ស្នូលក្នុងរបស់ផែនដីមានរាងមូលរឹងដោយកំដៅដល់ទៅ៦០០០អង្សាC ប្រហាក់ប្រហែលផ្ទៃខាងក្រៅរបស់ព្រះអាទិត្យ ។
ពួកអ្នកវិទ្យាសាស្ត្រ
នៃអង្គការស្រាវជ្រាវបច្ចេកវិទ្យាជាតិបារាំង (CEA)
មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រជាតិបារាំង (CNRS)
និងអាជ្ញាធរប្រតិបត្តិវិទ្យុសកម្ម Sychrotron ទ្វីបអឺរ៉ុប (ESRF)
បានធ្វើការសាកពិសោធន៍វាស់ស្ទង់កំដៅក្នុងស្នូលផែនដី តាមទស្សនាវដ្តី
Science ចុះផ្សាយ ។
ពួកគេបានវាស់កម្រិតរលាយរបស់ដែក
ក្នុងបន្ទប់ពិសោធន៍ទំនើបមានសុក្រិតភាពខ្ពស់
រួចយកលទ្ធផលនេះទៅគណនាគិតកំដៅនៅចំណុចប្រសព្វ
នៃស្នូលខាងក្រៅនិងខាងក្នុងរបស់ផែនដី ។ តាមទិន្នន័យរបស់ពួកគេ
សំដៅនៅចំណុចប្រសព្វនេះឡើងដល់ ៦០០០អង្សាC
ខ្ពស់ជាងការគណនាព្យាករណ៍មុនដល់ទៅ ១០០០អង្សាC ។
ស្នូលខាងក្នុងគឺជាផ្នែករឹងជាងគេគេ
របស់ផែនដី ។ វាមានរាងមូលស្ថិតក្នុងសណ្ឋានរឹង
និងវិជ្ជមាត្រប្រមាណ ១២២០km ។ អ្នកវិទ្យាសាស្ត្រវាយតម្លៃថា
វាត្រូវបានបង្កើតឡើងដោយសារធាតុចម្រុះរវាងដែក និងនីកែល ។
ស្រទាប់ខាងក្រៅជាស្រទាប់សំភារៈក្នុងសណ្ឋានរាវរួមមានដែក នីកែល
និងបរិមាណអុកស៊ីហ្សែន បារ៉ត ដ៏តិចតួច ។ វាស្ថិតនៅជម្រៅប្រមាណ
២៨៩០Km និងមានកម្រាស់ ២២៦០km ។
កំដៅរបស់ស្នូលផែនដី
ជាតួលេខសំខាន់ព្រោះវាជួយដល់អ្នកវិទ្យាសាស្ត្របកស្រាយពីយន្ត
ការដែលផែនដីបង្កើតចេញជាអគ្គិសនីម៉ាញ៉េទិករបស់វា ។
លំអៀងកំដៅរវាងស្នូលខាងក្នុង និងក្រៅ
ត្រូវស្ថិតនៅកំរិត១៥០០អង្សាCឡើង
ដើម្បីចលនាស្វ័យបង្វិលរបស់វាបង្កើតជាមេដែក ៕ ksn-news.com
No comments:
Post a Comment