Rotha Company
 
Showing posts with label Love. Show all posts
Showing posts with label Love. Show all posts

Thursday, March 13, 2014

៧វិធី ដើម្បីជួយគ្រប់គ្រង អារម្មណ៍ប្រច័ណ្ឌរបស់អ្នក

0 comments
ប្រភពពី amerika : ក្ដីប្រច័ណ្ឌ ជារឿងដែលមិនអាចចៀសផុតបាន រវាងគូស្នេហ៍ ដែលស្រឡាញ់គ្នា។
ពេលខ្លះអ្នកសប្បាយរីករាយ នៅពេលដែលបានឃើញ គូស្នេហ៍របស់អ្នក ប្រច័ណ្ឌខឹង ងរង៉ក់ដាក់អ្នក តែពេលខ្លះទៀត ការ ប្រច័ណ្ឌក៏ អាចបណ្ដាល អោយកើតក្ដីបែកបាក់ និង ភាពមិនសប្បាយចិត្តផងដែរ។
ដូច្នេះហើយ ទើបខ្មែរឡូតសូមលើកឡើងនូវ វិធីទាំង៧ ក្នុងការគ្រប់គ្រងការ ប្រច័ណ្ឌ ហួសហេតុ របស់អ្នក ដែលមុននឹងសំរេចចិត្តថា ត្រូវធ្វើអ្វីមួយនោះ។
១. អ្នកត្រូវតែមានហេតុផល ចំពោះរឿងដែលអ្នក ប្រច័ណ្ឌ។ ពេលខ្លះ ឬ ក៏រឿងខ្លះ ដែលមិនសមហេតុ សមផល គឺ មិនមែនត្រូវតែ រករឿងឈ្លោះអោយតែបាននោះឡើយ។ ត្រូវគិត សំអាង លើហេតុផលជាក់ស្ដែង កុំឡើយធ្វើតាមអារម្មណ៍ខ្លួនឯង។
២. ត្រូវជឿជាក់ ដៃគូរបស់អ្នក។ ទោះបីជាមានអ្នកដទៃ តាមទាក់ទង ដៃគូរបស់អ្នកក៏ដោយ ក៏អ្នកត្រូវទុកចិត្ត និង គិតថា បើគេស្រលាញ់យើងមែននោះ គេនឹងនៅតែជាមួយយើង តែបើគេបែកចិត្តទៅរកថ្មីភ្លាម វាក៏ល្អសំរាប់អ្នកដែរ ក្នុងការ សំរេចចិត្តនៅជាមួយគេយូរអង្វែង ម្យ៉ាងទៀត អ្នកត្រូវមានអំនួតលើខ្លួនឯង ទៅវិញទេ ដែលដៃគូរបស់យើង មានភាពទាក់ទាញខ្លាំងយ៉ាងនេះ។
៣. គិតថាខ្លួនអ្នក ល្អជាងអ្នកដទៃឆ្ងាយណាស់ ទើបបានជា ដៃគូរបស់អ្នក ជ្រើសយកអ្នក។ ធ្វើដូចនេះ ក៏អាចជួយ គ្រប់គ្រងស្ថានភាព ប្រច័ណ្ឌ បានមួយផ្នែកផងដែរ។
៤. បំភ្លេចអតីតកាល របស់គេចោលអោយអស់ កុំគិតតែ ប្រច័ណ្ឌ ជាមួយនឹង អតីតកាលធ្វើអ្វី។
៥. ចំនាយពេលនៅជាមួយគ្នា អោយបានច្រើន ព្រោះធ្វើអោយអ្នកទាំងពីរយល់ ពីគ្នាបានល្អ។
៦. មិនត្រូវ ប្រច័ណ្ឌ ដោយគ្រាន់តែឃើញ សកម្មភាពផ្សេងៗ របស់ដៃគូ នៅលើ បណ្ដាញទំនាក់ទំនងសង្គម ដូចជា ហ្វេសប៊ុកជាដើមនោះឡើយ។
៧. ត្រូវជឿលើភាពជាក់ស្ដែង និង មើលលើអត្តចរិតរបស់ដៃគូ។ ជាការពិតណាស់ យើងអាចគ្រប់គ្រងការ ប្រច័ណ្ឌនេះបាន ជាឧទាហរណ៍ ដៃគូរបស់អ្នក ជាមនុស្សសុភាពរាបសារ តើគាត់អាចទេ ដែលក្បត់ចិត្តអ្នក? គិតដូចនេះ អាចជួយរំងាប់ អារម្មណ៍ឆេវឆាវ និង ប្រច័ណ្ឌ បានមួយគ្រា ហើយអាចអង្គុយចុះ ស្ដាប់នូវហេតុផលបកស្រាយរបស់គាត់វិញម្ដង។
តើប្រិយមិត្តយល់ស្របនឹងចំនុចទាំង៧ខាងលើនេះដែរឬទេ?

Read more...

Wednesday, January 15, 2014

ប្រកួតបឺតមាត់គ្នា ដើម្បីឈ្នះរង្វាន់ ចិញ្ចៀនពេជ្រ (មានវីដេអូ)

0 comments
ប្រភពពី khmer-note.com : ចិន៖ មានមនុស្សជាច្រើនបានប្រមូលផ្តុំគ្នាមកទស្សនា ការប្រកួតថើបគ្នារបស់គូស្នេហ៍ ដើម្បី ឈ្នះរង្វាន់ចិញ្ចៀនពេជ្រ។ កម្មវិធីប្រកួតថើបគ្នានេះបានធ្វើឡើងនៅក្នុងទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន ហើយបេក្ខជនចូលរួមប្រកួតតំរូវ អោយថើបបឺតមាត់គ្នាអោយបានយូរ ជាងគេ ហើយគូស្នេហ៍ ណាថើបគ្នាបានយូរជាងគេនឹងទទួលបានចិញ្ចៀនពេជ្រ ដែល មានតំលៃថ្លៃមួយវង់។ កម្មវិធីប្រកួតថើបគ្នានេះទទួលបានការ ចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ អ្នកចូលរួមទស្សនា ហើយ ដើម្បីដោយកម្មវិធីកាន់តែរំភើប អ្នករៀបចំកម្មវិធីក៏បានបន្ថែម រង្វាន់ ផ្សេងជាច្រើនផ្នែកទៀតដល់អ្នកចូលរួមប្រកួតផងដែរ ដូចជាគូស្នេហ៍ថើបគ្នាបានយូរជាងគេ គូស្នេហ៍ថើបគ្នាប្លែកជាង គេ និងរង្វាន់ជាច្រើនទៀត។ តើអ្នកទាំងអស់គ្នាយល់យ៉ាងណា ចំពោះការប្រកួតប្រជែងនេះ?




Read more...

Monday, December 23, 2013

សិស្សសាលា​ស្រី​ប្រុស​មួយគូ​រត់​ចេញពីផ្ទះ​ បបួលគ្នា​ចូល​ផ្ទះសំណាក់​ត្រូវ​បងប្អូន​តាម​រក​ឃើញ​ចាប់​វាយ​ផ្អើល​ឈុល

0 comments
ប្រភពពី ប្រភព កម្ពុជាថ្មី : ភ្នំពេញ ៖ ពាក្យចាស់​លោក​ពោល​ថា កុំ​មាន​ស្នេហា​ក្នុង​វ័យ​សិក្សា ប៉ុន្តែ​បច្ចុប្បន្ន នេះ​គេ​សង្កេតឃើញ យុវជន​និង​សិស្សសាលា​វ័យក្មេងៗ ភាគច្រើន បាន​ភ្លើតភ្លើន ពពាក់ពពូន​តាម​សម្ភារៈ​និយម ភ្លេច​អស់​ប្រពៃណី​ខ្មែរ នាំគ្នា​ចូល​បារ ចូល​ក្លឹប​កំសាន្ត រាត្រី ពេល​ភ្លើង​តណ្ហា​ឡើង​ដល់​កម្រិត ពួកគេ​បាន​បបួលគ្នា​ចូល​ផ្ទះ សំណាក់​ក្រេប​រសជាតិ​ស្នេហ៍​យ៉ាង​ត្រេកត្រអាល ភ្លេច​ផ្ទះ សម្បែង​ភ្លេច​ការ​សិក្សា ធ្វើ​ឱ្យ​ឪពុក​ម្តាយ ឈឺក្បាល ជួនកាល​បាន​ប្តឹងផ្តល់​គ្នា​ទ្បើង​តុលាការ​ទៀត​ផង។
ជាក់ស្តែង សិស្សសាលា​សង្សារ​វ័យក្មេង​មួយគូ​ដែល​ស្ថិត​ក្នុង​វ័យ​សិក្សា​នៅឡើយ​បាន​ នាំគ្នា​រត់​ចេញពីផ្ទះ​៣​ថ្ងៃ​មក​ហើយ​ដែល​ធ្វើ​ឱ្យ​ឪពុក​ម្តាយ មានការ​ព្រួយបារម្ភ យ៉ាង​ខ្លាំង ហើយ​ខំ​ដើររក​គ្រប់​ច្រកល្ហក ព្រោះតែ​ខ្លាច​មានរឿង គ្រោះថ្នាក់​ដល់​ជីវិត តែ​តាម​ការពិត ពួកគេ​បាន​បបួលគ្នា​ទៅ​ឡើង​ឋានសួគ៌​នៅផ្ទះ​សំណាក់ ហើយ​ត្រូវ​បងប្រុស ស្រី​ភាគី​ខាង​ប្រុស​តាម​រក​ឃើញ​ចាប់​ត្រឡប់​ទៅ​ផ្ទះ​វិញ តែ​ពួកគេ​ក្រាញ​ននាល​មិន​ព្រមទៅ ក៏​ត្រូវ​បងប្រុស​ហូត​ខ្សែក្រវាត់​វាយ​ប្អូនប្រុស​ព្រោះតែ​ភាព​រឹងរូស ឃើញ​ដូច​នោះ​នាង​ជា​សង្សារ​រត់​ទៅ​អោប​ហើយ​ស្រែក​ឱ្យ​គេ​ជួយ​ថា មាន​គេ​ចាប់​មនុស្ស បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច ខណ្ឌ​៧​មករា​ទាំងយប់។
ហេតុការណ៍​នេះ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃទី​២១ ធ្នូ ២០១៣ នៅផ្ទះ​សំណាក់​BS ហ្គូ​ដ​ដេ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៣៤ សង្កាត់​មិត្តភាព ខណ្ឌ​៧មករា។
បើ​ទោះបី​យ៉ាងណា បន្ទាប់ពី​មានការ​ភ្ញាក់ផ្អើល ដល់​សមត្ថកិច្ច ទៅ​ជួយ​អន្តរា​គម នៅ​កន្លែង​កើតហេតុ ក្រោយមក​បងប្រុស​របស់​តួអង្គ​ខាង​ប្រុស​បាន​ចាប់​ប្អូនប្រុស​និង​សង្សារ​ របស់​គេ​បញ្ចូល​ក្នុង​រថយន្ត​ទាំង​២​នាក់​ចេញទៅ​បាត់ តែម្តង​ប៉ុន្តែ​ក្រោយមក​លឺ​ថា​គេ​បាន​ទម្លាក់​នាង​ចោល​នៅ​តាម​ផ្លូវ​ហើយ​ទូរ ​សព្ទ័ ហៅ​បងស្រី​នាង​មក​យក​ទៅ​ផ្ទះ​វិញ។
បើ​តាម​សន្តិសុខ​យាម​រថយន្ត​នៅ​កន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា គូសង្សារ​ទាំង​២​នាក់​នេះ​ទើបតែ​ចូល​ដេក​ផ្ទះសំណាក់ BSហ្គូ​ដ​ដេ កាលពី​ក្បាលល្ងាច​ថ្ងៃទី​២១ ធ្នូ រហូតដល់​ម៉ោង​កើតហេតុ គូសង្សារ​នេះ​បាន​នាំគ្នា​ចេញ​មក​ខាងក្រៅ​ក្នុង​បំណង​ទៅ​ដើរលេង​ស្រាប់តែ​ យុវជន​ជា​សង្សារ​ក្រឡេក​ឃើញ​រថយន្ត​វី​ស្តូ​ពណ៌​លឿង​ជិះ​២​នាក់​ស្គាល់​ថា​ ជា​រថយន្ត​របស់​បងប្រុស​របស់​គេ ក៏បាន​រត់​ចូលក្នុង​ផ្ទះសំណាក់​វិញ​ត្រូវ​បងប្រុស​ឃើញ​ទាន់​ឈប់​រថយន្ត​ ចុះទៅ​ចាប់​ប្រទាញប្រទង់​គ្នា ដោយ​ចាប់​ញាត់​ចូលក្នុង​រថយន្ត តែ​យុវជន​នោះ​ក្រាញននៀល​មិន​ព្រម​ចូល​ទើប​បងប្រុស​ហូត​ខ្សែក្រវាត់​បម្រុង​ វាយ​ប្អូនប្រុស។
ប្រភព​បាន​បន្ត​ថា ពេល​ឃើញ​បងប្រុស​បំរុង​វាយ​ប្អូន​បែបនេះ​នាង​ជា​សង្សារ​បាន​រត់​ទៅ​អោប​ យុវជន​ជា​សង្សារ​ជាប់​ស្អិត​ក៏​ត្រូវ​បងប្រុស​វាយ​មួយ​ខ្សែក្រវាត់​របួស​ ទាំង​២​នាក់​តែម្តង តែ​មិន​ធ្ងន់ធ្ងរ​ទេ បន្ទាប់មក​នាង​ជា​សង្សារ​បាន​ស្រែក​ថា មាន​គេ​ចាប់​មនុស្ស​ក៏​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នកជិតខាង​ប្ដឹង ​នគរបាល និង​កងរាជអាវុធហត្ថ​ចុះទៅ​អន្តរាគមន៍។
បន្ទាប់ពី​សមត្ថកិច្ច​បា​ន​សួរនាំ​បងប្រុស ស្រី​ទាំង​២​នាក់​ទើប​ដឹង​ថា ប្អូនប្រុស​របស់​គាត់​បាត់​ពី​ផ្ទះ​២​ទៅ​៣​ថ្ងៃ​ហើយ សូម្បីតែ​ទូរស័ព្ទ​ក៏​តេ​មិន​ចូល​ដែរ មិនដឹង​ជា​ស្លាប់ ឬ​រស់​ទេ ទើប​នាំគ្នា​ដើររក​គ្រប់​ច្រកល្ហក​ទើបតែ​ប្រទះឃើញ​ក៏​ចាប់​ដាក់​រថយន្ត​ តែម្តង​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ឆោឡោ​ពួកគេ​ក៏​ចាប់​ទាំង​ប្អូន ប្រុស និង​នាង​ជា​សង្សារ​ដាក់​ក្នុង​រថយន្ត​បើក​ចេញ​ទៅ​បាន​បន្តិច​ក៏​ទម្លាក់ នាង​ជា​សង្សារ​នៅ​តាម​ផ្លូវ ហើយ​ទូរស័ព្ទ​ហៅ​បងស្រី​របស់​នាង​ដឹក​ត្រឡប់​ទៅ​ផ្ទះ​វិញ។
សមត្ថកិច្ច​បាន​សួរនាំ​ដឹង​រឿង​រាវ​អស់​ហើយក៏​មិនបាន​ឃាត់ខ្លួន​ដែរ​ក៏​ អនុញ្ញាត​ឱ្យ​ពួកគេ​នាំ​ប្អូនប្រុស​និង​សង្សារ​ត្រឡប់​ទៅវិញ​ព្រោះ​ជា​រឿង​ គ្រួសារ​របស់​គេ៕

Read more...

Thursday, October 17, 2013

សកម្មភាពអាក្រក់ ១០យ៉ាង ដែលមនុស្សប្រុស មិនត្រូវធ្វើចំពោះមនុស្សស្រី

0 comments
ប្រភពមកពី Camnews.com..kh : នេះគឺជាសកម្មភាព មួយចំនួន ដែលមនុស្សប្រុស មិនគួរធ្វើទៅលើមនុស្សស្រី ឬ មនុស្សដែលខ្លួន
ស្រលាញ់ ដែលបណ្តាលនាង អន់ចិត្ត មិនសប្បាយចិត្ត ឬ ខឹង។

១/ យកសក់ ផ្ទៃមុខ រូបរាង ឬក៏សម្លៀកបំពាក់របស់នាង មកបង្អាប់លេងសើច ដាច់ខាតកុំធ្វើបែប
នេះឲ្យសោះ។
២/ កុំបញ្ឈឺចិត្តនាង  ក្នុងករណីមួយចង់លេងសើច  ទោះបីជាការនិយាយបញ្ឈឺចិត្ត  ជាភាសាដទៃ
ក៏ដោយក៏កុំធ្វើដែរ។
៣/ កុំញ៉ែនារីដទៃៈ ការចែចង់នារីដទៃ  មិនត្រឹមតែធ្វើឲ្យនាងលេងត្រូវការយើងទៀតនោះទេ ថែម
ទាំងខឹងយើងផងដែរ។
៤/ កុំមានល្បិចកលជាមួយនាងៈ វិធីនេះដាច់ខាតកុំប្រព្រឹត្តរឿងនេះចំពោះនាង។
៥/ កុំសន្យាទាំងដឹងថាមិនអាចធ្វើបាន  បើសិនជាអ្នកមិនគិតថា  អ្នកមិនអាចធ្វើរឿង  នោះបាន
ទេ កុំនិយាយវាឡើងឲ្យសោះ។
៦/ កុំនិយាយថា “បងស្រឡាញ់អូន”នៅពេលគ្មានន័យបែបនេះ។
៧/ កុំកុហក៖ អ្នកនឹងត្រូវនាងចាប់បាននៅថ្ងៃណាមួយ បើសិនជាអ្នកនៅប្រើប្រាស់ ពាក្យកុហក
ដដែលៗទៅកាន់នាង។ លើកក្រោយសំដីរបស់អ្នក នឹងគ្មានប្រសិទ្ធភាព។
៨/ បដិសេធការពិតៈ បើសិនជានារីម្នាក់ជំរិតសួរអ្នរឿងអ្វីមួយដែល  នាងបានដឹងការពិតរួចទៅ
ហើយ។ ពាក្យបដិសេធនឹងកាន់តែធ្វើឲ្យនាងខឹងកាន់តែខ្លាំង។ ព្យាយាមបកស្រាយ ការពិតនិង
ពន្យល់នាងឲ្យសមហេតុផល។
៩/ ដាក់សម្ពាធលើនាង បើសិនជានាងចង់ធ្វើអ្វីជាមួយអ្នក នាងនឹងធ្វើ កុំបង្ខំនាងឲ្យសោះ។
១០/ និយាយលេងសើចថា អ្នកចង់បែកគ្នា ជាមួយនឹងនាង។ វាមិនជាពាក្យមួយ ដែលអ្នក ត្រូវ
យកមកនិយាយជាមួយនាងនោះទេ ពាក្យនឹងធ្វើឱ្យនាងខឹង និង ធ្វើឱ្យអ្នកក្លាយជាមនុស្សឯកា
មុននឹងអ្នក បានពន្យល់ប្រាប់នាង ឱ្យដឹងថា នោះគ្រាន់តែជាពាក្យលេងសើច។
ដូច្នេះ សូមថែរក្សា ការពារ និង ស្រលាញ់ អ្វីដែលអ្នកកំពុងតែមាន ឱ្យគង់វង្ស កុំព្យាយាមសាក
ល្បង ជាមួយនឹងអ្វីដែលថ្មី ប្រសិនបើ អ្វីដែលអ្នកកំពុងតែមាននោះ ធ្វើល្អ និង ផ្តល់ភាពកក់ក្តៅ
សំរាប់អ្នកហើយ។ ការប៉ះទង្គិចគ្នា  បន្តិចបន្តួច  គឺជារឿងធម្មតា  របស់មនុស្ស  សំខាន់ត្រូវចេះ
អធ្យាស្រ័យឱ្យគ្នាទៅវិញទៅ ទើបអាចរស់នៅជាមួយគ្នា ប្រកបដោយសុភមង្គល៕
Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន