Rotha Company
 
Showing posts with label Microsoft Office. Show all posts
Showing posts with label Microsoft Office. Show all posts

Sunday, April 21, 2013

ក្រុមហ៊ុនGoogle សន្យានឹងធ្វើកំណែទម្រង់ ការបកប្រែភាសាខ្មែរ ឲ្យមានប្រសិទ្ឋភាព

0 comments
វិស្វករប្រចាំក្រុមហ៊ុន Google បានថ្លែងឲ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួននឹងបន្តការងារ ធ្វើកំណែទម្រង់
ការបកប្រែភាសាខ្មែរឲ្យកាន់តែល្អប្រសើរថែមទៀត បន្ទាប់ពីក្រុមហ៊ុនបានសាកល្បងក្នុងការដំណើរ
រយៈពេលប៉ុន្មានថៃ្ងមកនេះ ត្រូវបានប្រជាជនខ្មែរអះអាង នៅមិនទាន់បកប្រែល្អឥតខ្ចោះនោះទេ តាម
ក្បួនខ្នាតវេយ្យាករណ៍ និងពាក្យពេជចន៍ឃ្លាឃ្លោង របស់ភាសាខ្មែរនោះ។
លោក Arne Mauser ជាវិស្វករប្រចាំក្រុមហ៊ុន Google ប្រចាំនៅរដ្ឋកាលីហ្វ័ញា សហរដ្ឋអាមេរិកបាន
ថ្លែងឲ្យដឹងថា លោកទទួលស្គាល់ថា មានបញ្ហាមួយចំនួនកើតឡើង ដោយសារការប្រែរបស់ភាសាខ្មែរ
នៅមិនទាន់ពេញលេញ។
មូលហេតុពីរយ៉ាងត្រូវបានលោក វិស្វករជំនាញ Sowfware រូបនេះពន្យល់ថា មកពីខ្មែរគឺជាភាសាដែល
មានបញ្ហា ប្រឈមសម្រាប់ប្រព័ន្ធបកប្រែនោះគឺថា ពាក្យពេចន៍ច្រើនមិនទាន់ត្រូវបាន បញ្ជូលក្នុងប្រព័ន្ធ
ឲ្យបានពេញលេញ ព្រោះទើបតែធ្វើការសាកល្បងប៉ុណ្ណោះ មួយវិញទៀតភាសានិយាយ ពិបាកក្នុងការ
បកប្រែ ជាងភាសាសសេរ។
លោកថា "មិនមានច្រើននៃទិន្នន័យជា ភាសាខ្មែរនៅលើបណ្តាញ និងពាក្យ មួយចំនួន មិនទាន់ត្រូវ
បញ្ជូល ព្រោះនេះជាជំហានដំបូងរបស់យើង ។ យើងត្រូវការពេលវេលាក្នុងការកែលម្អប្រព័ន្ឋ និងធ្វើ
ឲ្យការបកប្រែជាភាសាខ្មែរ របស់យើងល្អប្រសើរជាងមុន “ នេះបើយោងតាម លោក Mauser បន្ថែម ។
តំណាងក្រុមហ៊ុន Google រូបនេះបន្ថែមថា ភាសាខ្មែរជាភាសា មួយក្នុងចំណោម ៦៦ផ្សេងទៀត របស់
ខ្លួនដែលអាចបកប្រែបាន នៅក្នុង Google Translate ។
ក្រុមហ៊ុន Google សូមស្វាគមន៍ការចូលខ្លួន របស់ភាសាខ្មែរមកកាន់ Google Translate ដើម្បីឲ្យពិភព
លោក បានស្គាល់កាន់ច្រើនពីប្រទេសមួយនេះ និងងាយស្រួលក្នុងការបកប្រែ។ ហើយថា ភាពចន្លោះ
ប្រហោងក្នុងការបកប្រែ មិនមែនតែភាសាខ្មែរនោះទេ ក៏មានភាសាផ្សេងទៀតដែរ ព្រោះនេះជាដំណាក់
កាលដំបូង ក្នុងការចងក្រងភាសាខ្មែរ ដែលសំបូរទៅដោយពាក្យពេចន៍ ច្រើនក្នុងទិន្នន័យរបស់យើង។ តែក្រុមហ៊ុននឹងធ្វើការសន្យាធ្វើយ៉ាងណា ឲ្យការបកប្រែស្ថិតនៅក្នុងដំណើរ អាព្យាក្រិតទទួលយកបាន
នាពេលអនាគត

Looking Today
Read more...

Friday, September 28, 2012

Problem Skype with WampServer

0 comments

ថ្ងៃនេះផងដែរ គេហទំព័រ ព័ត៌មានកណ្តាល នឹងជម្រាបជូនប្រិយមិត្តអ្នកអានទាំងអស់អំពីបញ្ហា WampServer និង Skype។​ បញ្ហា​នេះ​តែង​តែ​កើត​មាន​ឡើង​នៅ​ពេល​ដែល​កុំព្យូទ័រ​មួយ​បាន​ដំឡើង​កម្មវិធី WampServer និងSkype។ បញ្ហា​នោះ​គឺ WampServer នឹង​មិន​ដើរ​នៅ (មិនលោត​ទៅ​រូប​ពណ៌​បៃតង) នៅ​ពេល​ដែល Skype ចាប់​ផ្ដើម​ដំណើរ​ការ​មុន។ ដូច្នេះ​ដើម្បី​ឲ្យ WampServer ដើរ​យើង​ចាំ​បាច់​ត្រូវ​បិទ Skype សិន​រួច​បើក WampServer ហើយ​បាន​បើក Skype ឡើង​វិញ​ម្ដង​ទៀត។ តែ​ដំណោះ​ស្រាយ​បែប​នេះ ធ្វើ​ឲ្យ​យើង​ចំណាយ​ពេល ហើយ​ណា​មួយ​បិទ​ចុះ​បើក​ឡើង​នាំ​តែ​ច្រើន​ដង។
តែ​ដំណោះ​ស្រាយ​តែ​ម្យ៉ាង​ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​ជា​និរន្តរ៍​នោះ គឺ​យើង​គ្រាន់​តែ​ចូល​ទៅ​កែ​បន្តិច​ប៉ុណ្ណោះ​នៅ​ក្នុង Skype។
ជា​ដំបូង​សូម​បើក​កម្មវិធី Skype បន្ទាប់​មក​ចូល​ទៅ​កាន់៖ Tools -> Options… -> Advanced -> Connection ហើយ​ដោះ​ជម្រើស "Use port 80 and 443 as alternatives for incoming connections" ។
ចាប់​ផ្ដើម​កម្មវិធី Skype ឡើង​វិញ។ បន្ទាប់​មក​សូម​សាក​ល្បង​បើក​កម្មវិធី WampServer តាម​ក្រោយ​ដូច​រាល់​ដង, ពេល​នោះ​អ្នក​នឹង​ឃើញ​រូប WamServer លោត​ទៅ​ពណ៌​បៃតប ហើយ​វា​ដើរ​ដោយ​គ្មាន​បញ្ហា​ថែម​ទៀត​ផង។ ការ​ធ្វើ​បែប​នេះ​ក៏​ល្អ​ចំពោះ​អ្នក​ប្រើ​កុំព្យូទ័រ​មួយ​ចំនួន ដែល​តែង​តែ​ដាក់​ឲ្យ Skype ចាប់​ផ្ដើម​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ពេល Windows ត្រូវ​បាន​ចាប់​ផ្ដើម។
នៅ​ពេល​នេះ​បញ្ហា​ត្រូវ​បាន​ដោះ​ស្រាយ ជាមួយ​នឹង​គន្លឹះ​តូច​មួយ​នេះ។
Read more...

ទាញ​យក ​Office 2013 ​មក​ប្រើ​ទាំងអស់គ្នា!!

0 comments
ក្រុមហ៊ុន Microsoft Office ​គឺ​ជាក្រុមហ៊ុនដ៏ពេញនិយមមួយនៅលើពិភពលោក ដែលមនុស្សទាំងអស់​ បានប្រើប្រាស់កម្មមួយចំនួនពីក្រុមនេះ។ នាពេលថ្មីៗនេះ ក្រុមហ៊ុនមួយនេះ បានបង្កើត​កម្មវិធី​មួយ​ដែល​មាន​អ្នក​កំពុង​ប្រើ​ប្រាស់​ជាង​ ១ពាន់​លាន​នាក់​ ស្មើ​នឹង​ ៩០ភាគ​រយ​នៃ​អ្នក​ដែល​មាន​កុំព្យូទ័រ​ប្រើ​ប្រាស់។​ ពេល​នេះ​ក្រុមហ៊ុន​ Microsoft ​បាន​ចេញ​នូវ​កម្មវិធី​ Office ​ជំនាន់​ថ្មី​ដែល​ត្រូវ​បាន​គេ​ហៅ​ថា​ Office 2013 ​ដើម្បី​សាក​ល្បង​ប្រើ​ប្រាស់​ជា​មុន​ រហូត​ដល់​វា​ត្រូវ​បាន​បញ្ចេញ​ជា​ផ្លូវ​ការ។​ Office 2013 ​ត្រូវ​បាន​កែ​ប្រែ​ជា​ថ្មី​ ដោយ​មាន​លក្ខណ​ពិសេស​ជា​ច្រើន​ ហើយ​ជា​ពិសេស​នោះ​គឺ​វា​សាក​សម​ជាមួយ​នឹង​ការ​ប្រើ​ប្រាស់​ក្នុង​ Windows 8 ​ទាំង​នៅ​លើ​កុំព្យូទ័រ​ និង​ tablets។​ ប៉ុន្តែ​វា​អាច​ប្រើ​បាន​តែ​នៅ​លើ​ Windows 7 ​និង​ Windows 8 ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​អ្នក​មិន​ចាំ​បាច់​លុប​ កម្មវិធី Office 2007 ឬ 2010 ​ដែល​អ្នក​កំពុង​ប្រើ​ទេ​ គឺ​អ្នក​អាច​ប្រើ​បាន​ជា​ធម្មតាក្រោយ​ពេល​ដំឡើង​រួច។
តម្រូវ​ការ​ប្រព័ន្ធ​សម្រាប់​ការ​ដំឡើង​ Office 2013៖
-Processor: 1Ghz or greater x86/x64
-Memory: 1GB RAM(32bit) / 2GB RAM(64 Bit)
-Graphics: DirectX10 graphics card and 1024 x 576 resolution required.
-Disk Space: 3.5GB free disk space is required to install
ឬអាច​ Download​ Torrent តាម​ Link ​ខាង​ក្រោម៖

Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន