Rotha Company
 
Showing posts with label CNN. Show all posts
Showing posts with label CNN. Show all posts

Thursday, June 6, 2013

បាក់រលំអាគារ សង្កត់ពីលើហាងទំនិញមួយកន្លែង សំលាប់មនុស្ស ២ នាក់

0 comments
ព័ត៌មានអន្តរជាតិ ៖ អាគារទំនេរមួយ បានដួលរលំ និងសង្កត់ពីលើហាងទំនិញមួយកន្លែង
ស្ថិតក្នុងក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក  ដែលបានបណ្តាលអោយ
មនុស្សពីរនាក់  បានសា្លប់បាត់បង់ជីវិត  ខណៈ ១៣  នាក់ផ្សេងទៀត  បានទទួលរងរបួស
ធ្ងន់ និងស្រាល    ក៏ដូចជា  មួយចំនួនផ្សេងទៀត  បានជាប់នៅក្រោមគំនរថ្មបាក់រលំទាំង
នោះ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេសCNN
ដែលទើបតែបានចេញផ្សាយ កាលពីប៉ុន្មានម៉ោងមុននេះ។
គួរបញ្ជាក់ផងដែរថា​  ករណីរលំបាក់អាគារខាងលើនេះ  បានកើតឡើងកាលពីវេលាព្រឹក
ម្សិលមិញនេះ។ លើសពីនេះ   ប្រភពសារព័ត៌មានដដែល  បានគូសបញ្ជាក់បន្ថែមអោយ
ដឹងផងដែរថា   ភ្លាមៗនោះ  ក៏មានការចូលរួមអន្តរាគមន៍ពីសំណាក់មន្រ្តីជំនាញ  ដោយ
ធ្វើការរុករកជនរងគ្រោះ       និង បញ្ចូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ  ដើម្បីធ្វើសង្គ្រោះ
បន្ទាន់ តាមដែលអាចធ្វើទៅបាន។
យ៉ាងណាមិញ បើយោងតាមសម្តីចៅហ្វាយក្រុង  លោក  Michael  Nutter  អោយដឹងថា
ពួកយើងមិនបានដឹងថា    មានមនុស្សប៉ុន្មាននាក់នោះទេ  នៅក្នុងហាងមួយនេះ  អំឡុង
ពេលនៃការបាក់រលំ ដូច្នេះ  ក្រុមការងារជួយសង្រ្គោះបន្ទាន់យើងខ្ញុំ  និងប្រឹងប្រែងអោយ
អស់ពីលទ្ធភាពក្នុងការរុករកជនរងគ្រោះ។
ដោយឡែក ជនរងគ្រោះទាំង ១៣ រូប  ដែលបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យក្នុង
នោះ ជនរងគ្រោះ ៥ នាក់ បានធូរស្រាល និងចេញពីមន្ទីរពេទ្យហើយ ។ គួររំឭកផងដែរ
ថា      ការបាក់រលំសំណង់អាគារមួយនេះ​  បានកើតឡើងអំឡុងពេលនៃការវាយកំទេច
ចោល    នេះបើយោងតាមការអះអាងពីលោក  Lloyd  Ayers  ស្នងការប៉ូលីសមកពីអង្គ
ភាពពន្លត់អគ្គីភ័យ៕ ប្រភពពី  Camnews.com.kh


Read more...

Monday, June 3, 2013

រកឃើញលលាដ៏ក្បាល មានអាយុកាលចាស់ជាងគេបំផុត លើសកលលោក

0 comments
ព័ត៌មានអន្តរជាតិ ៖ ដោយយោងតាមការដកស្រង់អត្ថបទផ្សាយ របស់គេហទំព័រសារព័ត៌
មានបរទេស  CNN  ដែលទើបតែបានចេញផ្សាយកាលថ្ងៃទី  ៣១  ឧសភា កន្លងទៅនេះ
អោយដឹងថា នៅឯប្រទេស  អេត្យូពី  ឯណោះវិញ អ្នកវិទ្យាសាស្រ្តម្នាក់  ដែលមានឈ្មោះ
ថា Zeray Alemseged  បានរកឃើញនូវផូស៊ីល នៅក្នុងតំបន់  Dikika  ដែលផូស៊ីលមួយ
នេះ ត្រូវបានគេសន្មត់ថា ជាលលាដ៏ក្បាល ក្មេងដែលមានអាយុកាលចាស់ជាងគេបំផុត
លើលោក "the world's oldest child" ។
លើសពីនេះ  បើតាមប្រភពសារព័ត៌មានដដែល  ក៏បានគូសបញ្ជាក់អោយដឹងផងដែរថា
លលាដ៏ក្បាលក្មេង   ដែលមានអាយុកាលចាស់ជាងគេបំផុតលើលោកមួយនេះ  វាគឺជា
លលាដ៏ក្បាលក្មេងស្រី    ដែលបានស្លាប់កាលពី ៣  លានឆ្នាំមុន ។   ជាមួយនឹងការរក
ឃើញនូវផូស៊ីលមួយនេះ  អ្នកវិទ្យាសាស្រ្ត លោក  Zeray  Alemseged  បានដាក់ឈ្មោះ
វាថា Selam ។
គួររំឭកផងដែរថា​ អ្នកវិទ្យាសាស្រ្ត លោក Zeray Alemseged សព្វថ្ងៃនេះ គឺជាប្រមុខនៃ
ការសិក្សាស្រាវជ្រាវមនុស្សសាស្រ្ត នៅឯ California Academy of Sciences ៕
 Camnews.com.kh

Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន