Friday, March 14, 2014

មូលហេតុ៤យ៉ាងដែលស្ត្រី ភ័យខ្លាចនៅពេលរួមរ័ក លើកដំបូង

0 comments
ប្រភពពី lookingtoday.com
១- ខ្លាចការឈឺចាប់៖ ឈឺចាប់ គឺ ជាការភ័យខ្លាចមួយ ដែលស្ត្រីនឹងជួបប្រទះក្នុង ពេលរួមភេទលើកដំបូង ប៉ុន្តែការឈឺ ចាប់នេះនឹងប្តូរមកវិញ នូវភាពស្រណុក ស្រួលពេលក្រោយ ។ នៅពេលរួមភេទ លើកដំបូងម្តង ឬពីរដងវាអាចនឹងធ្វើឱ្យ នាងមានការឈឺចាប់ ប៉ុន្តែចាប់ពី៣-៤ ទៅ៥ដងឡើងទៅការឈឺចាប់ក៏ថយចុះ ហើយភាពស្រណុកស្រួល ក៏កើតមានដែរ ។

២- ខ្លាចដៃគូមានប្រដាប់ភេទធំ ហើយវែង៖ ស្ត្រីជាច្រើនមិនហ៊ានរួម ភេទ ព្រោះតែពួកគេខ្លាចប្រដាប់ភេទ បុរសធំ ។ ពួកគេគិតថា បើធំម្ល៉ឹងៗពិត ជាធ្វើឱ្យឈឺចាប់ជាមិនខាន ។ នេះជា មូលហេតុចម្បង ដែលធ្វើឱ្យស្ត្រីមួយ ចំនួនសុខចិត្តរក្សាទុកព្រហ្មចារីរបស់ ខ្លួនដោយមិនអើពើនឹងរឿងលើគ្រែ ។ ស្ត្រីភាគច្រើនចាត់ទុកព្រហ្មចារី គឺជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបាន ។ ពួកគេចង់រក្សាទុកជូនបុរសជាគូគ្រង របស់ខ្លួនទៅថ្ងៃអនាគត ។ លើសពីនេះ ការនិយាយប្រាប់តៗគ្នាថា បាត់បង់ព្រហ្ម ចារីដំបូងធ្វើឱ្យយើងឈឺចាប់ខ្លាំងណាស់ ទើបធ្វើឱ្យស្ត្រីកាន់តែភ័យខ្លាច ។

៣- បារម្ភខ្លាចមានផ្ទៃពោះ៖ ស្ត្រី ស្ទើរតែគ្រប់គ្នាតែងតែខ្លាចមានផ្ទៃពោះ បន្ទាប់ពីរួមភេទមិនប្រើស្រោមអនាម័យ ។ ការរួមភេទដោយមិនប្រើស្រោមអនាម័យ ពិតជាបន្ថែមនូវភាពស្រណុកស្រួលខ្លាំង ប៉ុន្តែវាក៏ប្រឈមខ្លាំងនឹងការមានផ្ទៃពោះ ឬឆ្លងរោគផ្សេងៗផងដែរ ជាពិសេស សម្រាប់អ្នកដែលមិនបានត្រៀមខ្លួនជា មុន ។

៤-ខ្លាចចេញខ្យល់ ពេលកំពុងរួមភេទ៖ វាអាចជាការអៀនខ្មាសមួយដែរ ដែលចេញខ្យល់ពេលកំពុងប្រតិបត្តិការ ។ ម្យ៉ាង វាអាចធ្វើឱ្យបុរសជាដៃគូអស់ អារម្មណ៍ ។ តាមអ្នកជំនាញបានឱ្យដឹងថា ខ្យល់ដែលចេញពីប្រដាប់ភេទស្ត្រី គឺជា ខ្យល់ក្នុងអំឡុងពេលរួមភេទ ខ្យល់នោះក៏ នឹងចេញមកវិញភ្លាមៗ ។ ចំណែកសំឡេង ផោមដែលចេញមកនោះ អាចជាស្ថាន ភាពអាក្រក់មួយដែលធ្វើឱ្យ ស្ត្រីមិនមានអារម្មណ៍ល្អ ឬភាពស្រណុកស្រួលជាមួយ នឹងក្បាច់រួមភេទមួយចំនួន ៕


No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន