តាមការគិតគូរ និងសន្យាអ៊ុយក្រែន នឹងដំណើរការប្រគល់នាវាប្រយុទ្ធឡើងគោក Zubr ឲ្យចិននៅឆ្នាំ២០១២ ប៉ុន្តែមកទល់ពេលនេះ ចិននៅពុំទាន់មាន Zubr... នៅឡើយទេ។
តាមការគិតគូរ និងសន្យាអ៊ុយក្រែន នឹងដំណើរការប្រគល់នាវាប្រយុទ្ធឡើងគោក Zubr ឲ្យចិននៅឆ្នាំ២០១២ ប៉ុន្តែមកទល់ពេលនេះ ចិននៅពុំទាន់មាន Zubr... នៅឡើយទេ។
បច្ចុប្បន្ន
ចិននៅកំពុងស្រមៃចង់មាន Zubr ច្រើនគ្រឿង
ពីអ៊ុយក្រែន។ ប៉ុន្តែដំណើរការផលិត Zubr របស់អ៊ុយក្រែន ធ្វើឲ្យក្រុងប៉េកាំង
"ឈឺក្បាល" ដោយភាព "យឺតយ៉ាវ"។
Zubr នៅមានឈ្មោះថា
"គោព្រៃ" វានៅពុំទាន់បង្ហាញវត្តមានក្នុងកងទ័ពរំដោះប្រទេសចិន (PLA)
ទេ។
ចិនបាន
"គំរាម" បំណងជំរុញឲ្យអ៊ុយក្រែនបង្កើនល្បឿនផលិត។
តាមសារព័ត៌មានអ៊ុយក្រែន
និងចិន នោះនៅពាក់កណ្តាលខែមេសា ថ្ងៃទី២០ ឆ្នាំ២០១៣
អ៊ុយក្រែនត្រូវប្រគល់ឲ្យបាន ២ គ្រឿង។
ក្រោយការផលិត
Zubr ត្រូវការពេលវេលាប៉ុន្មានសប្តាហ៍ទៀត
សម្រាប់រត់សាកល្បង។
ជាក់ស្តែងបណ្តាលមកពីការឈ្លោះគ្នារវាង រុស្ស៊ី
និងអ៊ុយក្រែន ដោយរុស្ស៊ីចោទប្រកាន់ថា អ៊ុយក្រែនបានចេតនាបំពានលើកម្មសិទ្ធិបញ្ញា
នៃប្លង់ស្ថាបនា Zubr ប្រើប្រាស់សម្រាប់ផលិតវាលក់ឲ្យចិន។
រុស្ស៊ីបារម្ភថា
ចិននឹង "លួច" បច្ចេកវិទ្យាសម្រាប់ផលិតដោយខ្លួនឯងតែម្តង។
ហើយរឿងនេះ ក៏កាន់តែធ្វើឲ្យប៉េកាំងបង្ខំចិត្តជំរុញឲ្យអ៊ុយក្រែនប្រញាប់ធ្វើឲ្យរួចរាល់ Zubr ប្រគល់ឲ្យខ្លួន។
ហើយរឿងនេះ ក៏កាន់តែធ្វើឲ្យប៉េកាំងបង្ខំចិត្តជំរុញឲ្យអ៊ុយក្រែនប្រញាប់ធ្វើឲ្យរួចរាល់ Zubr ប្រគល់ឲ្យខ្លួន។
សារព័ត៌មានលោកខាងលិច និងអាមេរិក វាយតម្លៃថា ចិនចង់អនុវត្ត "សុបិន្ត" ធ្វើអធិរាជលើសមុទ្រ ហេតុនេះចាំបាច់ទើបត្រូវការ Zubr បែបនេះ។
សារព័ត៌មានលោកខាងលិច និងអាមេរិក វាយតម្លៃថា ចិនចង់អនុវត្ត "សុបិន្ត" ធ្វើអធិរាជលើសមុទ្រ ហេតុនេះចាំបាច់ទើបត្រូវការ Zubr បែបនេះ។
ថ្វីបើ
Zubr ២ គ្រឿង ត្រូវធ្វើរួចរាល់នៅខែមេសា
ថ្ងៃទី២០ ឆ្នាំ២០១៣ ប៉ុន្តែតាមមើល ប្រហែលចុងឆ្នាំ២០១៣ ទើបចិនបានទទួល
ព្រោះអ៊ុយក្រែន ត្រូវចរចារជាមួយរុស្ស៊ី
ក្នុងការនាំចេញនោះ ប្រសិនពុំចង់ប្រឈមនឹងការក្តីក្តាំទេ។ ម្យ៉ាងទៀត វាក៏ត្រូវការពេលវេលា
ដើម្បីរត់សាកល្បងដែរ។
Zubr អាចប្រយុទ្ធដោយឯករាជ្យ,
ទម្ងន់ផ្ទុកច្រើន, ល្បឿនលឿន។
មកទល់ពេលនេះ
ចិនចង់យក Zubr ២គ្រឿង ដើម្បីបម្រើឲ្យការស្រាវជ្រាវផលិតដោយខ្លួនឯង ហើយប្រហែលជាមិនចង់រង់ចាំទទួល
Zubr បន្ថែមទៀតទេ៕
ប្រភពមកពី ksn-news.com
No comments:
Post a Comment