Wednesday, March 19, 2014

ស្វាមីភរិយា​ដែល​ទម្លាប់​ដេក​អាក្រាតកាយ ផ្តល់​ប្រយោជន៍​អ្វីខ្លះ​ដល់​សុខភាព​ជីវិត​ផ្លូវភេទ​?

0 comments
ប្រភពពី kntnews.com: ​រាជធានី​ភ្នំពេញ ៖ គូ​ស្វាមីភរិយា​ដែល​និយម ភាព​ស៊ី​វិ​ល័យ​មួយចំនួន ចូលចិត្ត​ដេក​អាក្រាតកាយ​នៅក្នុង​ភួយ បន្ទាប់ពី​ពួកគេ​បាន​ជួប ជាមួយ​គ្រូពេទ្យ ដែល​ពន្យល់​ប្រាប់ថា ដេក​អាក្រាត​បែបនេះ វា​ជួយ​បង្កើន​ប្រសិទ្ធភាព និង​រក្សាបាន​នូវ​សុភមង្គល នៅក្នុង​ជីវិត​ស្នេហា ។ ដូច្នេះ​អ្នក​អាច​ពិគ្រោះ​ជាមួយ គ្រូពេទ្យ​ដែលមាន​ជំនាញ ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​បញ្ជាក់​ពី​បញ្ហា​នេះ ថា​តើ​គួរ​ធ្វើ​ឬក៏​អត់ ?

​ការ​ដេក​ដោយ​អាក្រាតកាយ វា​មិន​ងាយស្រួល​នោះទេ ដើម្បី​ទទួលយក​វា ប៉ុន្តែ​តាម​ការសិក្សា​ជាច្រើន បាន​បង្ហាញថា ការ​គេង​បែបនេះ វា​ផ្តល់​ភាព​ចំណេញ​ជាច្រើន ដល់​សុខភាព​ទៅវិញ ដោយ​ធ្វើ​ឲ្យ​អារម្មណ៍ របស់​ស្ត្រី និង​បុរស មាន​ភាពងាយស្រួល​។ ការ​ស្លៀកពាក់ ខោ​ក្នុង ពេល​គេង វា​អាច​នឹងធ្វើ​ឲ្យ​ប៉ះពាល់ ដល់​និង​កៀប សាច់ដុំ​ពងស្វាស និង​ប៉ះពាល់​ដល់ ដំណើរការ​របស់​ឈាម និង​ធ្វើ​ឲ្យ​អា​អូន​តូច រងរបួស​ផងដែរ​។

​ចំណែក​ស្ត្រី វិញ សម្រាប់​ការ​ស្លៀកពាក់​ខោ​ក្នុង អំឡុងពេល​គេង​ពេលយប់  វា​ក៏​អាចធ្វើ​ឲ្យ​ប៉ះពាល់ និង​ប្រឈម​ចំពោះ​បញ្ហា​រោគ​ស្ត្រី ជាច្រើន​មុខ​ផងដែរ​។ សម្រាប់​បុរស​គួរតែ​សិក្សា នូវ​របៀប​គេង ដោយ​កាយ​អាក្រាត ដើម្បី​បង្កើន​ឲ្យ មេជី​វិត​ឈ្មោល មាន​សុខ​ភាពល្អ និង​រឹងមាំ​តាមបែប​ធម្មជាតិ ដែល​អាចជួយ​ឲ្យ​មាន​ថាមពល សម្រាប់​បង្កើន​រសជាតិ ជីវិត​លើ​គ្រែ​ឲ្យ​កាន់តែ​មានន័យ​ជ្រៅ​។

​ការ​ដេក​អាក្រាតកាយ ពិតជា​ផ្តល់​ភាពងាយស្រួល​មែន ក៏ប៉ុន្តែ​គួរតែ​រៀប​លក្ខណៈ​ដេក ដោយ​អា​កប្បក​រិ​យា​ត្រឹមត្រូវ មិនមែន​គ្រប់គ្នា ត្រូវតែ​ដេក​ដោយ អាក្រាត​រាល់​យប់​នោះទេ ហើយ​រឿង​ដែល​ល្អ អ្នក​គួរតែ​ស្លៀកពាក់ ដោយ​សម្លៀកបំពាក់​ស្តើង ទន់ និង​រលុង ដែលជា​ហេតុ​មិន​ធ្វើ​ឲ្យ ប៉ះពាល់​ដល់​សុខភាព​សិច​។  យ៉ាងណាក៏ដោយ ក្នុងករណី​ចង់​ដេក​អាក្រាត ត្រូវតែ​បែងចែក​បន្ទប់​ឬ​គ្រែ ដាច់ដោយឡែក ការពារ​កុំ​ឲ្យ​កូនៗ ឬ​ក្មេងៗ មើលឃើញ​ព្រោះ​វា​ជា​ទម្លាប់​មិនល្អ​៕

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន