Rotha Company
 
Showing posts with label sleeping. Show all posts
Showing posts with label sleeping. Show all posts

Monday, December 2, 2013

ចំណេះ៖ គេងថ្ងៃ ប៉ុន្មាននាទី ទើបធ្វើអោយ ខួរក្បាលចងចាំបានល្អ?

0 comments
ប្រភពពី khmerload.com : មនុស្សគ្រប់ៗរូប ទាំងតូច ទាំងធំ តែងតែ ត្រូវការ ការសំរាកបន្តិច នាពេលរសៀល បន្ទាប់ពីបានសិក្សា ឬ បំពេញ ការងារពេញមួយព្រឹកមក។
ក៏ប៉ុន្តែ តែលោកអ្នកដឹងទេថា ការគេងថ្ងៃក្នុងរយៈពេល ប៉ុន្មានទើបធ្វើអោយ ខួរក្បាលចងចាំបានល្អ និង មានថាមពលខ្លាំងក្លាវិញ?

នៅក្នុងអត្ថបទ Wall Street Journal  បានបង្ហាញ ពីការសំរាកនាពេលរសៀល អោយបានត្រឹមត្រូវ និង សមស្រប ក្នុងការជា ប្រយោជន៍ដល់ខួរក្បាល។
១, ការសំរាក ពី ១០ ទៅ ២០នាទី អាចជួយអោយ ខួរក្បាលមានភាពរវៀសរវៃ និង មានថាមពលគ្រប់គ្រាន់ សំរាប់ធ្វើការងារបន្តទៅទៀត។
២, ប្រើអស់ពេល ៦០នាទី ក្នុងការសំរាក ពិតជាផ្ដល់ប្រយោជន៍ល្អ ចំពោះខួរក្បាល ព្រោះ ដោយយោងតាម ការស្រាវជ្រាវរបស់វេជ្ជបណ្ឌិត ការគេងដល់ទៅ ៦០នាទី អាចជាជំនួយក្នុង ការចងចាំ ច្រើនដូចជា ការចងចាំពី ឈ្មោះ ទីកន្លែង និង រឿងរ៉ាវផ្សេងៗ ដែលបានកើតឡើងនានា។ប៉ុន្តែ ការគេងបែបនេះ នៅពេលដែលក្រោកឡើង អាចបណ្ដាលអោយលោកអ្នក វិលមុខ បន្តិចបន្តួច។
៣, ៩០នាទី នៃការសំរាកថ្ងៃ ជាការសំរាកពេញ ថាមពល និង ជាជំនួយដល់ខួរក្បាល ខាងផ្នែក អារម្មណ៍ ការច្នៃប្រឌិត និង ដំណើរការនៃ ការចងចាំ។
ទាំងនេះ ជាចំណេះដឹងបន្តិចបន្តួចដើម្បីចែកជូនប្រិយមិត្ត ក្នុងការថែរក្សា សុខភាព អោយបានល្អទាំងអស់គ្នា។
តើប្រិយមិត្តមានមតិយោបល់ បន្ថែមពីលើនេះ ដែរឬទេ?
Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន