Thursday, March 13, 2014

កាតុ និងស្វាមី ដាក់ឈ្មោះ កូនស្រីថា "អាជីញ"

0 comments
ប្រភពពី Camnews.com.kh : ភ្នំពេញៈ តារាកំប្លែងស្រីសម្បូរវោហារ អ្នកនាង សុខ ចាន់ធីតា ហៅ កាតុ កាលពីយប់មិញនេះ បានឈឺពោះឆ្លងទន្លេ សម្រាលបានកូនស្រីម្នាក់ តាមបំណងប្រាថ្នា ធ្វើឲ្យនាងនិងស្វាមីញញឹមបិទមាត់មិនជិត ព្រោះតែនាង និងស្វាមី បានឃើញមុខកូនស្រីកើតមក មានសុខភាពល្អ ធ្វើឲ្យនាងរំភើបចិត្ត ស្ទើរតែទប់ទឹកភ្នែកមិនជាប់ ។
ជួបជាមួយ LookingTODAY តាមទូរស័ព្ទ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្ន២០១៤នេះ លោក ខ្យង ដែលជាស្វាមី របស់ អ្នកនាង កាតុ បានប្រាប់ឲ្យដឹងថា ភរិយារបស់លោក បានឈឺពោះឆ្លងទន្លេ តាំងពីយប់ម៉ោង១-៣០ នាទីយប់ ឈានចូលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤នេះ កូនស្រីរបស់លោក មានសុខភាព ល្អមានទម្ងន់២គីឡូ៨ខាំមានសុខភាព រឹងមាំទាំងម្តាយ និងកូន។ ពេលនេះភរិយារបស់លោក កំពុងតែសម្រាកនៅសម្ពភចិត្រា ស្ថិតនៅតាមបណ្តោយ ផ្លូវព្រះ មុនីរ៉េត ក្បែរផ្សារដើមគ ។
លោកក៏បានបង្ហាញពីអារម្មណ៍ សប្បាយរីករាយថា “ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលខ្ញុំ និងភរិយា បានទទួល ចំណងដៃអាពាហ៍ពិពាហ៍ តាមបំណងប្រាថ្នា ហើយពេលនេះ ភរិយា និងកូនជាទីស្រឡាញ់ខ្ញុំ មានសុវត្ថិភាពនិង សុខភាពល្អ ទាំងអស់គ្នា ខ្ញុំបានក្លាយជាឪពុកគេហើយ...!”។
លោកខ្យងក៏បានប្រាប់ឲ្យដឹងទៀតថា កូនស្រីរបស់លោកមាន ឈ្មោះថា គង សុណានជីញ ហៅអាជីញ ដែលឈ្មោះនេះលោក និងភរិយាបានត្រៀមសម្រាប់ ស្វាគមន៍កូនស្រីជាយូរមកហើយ ។ ក្រោយពីសម្រាលកូនរួច ភរិយារបស់លោកសម្រាកនៅមន្ទីរពេទ្យ ត្រឹម តែ៤ថ្ងៃប៉ុណ្ណោះ នឹងចេញពីពេទ្យ ទៅសម្រាកនៅផ្ទះហើយ ៕






No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន