Rotha Company
 
Showing posts with label American News. Show all posts
Showing posts with label American News. Show all posts

Monday, June 3, 2013

ចិន​ភ័យខ្លាច "​អាវុធ​វាយប្រហារ​រហ័ស​ទូទាំង​ពិភពលោក​" ថ្មី​របស់​អាមេរិក​

0 comments

តាម japan Times ជប៉ុន​ទើប​ចុះផ្សាយ​អត្ថបទ​មាន​ចំណងជើង​ថា "​ចិន​ព្រួយបារម្ភ​នឹង​អាវុធ​ថ្មី​របស់​អាមេរិក​" សរសេរ​ដោយ Michael Richardson អ្នកជំនាញការ​ជាន់ខ្ពស់​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​អាស៊ីអាគ្នេយ៍ សិង្ហ​បុរី ។​
ការដែល​អាមេរិក​អភិវឌ្ឍន៍​និង​សាក​ពិសោធន៍ ​ជោគជ័យ​ប្រភេទ​អាវុធ​វាយលុក​រយៈ​ចម្ងាយ​ឆ្ងាយ​ល្បឿន​លឿន ជំនាន់​ថ្មី​បំផុត ពិត​ប្រា​ដក​ណាស់ គឺ​សំដៅ​កាត់បន្ថយ​ក៏​ពឹង​ផ្អែកលើ​អាវុធ​នុយក្លេអ៊ែរ សម្រាប់​ទប់ទល់​ជាមួយ​ចិន ។ ប្រការនេះ​កាន់តែ​ធ្វើ​ឲ្យ​មានការ​កើនឡើង​នៃ​ភាព​ខ្វល់ខ្វាយ និង​ប្រុងប្រយ័ត្ន​របស់​ក្រុង​ប៉េកាំង ។​
​ថ្ងៃទី​០១/៥​កន្លងមកនេះ អាមេរិក​បាន​សាកល្បង​ដំណើរ​ហោះហើរ​រយៈ​ចម្ងាយ​ឆ្ងាយ​បាន​យ៉ាង​ជោគជ័យ នូវ​បរិក្ខារ​ហោះហើរ​កំពូល​សំឡេង X-51 Ware Rider បំណង​លុបចោល​កង្វល់​របស់​ចិន​ចំពោះ​អាវុធ​នុយក្លេអ៊ែរ ប៉ុន្តែ​វា​កាន់តែ​ធ្វើ​ឲ្យ​ក្រុង​ប៉េកាំង​បារម្ភ​ជាង​មុន អំពី​ឧត្តមភាព​លើសលុប​របស់​អាមេរិក​ក្នុង​វិស័យ​អាវុធ​ធម្មតា​ពិតមែន តែ​វា​ផ្ទុក​នូវ​លទ្ធភាព​ផ្ទុះ​ជម្លោះ​នុយក្លេអ៊ែរ​ខ្លាំង​ជាង​មុន ។​
ក្នុងការ​ពិសោធន៍​សាក​ល្បង​នោះ គ្រឿងយន្ត​ប្រតិកម្ម​វិវឌ្ឍន៍​(Static ) កំពូល​សំឡេង (Ramjef) របស់ X-51 Wave Rider បាន​បញ្ជា​ពី​លំហ​អាកា​សអា​ត្ល​ង់​ទិ​ក ។ ក្នុង​ល្បឿន​សុ​ក្រិត​របស់ X-51 ក្នុងការ​ពិសោធន៍​នេះ គឺ 6245km លើសពី​ល្បឿន​កំពូល Mach5 (​លឿន​ជាង​សំឡេង​៥​ដង​) ។​
ថ្វីត្បិតតែ​ថ្ងៃ​ណាមួយ​នោះ​គ្រឿងយន្ត Ramjef អាច​ត្រូវបាន​យកមក​ប្រតិបត្តិ​ក្នុង​វិស័យ​អាកាសចរណ៍​ស៊ីវិល​ក្តី តែ​បច្ចុប្បន្ននេះ​សំខាន់​ស្ថិតក្នុង​កណ្តាប់ដៃ​យោធា​ជា​អ្នកស្រាវជ្រាវ ។​
ពុំ​ត្រឹមតែ​ទ័ពអាកាស ថ្មើរ​ជើងទេ ដោយ​រួមទាំង​ស្នងការ​ស្រាវជ្រាវ​បណ្តា​គំរោងការ​ជាន់ខ្ពស់​រប​ស់​ ក្រសួងការពារជាតិ​អាមេរិក ក៏​វិស្វករ​ស្រាវជ្រាវ​ពិសោធន៍​សាកល្បង​ឧបករណ៍​ហោះហើរ​គ្មាន​អ្នកបើកបរ​ ល្បឿន​លឿន​ជាង​សំឡេង​ដែរ ។ ទាំងអស់នេះ​ដោយសារ​វា​ជា​ផ្នែក​សំខាន់បំផុត​មួយ​ក្នុង "​ផែនការ វាយលុក​រហ័ស​ទូទាំង​ពិភពលោក​" (PGS) របស់​កងទ័ព​អាមេរិក ។​
ក្នុងការ​ពិសោធន៍​ថ្មី​បំផុត​ក្នុង​ផែនការ PGS របស់​អាមេរិក​ថ្វី​ត្បិត​ធ្វើ​ឲ្យ​រុស្ស៊ី​ព្រួយបារម្ភ ប៉ុន្តែ​ចិន​ទេ ដែលជា​ប្រទេស​ភ័យ​បំផុត ។ ព្រោះ​ចំនួន​កាំជ្រួច​ក្នុង​ឃ្លាំង​អាវុធ​របស់​ចិន​មាន​សមត្ថភាព​វាយ​ស្កាត់ ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់​អាមេរិក​ទាប​ជាង​រុស្ស៊ី​ឆ្ងាយ​ណាស់ ។​
ឧបករណ៍​កំពូល​ល្បឿន​លឿន​ជាង​សំឡេង X-51 Wave Rider របស់​អាមេរិក​
​ក្រៅ​ពៅ​នោះ​បណ្តា​អ្នកជំនាញ​ការវិភាគរ​ បស់​អាមេរិក​ក៏បាន​ឲ្យ​ដឹងថា បណ្តា​ប្រព័ន្ធ​ដែលមាន​សមត្ថភាព​វាយ​ស្កាត់ កាំជ្រួច​វាយលុក​របស់​ចិន​ក៏​ស្ទើរតែ​គ្មាន ហើយ​សក្តានុពល​ចាញ់​រុស្ស៊ី​ឆ្ងាយ​ណាស់ ។ បច្ចុប្បន្ន​បើតាម​ការគិតគូរ​រប​ស់​អាមេរិក​ចិន​មាន​កាំជ្រួច​ដែល​សមត្ថភាព​ អាច​វាយ​ស្កាត់​បាន​ខ្ទង់​១០​ប៉ុណ្ណោះ សម្រាប់​កម្ទេច​កាំជ្រួច​អន្តរ​ដែនដី​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់ ​អាមេរិក ។​

ផ្នែក​ក្បាល​នៃ​កំពូល​កាំជ្រួច​លឿន​ជាង​សំឡេង​របស់​អាមេរិក​
​នៅ​ថ្ងៃ​អនាគត ប្រសិនបើ​អាមេរិក​ចល័ត​អាវុធ​កំពូល​ល្បឿន​លឿន​ជាង​សំឡេង​នោះបាន​ជោគជ័យ គូសត្រូវ​របស់​ពួកគេ​បង្ខំ​ត្រូវ​ប្រើការ​វាយប្រហារ "​ភ្លាមៗ​" ពុំនោះសោត​វា​គ្មាន​ឱកាស​សម្រាប់​វាយយក​ដោយ "​នុយក្លេអ៊ែរ​" បង្ខំចិត្ត​ត្រូវ​ចុះចាញ់ ៕​ ប្រភពពី ​​ ksn-news.com


Read more...

Wednesday, May 22, 2013

លោក ស៊ូប៊ែឌី ជួប គ.ជ.ប លើក​ឡើងពី​​បញ្ហា​បោះឆ្នោតជាតិ នៅខែ​កក្កដា

0 comments
នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២១​ឧសភា​នេះ លោក ស៊ូ​រិយា ស៊ូ​ប៊ែ​ឌី អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​កម្ពុជា បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​.​។ លោក អ៊ឹម សួស្តី ប្រធាន គ​.​ជ​.​ប​. បាន​ចាត់​ទុក​កិច្ចប្រជុំ​ជាង ២ ម៉ោង​នៅ​ព្រឹក​មិញ ថា​ជា​ឱកាសល្អ ដែល​គ​.​ជ​.​ប​. បាន​ពន្យល់​ដល់​លោក ស៊ូ​ប៊ែ​ឌី អំពី​កង្វល់ ដែល​អ្នករាយការណ៍​ពិសេស បានឃើញ និង​បានឮ ពាក់ព័ន្ធ​នឹង​ការបោះឆ្នោតជាតិ នៅ​ខែ​កក្កដា​ខាងមុខ ដូចជា បញ្ហា​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត និង​ការ​ជ្រើសរើស​មន្ត្រី​រៀបចំ​ការបោះឆ្នោត ជាដើម​។ ប៉ុន្តែ​លោក អ៊ឹម សួស្តី បាន​អះអាង​ថា អវត្តមាន​របស់​លោក សមរង្ស៊ី សម្រាប់​ការបោះឆ្នោត​ជាតិ នា​ខែ​កក្កដា​ខាងមុខ មិន​ត្រូវបាន​អ្នករាយការណ៍​ពិសេស​លើកឡើង​ទេ។​ កិច្ចប្រជុំ​រវាង​លោក អ៊ឹម សួស្តី ប្រធាន​គ​.​ជ​.​ប​. និង​លោក ស៊ូ​រិយា ស៊ូ​ប៊ែ​ឌី អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៣ គឺ​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្សប្រឆាំង រួបរួម​រវាង​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​ធ្វើ​បាតុកម្ម ដាក់​ញត្តិ ទៅកាន់​សហភាព​អឺរ៉ុប និង​ដាក់ជូន​លោក ស៊ូ​រិយា ស៊ូ​ប៊ែ​ឌី កាលពី​ព្រឹក​ថ្ងៃទី​២០​ឧសភា ឆ្នាំ​២០១៣​។ ញត្តិ​របស់​បក្ស​ប្រឆាំង បាន​ស្នើ​ឲ្យមាន​ការកែទ​ម្រង់​គ​.​ជ​.​ប​. និង​កែសំរួល​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ជាដើម​

បន្ទាប់ពី​ កិច្ចប្រជុំ នៅ​គ​.​ជ​.​ប​. នា​ព្រឹក​មិញ លោក អ៊ឹម សួស្តី ប្រធាន គ​.​ជ​.​ប​. បាន​ប្រាប់​ក្រុម​អ្នកកាសែត​ថា លោក​ស៊ូ​ប៊ែ​ឌី បានលើកឡើង​ពី​កង្វល់ ដែល​គាត់​បាន​ឃើញ និង​គាត់​បាន​ឮ តាមរយៈ​ដែល​គេ​ប្រាប់​គាត់​។ គ​.​ជ​.​ប​. ក៏​បាន​បកស្រាយ​ទៅវិញ​ពី​កង្វល់​នោះ នូវ​អ្វី​ដែល​គ​.​ជ​.​ប​. អាច​ធ្វើបាន​តាម​ផ្លូវច្បាប់ និង​អ្វី​ដែល​លំបាក​តាម​ផ្លូវច្បាប់ ព្រមទាំង​ផ្លូវ​បច្ចេកទេស​។ កង្វល់​របស់​លោក​ស៊ូ​ប៊ែ​ឌី ជុំវិញ​ការបោះឆ្នោត​នៅ​ខែ​កក្កដា​ខាងមុខ ត្រូវបាន​លោក អ៊ឹម សួស្តី លើក​ឡើងថា ជុំវិញ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ការប្រើប្រាស់​មធ្យោបាយរ​ដ្ឋ និង​ជុំវិញ​ការជ្រើសរើស​មន្ត្រី​រៀបចំ​ការបោះឆ្នោត ដែល​ជា​បញ្ហា​ដដែលៗ។

លោក អ៊ឹម សួស្តី បានចាត់ទុក​កិច្ចប្រជុំ​រវាង​រូប​លោក និង​លោក ស៊ូ​ប៊ែ​ឌី នៅ​ព្រឹក​មិញ ថា​ជា​ឱកាសល្អ ដែល​គ​.​ជ​.​ប​.​បាន​ពន្យល់​លោក ស៊ូ​ប៊ែ​ឌី អំពី​សភាពការណ៍​ស្រុក​ខ្មែរ និង​អំពី​ច្បាប់​ស្រុក​ខ្មែរ ព្រមទាំង​បទពិសោធន៍ ដែល​គ​.​ជ​.​ប​. ធ្លាប់​ធ្វើ​កន្លងមក​។ លោក​ប្រធាន គ​.​ជ​.​ប បាន​លើកឡើង​ទៀត​ថា នៅក្នុង​ជំនួប​នោះ គ​.​ជ​.​ប បើក​ចំហ​ថា អ្នកណា​ដែល​ចង់ដឹង គ​.​ជ​.​ប​.​នឹង​ប្រាប់​។ ការជួបគ្នា រវាង​រូប​លោក នឹង​លោក ស៊ូ​ប៊ែ​ឌី គឺជា​ឱកាស​មួយ ដែល គ​.​ជ​.​ប ចង់​ប្រាប់​ដល់​គាត់​ថា អ្វីដែល គ​.​ជ​.​ប បានធ្វើ និង​កំពុង​ធ្វើ ហើយ​ការលំបាក ដែល គ​.​ជ​.​ប បាន​ជួបប្រទះ​។

យ៉ាង​ណា​ក៏​ដោយ លោក អ៊ឹម សួស្តី បាន​លើកឡើង​ថា លោក ស៊ូ​ប៊ែ​ឌី មិន​បាន​លើកឡើង​ពី​អវត្តមាន​របស់​លោក សមរង្ស៊ី សម្រាប់​ការបោះឆ្នោត​ជាតិ នៅ​ខែ​កក្កដា​ខាង​មុខ​ឡើយ​។ ចំណែក​អ្នករាយការណ៍​ពិសេស លោក ស៊ូ​ប៊ែ​ឌី បាន​ប្រាប់​អ្នកកាសែត​នៅ​គ​.​ជ​.​ប​. នា​ព្រឹក​មិញ​ថា លោក និង​ប្រធាន​គ​.​ជ​.​ប​. បាន​ពិភាក្សា​អំពី​អនុសាសន៍​របស់​លោក ដែល​បាន​ដាក់ឲ្យ គ​.​ជ​.​ប នា​ពេលកន្លងមក ជុំវិញ​កំណែទម្រង់​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​។ លោក​ស៊ូ​ប៊ែ​ឌី ដែល​មក​បំពេញបេសកកម្ម នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២៥ ខែ​ឧសភា ក៏​បាន​អះអាង​ថា លោក​នៅតែ​បារម្ភ​ពី​នីតិវិធី​រៀបចំ​ការបោះឆ្នោត នាពេលខាងមុខ រួម​ទាំង​ការ​បាត់​ឈ្មោះ​អ្នកបោះឆ្នោត ដូច​អ្វី​ដែល​សង្គម​ស៊ីវិល និង​បក្សប្រឆាំង បានលើកឡើង ជាដើម​៕ ប្រភព៖ RFI
Read more...

Tuesday, April 9, 2013

ខែល​ការពារ​មីស៊ីល​អាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន ខ្លាំង​ប៉ុណ្ណា?

0 comments
អាមេរិក​បាន​ដាក់​ពង្រាយ​ខែលការពារ​មីស៊ីល ​នៅ​តំបន់​ឈរ​ជើង​សំខាន់​ៗ​មួយ​ចំនួន​ដើម្បី​​ឆ្លើយ​តប​នឹង​ការ​គំរាម​កំហែង​វាយ​ប្រហារ​​នុយក្លេអ៊ែរ​​ណា​មួយ​​នា​ពេល​ថ្មីៗ​ពី​​កូរ៉េ​ខាង​ជើង។ ក្រៅ​ពី​អាមេរិក សម្ព័ន្ធមិត្ត​កូរ៉េខាងត្បូង និង​ជប៉ុន ក៏​ដាក់​ពង្រាយ​ខែល​ការពារ​មីស៊ីល​ដែរ។ តើ​ខែល​ការពារ​មីស៊ីល​​​​អាមេរិក​ កូរ៉េ​ខាង​ត្បូង​ និង​ជប៉ុន​មាន​អ្វី​ខ្លះ? និង​មាន​ប្រសិទ្ធ​ភាព​ខ្លាំង​ប៉ុណ្ណា​ដែរ? ខែល​ការពារ​មីស៊ីល​ប្រភេទ Aegis ខែល Aegis ផ្ដល់​សមត្ថភាព​ដល់​នាវា​ចម្បាំង​បាញ់​ទម្លាក់​មីស៊ីល​ឆ្លង​ទ្វីប​របស់​សត្រូវ​នៅ​ក្នុង​លំហ​អាកាស​តែ​ម្ដង ដោយ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ឬ​​ខូចខាត​នោះ​ទេ។ កងនាវាចរណ៍​អាមេរិក កូរ៉េខាងត្បូង និង​កង​ម៉ារីន​ការពារ​ជាតិ​ជប៉ុន មាន​នាវា​ចម្បាំង​ដែល​មាន​សមត្ថភាព​​បំពាក់​
 ខែល​ការពារ​មីស៊ីល Aegis​​។ ប្រភពពី News.sabay



  
Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន