្ឆិកា ឆ្នាំ ២០១៣។ ប្រទេស ប៉ូឡូញ បារាំង ហុល្លង់ អេស្ប៉ាញ អង់គ្លេស និង​អាល្លឺម៉ង់ បាន​នាំ​ចូល​ជាង ៤៧ ភាគរយ​នៃ​តួលេខ​សរុប។
លោក Jean-Francois Cautain គណៈ​ប្រតិភូ និង​ជា​អគ្គ​រដ្ឋ​ទូត EU ប្រចាំ​នៅ កម្ពុជា បាន​ថ្លែង​ថា ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នឹង​ត្រូវ​ត្រួត​ពិនិត្យ​យ៉ាង​ដិត​ដល់​ដោយ​សារ​ វិស័យ​នេះ​និង​ប្រទេស EU ដែល​កំពុង​ផលិត​អង្ករ​មាន​បញ្ហា​រសើប​ចំពោះ​ការ​បង្កើន​ការ​នាំ​ចូល និង «ការ​រំខាន​ទីផ្សារ​ដ៏​មាន​សក្ដានុពល​នេះ»។ លោក​បន្ត​ថា៖ «ទាក់​ទង​នឹង​ប្រភព​ដើម​នៃ​អង្ករ​កម្ពុជា​គួរ​តែ​ត្រូវ​បាន​ធានា​យ៉ាង​ពេញ​ លេញ។ EU កំពុង​ទាក់​ទង​ជាមួយ​អាជ្ញាធរ​កម្ពុជា​ស្ដី​ពី​បញ្ហា​នេះ»។
លោក ម៉ី កល្យាណ ទីប្រឹក្សា​ជាន់​ខ្ពស់​នៅ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ការ​ស៊ើប​អង្កេត​បញ្ហា​ដោយ​សារ​ ការ​បារម្ភ​ថា ការ​ផ្លាស់​ប្តូរ​ឋានៈ EBA របស់​ប្រទេស​អាច​មាន​ផល​វិបាក។ លោក​បន្ត​ថា៖ «យើង​ចាំ​បាច់​ត្រូវ​រក​ប្រភព​បញ្ហា​រក​ភ័ស្ដុតាង​រឹងមាំ និង​ចាត់​វិធានការ​កែតម្រូវ»។
លោក​លើក​ឡើង​ថា៖ «ការ​លុប​ចោល EBA របស់​ប្រទេស​អាច​មាន​ផល​ប៉ះពាល់​គ្រោះថ្នាក់​លើ​វិស័យ​អង្ករ​ទាំង​មូល​ក្នុង ​ការ​នាំ​ចេញ​ពេល​អនាគត​ទៅ EU។ មោទនភាព​របស់​យើង​ក្នុង​ឋានៈ​ជា​ប្រទេស​នាំ​ចេញ​កំពុង​រីក​ចម្រើន​មួយ ទំនុក​ចិត្ត​របស់​យើង​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម យីហោ របស់​យើង​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ថ្នាក់​ពិភពលោក ហើយ​យើង​ទំនង​ជា​មិន​អាច​សម្រេច​បាន​ទិសដៅ​នាំ​ចេញ​អង្ករ ១ លាន​តោន​នៅ ឆ្នាំ ២០១៥»។
សម្ព័ន្ធ​អ្នក​ផលិត និង​នាំ​ចេញ​អង្ករ​កម្ពុជា (ARPEC) និយាយ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាល​ពី​ម្សិលមិញ​ថា ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​កម្ពុជា​ទាំងអស់​បាន​ធ្វើ​កំណត់​ត្រា​ពី​ការ​ បារម្ភ​នេះ​ថា នឹង​អាច​ចុះ​ហត្ថលេខា​លើ​ក្រម​ប្រតិបត្តិ​ជាមួយ​ក្រសួង ពាណិជ្ជកម្ម ដើម្បី​គ្រប់​គ្រង​ការ​នាំ​ចេញ​ដោយ​ខ្លួន​ឯង។
លោក វ៉ាន់ ដេវីត លេខាធិការ​រង​របស់ ARPEC និយាយ​ថា ការ​បារម្ភ​ដែល​បាន​ផ្សព្វ​ផ្សាយ​តាម​គេហទំព័រ Oryza គឺ​ក្រៅ​ផ្លូវ​ការ និង​បាន​ផ្សព្វ​ផ្សាយ​ចេញ​ពី​ពាក្យ​ចចាម​អារ៉ាម​នៅ​ក្នុង​រង្វង់ «មជ្ឈដ្ឋាន​របស់ EU»។
លោក​បន្ត​ថា៖ «យើង​នៅ​តែ​រង់ចាំ​មើល ដល់​មាន​ភ័ស្ដុតាង​ច្បាស់​លាស់​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ EU យើង​ពិត​ជា​មិន​អភ័យទោស​ដល់​ការ​អះអាង​របស់​ពួកគេ​នោះ​ទេ»។ ក្នុង​ការ​ឆ្លើយ​តប​នឹង​ការ​បង្ហាញ​ថា អង្ករ​កម្ពុជា​មួយ​ចំនួន​អាច​ត្រូវ​បាន​លាយ​ក្នុង​អំឡុង​ឆ្លង​កាត់​រោង​ ម៉ាស៊ីន​កិន​ស្រូវ វៀតណាម លោក វ៉ាន់ បាន​និយាយ​ថា​ការ​កែច្នៃ​ខាង​ក្រៅ​ប្រទេស​មិន​មាន​ន័យ​ថា អង្ករ​ដើម​ពីរ​ប្រភេទ​ត្រូវ​បាន​គេ​លាយ​គ្នា​នោះ​ទេ លោក បន្ថែម​ថា ការ​ផ្គត់​ផ្គង់​រយៈ​ពេល​ខ្លី​នៃ​រោង​ម៉ាស៊ីន​កិន​ស្រូវ កម្ពុជា បាន​ជំរុញ​ឲ្យ​កសិករ​ខ្មែរ បញ្ជូន​ស្រូវ​របស់​ពួកគេ​ទៅ​ប្រទេស វៀតណាម សម្រាប់​កិន។
លោក​បញ្ជាក់​ថា៖ «កម្ពុជា​មិន​មាន​ទុន​ដើម្បី​បង្កើត​ចំនួន​រោង​ម៉ាស៊ីន​កិន​ស្រូវ​ដែល​ ចាំបាច់​ក្នុង​ការ​រក្សា​បាន​នឹង​សមត្ថភាព​នោះ​ទេ។ ប៉ុន្តែ​ការ​ដាំ​ដុះ​ស្រូវ ការ​ប្រមូលផល ការ​កិន​ស្រូវ និង​ការ​នាំ​ចេញ​នៅ​ក្នុង​ប្រទេស កម្ពុជា គឺ ១០០ ភាគរយ​ជា​ផលិតផល​របស់​យើង»៕PB
Read more...

Thursday, December 19, 2013

ជំរុញ​ឲ្យ SME ពង្រឹង​ខ្លួន​សម្រាប់ ២០១៥

0 comments
ប្រភពពី Postkhmer.com : ភ្នំពេញៈ មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ជា​ថ្មី​ម្តង​ទៀត​បាន​អំពាវនាវ​ឲ្យ​សហគ្រាស​ ក្នុង​ស្រុក​ពង្រឹង​គុណភាព និង​បង្កើន​ផលិតភាព ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​លំហូរ​ផលិតផល​ក្រៅ​ស្រុក​ពេល​សមាហរណកម្ម​ សេដ្ឋកិច្ច​អាស៊ាន​ដែល​ចូល​មក​ដល់​នៅ​ឆ្នាំ ២០១៥។
ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ ស្តី​ពី​ប្រព័ន្ធ​គ្រប់​គ្រង សុវត្ថិភាព ម្ហូប​អាហារ​បែប​ទំនើប​កាល​ពី​ម្សិលមិញ​នៅ​រាជធានី​ភ្នំពេញ។
ការ​ចូល​មក​ដល់​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នៅ​ឆ្នាំ ២០១៥ មាន​ន័យ​ថា ទំនិញ​ក្នុង​ប្រទេស​អាស៊ាន​ទាំង ១០ និង​ត្រូវ​ចរាចរ​កាត់​ព្រំដែន​ដោយ​មិន​ជាប់​ពន្ធ។
រដ្ឋ​មន្ត្រី​ក្រសួង ឧស្សាហកម្ម រ៉ែ និង ថាមពល លោក ចម ប្រសិទ្ធ យល់​ថា វា​ជា​ឱកាស ប៉ុន្តែ​បាន​ចោទ​សួរ​ថា តើ​ទំនិញ​កម្ពុជា​ត្រៀម​ខ្លួន​សម្រាប់​ការ​បញ្ជូន​ទៅ​ក្រៅ​ស្រុក​ហើយ ឬ​នៅ ខណៈ​ចង្វាក់​ផលិតកម្ម​ក្នុង​ស្រុក​នៅ​មាន​កម្រិត​ទាំង​គុណភាព និង​ស្តង់ដារ​នៅ​ឡើយ​នោះ។
លោក​ថ្លែង​ថា៖ «កិច្ចការ​ដែល​យើង​ត្រូវ​ប្រឹង​ប្រែង​គឺ​សហគ្រាស​របស់​យើង​ត្រូវ​ចាប់ផ្តើម​ ពង្រឹង​ខ្លួន​យើង​ពី​ឥឡូវ​ទៅ​បង្កើន​ផលិតភាព​របស់​យើង បង្កើន​ភាព​ប្រកួត​ប្រជែង ពី​ឥឡូវ​ទៅ​ទើប​បាន»។ លោក​បាន​បង្ហាញ សុទិដ្ឋិនិយម​ថា ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ ទំនិញ​កម្ពុជា​អាច​ពង្រឹង​ខ្លួន​ដើម្បី​ទៅ​ប្រកួត​ប្រជែង​បើ​សហគ្រាស​ក្នុង​ ស្រុក​មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្តង់ដារ និង​ការ​ផលិត​របស់​ខ្លួន។
យោង​តាម​លោក ចម ប្រសិទ្ធ សហគ្រាស​ធុន​តូច និង​មធ្យម​មាន​ប្រមាណ ៩៩ ភាគរយ​នៃ​ចំនួន​សហគ្រាស និង​ឧស្សាហកម្ម​ទូទាំង​ប្រទេស ដែល​ភាគ​ច្រើន​នៅ​មាន​កម្រិត​ក្នុង​សមត្ថភាព​ផលិត​នៅ​ឡើយ។
លោក ហ៊ឹម ផានិត មន្រ្តី​ជំនាញ​នៅ​មជ្ឈមណ្ឌល​ផលិតភាព​ជាតិ​នៃ​កម្ពុជា (NPCC) បាន​ឲ្យ​ដឹង​ថា នៅ​មាន​ឧបសគ្គ​ច្រើន​ក្នុង​វិស័យ​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា។ លោក​បន្ត​ថា មាន​ក្រុមហ៊ុន​ច្រើន​ដែល​ចង់​ទទួល​វិញ្ញាបនបត្រ HACCP និង ISO 22000 ប៉ុន្តែ​មាន​កត្តា​បី​ដែល​រារាំង​អ្នក​ផលិត​ក្នុង​ការ​ទទួល​បាន​ វិញ្ញាបនបត្រ និង​អនុវត្ត​ឲ្យ​សមស្រប​តាម​ស្តង់ដារ។
លោក​បន្ថែម​ថា៖ «បញ្ហា​ទី​មួយ​គឺ​ធនធាន​មនុស្ស​ដោយ​សារ​សហគ្រាស​ភាគ​ច្រើន​អនុវត្ត​ជា​ គ្រួសារ​។ ទីពីរ គឺ​ទុន​វិនិយោគ​សម្រាប់​កែលម្អ​ស្ថានភាព​បច្ចុប្បន្ន​ស្រប​តាម​ស្តង់ដារ​មាន ​ដូចជា ការ​កែលម្អ ការ​សង់​អគារ​ឡើង​វិញ ការ​បាំង​បន្ទប់​ការ​ដាក់​កញ្ចក់ និង​ដំឡើង​សម្ភារ​មួយ​ចំនួន។ វា​តម្រូវ​ឲ្យ​មាន​ទុន​វិនិយោគ និង​ជា​ចុង​ក្រោយ គឺ​កង្វះ​អ្នក​ផ្គត់​ផ្គង់​ជំនាញ​ទៅ​ដល់​ក្រុមហ៊ុន​ដោយ​សារ​អ្នក​ជំនាញ​មាន​ តិច​ជាង​ចំនួន​សហគ្រាស»។
ដើម្បី​នាំ​ផលិត​ផល​ម្ហូប​អាហារ​ចេញ​ទៅ​ក្រៅ​ស្រុក​បាន​សហគ្រាស​ឬ​ ក្រុមហ៊ុន​ផលិត​ត្រូវ​ការ​វិញ្ញាបនបត្រ​បញ្ជាក់​ថា ទំនិញ​ដែល​នាំ​ចេញ​នោះ​នឹង​មិន​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នក​បរិភោគ​ ឡើយ។
Ly Ly Food Industry គឺជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​បី​នៅ​ក្នុង​ឧស្សាហកម្ម អាហារ​ដែល​ទទួល​វិញ្ញាបនបត្រ HACCP ដែល​ទទួល​ជំនួយ​បច្ចេកទេស​ពី​មជ្ឈមណ្ឌល​ផលិតភាព​ជាតិ​នៃ​កម្ពុជា (NPCC) និង​អង្គការ​ផលិតភាព​អាស៊ី (APO)។ លោក​ស្រី កែវ មុំ ជា​អគ្គ​នាយក​របស់​ក្រុមហ៊ុន​នេះ​បាន​ថ្លែង​ថា ដើម្បី​បាន​វិញ្ញាបនបត្រ HACCP នេះ គឺ​វា​ទាមទារ​ពេល​វេលា និង​ទុន​វិនិយោគ។
លោក ចម ប្រសិទ្ធ ថ្លែង​ថា សហគ្រិន​ក្នុង​ស្រុក​ធ្វើ​យ៉ាង​ណា​ត្រូវ​តែ​ត្រៀម​ខ្លួន​ដើម្បី​ឈរ​ជើង ឲ្យ​ជាប់​ក្នុង​ទីផ្សារ​រួម​របស់​អាស៊ាន។ លោក​បាន​បន្ត​ថា៖ «ក្នុង​ការ​ប្រកួត​ប្រជែង​សកល​មាន​តែ​អ្នក​ខ្លាំង​អ្នក​ពូកែ​ប៉ុណ្ណោះ​ដែល​ នឹង​រស់»។
នា​ពេល​បច្ចុប្បន្ន​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​សហគ្រាស​ធុន​តូច និង​មធ្យម​សរុប​ចំនួន ៥០៥ ១៣៤៕ PB
Read more...

Thursday, November 28, 2013

មន្ត្រី​បារម្ភ​ពី​ផល​ប៉ះពាល់​ទេសចរណ៍

0 comments
ភ្ញៀវទេសចរ​ដែល​ទៅ​ទស្សនាប្រាសាទអង្គរវត្តនា​ពេលកន្លងមក​ ។ ខែក្រោយ​បក្សប្រឆាំង​ គ្រោង​នឹង​ធ្វើបាតុកម្ម​នៅ​តំបន់មុខ​អង្គរវត្ត​​។ រូបថត ហេង ជីវ័ន
ប្រភពពី Postkhmer.com : ភ្នំពេញៈ មន្ត្រី​រដ្ឋាភិបាល​បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​ផល​ ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ ខណៈ​គណបក្ស​ប្រឆាំង​គ្រោង​នឹង​ធ្វើ​បាតុកម្ម​នៅ​ចំ​ថ្ងៃ​ទិវា​សិទ្ធិ​មនុស្ស ​នៅ​ខែ​ក្រោយ​នៅ​ខេត្ត សៀមរាប។
រដ្ឋ​មន្ត្រី​ក្រសួង ទេសចរណ៍ លោក ថោង ខុន បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ ១០ ធ្នូ អាច​នឹង​ប៉ះពាល់​ដល់​ការ​រក​ស៊ី​របស់​អ្នក​ជំនួញ និង​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ខេត្ត សៀមរាប បើ​បាតុកម្ម​នោះ​មិន​ដំណើរការ​តាម​អ្វី​ដែល​បាន​ចែង​ក្នុង​ច្បាប់។
លោក​ថ្លែង​ថា៖ «មាន​គេ​ប្រាប់​ខ្ញុំ​ដែរ​ថា មាន Tour ទេសចរណ៍​ខ្លះ ត្រូវ​លុប​ការ​ធ្វើ​ដំណើរ​វិញ ជា​ពិសេស​ខាង វៀតណាម គេ​អត់​មក​ទេ។ នៅ​ទូទាំង​ប្រទេស ភ្ញៀវ​វៀតណាម​មាន​ចំនួន​ច្រើន​ទី​មួយ​មក​ទស្សនា​កម្ពុជា»។
គណៈបក្ស​សង្គ្រោះ​ជាតិ បាន​បដិសេធ​ភ្លាមៗ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ដែល​បាន​រៀបចំ​កាល​ពី​ ថ្ងៃ ទី២៨ កក្កដា ដោយ​លើក​ហេតុផល​ថា មាន​ភាព​មិន​ប្រក្រតី​ជាច្រើន​កើត​ឡើង​នៅ​ថ្ងៃ​បោះឆ្នោត​ហើយ​ស្នើ​សុំ​ឲ្យ​ មាន​ការ​បង្កើត​គណៈកម្មការ​ឯករាជ្យ​ដើម្បី​ស្វែង​រក​ការ​ពិត​ចេញ​ពី​ភាព​មិន ​ប្រក្រតី​ទាំង​នោះ។ ចាប់​ពី​ពេល​នោះ​មក​គណៈបក្ស​ប្រឆំាង​មួយ​នេះ​ក៏​បាន​រៀបចំ​ធ្វើ​បាតុកម្ម​ ជាច្រើន​ដង​នៅ​រាជធានី​ភ្នំពេញ​កន្លង​មក។
ឆ្លើយ​តប​ទៅ​នឹង​ការ​បារម្ភ​ថា ការ​ធ្វើ​បាតុកម្ម​នឹង​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ភ័យ​ខា្លច​មិន​ហ៊ាន​ចូល ទស្សនា​ប្រទេស​កម្ពុជា​នោះ លោក​ស្រី កែ សុវណ្ណរតន៍ ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត សៀមរាប និយាយ​ថា មិន​មាន​អ្វី​ត្រូវ​បារម្ភ​នោះ​ទេ ដោយ​សារ​ការ​ធ្វើ​បាតុកម្ម​នេះ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អហិង្សា។
លោក​ស្រី​បន្ត​ថា៖ «វា​អាច​បង្ក​ទៅ​ជា​ហិង្សា​ឬ​អត់​គឺ​អាស្រ័យ​លើ​នគរបាល​និង​អាជ្ញាធរ។ ប្រសិន​បើ អាជ្ញាធរ​និង​នគរបាល​មិន​បង្ហាញ​អំពើ​ហិង្សា​ឬ​សាច់​ដុំ​ដាក់​ប្រជា​ពលរដ្ឋ និង​ក្រុម​បាតុករ​នោះ ការ​ប្រមូល​ផ្ដុំ​តវ៉ា​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​មិន​មាន​ហិង្សា​អ្វី​ទាំង ​អស់»។ លោក​ស្រី​លើក​ឡើង​ថា ការ​បង្ហាញ​អំពើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ​នោះ​ទេ ដែល​ជា​មូលហេតុ​បំភ័យ​ភ្ញៀវ​ទេសចរ​នោះ។
លោក ហូ វណ្ឌី សហ​ប្រធាន​ក្រុម​ការងារ​វិស័យ​ទេសចរណ៍​លើក​ឡើង​ថា វិស័យ​ឯកជន​កំពុង​ព្រួយ​បារម្ភ​ទាក់​ទង​ព័ត៌មាន​ពី​ព្រឹត្តិការណ៍​រៀបចំ​ បាតុកម្ម​នេះ ប៉ុន្តែ​លោក​មិន​ទាន់​អាច​បញ្ជាក់​បាន​ពី​ទំហំ​ប៉ះពាល់​ជាក់​ស្តែង​ថា នឹង​មាន​កម្រិត​ប៉ុន​ណា​នៅ​ឡើយ​ទេ លុះ​ត្រា​ដឹង​ច្បាស់​ពី​ទីតាំង​ជាក់​លាក់​ដែល​នឹង​រៀបចំ​ពី​ព្រឹត្តិការណ៍​ នេះ​ជា​មុន​សិន​។
លោក​បន្ត​ថា៖ «នៅ​ពេល​ដែល​មាន​បញ្ហា​គ្រប់ៗ​គ្នា​គួរ​តែ​អង្គុយ​ជាមួយ​គ្នា​ហើយ​ស្វែង​រក​ ដំណោះស្រាយ​រួម​មួយ​ដើម្បី​ឈ្នះៗ​សម្រាប់​ទាំង​អស់​គ្នា»។ លោក​អំពាវនាវ​ឲ្យ​ភាគី​ទាំង​ពីរ​មក​ចរចា​គ្នា​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ នយោបាយ​ដើម្បី​បញ្ចៀស​ការ​ប៉ះ​ពាល់​អវិជ្ជមាន​ណា​មួយ​ដល់​បរិយាកាស​ ពាណិជ្ជកម្ម។
សៀមរាប​គឺជា​ទិសដៅ​ទេសចរណ៍​សំខាន់​នៅ​កម្ពុជា​ដែល​កំពុង​ទាក់​ទាញ​ភ្ញៀវ​ ទេសចរ​រាប់​លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ។ ភ្ញៀវ​ទេសចរ​មក​កាន់​សៀមរាប​បាន​កើន​ឡើង​ដល់ ១,៧ លាន​នាក់​នៅ​ក្នុង​រយៈ​ពេល ១០ ខែ​ដំបូង​នៅ​ឆ្នាំ​នេះ​។ មក​ដល់​ពេល​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មិន​ទាន់​កំណត់​ទី​តាំង​ធ្វើ​ បាតុកម្ម​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​បើ​តាម​លោក ថោង ខុន ការ​ប្រមូល​ផ្តុំ​ទំនង​ជា​ត្រូវ​រៀបចំ​នៅ​តំបន់​មុខ​ប្រាសាទ អង្គរ​វត្ត៕ PB


Read more...

Wednesday, November 20, 2013

ទេសចរ​សម្រុក​ទៅ​បណ្តា​ខេត្ត​ខណៈ​នៅ ភ្នំពេញ ស្ងប់​ស្ងាត់

0 comments
ប្រភពពី Postkhmer.com : ភ្នំពេញៈ ខណៈ​ពិធី​បុណ្យ​អុំទូក​ត្រូវ​បាន​លុប​ចោល​ជា​លើក​ទី​បី​នៅ​ឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​ភាគ​ច្រើន​បាន​ចេញ​ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន ខេត្ត​នានា។
តាម​តំបន់​ឆ្នេរ និង​តំបន់​ប្រវត្តិសាស្រ្ត​នានា​ក្នុង​ប្រទេស​ក្នុង​រយៈ​ពេល​ឈប់​សម្រាក​បី​ ថ្ងៃ​គេ​ឃើញ​មាន​ភ្ញៀវ​ទេសចរ​ជាតិ​ជាច្រើន​ទៅ​កម្សាន្ត។
មន្ត្រី​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ផ្ទះ​សំណាក់ និង​សណ្ឋាគារ​នៅ​តាម​តំបន់​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​សុទ្ធ​តែ​មាន​ ភ្ញៀវ​ស្នាក់​នៅ​ពេញ​។ ចំណែក​តម្លៃ​ម្ហូប​អាហារ​នៅ​តំបន់​ឆ្នេរ​វិញ​បាន​ឡើង​ថ្លៃ​ប្រហែល ១០ ទៅ ២០ ភាគរយ។
លោក ឆឺយ ឆន ប្រធាន​មន្ទីរ​ទេសចរណ៍​ប្រចាំ​ខេត្ត សៀមរាប បាន​ឲ្យ​ដឹង​ថា រយៈ​ពេល​បី​ថ្ងៃ​នេះ​ខេត្ត សៀមរាប ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ សរុប ៦៣ ០១៦ នាក់ កើន​ឡើង​ជិត ១៧ ភាគរយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ។
លោក​បាន​បន្ថែម​ថា ដើម្បី​អបអរ​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​នេះ សហគមន៍ ចុងឃ្នៀស ភូមិ​បណ្តែត​ទឹក​នៅ​ខេត្ត សៀមរាប បាន​រៀបចំ​ការ​ប្រណាំង​ទូក​នេសាទ ១៥ គូ​រយៈ​ពេល​ពីរ​ថ្ងៃ ប៉ុន្តែ​មិន​បាន​ទាក់​ទាញ​អ្នក​ទស្សនា​ច្រើន​នោះ​ទេ​។ លោក​ថា៖ «អ្នក​ទេសចរ​ចូល​មក​ខេត្ត សៀមរាប ដើម្បី​ទស្សនា​គឺ​ប្រាសាទ​អង្គរវត្ត បាយ័ន តាព្រហ្ម និង​មក​កម្សាន្ត​នៅ​តំបន់​ផាប់ស្ទ្រីត​នៅ​ពេល​យប់»។
ទីតាំង​ប្រវត្តិសាស្ត្រ​មួយ​ទៀត គឺ​ប្រាសាទ​ព្រះ​វិហារ ក៏​បាន​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​ច្រើន​ដែរ។ តាម​តួលេខ​បាន​មក​ពី​លោក យូ សុវណ្ណ អនុ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត ព្រះវិហារ បង្ហាញ​ថា ភ្ញៀវ​ទេសចរ​ឡើង​ទៅ​ទស្សនា​ប្រាសាទ ព្រះ​វិហារ កើន​ឡើង​ដល់ ៤០០ នាក់​ក្នុង​មួយ​ថ្ងៃ​រយៈ​ពេល​បី​ថ្ងៃ​នេះ ដែល​នៅ​ថ្ងៃ​ធម្មតា​ភ្ញៀវ​ដែល​ឡើង​ទៅ​ទស្សនា​ប្រាសាទ​មាន​ត្រឹម​តែ ១០០ នាក់​ប៉ុណ្ណោះ។
លោក​បន្ត​ថា៖ «តំបន់​ប្រវត្តិសាស្ត្រ​នេះ​ទាក់​ទាញ​ភ្ញៀវ​ខ្មែរ​ច្រើន​ឯ​ភ្ញៀវ​អន្តរជាតិ​ មាន​តែ ៣០ នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​ភ្ញៀវ ៤០០ នាក់»។ លោក​បាន​បន្ត​ថា នៅ​ខេត្ត ព្រះវិហារ មាន​បន្ទប់​សណ្ឋាគារ និង​ផ្ទះ​សំណាក់​ប្រហែល ៤០០ បន្ទប់ ហើយ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​នេះ បន្ទប់​ត្រូវ​បាន​ជួល​អស់​ប្រហែល ៨០ ភាគរយ។
សម្រាប់​ខេត្ត ព្រះសីហនុ នៅ​តែ​ជា​តំបន់​ឆ្នេរ​ពេញ​និយម​សម្រាប់​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក។ រយៈ​ពេល​សម្រាក​បី​ថ្ងៃ​នេះ ខេត្ត ព្រះ​សីហនុ បាន​ស្វាគមន៍​ភ្ញៀវ​សរុប​ចំនួន ៧១ ៥១៧ នាក់​កើន​ឡើង ២៧ ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន។ ការ​ប្រគំ​តន្ត្រី​ធ្វើ​ឡើង​ដោយ​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក បាន​បន្ថែម​ភាព​អ៊ូអរ​ដល់​តំបន់​ឆ្នេរ​មួយ​នេះ។
លោក សេង ខា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត ព្រះ​សីហនុ បាន​ពន្យល់​មូលហេតុ​នៃ​កំណើន​ភ្ញៀវ​ទេសចរ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នេះ​ថា គឺ​មក​ពី​ស្ថានភាព​ល្អ​នៃ​ផ្លូវ​ទៅ​កាន់​ខេត្ត ព្រះ​សីហនុ រួម​ទាំង​ឆ្នេរ​ដ៏​ស្រស់​ស្អាត និង​សេវាកម្ម​ស្នាក់នៅ​ដែល​មាន​គ្រប់​គ្រាន់​នៅ​ក្នុង​ខេត្ត។ លោក​ថ្លែង​ថា៖ « បើ​ទោះ​បី​ជា តម្លៃ​ស្នាក់នៅ និង​ម្ហូប​អាហារ​នៅ​ពេល​បី​ថ្ងៃ​នេះ​បាន​កើន​ឡើង​ច្រើន​បន្តិច​មែន តែ​ភ្ញៀវ​សប្បាយ​ចិត្ត​នឹង​ការ​មក​លេង​នៅ​ខេត្ត ព្រះ​សីហនុ»។
ខេត្ត កំពត បាន​ក្លាយ​ជា​តំបន់​ឆ្នេរ​ពេញ​និយម​មួយ​កន្លែង​ទៀត​ផង​ដែរ​។ ខេត្ត​ដែល​សម្បូរ​កន្លែង​ទេសចរណ៍​បែប​ធម្មជាតិ​មួយ​នេះ​បាន​ទាក់​ទាញ​ភ្ញៀវ​ ទេសចរ​ចំនួន ២៨ ៩០០ នាក់។ ភ្នំ បូកគោ បាន​ស្រូប​យក​ភ្ញៀវ ១៩ ៥០០ នាក់ ក្នុង​រយៈ​ពេល​បី​ថ្ងៃ​នេះ​។ ក្រៅ​ពី​នេះ​ភ្ញៀវ​ទេសចរ​បាន​ចេញ​ទៅ​ទិសដៅ​ទេសចរណ៍​ផ្សេង​ទៀត​ដែល​មាន​ក្នុង ​ខេត្ត។
លោក សយ កាណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត កំពត ឲ្យ​ដឹង​ថា ខេត្ត កំពត មិន​មាន​រៀបចំ​កម្មវិធី​អ្វី​ធំ​ដុំ​ដើម្បី​អបអរ​សាទរ​ពិធី​បុណ្យ​អុំទូក​ រយៈ​ពេល​បី​ថ្ងៃ​នេះ​ទេ តែ​ខាង​មន្ទីរ​បាន​រៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់ និង​បាន​ពង្រឹង​សេវាកម្ម​ទេសចរណ៍​ក្នុង​ចំណោម​អ្នក​លក់ និង​អ្នក​ផ្តល់​សេវា​ទេសចរណ៍។ លោក​បន្ត​ថា៖ «ជា​រួម​ស្ថានភាព​ទេសចរ​នៅ​ខេត្ត​ទាំង​មូល​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ អ្វីៗ​ដំណើរការ​ដោយ​រលូន​»៕
Read more...

Friday, November 8, 2013

ចំណូល​កាស៊ីណូ​នៅ​កម្ពុជា​បន្ត​ធ្លាក់​ចុះ

0 comments
ប្រភព៖ postkhmer
ភ្នំពេញៈ ក្រុមហ៊ុន Entertainment Gaming Asia Inc ដែល​បើក​ដំណើរការ​កាស៊ីណូ​នៅ ប៉ោយប៉ែត និង ប៉ៃលិន ព្រម ទាំង​ការ​ផ្គត់​ផ្គង់​ម៉ាស៊ីន​លេង​ហ្គេម​ស្លុត​ឲ្យ​កាស៊ីណូ ណាហ្គាវើល បាន​រាយការណ៍​ពី​ការ​ខាត​បង់ ៣០៩ ០០០ ដុល្លារ​នៅ​ត្រី​មាស​ទីបី​ដោយ​សារ​តែ​ការ​ជាប់​គាំង​នយោបាយ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​ដែល​ចុះ​បញ្ជី​ក្នុង​ផ្សារ​ ហ៊ុន NASDAQ ពី​ថ្ងៃ ទី៥ វិច្ឆិកា។
បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ​ការ​ខាត​បង់​មាន​ចំនួន ១០៣ ០០០ ដុល្លារ ដែល​នេះ​ត្រូវ​បាន​គេ​អះអាង​ថា ដោយ​សារ​តែ​ភាព​តាន​តឹង​ផ្នែក​នយោបាយ​ក្រោយ​ការ​បោះឆ្នោត។
លោក Clarence Chung ប្រធាន និង​ជា​អគ្គ​នាយក​ក្រុមហ៊ុន Entertainment Gaming Asia និយាយ​ថា៖ «នៅ ណាហ្គាវើល យើង​បាន​សង្កេត​ឃើញ​កម្រិត​អ្នក​លេង​ល្បែង​កាន់​តែ​ចុះ​ទាប​ដោយ​សារ​ ព្រឹត្តិការណ៍​ទាក់ទង​ជាមួយ​នឹង​ការ​បោះឆ្នោត​កាល​ពី​ខែ កក្កដា ឆ្នាំ ២០១៣»។
គណបក្ស​ប្រឆាំង​បន្ត​ធ្វើ​ពហិការ​ចូល​រួម​សភា​ដោយ​អះអាង​ថា មាន​ភាព​មិន​ប្រក្រតី​យ៉ាង​ខ្លាំង​ក្នុង​ការ​បោះឆ្នោត​ពី​ខែ កក្កដា ហើយ​នៅ​តែ​បន្ត​ការ​ទាមទារ​ឲ្យ​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត។
កាស៊ីណូ ណាហ្គា វើល បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ កាល​ពី​ម្សិលមិញ​ស្ដីពី​ការ​ធ្លាក់​ចុះ​ចំនួន​អ្នក​លេង​ល្បែង​នៅ​ត្រីមាស​ទី​បី។
ប៉ុន្តែ​លោក Michael Ting អ្នក​វិភាគ​ការ​លេង​ល្បែង CIMB បាន​និយាយ​ថា នៅ​ត្រី​មាស​ទី​បី​អ្នក​លេង​ល្បែង​មាន​ការ​ធ្លាក់​ចុះ​បន្តិច សម្រាប់ ណាហ្គា ហើយ​អាច​បណ្ដាល​មក​ពី​ភាព​តាន​តឹង​នៅ​ក្រោយ​ពេល​បោះឆ្នោត។
អាជីវកម្ម​នៅ​កម្ពុជា​ក្រោយ​ការ​បោះឆ្នោត​ហាក់​នៅ​ទ្រឹង ហើយ​ទំនុក​ចិត្ត​អាជីវកម្ម​ក្នុង​អំឡុង​ពេល​នេះ​ក៏​ធ្លាក់​ចុះ​ផង​ដែរ។
ប្រាក់​បញ្ញើ​នៅ​ធនាគារ អេស៊ីលីដា ដែល​ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​គេ​របស់​កម្ពុជា​ក្នុង​ត្រី​មាស ទី៣ បាន​ធ្លាក់​ចុះ​ជិត ២០០ លាន​ដុល្លារ​ដោយសារ​អតិថិជន​ភ័យ​ខ្លាច​ចំពោះ​សន្តិសុខ​ប្រាក់​សន្សំ​របស់​ ពួក​គេ៕ PB

Read more...

Sunday, August 25, 2013

សេវាកម្ម​វេច​ខ្ចប់​ជា​ចំណុច​សំខាន់​នៃ​ភាព​ទាក់​ទាញ

0 comments

អ្នកស្រី កែម សម្ផស្ស ម្ចាស់​សហគ្រាសវេចខ្ចប់ក្នុងស្រុកមួយ​​​។ រូបថត ហុង មិនា
 ប្រភព Postkher.com : ប្រភភ្នំពេញៈ ការ​វេច​ខ្ចប់​អាច​ធ្វើ​ឲ្យ​ផលិត​ផល​មាន​ការ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង ហើយ​រក្សា​គុណភាព​បាន​រយៈពេល​យូរ។ ផលិត​ផល​កម្ពុជា​ភាគ​ច្រើន​ប្រឈម​នឹង​បញ្ហា​វេច​ខ្ចប់​ដែល​ធ្វើ​ឲ្យ មាន​ការ​ចាប់​អារម្មណ៍​តិច​តួច។ អ្នក​យក​ព័ត៌មាន​ភ្នំពេញ​ប៉ុស្ដិ៍​បាន​ជួប​ជាមួយ​សហគ្រិន​ស្រ្ដី​វ័យ​ក្មេង​អ្នក​ស្រី កែម សម្ផស្ស ដែល​បង្កើត​អាជីវកម្ម​សេវា​វេច​ខ្ចប់​ហៅថា សហគ្រាស​វេច​​ខ្ចប់​កម្ពុជា ក្នុង​ការ​ធ្វើឲ្យ​ប្រសើរ​ឡើង​ដល់​តម្លៃ​បន្ថែម​របស់​ផលិត​ផល សម្រាប់​ការ​នាំ​ចូល​ទីផ្សារ​ជា​ពិសេស​នៅ​តាម​ផ្សារ​ទំនើប។
តើ​សហគ្រាស​អ្នក​ស្រីមាន​ផលិត​ផល​អ្វី​ខ្លះ?
យើង​បាន​ផលិត​ឧបករណ៍​វេចខ្ចប់​ជា​ច្រើន​ប្រភេទ ហើយ​យើង​បាន​វេច​ខ្ចប់​ស្ករស ស្ករត្នោត​ដែល​បាន​នាំ​ចូល​ពី​ខាង​ក្រៅ ហើយ​ស្ករ​ត្នោត​ដែល​បាន​ផលិត​នៅ​កម្ពុជា​ដោយ​អង្គការ Geres។ កញ្ចប់​របស់​យើង​ភាគ​ច្រើន​ជា​ផលិត​ផល​ជីវសាស្ដ្រ​ដែល​គេ​បោះ​ចោល ដែល​មាន​ដូចជា កញ្ចប់​អាហារ ឬកែវ​ទឹក​ជាដើម។
ហេតុ​អ្វី​អ្នក​ស្រី​ចាប់​អារម្មណ៍​ក្នុង​ការ​បង្កើត​សហគ្រាស​បែប​នេះ?
បើនិយាយ​ពី​បញ្ហា​នោះ​ខ្ញុំ​សូម​ងាក​ទៅ​ឆ្នាំ​២០០២​-២០០៣ ​ខ្ញុំ​បាន​ឃើញ​ការ​ពិបាក​ក្នុង​ការ​ស្វែង​រក​ផលិតផល​ដូច​នោះ​ នៅ​ពេល​ខ្ញុំ​បម្រើ​ការ​ជា​បុគ្គលិក​នៅ​សណ្ឋាគារ​ថ្នាក់​ផ្កាយ​ ៥ ​នៅ​ទីក្រុង​ភ្នំពេញ។ ពេល​នោះ​ ខ្ញុំ​បាន​ឃើញ​ស្ទើរ​តែ​ការ​វេច​ខ្ចប់​ទាំង​អស់​ធ្វើ​ពី​ស្បោង ប្លាស្ទិក។ ខ្ញុំ​គិត​ថា នៅ​ថ្ងៃ​អនាគត​យើង​ត្រូវ​លុប​បំបាត់​វត្ថុ​ធ្វើ​ពី​ប្លាស្ទិក។ ខ្ញុំ​ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ ស្ករស​ត្រូវ​បាន​ប្រើតាម​តម្រូវ​ការ​នៅ ​តាម​ភោជនីយ​ដ្ឋាន​ដែល​គេបាន​ចាក់​ស្ករ​ចូល​ក្នុង​កែវ ហើយ​អ្នក​បរិភោគ​ដែល​បាន​ទៅ​ញាំមី​ ពួកគេ​បាន​ដាក់​ស្ករស​ពីរ​ ឬបី​ស្លាបព្រា។ ដូច្នេះ ​វា​មាន​ការ​ខាត​បង់។ ខ្ញុំ​គិត​ថា ស្ករស​មួយ​គីឡូ​ក្រាម​មាន​តម្លៃ​ជាង​ ៣០០០ ​រៀល ហើយ​បន្ទាប់​ពី​ខ្ញុំ​បាន​វេច​ខ្ចប់ ១,២ ​គីឡូ​ក្រាម​រួម​មាន​កញ្ចប់​តូច​ៗ​ចំនួន​ ២៥០ ហើយ​ពួកគេ​ត្រូវ​បាន​ប្រើ​ប្រាស់​បាន​ ២៥០ កែវ​កាហ្វេ។ បន្ទាប់​ពី ខ្ញុំ​ខ្ចប់​វា ខ្ញុំ​បាន​ឃើញ​ថា​ ទទួល​ជោគ​ជ័យ។ ខ្ញុំ​បាន​ជួប​ប្រទះ​ហាង​កាហ្វេ​និង​ភោជនីយ​ដ្ឋាន​និង​សណ្ឋាគារ​គាំទ្រ​ដល់​ពួក​យើង។
តើ​​អ្នកស្រី​បាន​ចាប់​ផ្ដើម​​សហ​គ្រាស​​នេះ​ពី​ពេល​ណា​មក?
កាលពីឆ្នាំ​ ២០០៨ នៅ​ពេល​នោះ​ខ្ញុំ​នៅ​ក្មេង​ហើយ​ខ្ញុំ​នៅ​ធ្វើ​ការ​នៅ​សណ្ឋាគារ​នៅ​ឡើយ។ ឆ្នាំ​២០០៥ ខ្ញុំ​បាន​គ្រោង​សម្រាប់​អាជីវកម្ម​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ។ នៅ​គ្រាដំបូង​ខ្ញុំ​ចាប់​ផ្ដើម​ជាមួយ​នឹង​ការ​វេច​ខ្ចប់​ស្ករស។ មក​ពេល​នេះ​ យើង​មាន​​ផលិត​ផល​ប្រហែល​ ៥០ ​មុខ​វេចខ្ចប់​ដោយ​ខ្លួន​ឯង។
តើ​អ្នក​ស្រី​យល់​ថា​ ការ​វេចខ្ចប់​មាន​ប្រយោជន៍​សម្រាប់​ផលិតផល​នេះ​យ៉ាង​ណា?
ការវេចខ្ចប់​គឺ​ពិត​ជា​សំខាន់​ដោយ​សារ​តែ​វា​ដូច​ជា​មុខ​មាត់​របស់​មនុស្ស ហើយ​ផលិតផល​នីមួយៗ​ចាំ​បាច់​ត្រូវ​ការ​វេច​ខ្ចប់​ឲ្យ​បាន​ល្អ ដើម្បី​គេច​ផុត​ពី​ការ​ឆ្លង​រោគ និង​ងាយ​ស្រួល​ក្នុង​ការ​បំផ្លាញ​ចោល។ ដូច្នេះ​ ការ​វេចខ្ចប់​គឺជា ​វត្ថុ​ដំបូង​គេ​ក្នុង​ការ​មើល​ដល់​ផលិត​ផល​នេះ។ ប្រសិន​បើ​វា​មើល​ទៅ​មាន​ការ​ទាក់​ទាញ វា​គឺជា​ការ​លក់​ដាច់​បំផុត។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ទំនិញ​មាន​គុណ​ភាព និងមាន​រសជាតិ ប៉ុន្តែ​ការ​វេចខ្ចប់​របស់​ខ្លួន​គឺ​នៅ​អន់ វា​មាន​ការ​ពិបាក​​ក្នុង​ការ​លក់​ដូរ។
តើ​អ្នកស្រី​អាច​ប្រាប់​អំពី​ស្ថានភាព​សហគ្រាស​អ្នក​ស្រី​មាន​លក្ខណៈ​ដូច​ម្ដេចខ្លះ?
នៅគ្រានោះ​ ខ្ញុំ​នៅ​ជា​បុគ្គលិក​នៅ​ឡើយ ហើយ​ខ្ញុំ​បាន​ចាប់​ផ្ដើម​ជាមួយ​បង​ប្រុស​របស់​ខ្ញុំ។ ខ្ញុំ​បាន​ធ្វើ​វា​នៅ​ពេល​យប់ ហើយ​ពេល​ថ្ងៃ​យើង​បាន​ធ្វើ​ការ​ឲ្យ​គេ។ នៅ​គ្រា​នោះ យើង​វេចខ្ចប់​ផលិតផល ហើយ​យើង​បាន​ព្យាយាម​រក​ទីផ្សារ​ដោយ​ខ្លួន​ឯង​តាម​រយៈ​ការ​ណែ​នាំ ការ​ផលិត​របស់​យើង​ដល់​ម្ចាស់​អាជីវកម្ម​ផ្សេង​ទៀត។ កាលពី​ឆ្នាំ ២០១០ ខ្ញុំ​បាន​ឈប់​ធ្វើ​ការ​ឲ្យ​គេ ហើយ​ខ្ញុំ​បាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​អាជីវកម្ម​ផ្ទាល់​របស់ ខ្ញុំ​ដោយ​មាន​​ការ​បញ្ជា​ទិញ​ដុំ​ពីដៃ​គូ​យើង​រួម​មាន​ភោជនីយដ្ឋាន ផ្សារ​ទំនើប ផ្សារ​ម៉ាត ជាដើម​ ។ល។
តើ​នឹង​ធ្វើ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​សម្រាប់​សេវា​វេច​ខ្ចប់​នេះ​ឬទេ?
បើយើង​និយាយ​ពី​មនុស្ស​ជាតិ​នៅ​ពេល​នេះ​ពួកគេ​ត្រូវ​ការ​អ្វី​ៗ​ដែល​មើល​ទៅ​ស្រស់ ហើយ​ទាន់​សម័យ។ នៅពេល​ខ្ញុំ​បាន​​បង្ហាញ​ផលិត​ផល​របស់​ខ្ញុំ​នៅ​លើក​ដំបូង​ដល់ អតិថិជន ពួកគេ​រអ៊ូរទាំ​ថា ផលិតផល​របស់​ខ្ញុំ​មាន​តម្លៃ​ថ្លៃ​ប៉ុន្តែ​ពេល នេះ​គ្មាន​បញ្ហា​ទេ។
ការធ្វើ​ការងារ​បម្រើ​អ្នក​ដទៃ ​និង​ការ​បើក​អាជីវកម្ម​ដោយ​ខ្លួនឯង ​តើ​មួយ​ណា​ល្អ​សម្រាប់​អ្នក?
សម្រាប់​ការងារ​ផ្ទាល់​ខ្លួន​វិញ ​ខ្ញុំ​មាន​ក្តី​បារម្ភ​ក្នុង​ចិត្ត​ខ្លះៗ។ ហេតុអ្វី? ព្រោះ​ពេលនេះ ខ្ញុំ​ក្លាយ​ជា​ដើម​ឈ។ យើង​គិត​អំពី​ការ​រីក​ចម្រើន អំពី​ហានិភ័យ និង​អំពី​ការ​ប្រកួត​ប្រជែង៕PB

Read more...

Thursday, August 22, 2013

ក្រសួងមហាផ្ទៃ ៖ យើងមិនអាចលុបហ្វេសបុកបានទេ វាជាអាវុធមុខពីរ

0 comments
ប្រភព CEN : ភ្នំពេញ: លោក ងី ច័​ន្ទ្រ​ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា  យើង​មិនអាច​លុប​ហ្វេ​ស​ប៊ុ​ក (Facebook)​បានទេ ប៉ុន្តែ​យើង​ត្រូវធ្វើ​យ៉ាងម៉េច​ឲ្យ​អ្នកប្រើប្រាស់​ចេះ​ប្រើប្រាស់​ឲ្យ​មាន​ប្រសិទ្ធិភាព ឲ្យ​មាន​ខ្លឹមសារ​ក្នុង​ក្របខ័ណ្ឌ​ដែល​គេ​ហៅថា ក្រមសីលធម៌​។


លោក ងី ច័​ន្ទ្រ​ផល បាន​បញ្ជាក់ថា ហ្វេ​ស​ប៊ុ​ក​ជា​អាវុធ​មុខ​ពីរ​។ បើ​យើង​ចេះ​ប្រើ​វា​ត្រឹមត្រូវ វា​ជា​ប្រយោជន៍​របស់​យើង​។ យើង​ទទួលបាន​ព័ត៌មាន​ត្រឹមត្រូវ ប៉ុន្តែ​បើ​យើង​មិនចេះ​ប្រើ​វា វា​សម្លាប់​យើង ដោយ​ឥត​ដឹងខ្លួន​។ “ នេះហើយ​ជា​ឃាតកម្ម ធ្វើអត្តឃាត​ខ្លួន​”​។

​លោក ងី ច័​ន្ទ្រ​ផល បាន​មានប្រសាសន៍​ទៀតថា ដូច្នេះ​ជា​ចំ​ណុន​ដែល​សំខាន់​ដែល​យើង​ត្រូវ​ពង្រឹង​ឡើងវិញ នៃ​ការរៀបចំ ចូលរួម​ទាំងអស់គ្នា​ជំរុញ​នៃ​ការ​កំណែទម្រង់​របស់​រា​ជ​រដ្ឋាភិបាល​ឲ្យ​បាន​លឿន​ទៅមុខ ជាពិសេស​កំណែទម្រង់​ថ្នាក់ក្រោម​ជាតិ ពីព្រោះ​ថ្នាក់ក្រោម​ជាតិ​នេះ​មាន​សក្តា​ដា​នុព​ល​ច្រើនណាស់ ប៉ុន្តែ​កម្រិត​នៃ​ការយល់ដឹង​របស់គាត់​នៅ​ទាប ទាំង​មន្ត្រីរាជការ ទាំង​សង្គម​ស៊ីវិល ដូច្នេះ​ត្រូវតែ​ខិតខំ​ពង្រឹង​កិច្ចការ​នេះ​បន្តិច​ម្តងៗ​។​យើង​មិន​អាចធ្វើ​ទាំងអស់​បានទេ យើង​មាន​ថវិកា​ប៉ុណ្ណា​យើង​ធ្វើ​ប៉ុណ្ណឹង​ប៉ុន្តែ​កំណែទម្រង់​នៅតែ​ទៅមុខ​អត់​មាន​ថយក្រោយ​ទេ គឺ​កាន់តែខ្លាំង​ជាង​មុខ ជាពិសេស​គឺ​នៅ​ថ្នាក់ក្រោម​ជាតិ​តែម្តង​។​

​លោក​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ថ្លែង​បែបនេះ នៅក្នុង​សិក្ខាសាលា​បណ្តុះបណ្តាល​មួយ​ក្រោម​ប្រធានបទ "​ការទំនាក់ទំនង ដើម្បី​គណនេយ្យភាព​" ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៣ ការិយាល័យ​សម្របសម្រួល​គម្រោង​អភិបាលកិច្ច​ល្អ​មូលដ្ឋាន នៃ​ក្រសួងមហាផ្ទៃ​៕​
Read more...

Wednesday, August 21, 2013

រដ្ឋមន្ត្រីការបរទេស​ចិន ជំរុញ​ឲ្យ​កម្ពុជា ដោះស្រាយ​បញ្ហា​បោះឆ្នោត ដោយ​សន្តិវិធី​

0 comments

ប្រភព CEN : ភ្នំពេញ: នៅក្នុង​ដំណើរ​ទស្សនកិច្ច​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា  លោក វ៉ាង យី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ត្រូវបាន​សម្តេច​អគ្គមហាសេនាបតី​តេជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឱ្យ​ចូលជួប​សំដែង​ការគួរសម​នៅ​វិមាន​សន្តិភាព ទីស្តីការ​នាយករដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី ២១​ខែ​សីហា​នេះ​។ រដ្ឋមន្ត្រីការបរទេស​ចិន បាន​ជំរុញ​ឲ្យ​កម្ពុជា ដោះស្រាយ​បញ្ហា​បោះឆ្នោត ដោយ​សន្តិវិធី តាមរយៈ​កិច្ចពិភាក្សា​។​
​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុង​ជំនួប​នោះ សម្តេច​តេជោ បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនៈកិច្ច​របស់​លោក វ៉ាង យី ដោយ​សម្តេច​បាន​ចាត់ទុក​ថា ដំណើរ​ទស្សនៈកិច្ច​នេះ នឹង​ពង្រឹង​បន្ថែមទៀត នូវ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​។​
      ​
​ជាមួយគ្នានេះ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ផ្តាំផ្ញើរ​នូវ​ការសាកសួរ​សុខទុក្ខ ចំពោះ​ថ្នាក់ដឹកនាំ​ប្រទេស​ចិន​ផងដែរ​។​
     ​
​ដោយឡែក​លោក វ៉ាង យី បាន​ជំរាបជូន​សម្តេច​តេជោ ហ៊ុន សែន អំពី​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ចិន ជាពិសេស​លោក​ប្រធានាធិបតី​ចិន  ស៊ី ជី​ង​ពីង និង​នាយករដ្ឋមន្ត្រី​ចិន លី ឃឺ​ជ័ង ចំពោះ​សម្តេច ហើយ​ថ្នាក់ដឹកនាំ​ចិន បាន​សម្តែង​នូវ​ការអបអរសាទរ ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឈ្នះឆ្នោត និង​ទទួលបាន​អសនៈភាគច្រើន​របស់​សភា​។​

លោក វ៉ាង យី បាន​សម្តែង​នូវ​ការកោតសរសើរ​សម្តេច​តេជោ ហ៊ុន សែន ចំពោះ​ការដឹកនាំ​ប្រទេស​កម្ពុជា ដែល​បាន​ធ្វើអោយ​មាន​ការអភិវឌ្ឍ​ន៍​និង​សម្រេច​បាន​សមទ្ធិ​ផល​ជាច្រើន​។ 

​លោក វ៉ាង យី បាន​អះអាង​ថា ប្រទេស​ទាំង​ពីរ​គឺជា​មិត្តភ័​ក្រ​ល្អ ជា​ប្រទេស​ជិតខាង​ល្អ ហើយ​ក្រោម​ការដឹកនាំ​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ បាន​បង្កើត​អោយ​មានកា​រ​អភិវឌ្ឍន៍ និង​ទំនាក់ទំនង ដែល​មាន​លក្ខណៈ​ពិសេស ព្រមទាំង​ពង្រឹង​នូវ​ការទុកចិត្ត​គ្នា និង​គាំទ្រ​គ្នា​ទៅវិញទៅមក​។​

​លោក វ៉ាង យី បាន​បន្តថា ក្រោម​ស្មារតី​នេះ ហើយ​ដែល​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ចិន បាន​បញ្ជា​អោយ​រូប លោក​ដឹកនាំ​គណៈប្រតិភូ​ចិន មក​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​កម្ពុជា ដើម្បី​ពង្រឹង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​របស់​ប្រទេស​ទាំង​ពីរ និង​ម្យ៉ាងទៀត ដើម្បី​បញ្ជាក់​ថា ប្រទេស​ចិន យកចិត្តទុកដាក់​ចំពោះ​ទំនាក់ទំនង ជា មួយ​ប្រទេស​កម្ពុជា​ដោយ​ប្រទេស​ចិន​គាំទ្រ និង​ខិតខំ​រក្សា​ការពារ​អោយបាន​នូវ​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​។​
     ​
​លោក ប្រាក់ សុខុន ក៏​បាន​បន្តថា សម្តេច​តេជោ ហ៊ុន សែន និង​លោក វ៉ាង យី ក៏​បាន​ពិភាក្សា និង​ផ្លាស់ប្តូរ​ព័ត៌មាន អំពី​សភាពការណ៍ នៅ​ប្រទេស​កម្ពុជា និង​សភាពការណ៍​នៅ​ប្រទេស​ចិន​។​
     ​
​លោក វ៉ាង យី បាន​ជំរាប​សម្តេច​តេ​ជោថា លោក​នាយករដ្ឋមន្ត្រី​ចិន នឹង​រង់ចាំ​សម្តេច ដើម្បី​ពិភាក្សា​អំពី​សហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ នៅឯ​ខេត្ត​ណា​នី​ង ក្នុងឱកាស​ដែល​សម្តេច​អញ្ជើញ​ទៅ​ចូលរួម​ពិធី​តាំងពិព័រណ៍ នា​ដើម​ខែ​ក្រោយ​នេះ​។​

​ជា​ការឆ្លើយតប សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា សម្តេច​នឹង​អញ្ជើញ​ទៅ ណា​នី​ង ប្រទេស​ចិន ដើម្បី​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ចិន​។​    ​    ​    
​    ​
​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​នៅ​កម្ពុជា នៅក្នុង​ជំនួប​ជា​ង ២ ម៉ោង ចាប់ពី​ម៉ោង ៩ ព្រឹក​នេះ រវាង​សម្តេច​ហ៊ុន​សែន និង​ចិន​រដ្ឋមន្ត្រីការបរទេស​ចិន ក៏​ត្រូវបាន​លោក ប្រាក់ សុខុន បាន​បញ្ជាក់​ទៅ​កាន់​អ្នកកាសែត​ថា ចិន​បាន​សាទរ​នូវ​ការបោះឆ្នោត ដែល​គណបក្ស​ប្រជាជន​កម្ពុជា បានឈ្នះ​កៅអី​ភាគច្រើន នៅក្នុង​រដ្ឋសភា​។ ក្នុងនោះ ចិន​មើលឃើញ​ពី​ការប្រសើរ​លើ​សភាពការណ៍​បោះឆ្នោត ហើយ​ចិន​បាន​ជំរុញ​ឲ្យ​កម្ពុជា ដោះស្រាយ​បញ្ហា​បោះឆ្នោត ដោយ​សន្តិវិធី តាមរយៈ​ការជជែក​ចរចា រក​ច្រក​ចេញពី​វិបត្តិ​ក្រោយ​ការបោះឆ្នោត​។​

​ជាមួយគ្នា​នោះ សម្តេច​ហ៊ុន​សែន ក៏​បាន​បញ្ជាក់​ជំហរ​ទៅ​កាន់​រដ្ឋមន្ត្រី​ការបរទេស​ចិន​ថា ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា គ្មាន​អ្វី​ផ្លាស់ប្តូរ​ទេ នោះ​គឺ​កិច្ចប្រជុំ​រដ្ឋសភា​លើកដំបូង ក្រោយ​ការបោះឆ្នោត​យ៉ាងយូរ ៦០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​២៨​កក្កដា ឆ្នាំ​២០១៣ និង​ការបង្កើត​រដ្ឋាភិបាល នឹង​ប្រព្រឹត្តទៅ​ដូច​ការគ្រោងទុក ដោយ​គ្មាន​ការជាប់គាំង​នយោបាយ​អ្វី​ឡើយ​។​

​សូម​រម្លឹកថា បន្ទាប់ពី​ជួប​ជាមួយ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក​រដ្ឋមន្ត្រី​ការបរទេស​ចិន ក៏​បាន​ជួប​ជាមួយនឹង​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស នៅក្នុង​ជំនួប​អាហារ​ថ្ងៃត្រង់ នៅ​សណ្ឋាគារ អាំងទែ​កុងទីណង់តាល់​។ ជា​កិច្ចប្រជុំ ដែ​លោក ប្រាក់ សុខុន បានបញ្ជាក់​ថា ដើម្បី​ជជែក​ពិស្តារ ពី​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ​រវាង​ប្រទេស​កម្ពុជា និង​ចិន មុន​នឹង​ប្រមុខ​ការទូត​ទាំងពីរ ចេញ​សេចក្តីថ្លែងការណ៍​រួម​៕​

Read more...

អាជីវកម្ម​ម្រេច​ដែល​ផ្តើម​ចេញ​ពី​លក្ខណៈ​គ្រួសារ

0 comments

ហ៊ីម ​អាណា នាយិកា​​​ក្រុម​ហ៊ុន Starling ​Farm ​Kampot​ Pepper​​។ វីរៈ
ប្រភព Postkhmer : ភ្នំពេញៈ ៧ ឆ្នាំ​មុន ដី​ព្រៃ​ប្រហែល​កន្លះ​ហិកតា​ត្រូវ​បាន​ប្រែ​ក្លាយ​ជា​ចម្ការ​ម្រេច ដែល​មាន​ជន្លង់​១ ៥០០ ប៉ុណ្ណោះ​សម្រាប់​របរ​ជា​លក្ខណៈ​គ្រួសារ​ប៉ុន្តែ​ទិន្នផល​ល្អ​នៃ​ម្រេច​កំពត​បាន​ធ្វើ​ឲ្យ​ម្ចាស់​ចម្ការ​បាន​អភិវឌ្ឍ​កសិកម្ម​នេះ​ឆ្ពោះ​ទៅ​រក​ពាណិជ្ជកម្ម។
បី​ឆ្នាំ​ក្រោយ​ម្រេច​ដែល​បាន​ដាំដុះ​លើ​ផ្ទៃ​ដី​កន្លះ​ហិកតា​នោះ​បាន​ផ្តល់​ផល ប្រមាណ ១,៥ តោន​នៅ​ឆ្នាំ ២០០៩​។ រហូត​ដល់​ពេល​នេះ​ទំហំ​ដី​ត្រូវ​បាន​ពង្រីក​រហូត​ដល់ ៥ ហិកតា។
អ្នក​ស្រី ហ៊ីម អាណា អាយុ ៣៤ ឆ្នាំ ជា​នាយិកា​ក្រុមហ៊ុន Starling Farm Kampot Pepper និយាយ​ថា គំនិត​ដំបូង​ក្នុង​ការ​ដាំដុះ​ម្រេច​នេះ​គឺ​បន្ទាប់​ពី​ស្វាមី​អ្នក​ស្រី​បាន​សួរ​រក​ផលិតផល​ពិសេស​របស់​កម្ពុជា​ដែល​មាន​ភាព​ល្បី​ល្បាញ​ជាប់​ទាក់​ទង​នឹង​វប្បធម៌​។ អ្នក​ស្រី​បន្ត​ថា៖ «ប្ដី​របស់​ខ្ញុំ​សួរ​ខ្ញុំ​ថា​តើ​មាន​ផលិតផល​ជា​ពិសេស​ណា​មួយ​ទេ ហើយ​ជា​ផលិតផល​ដែល​មាន​គេ​ដឹង​យ៉ាង​ច្បាស់​នៅ​កម្ពុជា​ទាក់​ទង​ជាមួយ​នឹង​វប្បធម៌​របស់​យើង​? នៅ​ពេល​នោះ​ខ្ញុំ​គិត​មើល​បន្តិច ហើយ​គិត​ថា ម្រេច​កំពត​គឺ​ត្រូវ​បាន​គេ​ដឹង​ច្បាស់​ជាង​គេ»។
ការ​ប្រមូលផល​ក្នុង​ឆ្នាំ​ទី​មួយ​នោះ​មាន​ចំនួន​ច្រើន​ធ្វើ​ឲ្យ​ការ​ប្រើ​ប្រាស់​ក្នុង​គ្រួសារ និង​ចែក​ចាយ​ឲ្យ​មិត្តភក្តិ​មិន​អស់ អ្នក​ស្រី​ក៏​ចាប់​ផ្តើម​បែក​គំនិត​បង្កើត​ក្រុមហ៊ុន​នាំ​ចេញ​ម្រេច ឈ្មោះ​ថា Bright Starling Holding ចាប់​ពី​ឆ្នាំ ២០១០​សម្រាប់​ការ​នាំ​ចេញ​ម្រេច​កំពត​មាន​គុណភាព​ឆ្ពោះ​ទៅ រក​ទីផ្សារ​អន្តរជាតិ។
មក​ដល់​ឆ្នាំ​នេះ​អ្នក​ស្រី​បាន​ពង្រីក ផ្ទៃ​ដី​ដល់ ៥ ហិកតា ប៉ុន្តែ​មាន​តែ ៣ ហិកតា​ប៉ុណ្ណោះ​ដែល​ផ្ដល់​ផល​ខណៈ​ដី​ពីរ​ហិកតា​ទៀត​ត្រូវ​ការ​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ទៀត។
អ្នក​ស្រី អាណា កើត​នៅ​ឃុំ ព្រែកពោធិ៍ ស្រុក ស្រីសន្ធរ ខេត្ត កំពង់ចាម ហើយ​បាន​រៀបការ​ជាមួយ​ជន​បរទេស​ឈ្មោះ Mark Hanna មក​ពី​ប្រទេស ហូឡង់ និង​មាន​កូន​បី​នាក់​។ អ្នក​ស្រី​និយាយ​ថា៖ «យើង​មិន​ដែល​មាន​បទ​ពិសោធ​ក្នុង​ការ​ដាំ​ម្រេច​នោះ​ទេ ប៉ុន្តែ​យើង​មាន​សំណាង​ដែល​មាន​ឪពុក​មា​ម្នាក់​ដែល​ចូល​ចិត្ត​អាជីព​ក្នុង​វិស័យ​កសិកម្ម។ ខ្ញុំ​មិន​ដែល​គិត​ថា យើង​ទទួល​បាន​ប្រាក់​ចំណេញ​ពី​ម្រេច​ទេ វា​គឺ​ជា​ចំណង់​ចំណូល​ចិត្ត​របស់​យើង»។
ការ​បង្កើត​ក្រុមហ៊ុន​បាន​ដំណើរការ​ឡើង ក្រោយ​ពេល​អ្នក​ស្រី​មិន​ឃើញ​មាន​ក្រុមហ៊ុន​ច្រើន​បាន​នាំ​ចេញ​ម្រេច​ទៅ​ទីផ្សារ​អន្តរជាតិ លើក​លែង​តែ​ក្រុមហ៊ុន farm link ltd នៅ​ខេត្ត កំពត​មួយ​ប៉ុណ្ណោះ​។ អ្នក​ស្រី​បាន​បន្ត​ថា៖ «ខ្ញុំ​អាច​និយាយ​បាន​ថា ក្នុង​រយៈ​ពេល ៣ ឆ្នាំ​កន្លង​មក ក្រុមហ៊ុន​របស់​យើង​ទទួល​បាន​ជោគជ័យ​ដោយ​សារ​តែ​យើង​អាច​ដាំ​ម្រេច ច្រើន ហើយ​តម្លៃ​ម្រេច​កើន​ឡើង​ផង​ដែរ»។
តម្លៃ​ពី​សមាគម​កសិករ លើក​កម្ពស់​ម្រេច​កំពត (KPFA) ត្រឹម ១១ ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​មិន​ថ្លៃ​នោះ​ទេ ដោយ​សារ​ម្រេច​ទាំង​នោះ​មាន​គុណភាព​ខ្ពស់។ ជាមួយ​គ្នា​នោះ ក្រុមហ៊ុន​អ្នក​ស្រី​បាន​លក់​ក្នុង​តម្លៃ ៣៥ ដុល្លារ​ក្នុង​មួយ គីឡូក្រាម​សម្រាប់​ម្រេច​ខ្មៅ​។ អ្នក​ស្រី​និយាយ​ថា៖ «ពេល​នេះ KFPA មាន​ក្ដី​សប្បាយ​រីករាយ​ជាមួយ​នឹង​ក្រុមហ៊ុន​ជាច្រើន​ក្នុង​ការ​ធ្វើ​កិច្ច​សន្យា​ជាមួយ​ខ្លួន ប៉ុន្តែ​ពួកគេ​មិន​សប្បាយ​ចិត្ត​ដោយសារ​ពួកគេ​មិន​មាន​ម្រេច​គ្រប់​គ្រាន់​ដើម្បី​លក់។ ឆ្នាំ​ក្រោយ ខ្ញុំ​គ្រោង​នឹង​ទិញ​ពី​ពួកគេ​ប្រហែល ១០ តោន។ ខ្ញុំ​ជឿ​ថា កសិផល​ម្រេច​ខេត្ត កំពត​នឹង​ទទួល​ជោគជ័យ​ដោយ​សារ​តែ​ខ្ញុំ​អាច មើល​ឃើញ​ថា​ក្នុង​រយៈ​ពេល​មិន​ដល់​មួយ​ឆមាស​នោះ​ទេ ខ្ញុំ​មិន​មាន​កសិផល​ម្រេច​សម្រាប់​ការ​លក់​តាម​ការ​បញ្ជា​ទិញ​ពី​បរទេស​នោះ​ទេ»។
ភាគ​ច្រើន​នៃ​ម្រេច​របស់​ក្រុមហ៊ុន​អ្នក​ស្រី ត្រូវ​បាន​នាំ​ចេញ​ទៅ​ប្រទេស អាល្លឺម៉ង់ កាណាដា អាមេរិក បារាំង អង់គ្លេស រុស្ស៊ី និង អូស្ដ្រាលី ដែល​មាន​ចំនួន​ប្រហែល​ពី ៧ ទៅ​ដល់ ៨ តោន​។
ថ្មីៗ​នេះ ហ៊ីម អាណា បាន​ដំណើរការ​ហាង​ចំនួន ៣ នៅ​ទីក្រុង ភ្នំពេញ សៀមរាប និង កំពត ក្នុង​ការ​ដាក់​បង្ហាញ​ផលិតផល​កសិកម្ម ភាគ​ច្រើន​ក្នុង​ចំណោម​ផលិតផល​ទាំង​នោះ​គឺ​ម្រេច​កំពត។ អ្នក​ស្រី​ក៏​បាន​ផ្តល់​ការងារ​ចំនួន​ប្រហែល ៤០ នាក់ ក្នុង​នោះ ២៥ នាក់​ធ្វើ​ការ​នៅ​ចម្ការ​ម្រេច និង ១៥ នាក់​ធ្វើ​ការងារ​ផ្នែក​វេច​ខ្ចប់​នៅ​ភ្នំពេញ។ កម្មករ​ទទួល​បាន​ប្រាក់​ខែ​ចាប់​ពី ៧៥ ដុល្លារ​ដល់ ១៧០ ដុល្លារ។ អ្នក​ស្រី​បន្ត​ថា៖ «យើង​មាន​ជំនឿ​ចិត្ត និង​មោទនភាព​យ៉ាង​ខ្លាំង​សម្រាប់​ម្រេច​យើង។ ខ្ញុំ​ពិត​ជា​ស្រឡាញ់​ម្រេច​យើង ហើយ​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ជន​បរទេស»៕
Read more...

Sunday, August 18, 2013

ឯកជន​ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​សារពើពន្ធ

0 comments

ភ្នំពេញៈ វិស័យ​ឯកជន​បាន​ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​ច្បាប់​សារពើពន្ធ​ដ៏​ចំណាស់​របស់​កម្ពុជា​ដើម្បី​ដើរ​ឲ្យ​ទាន់​សភាព​ការណ៍​ដែល​ពួក​គេ​ជឿ​ថា​នឹង​ជួយ​ការ​វិនិយោគ​នៅ​កម្ពុជា​កាន់​តែ​មាន​ភាព​ប្រកួត​ប្រជែង​មុន​នឹង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឈាន​មក​ដល់​នៅ​ឆ្នាំ ២០១៥។
ការ​លើក​ឡើង​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​ដ៏​កម្រ​មួយ​កាល​ពី​ថ្ងៃ​ម្សិលមិញ ដែល​មាន​អ្នក​ជំនួញ​ជាង ១០០ នាក់​មក​ពី​វិស័យ​ឯកជន​ដឹក​នាំ​ដោយ​លោក គិត ម៉េង ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​លោក គង់ វិបុល អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​ពន្ធដារ។
លោក គិត ម៉េង បាន​ហៅ​ច្បាប់​ស្តី​ពី​សារពើពន្ធ​នោះ​ថា បាន​អនុម័ត​ជាង ១០ ឆ្នាំ​កន្លង​មក​នៅ​កម្ពុជា ហើយ​វា​មិន​ស៊ី​គ្នា​ទៅ​នឹង​ស្ថានភាព​សេដ្ឋកិច្ច​បច្ចុប្បន្ន​នេះ​ទេ។
លោក​ថ្លែង​ថា៖ «សូម​ឲ្យ​ខ្ញុំ​ប្រាប់​ឯកឧត្តម​ថា ច្បាប់​នេះ​បាន​បង្កើត​ឡើង ១៥ ឆ្នាំ​កន្លង​មក​ហើយ​តាម​ដែល​ខ្ញុំ​ដឹង ហើយ​ច្បាប់​នេះ​ធ្វើ​ឡើង​តម្រូវ​ទៅ​នឹង​ស្ថានភាព​ពេល​នោះ​។ តែ​នេះ គឺ​ឆ្នាំ ២០១៣ យើង​នៅ​តែ​ប្រើ​ច្បាប់​នេះ​ដើម្បី​អនុវត្ត​ដដែលៗ!»។ លោក​បន្ត​ថា រយៈ​ពេល​នៅ​សល់​តែ​មួយ​ឆ្នាំ​កន្លះ​ទៀត​ប៉ុណ្ណោះ កម្ពុជា​កំពុង​ត្រៀម​ខ្លួន​ឈាន​ជើង​ចូល​ក្នុង​សហគមន៍​សេដ្ឋកិច្ច អាស៊ាន ដូច​នេះ អ្នក​វិនិយោគ​ត្រូវ​ការ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​ឲ្យ​មាន​ភាព​ប្រកួត​ប្រជែង​ដោយ​ធ្វើ​ឲ្យ​តម្លៃ​ប្រតិបត្តិការ​ចុះ​ថោក។
សភា ពាណិជ្ជកម្ម​កម្ពុជា​ក៏​បាន​ស្នើ​ឲ្យ​បន្ទាប​អាករ​លើ​តម្លៃ​បន្ថែម (VAT) ពី ១០ ភាគរយ មក​នៅ​ត្រឹម ៧ ភាគរយ​ដូច​នៅ​ប្រទេស​សមាជិក​អាស៊ាន​ផ្សេង​ទៀត​មាន​ថៃ​ជាដើម។
រដ្ឋសភា​កម្ពុជា​បាន​អនុម័ត​ច្បាប់​ស្តី​ពី​សារពើពន្ធ​កាល​ពី ១៩៩៧ ។ តែ លោក គង់ វិបុល លើក​ឡើង​ថា ច្បាប់​នេះ​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ម្តង​នៅ​ឆ្នាំ ២០០៣។
ប៉ុន្តែ លោក​ថ្លែង​ថា នឹង​លើក​គំនិត​នេះ​ឡើង​ទៅ​មន្រ្តី​ថ្នាក់​ខ្ពស់​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​។​លោក​បន្ត​ថា៖ «ខ្ញុំ​នឹង​យក​សំណើ​នេះ​ជូន​ទៅ​ថ្នាក់​លើ​ដែល​សហគមន៍​ពាណិជ្ជកម្ម​បាន​ស្នើ​ឡើង​ក្នុង​ពេល​នេះ»។
VAT ជា​ពន្ធ​ដែល​អតិថិជន​បង់​ទៅ​ឲ្យ​រដ្ឋាភិបាល​តាម​រយៈ​ការ​ប្រើ​ប្រាស់ ឬ​ទទួល​សេវា​ពី​ក្រុមហ៊ុន។
លោក គង់ វិបុល បាន​លើក​ឡើង​ថា រដ្ឋាភិបាល​ចាំ​បាច់​ត្រូវ​ប្រមូល​ពន្ធ​ឲ្យ​មាន​ប្រសិទ្ធភាព​ពឹង​លើ​កំណើន​សេដ្ឋកិច្ច ដូច្នេះ​វា​អាច​មាន​ការ​ពិបាក​ក្នុង​ការ​បញ្ចុះ​ឲ្យ​ទាប​ក្នុង​អំឡុង​កំណើន​សេដ្ឋកិច្ច​កម្ពុជា។
ទោះ​បី​យ៉ាង​នេះ​ក្តី លោក គិត ម៉េង បាន​លើក​ឧទាហរណ៍​នៅ ហុងកុង ដែល​រដ្ឋាភិបាល​យក​ពន្ធ​តិច តែ​ការ​ប្រមូល​ពន្ធ​មាន​ប្រសិទ្ធភាព។ លោក​បន្ត​ថា៖ «ពេល​យក​ពន្ធ​តិច [រាជ​រដ្ឋាភិបាល] ប្រមូល​បាន​ច្រើន​តែ​បើ​យក​ពន្ធ​ច្រើន [ឈ្មួញ] គេច​មិន​បង់​ពន្ធ​ច្រើន»៕ ប្រភពចេញពី Postkhmer.com

Read more...

Wednesday, June 26, 2013

ការ​បន្ធូរ​វិធានការ​អាមេរិក​មិន​ប៉ះពាល់​កម្ពុជា

0 comments
ភ្នំពេញៈ ខណៈ​ភាព​ប្រែប្រួល​លឿន​វាយប្រហារ​ទីផ្សារ​អាស៊ី​ដោយសារ​ ការ​រំពឹង​ថា​ធនាគារ​កណ្តាល​អាមេរិក​នឹង​បន្ធូរបន្ថយ​គោលនយោបាយ​រូបិយវត្ថុ​ ដែល​ជា​គោលនយោបាយ​ចាក់​បញ្ចូល​សាច់ប្រាក់​ទៅ​ក្នុង​សេដ្ឋកិច្ច​នោះ​ធនាគារ​ ជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​កម្ពុជា​នឹង​នៅ​តែ​មិន​ទទួល​រង​ផលប៉ះពាល់​ នោះ​ទេ ដោយសារ​តែ​ទីផ្សារ​វិនិយោគ​នៅ​មាន​ភាព​កេ្មងខ្ចី​នៅ​ឡើយ​។
លោកស្រី ងួន​សុខា​អគ្គនាយក​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ ពី​ម្សិលមិញ​ថា​ទោះ​ជា​កម្ពុជា​អាច​ទទួល​បាន​ប្រយោជន៍​ពី​វិធានការ​ជំរុញ​ សេដ្ឋកិច្ច​របស់​ធនាគារ​កណ្ដាល​អាមេរិក​ដែល​បាន​ចាប់​ផ្ដើម​កាល​ពី​ឆ្នាំ​ ២០០៨ ដើម្បី​ឆ្លើយតប​ទៅ​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ក្តី ក៏​ការ​កាត់​បន្ធូរបន្ថយ​វិធានការ​នេះ​ដែល​គេ​រំពឹង​ថា​នឹង​កើត​មាន​នោះ នឹង​បង្ក​ផល​ប៉ះពាល់​តិចតួច​ដោយសារ​តែ​ផ្សារ​ភាគហ៊ុន​របស់​កម្ពុជា​ស្ថិត​ ក្នុង​ដំណាក់កាល​ចាប់ផ្តើម ការ​គ្មាន​ទីផ្សារ​មូលបត្រ​បំណុល​និង​លក្ខខណ្ឌ​អំណោយផល​សម្រាប់​ការ​វិនិយោគ ​បរទេស​។
លោកស្រី​បាន​លើក​ឡើង​ថា​៖ «​សម្រាប់​កម្ពុជា​យើង​មាន​បរិស្ថាន​ខុស​គេ​បើ​ធៀប​នឹង​ប្រទេស​ផ្សេង​ទៀត​នៅ​អាស៊ី​»។
ទីផ្សារ​ភាគហ៊ុន​អាស៊ី​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​កាល​ពី​ថ្ងៃ​ចន្ទ​ដោយ​ បន្ត​ការ​ធ្លាក់​ចុះ​ពី​សប្ដាហ៍​មុន​បន្ទាប់​ពី​ធនាគារ​កណ្ដាល​អាមេរិក​បាន​ ឲ្យ​ដឹង​ថា​ខ្លួន​នឹង​កាត់​បន្ថយ​កម្មវិធី​ជំរុញ​សេដ្ឋកិច្ច​របស់​ខ្លួន​ ក្នុង​ពេល​ណា​មួយ​នៅ​ឆ្នាំ​នេះ។
លោកស្រី​បាន​បន្ត​ថា​៖ «​បញ្ហា​សំខាន់​គឺថា​ទីផ្សារ​មូលធន​របស់​យើង​គឺ​ទើប​តែ​កើត​មាន​យើង​មិន​មាន ​ទីផ្សារ​មូលបត្រ​ឬ​ទីផ្សារ​បំណុល​សមរម្យ​នៅ​ឡើយ​ទេ​»។
លោកស្រី​បញ្ជាក់​ថា​៖ «​នោះ​មាន​ន័យ​ថា​មូលធន​ដែល​ចូល​មក​គឺ​ភាគច្រើន​ក្នុង​រូបភាព​ជា​ការ​ វិនិយោគ​ផ្ទាល់​ពី​បរទេស​ដែល​មាន​រយៈពេល​វែង និង​មិនមែន​ជា​ការ​វិនិយោគ​បែប​កេងចំណេញ​នោះ​ទេ​(ឬ​លំហូរ​មូលធន​រយៈពេល​ខ្លី ​)»។​លោកស្រី​បន្ថែម​ថា​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​ដែល​មាន​ទីផ្សារ​ រយៈពេល​ខ្លី​គឺ​ ងាយ​រងគ្រោះ​ដោយសារ​តែ​មូលធន​អាច​ហូរ​ចូល​ឬ​ហូរ​ចេញ​យ៉ាង​រហ័ស​ពី​ទីផ្សារ​ ប្រទេស​ទាំងនោះ​។
លោកស្រី សុខា បាន​ថ្លែង​ថា បរិយាកាស​សេដ្ឋកិច្ច​ប្រកប​ដោយ​ការ​ស្វាគមន៍​របស់​កម្ពុជា​ក៏​នឹង​ជួយ​កាត់​ បន្ថយ​ផល​ប៉ះពាល់​ពី​ការ​ធ្លាក់​ចុះ​ដែល​អាច​កើត​មាន​នៃ​ការ​វិនិយោគ​ផ្ទាល់ ​ពី​បរទេស​ដោយសារ​កង្វះខាត​សាច់ប្រាក់​ងាយស្រួល​នៅ​សកលលោក​ផង​ដែរ។
លោកស្រី​បាន​បន្ត​ថា​៖ «ប្រសិន​បើ​សេដ្ឋកិច្ច​កម្ពុជា​មាន​ចក្ខុវិស័យ​និង​ស្ថិរភាព​សេដ្ឋកិច្ច​ល្អ ​ខ្លាំង និង​មាន​ឱកាស​លូតលាស់​នោះ វិនិយោគិន​នឹង​ចូល​មក​»។
លោកស្រី​បាន​បន្ត​ថា​៖ «ទាក់ទង​នឹង​ការ​ប្រកួតប្រជែង​សម្រាប់​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស យើង​ត្រូវ​តែ​សម្លឹង​មើល​ថា​តើ​កម្ពុជា​មាន​លក្ខខណ្ឌ​អំណោយផល​សម្រាប់​ ទាក់ទាញ​វិនិយោគិន​ហើយ​ឬ​នៅ​បើ​ធៀប​នឹង​មីយ៉ាន់ម៉ា និង​វៀតណាម។ ក្របខ័ណ្ឌ​ច្បាប់​របស់​យើង ហេដ្ឋារចនាសម្ព័ន្ធ រដ្ឋបាល ល្អ​គ្រប់គ្រាន់​សម្រាប់​វិនិយោគិន​បរទេស​ដែល​មាន​ចំណាប់​អារម្មណ៍​វិនិយោគ​ រយៈពេល​វែង​នៅ​ក្នុង​ប្រទេស​របស់​យើង។ នោះ​គឺជា​អ្វី​ដែល​ខុស​គ្នា​រវាង​វិនិយោគិន​ផ្ទាល់​ពី​បរទេស និង​វិយោគិន​រយៈពេល​ខ្លី​»។
នៅ​ពេល​សួរ​ទាក់ទង​នឹង​សម្ពាធ​រូបិយប័ណ្ណ លោកស្រី សុខា រំពឹង​ថា អ្វី​ៗ​នឹង​នៅ​តែ​មាន​ស្ថិរភាព ប្រសិន​បើ​តម្រូវការ​ប្រាក់​ដុល្លារ​អាមេរិក​កើនឡើង។
លោកស្រី​បាន​ថ្លែង​ថា​៖ «សេដ្ឋកិច្ច​របស់​យើង​ប្រើប្រាស់​ប្រាក់​ដុល្លារ ដែល​មាន​ន័យថា យើង​មិន​ចាំបាច់​ប្តូរ​ប្រាក់​ដុល្លារ​នោះ​ទេ។ ប្រសិន​បើ​ប្រទេស​ផ្សេង​ទៀត​ត្រូវ​ប្តូរ​ប្រាក់​ដុល្លារ​នោះ ប្រទេស​ទាំងនោះ​ត្រូវ​តែ​ស្រូប​យក​លំហូរ​ចូល​មូលធន​តាមរយៈ​ការ​ចាក់​បញ្ចូល​ រូបិយប័ណ្ណ​ក្នុង​ស្រុក»។
លោក កង ច័ន្ទតារារ័ត្ន ប្រធាន​វិទ្យាស្ថាន​កម្ពុជា​ដើម្បី​ការ​សិក្សា​អភិវឌ្ឍន៍ មាន​ការ​ប្រុងប្រយ័ត្ន​ខ្លាំង​ក្នុង​ការ​វាយតម្លៃ​របស់​លោក​លើ​ការ​ កាត់បន្ថយ​ការ​ចាក់​បញ្ចូល​សាច់ប្រាក់​នៅ​សហរដ្ឋអាមេរិក។
លោក​បាន​មាន​ប្រសាសន៍​ថា​៖ «ការ​រឹតបន្តឹង​បរិមាណ​ប្រាក់​ដុល្លារ​នឹង​បង្ក​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​មក​ លើ​កំណើន​សេដ្ឋកិច្ច​កម្ពុជា។ យើង​នឹង​ប្រឈម​ការ​ប្រកួតប្រជែង​ខ្លាំង​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​ផ្ទាល់ ​ពី​បរទេស»៕ PB Postkhmer.com
Read more...

រដ្ឋាភិបាល​កម្ពុជា រិះគន់​របាយ​ការណ៍​ទម្លាក់​ថ្នាក់​កម្ពុជា​ពី​ការ​ជួញ​ដូរ​មនុស្ស

0 comments
ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ការ​រិះគន់​របាយ​ការណ៍​របស់​ក្រសួង​ការ​បរទេស​អាមេរិក​ដែល​បាន​ ទិតៀន​យ៉ាង​ចាស់​ដៃ​ចំពោះ​កិច្ច​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​ទប់​ស្កាត់​ ការ​ជួញ​ដូរ​មនុស្ស ដោយ​អះ​អាង​ថា របាយ​ការណ៍​នោះ​ពោរ​ពេញ​ទៅ​ដោយ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ និង​ការ​វាយ​តម្លៃ​ដោយ​ស្រពេច​ស្រពិល។
របាយ​ការណ៍​ស្តី​ពី​ការ​ជួញ​ដូរ​មនុស្ស​ (TIP) របស់​ក្រសួង​ការ​បរទេស​អាមេរិក​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​ សប្តាហ៍​មុន ដោយ​បញ្ចុះ​ចំណាត់​ថ្នាក់​កម្ពុជា​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ​២០០៩ ដល់​កម្រិត​មួយ​សម្រាប់​ប្រទេស​ដែល​មិន​អាច​ផ្តល់​ភ័ស្តុតាង​គ្រប់​គ្រាន់​ ហើយ​ថា ជាង​នេះ​ទៅ​ទៀត​ពួក​គេ​កំពុង​តែ​ព្យាយាម​បំពេញ​តាម​ស្តង់ដារ​ប្រឆាំង​នឹង​ ការ​ជួញ​ដូរ​មនុស្ស​ក្នុង​កម្រិត​អប្បបរមា។
ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​ចេញ​ ផ្សាយ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ដោយ​ ក្រសួង​ការ​បរទេស និង​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ របស់​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​លើក​ឡើង​ថា របាយ​ការណ៍​នោះ ភាគ​ច្រើន​ធ្វើ​មិន​ដឹង​មិន​ឮ​ចំពោះ​កិច្ច​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស ហើយ​បាន​ចាត់​ទុក​ផ្នែក​ខ្លះ​នៃ​របាយ​ការណ៍​នេះ​ថា​«​គួរ​ឲ្យ​អស់​សំណើច​»។
សេចក្តី​ថ្លែង​ការណ៍​ក្រសួង​ការ​បរទេស​ កម្ពុជា​នេះ​បាន​បន្ត​ថា​៖​«​ភាគ​ ច្រើន​នៃ​បញ្ហា​ដែល​គេ​បាន​លើក​ឡើង​ក្នុង​របាយ​ការណ៍​នេះ បាន​ធ្វើ​ឡើង​តាម​ការ​សន្និដ្ឋាន​ជា​ទូទៅ ឬ​មិន​មាន​ព័ត៌មាន​ពិត​ប្រាកដ​»។
សេចក្តី​ថ្លែង​ការណ៍​ដដែល បាន​លើក​ឡើង​ថា ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​កម្ពុជា​បាន​ជំរុញ​ច្បាប់​មួយ​ចំនួន​ដែល​គេ​ធ្វើ​ ឡើង​ក្នុង​បំណង​បង្ក្រាប​ការ​ជួញ​ដូរ​ដែល​របាយ​ការណ៍​នេះ​«​មាន​ចេតនា»​ធ្វើ ​មិន​ដឹង​មិន​ឮ​ដើម្បី​រិះគន់​លើ​ចន្លោះ​ប្រហោង​នៃ​ដំណើរ​វិវត្តន៍​របស់​ ប្រទេស​កម្ពុជា។
របាយ​ការណ៍ TIP បាន​វិនិច្ឆ័យ​ជា​ពិសេស​លើ​ឆន្ទៈ​និង​កិច្ច​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ការ​ជួញ​ដូរ​មនុស្ស​ជា​ជាង​ទំហំ​នៃ​បញ្ហា​របស់​ ប្រទេស​នេះ។
របាយ​ការណ៍​ក្រសួង​ការ​បរទេស​អាមេរិក​កាល​ ពី​សប្តាហ៍​មុន បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា​លើ​អំពើ​ពុក​រលួយ​«​ជា​ទូទៅ​»​ដែល​វា បាន​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​ផ្តន្ទាទោស និង​កិច្ច​ប្រឹងប្រែង​ដើម្បី​នាំ​អ្នក​ជួញ​ដូរ​មក​ផ្តន្ទាទោស។
ប៉ុន្តែ​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ ការ​បរទេស​កម្ពុជា កាល​ពី​ម្សិលមិញ បាន​អះ​អាង​ថា៖​« ដំណើរ​ការ​វិត្តន៍​ពិត​ប្រាកដ»​កាល​ពី​ឆ្នាំ​២០១២ ដោយ​ជន​សង្ស័យ​១៣៣​នាក់ ត្រូវ​បាន​ចាប់​ខ្លួន ជន​រងគ្រោះ​៤៥៨​នាក់ ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ ហើយ​៣០០​នាក់ ត្រូវ​ខាង​តុលាការ​ធ្វើ​ការ​ជំនុំ​ជម្រះ​ទោស។
ចំនួន​ទាំង​នោះ ផ្ទុយ​គ្នា​ស្រឡះ​ពី​របាយ​ការណ៍ ដែល​ថា មាន​តែ​អ្នក​ជួញ​ដូរ​៥០នាក់​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ក្នុង​រយៈ​ពេល​នៃ ​ការ​រាយការណ៍​នេះ ដោយ​បណ្តាល​ឲ្យ​មាន​ការ​ផ្តន្ទាទោស​មនុស្ស ៤៤ នាក់​គត់ នៅ​ចន្លោះ​ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ​២០១២​ដល់​ថ្ងៃ​ទី៣១ ខែ​មីនា ឆ្នាំ​២០១៣៕ ប្រភពព័ត៌មាន ៖ ភ្នំពេញប៉ុស្តិ៍
Read more...

កាត់​ទោស ដេវិដ ឆាណាយវា រឿង​វ៉ៃ​អ្នក​កាសែត

0 comments
ភ្នំពេញៈ សមាជិក​មេធាវី​ដែល​ត្រូវ​បណ្តេញ​ចេញ​លោក ដេវិដ ឆាណាយវា ត្រូវ​សាលា​ដំបូង​រាជធានី​បើក​ជំនុំ​ជម្រះ​ទោស​កាល​ពី​ម្សិលមិញ​ជាមួយ​នឹង​ ក្មួយ​ប្រុស​ម្នាក់ និង​មិត្តភក្តិ​ដែល​គេច​ខ្លួន​ម្នាក់​ទៀត ពី​បទ​វាយ​អ្នក​កាសែត​មួយ​ក្រុម​នៅ​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ប៉ុន្តែ​ការ​ផ្តល់​ការ​សន្និដ្ឋាន​របស់​ព្រះ​រាជអាជ្ញា ជន​នេះ​គួរ​លើក​លែង​ការ​ចោទ​ប្រកាន់។
លោក ដេវិដ ឆាណាយវា វ័យ​៤១​ឆ្នាំ អតីត​មេធាវី និង​ទីប្រឹក្សា​របស់​ព្រឹទ្ធសភា លោក យាន ស៊ីណា វ័យ​៤៤​ឆ្នាំ អតីត​រដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌ និង​លោក ប្រាក់ អ៊ូហ្វី វ័យ​២០​ឆ្នាំ ជា​និស្សិត​ច្បាប់​ត្រូវ​ជា​ក្មួយ​លោក ឆាណាយវា បាន​រង​ការ​ចោទ ពី​បទ​ប្រព្រឹត្ត​អំពើ​ហិង្សា​កាល​ពី​ខែ​មីនា។
ចៅក្រម​សាលា​ដំបូង​រាជធានី​លោក​ស្រី ចាំង ស៊ីណាត បាន​ថ្លែង​ថា ឈ្មោះ ដេវិដ ឆាណាយវា និង​ក្មួយ​គាត់​ឈ្មោះ អ៊ូហ្វី ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១៩ ខែ​មីនា បន្ទាប់​ពី​អ្នក​កាសែត​មួយ​ក្រុម​បាន​ដាក់​ពាក្យ​បណ្តឹង​ចោទ​ថា អ្នក​ទាំង​បី​វាយ​ពួក​គេ​បន្ទាប់​ពី​ទៅ​ព្យាយាម​ថត​រូប​គ្រោះថ្នាក់​ចរាចរណ៍ ​បង្ក​ដោយ​ឈ្មោះ អ៊ូហ្វី។ ឈ្មោះ យាន ស៊ីណា បាន​គេច​ខ្លួន​បណ្តោះ​អាសន្ន​ពី​ការ​ចាប់​ខ្លួន។
ឈ្មោះ ឆាណាយវា បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​ថា គាត់​គ្រាន់​តែ​ស្ថិត​នៅ​កន្លែង​កើត​ហេតុ​នោះ​ដើម្បី​ជួយ​ក្មួយ​គាត់​ ប៉ុណ្ណោះ​ខណៈ​ដែល​រថយន្ត​របស់​គាត់​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ។
សាក្សី​ម្នាក់ ឈ្មោះ ពីន គង់ មេ​ប៉ុស្តិ៍​ប៉ូលិស​សង្កាត់​បឹងរាំង បាន​ថ្លែង​ថា លោក​មិន​បាន​ឃើញ​លោក ឆាណាយវា ឬ​លោក ស៊ីណា ប្រព្រឹត្ត​អំពើ​ហិង្សា​ណា​មួយ​ក្នុង​អំឡុង​ពេល​នោះ​ទេ។
លោក ពិន គង់ បញ្ជាក់​ថា​៖« ខ្ញុំ​បាន​ឃើញ​លោក ដេវិដ ឆាណាយវា និង​លោក យាន ស៊ីណា ត្រូវ​ក្រុម​អ្នក​កាសែត​និង​ក្រុម​មនុស្ស​ចោម​រោម​គាត់​។ ខ្ញុំ​មិន​ឃើញ​ពួក​គេ​វាយ​អ្នក​កាសែត​ទេ​។ ភ្លាមៗ​នោះ​ខ្ញុំ បាន​ជួយ​ពួក​គេ ដោយ​បាន​នាំ​ខ្លួន​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ដើម្បី​សាក​សួរ​»។
អ្នក​កាសែត​ទាំង​៥​នាក់​នោះ បាន​ដក​ពាក្យ​បណ្តឹង ហើយ​ក៏​មិន​បង្ហាញ​មុខ​នៅ​ក្នុង​សវនាការ​ដែរ កាល​ពី​ម្សិលមិញ។
លោក សុវណ្ណ រិទ្ធី អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​បាយ័ន និយាយ​ក្នុង​អំឡុង​ជម្លោះ​នោះ​ថា លោក​ត្រូវ​មនុស្ស​លោក ឆាណាយវា វាយ។ លោក​បាន​ទារ​ជំងឺ​ចិត្ត​១ ម៉ឺន​ដុល្លារ​ពី​ពួក​គេ។
លោក​និយាយ​ថា ៖ «ខ្ញុំ​បាន​ដក​ពាក្យ​បណ្តឹង​ពី​តុលាការ​ប្រឆាំង​នឹង​ជន​ជាប់​ចោទ​ទាំង​បី ព្រោះ​ខ្ញុំ​រវល់​ការងារ​ហើយ​គ្មាន​ពេល​តាម​ដាន​រឿង​ក្តី​នៅ​តុលាការ​ទេ​។ ខ្ញុំ​ទទួល​បាន​ការ​សម្រប​សម្រួល​ពី​គ្រួសារ​ជន​ជាប់​ចោទ​ហើយ​ខ្ញុំ ក៏​ទទួល​បាន​សំណង​ជំងឺ​ចិត្ត​ពី​ពួក​គេ​ផង​ដែរ​»។
ក្នុង​សវនាការ​កាល​ពី​ម្សិលមិញ តុលាការ​បាន​ចាក់​វីដេអូ​ឃ្លីប អំពី​គ្រោះថ្នាក់​ចរាចរណ៍​នោះ តែ​ទោះ​ជា​យ៉ាង​ណា​គេ​មិន​ឃើញ​មាន​នរណា​ម្នាក់​ប្រើ​អំពើ​ហិង្សា​ទេ​នៅ​ ក្នុង​ខ្សែ​វីដេអូ​នោះ។
នៅ​ពេល​បិទ​សវនាការ ព្រះ​រាជអាជ្ញា​រង​លោក ជេត ខេមរ៉ា បាន​ស្នើ​ឲ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​ជន​ជាប់​ចោទ។ លោក​ថ្លែង​ថា ៖ «​មិន​មាន​ភ័ស្តុតាង​ណា​បង្ហាញ​ថា ពួក​គេ​វាយ​ជន​រងគ្រោះ​ដូច​ការ​ចោទ​ប្រកាន់​ទេ​។ ដោយ​សារ​តែ​ជន​រងគ្រោះ​ទាំង​៥នាក់ បាន​ដក​ពាក្យ​បណ្តឹង​ប្រឆាំង​ពួក​គេ ខ្ញុំ​ស្នើ​លោក​ចៅក្រម​សម្រេច​លើ​រឿង​ក្តី​នេះ​ទៅ​តាម​ច្បាប់​»។
សាលក្រម​រឿង​ក្តី​នេះ​ចៅក្រម​គ្រោង​ប្រកាស​នៅ​ថ្ងៃ​ទី២៧ ខែ​មិថុនា​នេះ៕ ប្រភពព័ត៌មាន ៖ ភ្នំពេញប៉ុស្តិ៍
Read more...

ធនធានជីវៈចម្រុះ នឹងរងផលប៉ះពាល់ បើមិនកំណត់ការប្រើប្រាស់តំបន់ឆ្នេរសមុទ្រច្បាស់លាស់

0 comments
កំពត:  ឆ្នេរសមុទ្រ​កម្ពុជា​ប្រវែង ៤៤០ គីឡូម៉ែត្រ គ្របដណ្តប់​លើ​ខេត្តកោះកុង ខេត្ត​ព្រះសីហនុ ខេត្តកំពត និង​ខេត្ត​កែប នាពេល​បច្ចុប្បន្ននេះ កំពុងមាន​ការអភិវឌ្ឍ​ន៍​មួយចំនួន ដូចជា ការវិនិយោគ​តំបន់​សេដ្ឋកិច្ច តំបន់ឧស្សាហកម្ម តំបន់​កំពង់ផែ កន្លែង​លំហែកាយ​បែប​កែច្នៃ គម្រោង​សាងសង់​លំនៅស្ថាន សណ្ឋាគារ ជាដើម ដោយ​គម្រោង​ខ្លះ មានការ​ប្រើប្រាស់​នូ​វធ​ន​ធាន​តំបន់ឆ្នេរ​។
​សកម្មភាព​ទាំងនោះ អាច​នឹង​បង្កឱ្យមាន​ផលប​ប៉ះពាល់​លើ​ជីវៈចម្រុះ បើ​មិនមាន​ផែនការ​កំណត់​ការប្រើប្រាស់​តំបន់​ឆ្នេរសមុទ្រ​ត្រឹមត្រូវ​ ច្បាស់លាស់ និង​មិនមាន​ការអនុវត្តន៍​ផែនការ​ប្រកបដោយ​ប្រសិទ្ធភាព​នោះ​។

​ ផ្អែកលើ​ក្តីបារម្ភ​នេះ ក្រោម​កិច្ចសហការ​រវាង​សាលាខេត្ត​កំពត និង​អង្គកា រ​សហភាព​អន្តរជាតិ​ដើម្បី អភិរក្ស​ធម្មជាតិ​នៅ​កម្ពុជា ( IUCN ) ក្រោម​ការផ្តល់​មូលនិធិ​របស់​សហភាព​អឺរ៉ុប នា​ព្រឹក​ថ្ងៃទី​២៥ ខែ មិថុនា​ឆ្នាំ​២០១៣ នៅ​សណ្ឋាគារ​កំពត​ឌី​យ៉ា​ម៉​ង់ សិក្ខាសាលា​មួយ​បាន​បើក​ឡើង​នូវ​ប្រធានបទ ចាប់ផ្តើម​ការអនុវត្ត​ន៍​សកម្មភាព​គម្រោង​ស្តីពី​ការរៀបចំ​កំណត់​បែងចែក​ ការប្រើប្រាស់​តំបន់ឆ្នេរ​សមុទ្រ​។​
​    ​
​លោក គង់ គីម​ស្រេង មន្ត្រីជាន់ខ្ពស់​នៃ​កម្មវិធី​អង្គការ IUCN នៅ​កម្ពុជា​បាន​អាន​សុន្ទរកថា​មាន ខ្លឹមសារ​ថា​ព្រោះតែ​កំណើន​ប្រជាពលរដ្ឋ តម្រូវឱ្យមាន​ការអភិវឌ្ឍ​ន៍​គ្រប់យ៉ាង​ដើម្បី​លើកស្ទួយ​សេដ្ឋ កិច្ច​។ ថ្មីៗ​នេះ ការប្រែប្រួល​អាកាសធាតុ​ជា​ផ្នែក​មួយ​ដែល​បន្ថែម​នូវ​ទំនាស់​រវាង​ ការអភិរក្ស និង​ការ អភិវឌ្ឍន៍ ហើយក៏​បានដាក់​សម្ពាធ​កាន់តែខ្លាំង​ចំពោះ​ធនធានធម្មជាតិ​នានា ក្នុងនោះ​រួមមាន​តំបន់ ឆ្នេរ​ផងដែរ​។ ដើម្បី​ធានាឱ្យមាន​តុល្យភាព​រវាង​ការអភិរក្ស និង​ការអភិវឌ្ឍន៍ ឬ​ការអភិវឌ្ឍន៍​ប្រកប​ទៅ ដោយ​ប្រសិទ្ធភាព​ខ្ពស់​ដែល​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ ឬ​បំផ្លាញ​ដល់​ធនធានធម្មជាតិ និង​ប្រព័ន្ធ​អេកូឡូស៊ី តាម​បទពិសោធ​ជាតិ និង​អន្តរជាតិ នោះ​គឺ​ការរៀបចំ​កំណត់​បែងចែក​ការប្រើប្រាស់​តំបន់ឆ្នេរ​សមុទ្រ ដែល​អាច​អនុញ្ញាត ឱ្យ​យើង​បាន​យល់ដឹង​ពី​សក្តានុពល​នៃ​តំបន់​និ​មួយៗ ព្រមទាំង​អាចដាក់​ចេញ​នូវ ផែនការ​គ្រប់គ្រង​ដ៏​មាន​ប្រសិទ្ធភាព​នាពេល​អនាគត​ដោយ​ភាពច្បាស់លាស់​ទៅលើ​ តំបន់​ទាំងនេះ​ថា តើ​តំបន់​ណា​គួរ​ពិចារណា​ក្នុង​ការដាក់​ជា​តំបន់​អភិវឌ្ឍ​សេដ្ឋកិច្ច​? តំបន់​ណា​សម្រាប់​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​សហគមន៍ ទីទួល​សុវត្ថិភាព និង​តំបន់​ណា​គួរ​ទុក​សម្រាប់​ការអភិរក្ស​ធនធានធម្មជាតិ ប្រព័ន្ធ អេកូឡូស៊ី តំបន់​វប្បធម៌ ឬ​បេតិកភណ្ឌ​ធម្មជាតិ​?​។
​    ​
​លោក សូត យា អភិបាលរង​ខេត្តកំពត មានប្រសាសន៍​ក្នុង​ពិធី​បើក​សិក្ខាសាលា​នេះ​ថា ឆ្នេរ សមុទ្រ​កម្ពុជា​ដែលមាន​ប្រ​វៃ​ង​៤៤០​គីឡូម៉ែត្រ គ្របដណ្តប់​លើ​ខេត្តកំពត ខេត្ត​កែប ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង សម្បូរ​ដោយ​ធនធាន​ម្ម​ជាតិ ដូចជា ព្រៃកោងកាង ស្មៅ​សមុទ្រ តំបន់​ផ្កាថ្ម និង​ធន ធាន​ផ្សេងៗ​ទៀត ដែល​ប្រព័ន្ធ​អេកូឡូស៊ី​តំបន់ឆ្នេរ​ទាំងអស់នេះ​បាន និង​កំពុង​ដើរតួ​យ៉ាងសំខាន់ ជា ជម្រក​ចាំបាច់​មិនអាច​កាត់ថ្លៃ​បាន​សម្រាប់​ធនធាន​វា​រី​សមុទ្រ រួមមាន ប្រភេទ​ត្រី​តុកកែ ជ្រូក​ទឹក សត្វ ផ្សោត អណ្តើក កន្ធាយ ការទាក់ទាញ​ភ្ញៀវទេសចរ ការរក្សា​លំនឹង​បរិស្ថាន​ធម្មជាតិ ការ​ស្រូបយក​កា ប៊​ន​ពី​បរិយាកាស និង​ចូលរួម​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជា​នេសាទ​មូលដ្ឋាន​។ ក្នុងចំណោម ឆ្នេរ​សុ​ទ្រ​រួម ខេត្តកំពត​គ្របដណ្តប់​ដោយ​ស្រុក​កំពង់ត្រាច ស្រុក​ទឹកឈូ និង​ក្រុង​កំពត ប្រវែង​៦៦,៥ គីឡូម៉ែត្រ ដែលមាន​ប្រជាជន​រស់នៅ​ជិត​ពាក់កណ្តាល​នៃ​ប្រជាពលរដ្ឋ​សរុប​របស់​ខេត្ត ហើយ​បច្ចុប្បន្ន នេះ​កំពុងមាន​សកម្មភាព​អភិវឌ្ឍន៍​មួយចំនួន​ដូចជា ការវិនិយោគ​តំបន់​សេដ្ឋកិច្ច (​កំពង់ផែ​ខ្នាត​អន្តរ ជាតិ​) តំបន់ឧស្សាហកម្ម (​រោងចក្រ​ម៉ាស៊ីនកិនស្រូវ​សម្រាប់​នាំចេញ និង​កំពង់ផែ​ឃុំ​ព្រែក​ត្នោត​) ការ រៀបចំ​តំបន់​លំហែកាយ​កែច្នៃ​ចាក់ដី​ចូល​សមុទ្រ​(​កែប​ថ្មី​) គម្រោង​សាងសង់​លំនៅស្ថាន និង​កន្លែង កម្សាន្ត​ឆ្នេរ​ថ្មី​ខាងកើត​ភ្នំ​ដូង​(​សង្កាត់​ត្រើយ​កោះ​)​ព្រមទាំង​តំបន់ ​វិនិយោគ​សាងសង់​សណ្ឋាគារ​ជាប់មាត់ សមុទ្រ​លក (​ព្រំដែន​កម្ពុជា វៀតណាម​) ជាដើម​។

​លោក សូត យា បន្តថា ក្រៅពី​សកម្មភាព​អភិវឌ្ឍ កំពុង​កើតឡើង និង​គម្រោង​ស្នើសុំ​វិនិយោគ​នៅតាម​តំបន់ឆ្នេរ​សមុទ្រ​ខេត្តកំពត ក៏មាន​សកម្មភាព​ប្រើ ប្រាស់​នូវ​ធនធានធម្មជាតិ​ផងដែរ ដូចជា ការធ្វើសកម្មភាព​នេសាទ​ខ្នាតតូច ធំ និង​មធ្យម ដោយ​ទូក ម៉ាស៊ីន ការធ្វើសកម្មភាព​ដឹកជញ្ជូន​ទំនិញ​តាម​ទូក កប៉ាល់​ក្នុង​ដែនសមុទ្រ ការសាងសង់​លំនៅស្ថាន តាម​តំបន់ឆ្នេរ ដែល​សកម្មភាព​ទាំងនោះ​អាច​នឹង​បង្កឱ្យមាន​ផលប​ប៉ះពាល់​លើ​ជីវៈចម្រុះ ប្រសិនបើ មិនមាន​ផែនការ​កំណត់​ការប្រើប្រាស់​តំបន់​ឆ្នេរសមុទ្រ​ត្រឹមត្រូវ​ ច្បាស់លាស់ និង​មិនមាន​ការអនុវត្តន៍ ផែនការ​ប្រកបដោយ​ប្រសិទ្ធភាព​ទេនោះ​។ លើសពីនេះ​ទៀត តំបន់ឆ្នេរ​សមុទ្រ​ខេត្តកំពត​បាន និង​កំ ពុង​ជួបប្រទះ​នូវ​បញ្ហា​មួយចំនួន រួមមាន ការបំពុល​បរិស្ថាន​តំបន់ឆ្នេរ​ដោយមាន​កំណើន​ប្រជាពលរដ្ឋ រស់នៅ​តំបន់​ឆ្នេរសមុទ្រ​ច្រើន ការបំផ្លិចបំផ្លាញ​ធនធាន​ជីវចម្រុះ​ក្នុង​តំបន់ឆ្នេរ​សមុទ្រ ជម្លោះ​លើ​ការ ប្រើប្រាស់​តំបន់ឆ្នេរ ដូចជា ការនេសាទ ទេសចរណ៍ និង​ការអភិរក្ស​ធនធានធម្មជាតិ និង​ទំនាស់​រវាង​ការអភិរក្ស ការប្រើប្រាស់​តំបន់ឆ្នេរ​ជាមួយ​ការអភិវឌ្ឍន៍​។ ដូច្នេះ​សង្ឃឹមថា តាមរយៈ​សិក្ខាសាលា​ធ្វើ ឡើង​ដោយ​អង្ក​ការ IUCN សហការ​ជាមួយ​សាលាខេត្ត​កំពត​តាមរយៈ​ជំនួយ​របស់​សហភាព​អឺរ៉ុប​នឹង ផ្តល់ជូន​សិក្ខាកាម​មកពី​តាម​បណ្តា​មន្ទីរ អង្គភាព ផ្នែក​ពាក់ព័ន្ធ​នានា​នូវ​លទ្ធផល​វិជ្ជមាន​ជុំវិញ​ការប្រើប្រាស់​តំបន់ឆ្នេរ ​សមុទ្រ​ក្នុង​ខេត្តកំពត​ទាំងមូល​៕ ប្រភពព័ត៌មាន ៖ CEN
Read more...

Monday, June 24, 2013

ចំណូល​របស់​រដ្ឋាភិបាល​កើន​ឡើង​១១%

0 comments
ភ្នំពេញៈ ចំណូល​រដ្ឋាភិបាល​ក្នុង​រយៈ​ពេល​៤ខែ​ដំបូង​ឆ្នាំ​នេះ​បាន​កើន​ឡើង​១១​ភាគរយ​ រហូត​ដល់ ២ ៨៤៤ ​ពាន់​លាន​រៀល (ជាង ​៧០០ ​លាន​ដុល្លារ) បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​ពី​ឆ្នាំ​មុន។
តាម​ទិន្នន័យ ក្នុង​ចំណោម​នោះ​ប្រាក់​ចំណូល​បាន​មក​ពី​អគ្គ​នាយកដ្ឋាន​ពន្ធដារ បាន​កើន​ឡើង​ប្រហែល​៣០​ភាគរយ​ខណៈ​ចំណូល​ពី​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ បាន​កើន​ឡើង​ប្រហែល​៤​ភាគរយ និង​ប្រាក់​ចំណូល បាន​មក​ពី​អគ្គ​នាយកដ្ឋាន​ពន្ធដារ បាន​កើន​ឡើង​ប្រហែល​៣០​ភាគរយ​ខណៈ​ចំណូល​បាន​ពី​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​បាន​កើន​ឡើង​ប្រហែល​៤​ភាគរយ​និង​ប្រាក់​ចំណូល​បាន​ពី​តាម​បណ្ដា ​ក្រុង​និង​ខេត្ត​បាន​កើន​ឡើង​ ៣៣,៥ ភាគរយ ហើយ​ចំណូល​ផ្សេងៗ​ទៀត​បាន​កើន​ឡើង ​១៤,៦ ​ភាគរយ។
លោក Hiroshi SUZUKI ប្រធាន​អគ្គ​នាយក​សេដ្ឋវិទូ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​ពាណិជ្ជកម្ម​កម្ពុជា ​បាន​ថ្លែង​ថា​ភ្នាក់ងារ​អន្តរជាតិ​ជា​ច្រើន​ដូចជា​មូលនិធិ រូបិយវត្ថុ​អន្តរជាតិ IMF ធនាគារ​ពិភពលោក​និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​កំពុង​បង្ហាញ​ពី​សារៈ​សំខាន់​ ក្នុង​ការ​បន្ត​កិច្ច​ខិតខំ​ប្រឹង​ប្រែង​លើ ការ​ប្រមូល​ពន្ធ​របស់​រដ្ឋាភិបាល​ដោយ​សារ​ប្រាក់​ចំណូល​ថេរ​គឺ​ចាំ​បាច់​ សម្រាប់​ការ​អភិវឌ្ឍ​របស់​កម្ពុជា។
លោក​បន្ត​ថា៖ «រហូត​មក​ដល់​ពេល​នេះ​ពិសេស​ជំនួយ​ពី​ធនាគារ​ពិភពលោក​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ខិតខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​បង្កើន​ការ​ ប្រមូល​ពន្ធ​នេះ។
ក្រសួង​និង​ម្ចាស់​ជំនួយ​ជាច្រើន​បាន​សហ​ប្រតិបត្តិ​ការ​យ៉ាង​ល្អ​ដើម្បី ​បង្កើត​និង​អនុវត្ត​កម្មវិធី​កំណែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​ សាធារណៈ។
ឧទាហរណ៍​នៅ​ក្នុង​វិស័យ​គយ​ធនាគារ​ពិភពលោក​បាន​ផ្ដល់​ប្រព័ន្ធ ASYCUDA ក្នុង​ការ​កែ​លម្អ​ការ​ប្រមូល​ពន្ធ​នៅ​តាម​ទីស្នាក់ការ​គយ​ដូចជា កំពង់​ផែ​ក្រុង​ព្រះ​សីហនុ»។
លោក​លើក​ឡើង​ថា៖ «​សមត្ថភាព​ការ​អភិវឌ្ឍ​របស់​បុគ្គលិក​នៅ​អគ្គ​នាយកដ្ឋាន​ពន្ធដារ និង​អគ្គ​នាយកដ្ឋាន​គយ​និង​រដ្ឋាករ មាន​សារៈ​សំខាន់​ណាស់​សម្រាប់​រដ្ឋាភិបាល​។ អង្គការ JICA បាន​បញ្ជូន​អ្នក​ជំនាញ​ជា​ច្រើន​មក និង​អគ្គ​នាយកដ្ឋាន​គយ​និង​រដ្ឋាករ​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ ឡើង​នូវ​ប្រព័ន្ធ​គយ និង​សមត្ថភាព​របស់​បុគ្គលិក»។
លោក កង ច័ន្ទតារារ័ត្ន ប្រធាន​វិទ្យាស្ថាន​ដើម្បី​ការ​សិក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍​ថ្មីៗ​នេះ​ថា វិស័យ​សំណង់​អាច​រួម​ចំណែក​សម្រាប់​កំណើន​សេដ្ឋកិច្ច​។ លោក​ថ្លែង​ថា៖ «​ការ​បង្កើន​ក្នុង​ការ​ប្រមូល​ពន្ធ​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ដោយ​សារ​ វិស័យ​សំណង់​ចាប់​ផ្ដើម​កើន​ឡើង​ជា​ថ្មី​បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​។ ក្រៅ​ពី​នេះ​វិស័យ​អប់រំ​ក្លាយ​ជា​ការ​វិនិយោគ​គួរ​ឲ្យ​ទាក់ទាញ​ក្នុង​អំឡុង ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ដោយ​សារ​តម្រូវ​ការ​មិន​ប្រែ​ប្រួល​»។
លោក​ថ្លែង​ថា ការ​បាត់បង់​ពន្ធ​អាច​កើត​ឡើង​បាន​ដោយ​សារ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ប្រមូល​ ពន្ធ​នៅ​មាន​កម្រិត​ភាព​ត្រឹម​ត្រូវ​របស់​របាយ​ការណ៍​ពាណិជ្ជកម្ម សមត្ថភាព​របស់​មន្រ្តី​ពន្ធ។ល។
គណបក្ស​ប្រឆាំង​អះអាង​ថា រដ្ឋាភិបាល​បាត់​បង់​ប្រាក់​ចំណូល​ចន្លោះ​ពី​៤០០​លាន​ដុល្លារ ដល់​៥០០​លាន​ដុល្លារ​ទៅ​ក្នុង​អំពើ​ពុករលួយ​ដែល​ប្រព្រឹត្ត​ដោយ​មន្រ្តី​ ទាំង​នោះ។
លោក Suzuki លើក​ឡើង​ថា៖ «ការ​កែ​លម្អ​ពន្ធដារ​គឺ​មិន​មែន​ជា​ការងារ​ងាយ​ស្រួល​នោះ​ទេ។ ប្រទេស​កំពុង​អភិវឌ្ឍន៍ មិន​មែន​មាន​តែ​កម្ពុជា​នោះ​ទេ ដែល​បាន​និង​កំពុង​ដោះស្រាយ​បញ្ហា​នេះ​។ ខ្ញុំ​សង្ឃឹម​ថា ទាំង​រដ្ឋាភិបាល​និង​ម្ចាស់​ជំនួយ​នឹង​បន្ត​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ ខ្លួន​លើ​បញ្ហា​នេះ​សម្រាប់​កម្ពុជា»។
ជាមួយ​គ្នា​នេះ​ដែរ​ការ​ចំណាយ​ថវិកា​របស់​រដ្ឋាភិបាល​(ដោយ​មិន​គិត​ចំណាយ ​តាម​គម្រោង​ក្រៅ​រតនាគារ​ជាតិ)​មាន​ចំនួន​១៧៧៣​ពាន់​លាន​រៀល​(៤៤៣​លាន​ ដុល្លារ) ឬ​ធ្លាក់​ចុះ​៥,៨​ភាគរយ បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។
ការ​ចំណាយ​បច្ចុប្បន្ន​បាន​កើន​ឡើង​ចំនួន​៦,៩​ភាគរយ និង​ការ​ចំណាយ​ដើម​ទុន​បាន​ធ្លាក់​ចុះ​៤៧,៣ ភាគរយ៕PB ប្រភពពី Postkhmer.com
Read more...

Friday, June 21, 2013

កឹម សុខា កែប្រែជំហររបស់ សម រង្ស៊ី

0 comments
ភ្នំពេញ: ​ក្នុង​សន្និសីទកាសែត នៅ​រសៀល​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៣ នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាសថា គណបក្សប្រឆាំង​រួបរួម​រវាង​គណបក្ស​ស​ម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស នឹងមិន​បោះបង់​ចោល​អាសនៈ​របស់​ខ្លួន ដែល​ទទួលបាន​ពី​ការបោះឆ្នោតជាតិ នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ឡើយ​។​
ជាមួយនឹង​ការប្រកាស​ដូច្នេះ លោក កឹម សុខា ក៏​បាន​បន្ថែមថា បើសិន​ជា​ស្ថានភាព នៅតែ​អាក្រក់ មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ការរារាំង និង​ពាក្យបណ្តឹង​ប្រឆាំង​រូបលោក​ជាដើម នោះ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ពិចារណា ថា​តើ​គណបក្សប្រឆាំង​នេះ នឹងចូលរួម​ការបោះ​ឆ្នោត​ឬ​ទេ​?​។

​ប៉ុន្តែ​នៅ​ចំពោះ​មុខ​នេះ លោក កឹម សុខា អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ នឹងចូលរួម​ការបោះឆ្នោត​។ ចំណែក​ការប្រកាស​ទទួលស្គាល់ ឬ​ក៏​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត គឺ​នឹង​ត្រូវ​គណបក្ស​ប្រឆាំង​រួបរួម​នេះ ប្រកាស​នៅ​ក្រោយ​ថ្ងៃ​បោះឆ្នោត​។
លោក កឹម សុខា ក៏​បាន​បង្ហាញ​ក្តីបារម្ភ​ចំពោះ​ការបោះពុម្ព​សន្លឹកឆ្នោត លើស​ពី​ចំនួន​អ្នកបោះឆ្នោត​។ អ្នកបោះឆ្នោត ដែល​មាន​ត្រឹមតែ​ជាង ៩,៦ លាន​នាក់ តែ​សន្លឹក​វិញ ជាង ១២,៦ លាន​សន្លឹក​។ ដូច្នេះ​លោក​កឹម​សុខា បារម្ភ​ខ្លាច​មាន​ការលួចបន្លំ​សន្លឹកឆ្នោត​។​

​យ៉ាងណាក៏ដោយ គ​.​ជ​.​ប​. បានប្រកាសថា ការបោះពុម្ព​សន្លឹកឆ្នោត​លើស​ចំនួន​អ្នក​បោះឆ្នោត​នោះ គឺ​ដើម្បី​ទុក​សន្លឹកឆ្នោត​បម្រុង ក្រែងលោ​ខូច​ដោយ​ប្រកាស​ណាមួយ ហើយ​ត្រូវបាន​សន្លឹកឆ្នោត​ជំនួស​។ ក្នុងនោះ ដំណើរការ​បោះពុម្ព​សន្លឹកឆ្នោត នៅ​រោង​ពុម្ព ត្រូវបាន​ដាក់​កម្លាំង​ការពារ​សុវត្ថិភាព​យ៉ាង​តឹងរឹង​បំផុត​៕ ប្រភពព័ត៌មាន ៖ CEN
Read more...

សហភាព​អឺរ៉ុប ផ្តល់​ជំនួយ​បន្ថែម​ដល់​វិស័យ​កសិកម្ម​នៅ​កម្ពុជា​

0 comments
ភ្នំពេញ: នៅ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៣ សហភាព​អឺរ៉ុប ដែល​តំណាង​ដោយ​លោក ហ្សង់​ហ្វ្រង់​ស័រ កូតាំ​ង ( Jean-François Cautain ) ឯកអគ្គរដ្ឋទូត នៃ​សហភាព​អឺរ៉ុប ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តំណាង​ដោយ​លោក គាត ឈ​ន់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​លោក​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ផ្នែក​ហិរញ្ញវត្ថុ​ថ្មី​មួយ ដើម្បី​គាំទ្រ​ដល់​វិស័យ​កសិកម្ម នៅ​កម្ពុជា​។​
សេចក្តីប្រកាស លើកឡើងថា ក្រោម​កិច្ច​ព្រមព្រៀង​នេះ សហភាព​អឺរ៉ុប នឹង​ផ្តល់​ថវិកា​ចំនួន ២០ លាន​អឺរ៉ូ សម្រាប់​រយៈពេល ៥ ឆ្នាំ ដើម្បី​គាំទ្រ​ដល់​ការអនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​វិស័យ​កសិកម្ម និង​ពង្រឹង​អនុវិស័យ​ផលិតកម្ម​សត្វ និង​ជលផល របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។​

​សេចក្តីប្រកាស លើកឡើងថា លោក​ឯកអគ្គរដ្ឋទូត កូតាំ​ង បាន​មានប្រសាសន៍ថា "​មូលហេតុ ដែល​យើង​ផ្តោត​ជា​ពិសេស​ទៅលើ​កសិកម្ម និង​ជលផល​-​ផលិតកម្ម​សត្វ គឺ​ដោយសារតែ​ជលផល និង​ផលិតកម្ម​សត្វ នៅតែ​ជា​កត្តា​សំខាន់​នៃ​វិស័យ​កសិកម្ម​របស់​កម្ពុជា ដោយ​រកចំណូលបាន ៤០% នៃ​ផលិតផល​សរុប​ក្នុងស្រុក​ប្រចាំឆ្នាំ ហើយ​វា​មាន​លក្ខណៈ​សំខាន់​ជា​សារវ័ន្ត​ចំពោះ​សន្តិសុខ ស្បៀង និង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​កម្ពុជា​។ អនុវិស័យ​ទាំងនេះ ក៏​ស្ថិត​នៅក្រោម​ការគំរាមកំហែង ដែល​កំពុង​តែ​កើនឡើង​ពី​ការ​រេ​ចរិល​បរិស្ថាន ការប្រែប្រួល​អាកាសធាតុ និង​ឥទ្ធិពល​ពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ផងដែរ​។

​សេចក្តីប្រកាស​បង្ហាញថា ដោយ​ទទួលស្គាល់​អំពី​ផលប៉ះពាល់​ទាំងអស់នេះ ក៏​ដូចជា​ជា​អំពី​សក្តានុពល​ភាព​ដ៏​ខ្ពស់ ដែល​អនុវិស័យ​ទាំងនេះ មាន​ទាក់ទង​នឹង​កំណើន​សេដ្ឋកិច្ច សហភាព​អឺរ៉ុប បាន​សម្រេចចិត្ត​ទទួលយក​សំណើរ​សុំ​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​បន្ថែម​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។ វា​ជា​លើកទីមួយ​ហើយ​ដែល​សហភាព​អឺរ៉ុប អនុម័ត​យល់ព្រម​លើ​ការប្រើប្រាស់​យុទ្ធសាស្ត្រ​ទូ​ទាំង​ផ្នែក​នៅ​កម្ពុជា នៅក្នុង​វិស័យ​កសិកម្ម ក្រោម​ការគ្រប់គ្រង​ដ៏​ពេញលេញ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជំនួស​ឲ្យ​ការប្រើប្រាស់​យុទ្ធសាស្ត្រ ជា​ទូទៅ​លើ​គម្រោង ដាច់ដោយឡែកៗ​ពីគ្នា​។ ចំពោះ​សហភាព​អឺរ៉ុប​នេះ គឺជា​ការបង្ហាញ​អំពី​ទំនុកចិត្ត​ដ៏​ខ្លាំងក្លា​លើ​សមត្ថភាព​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្នុង​ការគ្រប់គ្រង​មូលនិធិ​របស់​សហភាព​អឺរ៉ុប ប្រកបដោយ ប្រសិទ្ធភាព និង​ដោយ​ត្រឹមត្រូវ​។

​សេចក្តីប្រកាស លើកឡើងថា សហភាព​អឺរ៉ុប ជឿជាក់ថា នេះ​គឺជា​មធ្យោបាយ​មួយ​ដែល​ត្រូវធ្វើ ដើម្បី​ធានា​ឲ្យមាន​ការបង្កើន​ភាពជាម្ចាស់ និង​ភាព​ជា​អ្នកដឹកនាំ​ប្រទេស ដោយ​អនុលោម​តាម​គោលការណ៍ នៃ​ការលើកកម្ពស់​ប្រសិទ្ធភាព​ជំនួយ​របស់​រដ្ឋាភិបាល​កម្ពុជា​ដោយ​ខ្លួនឯង​៕​ ប្រភពព័ត៌មាន ៖ CEN
Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន