Thursday, May 22, 2014

មេដឹកនាំអាវក្រហម ត្រូវបានតុលាការថៃ កាត់ទោស ឲ្យជាប់គុក ៦ ខែ ពិន័យជាប្រាក់ ៥ម៉ឺនបាត

0 comments
បាងកក៖ មេដឹកនាំអាវក្រហម លោក ចាតុផន ព្រំផាន ត្រូវបានសាលា ឧទ្ធរណ៍ក្រុងបាងកក សម្រេចកាត់ ទោស ដាក់ព័ទ្ធធនាគារ ៦ ខែ និង ពិន័យជាប្រាក់ ៥ ម៉ឺនបាត ពីបទបរិហាកេរ្តិ៍ ប្រធានបក្ស ប្រឆាំងថៃ។
យោងតាមគេហទំព័រ Thai News នៅថ្ងៃ ព្រហស្បតិ៍ ទី ២២ ខែ ឧសភា ឆ្នាំ ២០១៤ នេះបានចុះផ្សាយ ឲ្យដឹងថា ចៅក្រមសាលាឧទ្ធរណ៍ក្រុងបាងកក បានវិនិច្ឆ័យ ដាក់ទោស លោក ចាតុផន ព្រំផាន មេដឹកនាំ ចលនាប្រជាជនប្រឆាំងរបបផ្តាច់ការ ឬ ក្រុមអាវក្រហម ឲ្យជាប់ពន្ធនាគារ ៦ ខែ ផាកពិន័យ ជាប្រាក់ ៥ ម៉ឺនបាត ស្មើប្រមាណ ១៣០០ ដុល្លារអាម៉េរិក ប៉ុន្តែត្រូវបានព្យួរទោស ២ ឆ្នាំ ហើយតុលាការក៏បាន បង្គាប់ឲ្យចុះផ្សាយ សាលក្រមខាងលើ ជាសាធារណៈ តាមរយៈសារព័ត៌មានក្នុងស្រុង រយៈពេល ១សប្ពាហ៍។
លោក ចាតុផន ត្រូវបានជាប់ចោទពីបទ បរិហាកេរ្តិ៍ លោក អាប់ភស៊ីត វ៉េចាជីចា អតីតនាយករដ្ឋមន្រ្តី និងជាប្រធានក្សប្រជាធិបេតយ្យ (បក្សប្រឆាំងថៃ) ថាបានបញ្ជាកម្លាំងយោធាឲ្យស្លាប់ប្រជាពលរដ្ឋ ថៃ ដែលបានជួបគ្នា ដើម្បីទាមទាររដ្ឋាភិបាល ដែលដឹកនាំដោយ លោក អាប់ភិស៊ីត រំលាយសភា រៀបចំការ បោះឆ្នោតជាថ្មី កាលពីឆ្នាំ ២០១០ បានស្លាប់មនុស្សជិត ១០០ នាក់ និង ជាង ៣ ពាន់នាក់ផ្សេងទៀត រងរបួស។

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន