Rotha Company
 
Showing posts with label រដ្ឋមន្ដ្រី​ក្រសួង​សុខាភិបាល​. Show all posts
Showing posts with label រដ្ឋមន្ដ្រី​ក្រសួង​សុខាភិបាល​. Show all posts

Monday, March 4, 2013

មូលហេតុឆាប់ពេញក្រមុំ

0 comments

ការធ្លាក់​រដូវ​ជាសញ្ញា​បញ្ជាក់​ពីការ​ឈានដល់​វ័យបន្ដ​ពូជ គ្រប់ការ ឬក៏​ពេញ​ក្រមុំ​របស់​កុមារី។ កាលពី​មុនការ​ធ្លាក់​រដូវ​ដំបូង ឬពេញ​ក្រមុំច្រើន​កើតមាន​នៅពេល​ដែលកុមារី​មានអាយុ​ពី១៣​ទៅ១៧​ឆ្នាំ។ ប៉ុន្ដែ​នៅពេល​បច្ចុប្បន្ន​នេះ មិនដឹង​ជាមូល​ហេតុអ្វី​បានជា កុមារី​កាន់តែ​ឆាប់ធ្លាក់​រដូវ​ដំបូង ដែល​កុមារី​ខ្លះមាន​អាយុត្រឹម​តែ១០​ឆ្នាំប៉ុណ្ណោះ។
រូបភាពទស្សនាវដ្ដីសុខភាពយើង
ដើម្បី​ឱ្យលោក​អ្នក ជាពិសេស​ស្ដ្រីជា​ម្ដាយបាន​ជ្រាបកាន់​តែច្បាស់​អំពី​ហេតុផល​មួយ​ចំនួន​ដែល​បណ្ដាល​ឱ្យកុមារី​កាន់តែ​ឆាប់ ធ្លាក់​រដូវ​ដំបូង​នោះ ទស្សនាវដ្ដី សុខភាពយើង បានជួប​ជាមួយ​លោកវេជ្ជ​បណ្ឌិត ឡឹក សែ អនុ​ប្រធាន​មន្ទីរពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ ដើម្បី​ពិភាក្សាអំ​ពីបញ្ហា​នេះ។
លក្ខណៈ​ទូទៅ​នៃ​រដូវ​ដំបូង
តាម​ពិត​ធម្មជាតិ​បានតាក់​តែងឱ្យ​ស្ដ្រីមាន​មេជីវិត​ញីនៅក្នុង​ខ្លួនជា​ស្រេចចាប់​តាំងពី​ពេលចាប់​កំណើត​មកម្ល៉េះ គ្រាន់តែ​មិន ទាន់ដល់​ពេលដែល​ត្រូវបញ្ចេញ​មកតែ​ប៉ុណ្ណោះ។ នៅពេល​ពេញវ័យ​ត្រូវមាន​រដូវទើប​មេជីវិត​ញីធ្លាក់​ចុះមក ដែលជា​សញ្ញា​ប្រាប់ថា​ស្ដ្រី អាចឈាន​ដល់វ័យ​បន្ដពូជ​បាន​ហើយ។ ហេតុនេះ​ហើយទើប​ស្ដ្រីត្រូវ​មានរដូវ។ កាលពី​ជំនាន់​មុនភាព​ពេញវ័យ​របស់ស្ដ្រី​គឺនៅក្នុ​ងវ័យ ១៧ ឬ១៨ឆ្នាំ។ ផ្ទុយទៅ​វិញបច្ចុប្បន្ន​នេះ ស្ដ្រីឆាប់​មានរដូវ​ហើយការ​មករដូវ​ដំបូង​របស់​ស្ដ្រីធ្លាក់​មកត្រឹម​១១ ឬ១២​ឆ្នាំតែ​ប៉ុណ្ណោះ។
មូលហេតុ​នៃការ​ឆាប់មាន​រដូវ​ដំបូង
មានហេតុ​ផលធំ​ៗចំនួន​ពីរដែល​បណ្ដាល​ឱ្យកុមារី​ឆាប់ធ្លាក់​រដូវដំបូង​នាពេល​បច្ចុប្បន្ន​នេះ។
  • កត្ដា​ចំណី​អាហារ ៖ ដោយនៅ​ពេល​បច្ចុប្បន្ន​នេះមាន​ចំណី​អាហារ​បរិភោគ​គ្រប់គ្រាន់ ជាហេតុ​ធ្វើឱ្យ​សុខភាព​របស់​កុមារីពោរពេញ​ទៅដោយ​វីតាមីន ថាមពល ជាហេតុ​ធ្វើឱ្យ​ការផលិត​ឈាមរដូវ​បានល្អ ទើបឱ្យ​មានការ​ធ្លាក់​រដូវ។
  • កត្ដា​សង្គម ៖ សម័យ​កាលកាន់​តែ​ទំនើប ធ្វើឱ្យ​ការបញ្ជូន​ព័ត៌មាន​ជារូប​ភាព ជាខ្លឹម​សារ​អំពី​ការថែ​ទាំ​សុខភាព សុខភាព បន្ដពូជ សុខភាព​ផ្លូវភេទ​ជាដើម។ ទាំងនេះ​ជាហេតុ​ផលមួយ​ដែលនាំ​ឱ្យអា​រម្មណ៍របស់​កុមារី​ឆាប់​ទទួល និងស្វែង​យល់អំពី​រឿង អស់ទាំងនេះ​បានច្រើន។ ព័ត៌មាន​ទាំងអស់​នោះបាន​ជំរុញឱ្យ​ខួរក្បាល​ធ្វើការ នៅពេល​ដែលខួរ​ក្បាលធ្វើ​ការក៏​បានបញ្ជាមកដៃ​ស្បូនឱ្យ ធ្វើការ​ដូចគ្នា​ដែរ។
ទោះបី​ជាយ៉ាង​នេះ កុមារី​នៅពេល​នេះឆាប់​ធ្លាក់រដូវ​ដំបូង​ក៏ដោយ ក៏មាន​ការសង្កេត​មួយបាន​បង្ហាញ​ថា ការធ្លាក់​រដូវ ដំបូង​នៅពេល​មានអាយុ​ពី១០​ទៅ១២​ឆ្នាំ​របស់​កុមារីមាន​តែនៅតាម​ទីក្រុង ឬទី​ប្រជុំជ​នតែ​ប៉ុណ្ណោះ។ ដោយ​ឡែក​នៅតាម​ទីជន​បទ ការ​ធ្លាក់រដូវ​ដំបូង​របស់​កុមារី​ច្រើនយឺត​ជាងកុមារី​នៅទី​ក្រុង ដោយ​ផ្អែកលើ​ការ​បរិភោគ​ចំណី​អាហារ ឬកត្ដា​សង្គម និងព័ត៌​មានដែល បញ្ជូន​ទៅដល់ពួកគេ មិនបាន​ពេញលេញដូ​ចនៅទី​ក្រុង។
ផល​ប៉ះពាល់​នៃការ​ឆាប់មាន​រដូវ​ដំបូង
រហូត​មកដល់​ពេលនេះ​មិនទាន់​មានការ​ស្រាវជ្រាវ​ណាមួយ​ដែល​បង្ហាញ​អំពី​ផល​ប៉ះពាល់​នៃការ​ឆាប់មក​រដូវនោះទេ។ ប៉ុន្ដែ បើតាម​ការប៉ាន់​ស្មាន​ចំពោះ​ស្ដ្រីរូប​ណាដែល​ឆាប់មាន​រដូវ​ដំបូង ពួកគេ​ងាយ​ជួប​ប្រទះ​នឹងការឆា​ប់អស់​រដូវ​ដែរ។
ដំបូ​ន្មានអ្ន​កជំនា​ញ
រហូត​មកដល់​ពេលនេះ​មានឪពុក​ម្ដាយជា​ច្រើនមាន​ការ​ព្រួយបា​រម្ភអំពី​ការឆាប់​មាន​រដូវ ចំពោះ​កូនស្រី​របស់ខ្លួន។ នៅពេល នេះ លោកអ្នក​បាន ជ្រាប​ច្បាស់ហើយ​អំពី​ការប្រែ​ប្រួលនៃ​ការមាន​រដូវ​ដំបូង​នេះ។ ទោះបី​ជាយ៉ាង​ណាក៏​ដោយ ក៏ឪពុ​កម្ដាយ​ទាំង​ឡាយ បន្ដការ​តាមដាន​សុខភាព​របស់កូន​ស្រីឱ្យ​បានជាប់​ជាប្រចាំ បើមាន​បញ្ហាមិន​ប្រក្រតី​ត្រូវនាំ​កូនទៅ​រកអ្នក​ជំនាញ​ជា​បន្ទាន់។ http://www.healthcambodia.com/
Read more...

ញើសអាចកម្ចាត់កំពូលមេរោគបាន

0 comments
ប្រភពពី Daily mail ដែល​ដកស្រង់​លទ្ធផល​ស្រាវជ្រាវ​មួយ​ចុះផ្សាយ​លើ Procesding of the National Academy of Sciciens របស់​បណ្ឌិត Ulrich Zachariae បាន​បញ្ជាក់ថា អង្គ​បដិបក្ខ​ធម្មជាតិ​ចេញពី​ញើស​អាច​កម្ចាត់​កំពូល​មេរោគ ក៏ដូចជា​អម្បូរ​មេរោគ​របេង​គ្រោះថ្នាក់​បាន ។​
​ជំងឺរបេង​អាច​ត្រូវបាន​ព្យាបាល​ដោយ​ប្រសិទ្ធ​ភាពល្អ​ជាង​មុន​តាមរយៈ​ថ្នាំ​អង់​ទី​ប៊ី​យូ​ទិ​ក ជំនាន់​ថ្មី​។
​ក្រុម​អ្នកស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ Edinburgh ប្រទេស​អង់គ្លេស ដែល​ដឹកនាំ​ដោយ​បណ្ឌិត​ខាងលើ បាន​រកឃើញ​ក្នុង​ញើស​របស់​មនុស្ស នូវ​សារធាតុ​គីមី​មួយ​ហៅថា Dermeidin ដែល​វា​រំញោច​សកម្មភាព​ក្នុង​ញើស​មនុស្ស ហើយ​រាង​ជូរ ។ វា​ក៏​អាច​បុក​ទម្លុះ​ស្រោម​កោសិកា​របស់​មេរោគ​បង្ក​ការគ្រោះថ្នាក់ ហើយ​សម្លាប់​វា​ចោល​តែម្តង ។​
​ធម្មតា​ស្រោម​កោសិកា ពុំ​ងាយ​ប្រែប្រួល​ឆាប់ ដើម្បី​តបត​នឹង​ការវាយលុក ។ អាស្រ័យហេតុនេះ សារធាតុ​គីមី​ខាងលើ​វា​បានរួម​ចំណែក​សម្រាប់​អភិវឌ្ឍន៍​ប្រភេទ​ឱសថ​អង់​ទី​ប៊ី​យូ​ទិ​ក​ជំនាន់​ថ្មី ។​
​ក្រុម​ស្រាវជ្រាវ​បាន​រកឃើញថា សារធាតុ​គីមី dermeidin​នេះ មាន​ចរន្ត​ម៉ូលេគុល​បន្ថយ​វែង​ជាង​ធម្មតា ហេតុនេះ​វា​អាច​ទម្លាយ​ជ្រៀបចូល​ទៅលើ​ស្រទាប់​កោសិកា​ផ្សេងៗ បង្កលក្ខណៈ​ដល់​ការ​វាយ​លុយ​កម្ចាត់​មេរោគ និង​ពពួក​ផ្សិត​ក្នុងពេល​តែមួយ ។​
Dermcidin អាច​ប្រឆាំង​តបត​នូវ​ពន្លក​មេរោគ​ជាច្រើន​ដូចជា​របេង និង​កំពូល​មេរោគ​បង្ក​ជំងឺ taphylococcus aureus ។​
​តាម​បណ្ឌិត Ulrich Zachariae នោះ ឥឡូវនេះ យើង​បានដឹង​លំអិត​អំពី​អង្គ​បដិបក្ខ​ធម្មជាតិ​ធ្វើ​សកម្មភាព​បែបណា ។ ផ្អែកលើ​មូលដ្ឋាន​នោះ​យើង​អាច​អភិវឌ្ឍន៍ នូវ​ឱសថ​ស័ក្តិ​សិទ្ធ​ប្រឆាំងនឹង​ការ​រលាក​ប្រសើរ​ជា ប្រភេទ​អង់​ទី​ប៊ី​យូ​ទិ​ក ដែលមាន​បច្ចុប្បន្ន​ច្រើន ៕Cen.com.kh
Read more...

Wednesday, January 30, 2013

អត្រា​មរណភាព​មាតា​នៅកម្ពុជា​បានឈាន​ដល់​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​នៅឆ្នាំ​២០១៥

0 comments

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន និង​លោកជំទាវ​កិត្ដិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងការ​ខិតខំ​ប្រឹងប្រែង​របស់​បុគ្គលិក​សុខាភិបាល​គ្រប់លំដាប់​ថ្នាក់ បាននឹង​កំពុង​យកចិត្ដ​ទុកដាក់​យ៉ាង​សកម្ម​ចំពោះ សុខភាព​ស្ដ្រី ជាពិសេស​សុខភាព​មាតា និង​បុត្រ។ ដើម្បី​កាត់បន្ថយ​នូវអត្រា​គ្រោះថ្នាក់ និងស្លាប់​បាត់បង់​ជីវិត ស្រប​តាម​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​នាឆ្នាំ​២០១៥​ខាងមុខ​នេះ។
រូបភាពទស្សនាវដ្ដីសុខភាពយើង
លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួង​សុខាភិបាល​បានមាន​ប្រសាសន៍​ឱ្យដឹងក្នុង​ពិធី​ចែកមុង​ដល់​ប្រជាជន​ប្រឈម នឹងជម្ងឺ​គ្រុនចាញ់​ខ្ពស់​នៅស្រុក​កំពង់​សិលា ខេត្ដព្រះសីហនុ កាលពី​ព្រឹកថ្ងៃ​អង្គារ ទី១៣ កញ្ញាកន្លង​មកថា អត្រា​មរណភាព​មាតា​បានធ្លាក់ចុះ​ហើយ ដោយស្ថិត​នៅក្នុង​ចំនួន​ប្រហែល​២០៦​ករណីលើ​១០០,០០០​កំណើត​រស់។ លោកបន្ដ​ថា ការ​ថយចុះ​នូវអត្រា​មរណភាព​មាតានេះ ដោយសារ​មានការ​យកចិត្ដ​ទុកដាក់​ដ៏ខ្ពង់ខ្ពស់​ពីសំណាក់​សម្ដេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និងលោក​ជំទាវ កិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដៃគូ​អភិវឌ្ឍន៍ ការ​ចូលរួម​ពីប្រជាពលរដ្ឋ និងការ​ខិតខំ​ប្រឹងប្រែង​ពីបុគ្គលិក​សុខាភិបាល​គ្រប់លំដាប់​ថ្នាក់។ លោកបន្ដ​ថា “កម្ពុជា​នឹង​សម្រេច​បាននូវ​ការ​កាត់បន្ថយ​អត្រា​មរណភាព​មាតា មុន​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍នាឆ្នាំ​២០១៥”។
លោក​សាស្ដ្រាចារ្យ គុំ កាណាល់ នាយក​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក បានមាន​ប្រសាសន៍​ឱ្យដឹង​ថា គ្រប់គោល​ដៅ​របស់​យើង យើងនឹង​សម្រេច​បានតាម​គោលដៅអភិវឌ្ឍន៍​សហស្សវត្សរ៍​នៅឆ្នាំ​២០១៥ ដោយ​អត្រា​ស្ដ្រីមក​ទទួល​សេវា​ពន្យារ​កំណើត បាន​កើនដល់​៣៩ភាគរយ ស្ដ្រីមក​សម្រាលកូន​ជាមួយ​ឆ្មបដែល​ទទួលបាន​ការ​បណ្ដុះបណ្ដាល​ត្រឹមត្រូវ​បានកើត​ដល់៦៨​ភាគរយ។ លោក​បន្ដថា យោងតាម​ការអង្កេត​ប្រជាសាស្ដ្រ និង​សុខភាព​ឆ្នាំ២០០៥ ស្ដ្រីកម្ពុជា​ចំនួន​៤៧៣នាក់​
Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន