ប្រភពពី កោះសន្តិភាព ខេត្តកណ្តាល ៖ ផ្តើមចេញពីការទំនាក់ទំនង គ្នាតាមទូរស័ព្ទ រហូតដល់បានណាត់ ជួបពេញចិត្តពេញថ្លើមគ្នា ខណៈដែលខាងស្រី មានអាយុត្រឹម១៩ឆ្នាំប៉ុណ្ណោះ បានបោះបង់ចោលការ សិក្សានៅថ្នាក់វិទ្យាល័យ ហើយសម្រេចចិត្តចាកចេញពីផ្ទះ ដែលមានជីវភាពមធ្យម ទៅរស់នៅជាមួយខាងប្រុស នៅផ្ទះជួលយ៉ាងលំបាក យ៉ាងណាក៏ដោយ ។
ប្រភពបានឱ្យដឹងថា យុវជនជាសង្សារឈ្មោះអ៊ី ណាក់ អាយុ២០ឆ្នាំ ជាកម្មករហាងនំប៉័ង មានស្រុកកំណើតនៅ ភូមិបាក់ដា ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ចំណែកនារីខាងលើឈ្មោះ មរកត អាយុ១៩ឆ្នាំ ដោយពួកគេទាំង២នាក់ ខ្លាចម្តាយខាងស្រីតាមរកឃើញ ក៏បានមកជួលផ្ទះនៅម្តុំបឹងត្របែក ។
ប្រភពបានបន្តថា កាលពីរសៀលថ្ងៃទី១៨ មីនា ២០១៤ ត្រូវម្តាយរបស់នារី ខាងលើបានរកឃើញ ក៏នាំពួកគេមកប៉ុស្តិ៍ នគរបាលក្រុងតាខ្មៅ ដើម្បីធ្វើកិច្ចសន្យាកុំឱ្យទាក់ទងគ្នាទៀត ។ តែទោះជាម្តាយនារីនោះ អង្វរ.កនាងឱ្យចែកផ្លូវគ្នាយ៉ាង ណាក៏ដោយ និងឱ្យវិលត្រឡប់ទៅផ្ទះ ដើម្បីចូលរៀនវិញក៏ដោយ ក៏ពួកគេមិនព្រមដែរ ព្រមទាំងបានយំយ៉ាងក្តុកក្តួល បំផុតនៅចំពោះមុខសមត្ថកិច្ថ ព្រោះពួកគេ ស្រឡាញ់គ្នាខ្លាំងណាស់ ។
គួរបញ្ជាក់ថា កន្លងមកម្តាយខាងស្រីបាន ព្យាយាមបំបែកពួកគេ មិនឱ្យជួបគ្នា និងបានចោទប្រកាន់យុវជននោះថា ជាមនុស្សគ្មានការងារធ្វើ និងប្រើប្រាស់ថ្នាំញៀនទៀត គាត់មិនពេញចិត្តឱ្យនៅជាមួយគ្នាទេ និងព្យាយាមមិនឱ្យពួកគេជួបគ្នាទៀតផង ។ លុះដល់រយៈពេល ជាង២ខែក្រោយនេះ ពួកគេទាំង២នាក់បាន សម្រេចចិត្តរត់ទៅនៅ បន្ទប់ជួលនៅម្តុំបឹងត្របែក ដោយចំណាយថ្លៃ បន្ទប់មួយខែ២៥ដុល្លារ ហើយដោយសារតែ ប្រាក់ខែធ្វើជាកម្មករនៅ ហាងនំប៉័ងបានត្រឹមតែ៣០ម៉ឺន រៀលប៉ុណ្ណោះ នារីជាសង្សារសុខចិត្ត ធ្វើការនៅហាងខារ៉ាអូខេ នៅរាជធានីភ្នំពេញ គឺធ្វើជានារីបម្រើទឹកកក បានប្រាប់ខែ១០០ដុល្លារ ។
No comments:
Post a Comment