Rotha Company
 
Showing posts with label Buddha in Cambodia. Show all posts
Showing posts with label Buddha in Cambodia. Show all posts

Wednesday, June 12, 2013

បដិមាដែលអាមេរិក ប្រគល់ឲ្យខ្មែរ បាននាំមក ដល់កម្ពុជាហើយ បន្ទាប់ពីឃ្លាតឆ្ងាយ ជាង ៤០ឆ្នាំ

0 comments
ភ្នំពេញៈ រូបបដិមា នៃសតវត្សរ៍ទី១០ ចំនួនពីរ ដែលសារមន្ទីរមេត្រូប៉ូលីតែន (Metropolitan
Museum) នៅទីក្រុងញ៉ូវយ៉ក បានសម្រេចប្រគល់ឲ្យកម្ពុជាវិញ បានដឹកបញ្ជូនមកដល់កម្ពុជា
វិញហើយ នៅម៉ោង៦ល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣ បន្ទាប់ពីជនខិលខូចលួចលក់ទៅ
ក្រៅប្រទេសអស់រយៈពេលជាង ៤០ឆ្នាំ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្រ្តីនាពេលកន្លងមក បានឲ្យដឹងថា
រូបបដិមាថ្មពីរ នៃសតវត្សរ៍ទី១០ មានឈ្មោះថា “បនទវៈ លុតជង្គង់” (Kneeling Pandawas)
ពេលខ្លះត្រូវបានគេស្គាល់ថា “ជាអ្នកបំរើ លុតជង្គង់” (Kneeling Attendants) ត្រូវបានគេលួច
ចេញពីប្រាសាទចិន នៅកោះកែរ អំឡុងពេលសង្គ្រាមស៊ីវិល ក្នុងប្រទេសកម្ពុជា នាទស្សវត្សរ៍
ទី៧០។ បដិមាទាំងពីរ ត្រូវបានសារមន្ទីរ Metropolitan នៅទីក្រុងញ៉ូវយ៉ក សម្រេចប្រគល់មក
ឲ្យកម្ពុជាវិញ ក្រោយពីមានការពិភាក្សា ជាច្រើនលើកជាមួយទីស្តីការគណរដ្ឋមន្រ្តី។
លោក Thomas P. Campbell នាយកសារមន្ទីរ Metropolitan បានថ្លែងក្នុងសេចក្តីប្រកាសព័ត៌
មាន របស់ខ្លួន កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៣ ថា «សារមន្ទីរប្តេជ្ញាចិត្តអនុវត្ត យ៉ាងហ្មត់
ចត់នូវបទដ្ឋាន នៃទីកន្លែងដើម មិនគ្រាន់តែទៅលើរបស់ដែលទើបទទួលបានថ្មីៗប៉ុណ្ណោះទេ
ថែមទាំងទៅលើការសិក្សា ស្វែងយល់ពីការងារក្នុងការ  ប្រមែប្រមូលសន្សំទុក របស់ខ្លួនដ៏យូរ
យារមកហើយ ក្នុងកិច្ចខិតខំប្រឹងប្រែង ដែលកំពុងតែប្រព្រឹត្តទៅ ដើម្បីសិក្សាស្វែងយល់ឲ្យ បាន
ច្រើនដែលអាចធ្វើបានទៅលើប្រវត្តិ នៃកម្មសិទ្ធិផង»។
លោក Thomas P. Campbell បានឲ្យដឹងទៀតថា សារមន្ទីរកំពុងតែពង្រឹងទំនាក់ទំនងល្អ ដែល
ខ្លួនបានរក្សាជាយូរមកហើយនោះ ជាមួយនឹងស្ថាប័នអ្នកសិក្សាស្រាវជ្រាវ និងសហសេវិកកម្ពុជា
ក៏ដូចជាការជំរុញ និងបន្តនូវទំនាក់ទំនងល្អព្រមទាំងកិច្ចពិភាក្សាល្អរវាងគ្នា និងគ្នា។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈ
រដ្ឋមន្ត្រី បានបញ្ជាក់ថា រូបបដិមាថ្មពីរ ដែលមានឈ្មោះថា “បនទវៈ លុតជង្គង់” ឬ “ជាអ្នកបំរើ លុត
ជង្គង់” នេះ គឹជាផ្នែកមួយនៃរូបបដិមាមួយក្រុម ដែលតំណាងឲ្យការប្រយុទ្ធតស៊ូ ដ៏ល្បីល្បាញរវាង
ភីម (Bhima) និង ឌូរីយោដាន (Duryod hana) នៃរឿងព្រេង មហាភារតៈ (Mahabharat) ហើយ
ដែលត្រូវបានគេកាច់បំបាក់ យ៉ាងឃោរឃៅ ពីជើងទម្ររបស់វា និងបញ្ជូនចេញទៅក្រៅប្រទេស៕  ប្រភពពី    Camnews.com.kh
Read more...

Tuesday, April 30, 2013

​ព្រះពុទ្ធ​រូប​អង្គ​ធំ​​ក្នុង​វត្ត​ព្រះអង្គធំ​​កសាង​រួច​រាល់​ ក្រសួងវប្ប​ធម៌​​​​ត្រៀម​ដាក់​​បញ្ចូល​​​ជាបេតិ​កភណ្ឌ​ជាតិ​

0 comments




ខេត្ត​កំពង់​ចាម​ ៖ ស្រប​ពេល​ដែល​ព្រះ​អង្គ​ធំ​​មាន​កម្ពស់​៩,១០​​ម៉ែត្រ​សាង​​សង់​អំ​ពី​ថ្ម​ ភក់​រួច​រាល់​១០០​ ភាគរយ ​រួម​ផ្សំ​នឹង​សមិ​ទ្ធ​ផល​ផ្សេង​ៗ​ទៀត​ជា​ច្រើន​​រំលេច​ទៅ​ដោយ​ក្បូរ​ក្បាច់ ​រចនា​​ដ៏​​ល្អគួរ​ឲ្យចង់​​គយ​គន់​ក្នុង​បរិ​វេណ​វត្ត​មហោ​ស​ថ​សុវ​ណ្ណគិរី​ បឹង​ដែង​​ ​ហៅ​វត្ត​ព្រះ​អង្គ​ធំ​ស្ថិត​នៅ​ភូមិ​បឹង​ដែង​​ ឃុំ​ព្រែក​កក់​ ស្រុកស្ទឹង​ត្រង់​​​​​ មាន​ការ​​រីក​ចម្រើន​យ៉ាង​ផុល​ផុស​នោះ​​ ពុទ្ធ​បរិស័ទជិត​ឆ្ងាយ​​​មាន​ការ​ចាប់​អារម្ម​ណ៍​​​ និង​កោត​សរសើរ​​យ៉ាង​ខ្លាំង​​ ។ ​

​នៅ​ព្រឹកថ្ងៃទី​​​២៧​ មេសា​ សម្តេច​ព្រះ​មហា​អរិយ​វង្ស​ សៅរ៍​​​ ចន្ទថុល្ល​​​ ព្រះចៅ​អធិ​ការ​វត្ត​លង្កា​ព្រះកុសុមា​រាម​បាន​ដឹក​នាំ​ព្រះ​សង្ឃ​ជា​ច្រើន​ អង្គ​​និមន្ត​​​ទៅ​ទស្សនា​​ដោយផ្ទាល់​​ ហើយ​បាន​​កោត​សរ​សើរ​​​ចំពោះព្រះ​ពុទ្ធ​រូប​អង្គ​ធំ​​​ក្រោមការ​ផ្តួច​ផ្តើម ​​កសាង​ពី​​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះរា​ជា​ណា​ច​ក្រកម្ពុ​ជា​ និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ ​សែន​ ​​ព្រម​ទាំង​​សមិ​ទ្ធ​ផល​​​ផ្សេង​ៗ​​ទៀត​ក្នុង​វត្ត​​​ព្រះ​អង្គ​ធំ ។

លោក ឃឹម សារិទ្ធ រដ្ឋ​លេខា​ធិការ​​ក្រសួង​វប្ប​ធម៌​ និង​វិចិត្រ​សិល្បៈ​ ទី​ប្រឹក្សា​​ផ្ទាល់​​​សម្ដេច​​តេ​ជោ​​​ ហ៊ុន សែន ​​​​​មាន ប្រសាសន៍​​​ថា ​​ព្រះវិហារ​​​តូច​នៅ​ក្បែរជណ្ដើរ​​​ចុះ​ពីលើ​ភ្នំ​​បឹង​ដែង​​បាន​ជួស​ជុល​​ ​​​ និង​សាង​សង់​បន្ថែម​ឱ្យ​វែង​​ជាង​មុន ​និង​​ប្រក់​ដំបូល​​ តែមិនមាន​ ជញ្ជាំង​​ទេ​​​ ។ ​​​លើស​ពី​នេះ​​រៀប​ក្រាល​ឥដ្ឋ​បាន​ស្អាត​​សម្រាប់​​លោក​​​តា លោក​យាយ​​​​ និង​សប្បុរស​ជន​មក​ពី​ទីជិត​​ឬ​ឆ្ងាយ​​ចូល​​​ធ្វើបុណ្យ​ទាន​​​​​​ និង​​ចូល​​សម្រាក​លេង​​ដើម្បី​យក កម្លាំង​​ ដោយ​​សារ​ទីនេះមាន ជំនោរខ្យល់​​​បក់​ពី​ទន្លេមេគង្គ​​​​ត្រជាក់ស្រួល​ ។ ​

លោក ឃឹម សារិទ្ធ​ ​​ឱ្យ​ដឹង​ថា ​ព្រះវិហារ​​បាន​​ក​សា​ង​​​ឡើង​​​នៅ​ក្នុងអំឡុង​ឆ្នាំ​​​១៨៨៥ ​ដោ​យ​​លោក​តា​​​ហៃ ​កែវ  ។ លុះ​​ដល់​របប​ប៉ុល ពត ​ព្រះវិ​ហា​រ​​​នេះ​​ត្រូ​វ​​​​គេ​វាយ​បំ​ផ្លាញ​ចោល​​អស់​ ។ ក្រោ​យ​​មក​​​ក្រោម​ការ​ផ្ដួច​ផ្ដើម​គំនិត​​​ពី​​​​សម្ដេច​តេជោ ហ៊ុន សែន និង​​លោក​ជំទាវ​​កិត្តិ​ព្រឹទ្ធបណ្ឌិត​ ​ប៊ុន រ៉ានី ហ៊ុន សែន បាន​ចាត់​ឱ្យ​​លោក​ជំទាវ​ ម៉ែន សំអន ​​ឧប​​នា​​យក​រដ្ឋ​​មន្ត្រី​ប្រចាំ​ការ​ដឹក​​នាំ​កសាង​សមិទ្ធ​​ផល​នានា​ នៅក្នុងវត្ត​អារាម​បឹង​ដែង ជាមួយ​​នឹងក្រសួងវប្ប​ធម៌ និង​វិចិត្រ​សិល្បៈ​នៅ​ក្នុង​ឆ្នាំ​​២០១១  ។

​​លោក​រដ្ឋ​លេខា​ធិការ​ ​​ឱ្យ​ដឹង​ថា ​កាល​ពី​​មុន​មាន​​តូប​របស់លោក​តា​ លោក​យាយ​​បឹង​ដែង​ដែល​ជា​ម្ចាស់​ទឹក ​ម្ចាស់​ដី​ថែរក្សា​ភូមិ​ឋាន​នេះ​​​ ប៉ុន្តែ​​ក្រោយ​​មក​គេ​បាន​​​សាង​សង់​​ជា​វិមាន​​​ល្អ​ស្អាត​​​​ជាង​មុន​​​ តាម​ម៉ូដ​​​​បុរាណ​ចិន  ។ អាស្រម​​ទាំង​​នេះ​​​​​គេ​ជឿ​​ថា មាន​​​បារមី​ខ្លាំង​ពូកែ​​​ដែល​ប្រ​ជា​ពលរដ្ឋ​​​ពី​គ្រប់​ទិស​ទី​​ទៅ​បន់​​ ស្រន់​ ។ ​​​ចំពោះ​​ព្រះ​អង្គ​ធំ​​​មាន​កម្ពស់​​៩,១០ ម៉ែត្រ​​​​​សាង​សង់​​ពីថ្ម​ភក់​​សុទ្ធ​សាធ​​ដោយ​ប្រើ​ពេល​​​​​២១​ខែ​ និង​១២ថ្ងៃ ​មាន​ន័យ​ថា ២១ខែ​​​គឺ​​បញ្ជាក់​ពី​ការ​សងគុណ​ឪពុក​ ១២​ថ្ងៃបញ្ជាក់​ពី​ការ​​សង​គុណ​ម្ដាយ​ ​។ ភ្នែ​ន​​​​ព្រះអង្គ​​​ឆ្វេង​-ស្ដាំ​​ប្រវែង​​៦,១០​ម៉ែត្រ  និង​១តឹក បូក​ទៅ​បាន​៧​ដែល​បញ្ជាក់​​​ពី​​ការ​ឧទ្ទិស​បុណ្យ​កុសល​​ដល់​ញាតិមិត្ត​​ ទាំង​​៧សន្ដាន​ ។ ចាប់​ពី​បល្ល័ង្កក្រោម​​មាន​កម្ពស់​​​៩,១០​ម៉ែត្រ​ បញ្ជាក់​ពី​​មនុស្ស​​​យើង​នៅក្នុង​ផ្ទៃ​​៩ ខែ​​១០ថ្ងៃ  ។​

​​​លោក​​ រដ្ឋ​លេខា​ធិកា​របន្ត​ថា ​កាល​ពីបុណ្យ​ចូល​ឆ្នាំថ្មីប្រពៃ​ណី​ជាតិ​ខ្មែរកន្លង​​​ទៅ​មាន​​ប្រជា​ជន​​​ ​ពី​​គ្រប់​ទិស​ទី​​​​ទៅ​លេង​វត្ត​​ព្រះអង្គ​ធំ​​ច្រើន​​​ព្រោះ​​តែ​​ចង់ឃើញ ​សមិទ្ធ​ផល​​ទាំង​នោះ ។ ​​​​​ជ​ាក់​ស្ដែង​កាល​ពី​​ថ្ងៃទី​​២៤ និង​​២៥ មេសា ​អ្នក​ដែល​​ ទៅ​​បុណ្យ​​នៅ​វត្ត​ដី​ក្រហម​ ឃុំ​សូភាស ស្រុក​ស្ទឹង​ត្រង់ ​បាន​​​ឆ្លៀត​ចូល​​ទស្សនា​​វត្តព្រះអង្គ​​ធំ ​​ហើយ​​​កោ​ត​​សរសើរ​​ថា ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រហែ​ល​​​ជា​មាន​តែវត្ត​​​នេះ​​ទេ​​​ដែល​ល្អ​​​ ជាង​គេ​​ ។  ​

​​លោក ឃឹម សារិទ្ធ ​បញ្ជាក់​​ថា ព្រះ​អង្គ​តូច ធំ​​​កសាង​​ដោយ​ថ្ម​ភក់​ និងឈើ​​ទាំងអស់​ចំណាយ​​​ថវិកា​​អស់​ជាង​​​​៧០ម៉ឺន​​​ដុល្លារ​​​ ហើយពុំ​​ជំពាក់ថ្លៃ​ជាង​​​ទេ ​​។ ​បើ​​គិត​ឱ្យ​​រួច​រាល់ជាស្ថាពរ​​​នោះនឹង​ត្រូវ​​ចំណា​យ​​​​រហូត​ដល់​ទៅ​​ ជាង​​១លាន​​​ដុល្លារ​ឯ​ណោះ​​ ​។ ​ក្នុងពេល​ខាង​មុខ​ក្រសួង​វប្ប​ធម៌នឹង​បញ្ចូល​វត្តព្រះអង្គ​ធំ​ជា​​​បេតិ​ កភណ្ឌ​ជាតិ​​ទៀត​ផង  ។  ​សម្ដេច​ព្រះមហា​អរិយ​វង្ស សៅរ៍​ ចន្ទថុល្ល  ព្រះចៅអធិការ​វត្ត​​លង្កា​ព្រះ​​កុសុមារាម​មាន​ថេរ​ដីកា​ថា ព្រះអង្គ​មានក្ដី​​រំភើប​រីក​រាយ​ឥត​ឧបមា​ នៅ ពេល​បាន​និមន្ត​​​​ទៅឃើញ​សមិទ្ធ​ផល​​​​​ប្រណីត​នានា​​ក្នុងវត្ត​ព្រះអង្គ​ធំ ​ ​​ ។ សមិទ្ធ​ផល​ទាំង​​​នេះ​បញ្ជាក់​​ថា សម្ដេច​តេជោ ​និង​លោកជំទាវ​​កិត្តិ​ព្រឹទ្ធបណ្ឌិត​ពិត​ជា​​យក​ចិត្ត​ទុក្ខ​ដាក់​​ចំពោះ​ វិស័យ​​ព្រះពុទ្ធ​សាសនា​​ ។ ​​

​សម្ដេច​ព្រះមហា​អរិយវង្ស​បានអំពាវ​ នាវ​​ដល់ពុទ្ធបរិស័ទ​ និងមន្ត្រី​រាជ​​ការ​​​ឱ្យ​​​​​ចូល​រួមចំណែក​​​ចូល​បុណ្យ​​ដើម្បី​​កសាង​ស​ មិទ្ធ​ផល​​នានា​ដែល​កំពុង​​​តែ​ខ្វះ​ខាត​​បច្ច័យ​​ដើម្បី​​​ឱ្យ​បានរួច​ រាល់ជា​ស្ថាពរ​​​តាម​សទ្ធា​ជ្រះ​ថ្លា​​រៀង​ៗខ្លួន ។​ នៅ​ក្នុង​​ឱកាស​​​នោះ​​សម្ដេច​ព្រះមហា​អរិយវង្ស សៅរ៍​ ​ចន្ទថុល​​បាន​​ចូល​​បច្ច័យ​​ចំនួន​​៥០០​​ដុល្លារ ព្រះ​ញាណ​វង្ស ឃឹម សន ​​​​២០០​ដុល្លារ ​និង​ព្រះ​សា​សន​មង្គល គាន សុគន្ធ ​​​ចំនួន​៤០​ម៉ឺន​រៀល​​​ ៕
Read more...

Tuesday, April 23, 2013

ព្រះពុទ្ធរូប ៦៦ អង្គ ក្នុងរូងភ្នំក្ងោកមាស រកឃើញតាមសុបិន្តក្មេងប្រុសអាយុ ១៤ឆ្នាំ

0 comments
ស្ទឹងត្រែង: ក្មេងប្រុស​អាយុ ១៤​ឆ្នាំ ត្រូវ​លោកសង្ឃ ពន្យល់​ស​ប្តិ​ឱ្យ​ទៅយក​ព្រះ​ពុទ្ធរូប ក្នុង​រូងភ្នំ ដើម្បី​ថែរក្សា​។ មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិ​ល្បះ ខេត្តស្ទឹងត្រែង មាន​គម្រោង​បញ្ជូន​ព្រះពុទ្ធ​រូប​ទាំង ៦៦ អង្គ​នោះ ទៅ​ទុក​នៅ​ទីក្រុង​ភ្នំពេញ​។​ ​ឈ្មោះ វង្ស សុខ​ជា អាយុ ១៤​ឆ្នាំ បាន​យល់សប្តិ​ឃើញ​លោកសង្ឃ មក​ប្រាប់ថា មាន​ព្រះ​ពុទ្ធរូប នៅក្នុង​រូងភ្នំ​ក្ងោកមាស​។ ក្រោយពី​យល់សប្តិ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៣ ក្មេងប្រុស និង​មិត្តភក្តិ​ម្នាក់ទៀត ក៏​ដើរទៅ​មើល ក្នុង​រូងភ្នំ ហើយ​ឃើញ​មាន​ព្រះ​មែន​។​ ​ក្រោយមក​ ក្មេងប្រុស ក៏​និយាយប្រាប់​ឪពុក​ឈ្មោះ វង្ស មច្ឆា ថា រូងភ្នំ មាន​ព្រះ​ជាច្រើន​អង្គ​។ លោក វង្ស មច្ឆា ពេលឮ​ដំណឹង​កូន​ប្រាប់ ក៏​ដើរទៅ​មើល​។ គាត់ គឺជា​អ្នកធ្វើ​ចម្ការ​ម្នាក់​រស់នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ហើយ​បានប្រគល់​ព្រះ​ចំនួន ៦៦​អង្គ និង​ជើងពាន ១ ទៅឱ្យ​លោក សំ សា​ឯម អតីត​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិ​ល្បះ ខេត្តស្ទឹងត្រែង​។​ ​លោក សំ សា​ឯម បានឱ្យដឹងថា ឈ្មោះ វង្ស មច្ឆា ហៅ អាត គឺជា​អតីតមន្ត្រី​យោធា​ម្នាក់ ហើយ​បាន​ទៅ​រស់នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ និង​ធ្វើ​ចម្ការ​នៅ​ទីនោះ​។ ពេល​គាត់​រកឃើញ ព្រះ​ពុទ្ធរូប ៦៦​អង្គ និង​ជើងពាន ១ ក៏បាន​យកមក​ប្រគល់ឱ្យ​លោក​នៅ​ថ្ងៃទី​១៩​ខែមេសា​ឆ្នាំ​២០១៣​។​ ​ ក្រោយមក​ក៏បាន​ប្រគល់​ទៅឱ្យ​លោក​ប្រធាន​មន្ទីរ​ថ្មី​លោក​ផេង​ណា​ឡៃ​ប្រធាន​ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២២​ខែមេសា​ឆ្នាំ​២០១៣​ ថា ព្រះ​ពុទ្ធរូប​នឹងត្រូវ​បញ្ជូនទៅ​រក្សាទុក​នៅ​ភ្នំពេញ​ព្រោះ​ជា​សម្បត្តិ​ វប្បធម៌​ខ្មែរ​។ ព្រះពុទ្ធ​រូបនោះ មាន ៥៥ អង្គ ស្រោបប្រាក់ ១០ អង្គ ស្រោបមាស និង ១ អង្គ ធ្វើ​ពី​ឈើ​។ ក្នុងចំណោម​ព្រះពុទ្ធ​រូប​ទាំង ៦៦ អង្គ មាន ១៥ អង្គ បាន​បាក់បែក​មួយចំនួន ហើយ​មាន​ឈើ​នៅ​ផ្នែក​ខាងក្នុង នៃ​ព្រះពុទ្ធ​រូបនោះ​។​ ​ ​ ​ និទានរឿង​រាវ​របស់​ភ្នំ​ក្ងោកមាស លោក សួន ផុត អភិបាលរង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បានឱ្យដឹងថា ភ្នំ​នោះ មិនមាន​ប្រវត្តិ​ណាមួយ​គួរឱ្យ​បញ្ជាក់​ច្រើនពេក​ទេ​។ លោក សួន ផុន និយាយថា​ភ្នំ​នោះ មាន​រូបរាង​ដូច​សត្វ​ក្ងោក ទើប​គេ​ហៅថា ភ្នំ​ក្ងោកមាស​។ ភូមិ​ឆ្វាំង គឺជា​ភូមិ​មួយ​មាន​ចម្ងាយ​ប្រមាណ​ជាង ៣០ គីឡូម៉ែត្រ ពី​ទីរួមស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។ ចម្ងាយ ៧​គីឡូម៉ែត្រ ចេញពី​ភូមិ​ឆ្វាំង​ទៀត ទើប​យើង​ទៅដល់​ភ្នំ​ក្ងោកមាស​។ ​ ចាស់​បុរាណ​ដំណាល​ថា ភ្នំ​ក្ងោកមាស មានតែ​លោកសង្ឃ ( លោកតា​ដុង ) ទេ អាច​ចូលទៅក្នុង​រូងភ្នំ​នោះបាន ដើម្បី​តាំងសម្មាធិ​អុជ​ធូប​ដល់​ព្រះ​ពុទ្ធរូប​។​ ​ ​ ​ លោក សួន ផុន បាន​បន្តថា មនុស្ស​ធម្មតា គ្មាន​អ្នកណា​គេ​ហ៊ាន​ចូលទៅ​ជិត​ទេ​។ គេ​ជឿថា រូងភ្នំ​មាន​សត្វ​ពស់​ថែរក្សា​។ តែ​ឥឡូវ​បរិវេណ​ភ្នំ​ក្ងោកមាស ត្រូវបាន​គេ​កាប់ឆ្ការ​ព្រៃ​ធ្វើ​ចម្ការ​អស់ហើយ ទើប​មាន​មនុស្ស​ហ៊ាន ចូលទៅក្នុង​រូង​នោះ​។ ក្រៅពី​ភ្នំ​ក្ងោកមាស ក៏មាន​ភ្នំ​ចំនួន ២​ទៀត ដែល​ស្ថិត​នៅក្បែរៗ​គ្នា មាន​ឈ្មោះថា ភ្នំ​ឈ្ងោក និង​ភ្នំ​ធំ​។​ ​ ​ ​ លោក គង់ សេនា ប្រធាន​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំអាង បានឱ្យដឹងថា ពេល​ដើរចូល​ទៅក្នុង​រូងភ្នំ​នោះ ត្រជាក់​ណាស់ ហើយ​ងងឹត​ទៀតផង​។ បើ​យើង​ដើរចូល​ទាល់តែ​កាន់​ពិល​បំភ្លឺ​ទើបបាន​។​ ​ លោក​បញ្ជាក់ថា ក្នុង​រូង​នោះ មាន​ថ្ម​ខ្លះ ដូចជា​របស់បុរាណ ហើយ​ទេសភាព​ក៏​ស្អាត​ដែរ​។ បើសិន​គេ​បង្កើត ទៅជា​កន្លែង​តំបន់​ទេសចរ​វប្បធម៌​វិញ​នោះ ពិតជា​ល្អ​ណាស់​។​ ​ ​ ​ តំបន់​ខាងលើនេះ គេ​គ្រាន់តែ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៩ ពី​ស្ទឹងត្រែង ខេត្តព្រះវិហារ ឆ្លងកាត់ ក៏​អាច​ចូល​ទស្សនា​រូងភ្នំ​នោះបាន ព្រោះ​វា​ស្អាត​ល្អ ជាង​ទឹក​ហូរ​ធ្លាក់​ទៅទៀត​។ ដោយសារ​មិនទាន់មាន​ការអភិវឌ្ឍ ទើប​គ្មាន​អ្នក​ចាប់អារម្មណ៍​។​ ​ ​ ​ លោក ផេង ណា​ឡៃ បាន​និយាយថា គំនិត​កែច្នៃ​បង្កើត​តំបន់​វប្បធម៌ ក្នុង​ខេត្តស្ទឹងត្រែង ពិតជា​ប្រសើរ​ណាស់ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ នៅតាម​កន្លែង​និ​មួយៗ​។ ប៉ុន្តែ​មន្ទីរ​គ្មាន​ថវិកា​ទើប​តំបន់​ទាំងនោះ ដើរទៅ​មុខ​មិន​រួច​បាន ត្រឹម​អភិរក្ស​អ្វី​នៅ​សេសសល់​ពី​ដូនតា​តែប៉ុណ្ណោះ​៕ ប្រភពមកពី Cen.com.kh











Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន