Friday, March 29, 2013

សង្ខេប​ព័ត៌មាន​សេដ្ឋកិច្ច​ប្រចាំ​សប្តាហ៍

0 comments
ភ្នំពេញៈ ក្រុម​ហ៊ុន​ទូរ​គមនា​គមន៍​​​អឹម​ហ្វូន​ ដែល​ក្ស័យធន​បាន​​​ជំពាក់​​បំណុល​១៥៩ លាន​​​​​ដុល្លារ​ ខណៈ​​​​ទ្រព្យ​របស់​ក្រុម​​ហ៊ុន​នេះ​តាម​ការ​ប៉ាន់​ប្រមា​ណ​​មាន​តម្លៃ​តែ​​ ១០៥ លាន​​ដុល្លារ​ប៉ុណ្ណោះ​។ នេះ​​បើ​​​តាម​​បុគ្គលិក​ដែល​បាន​ចូល​រួម​ក្នុង​​​កិច្ច​ប្រជុំ​​ម្ចាស់​ បំណុ​ល​​​កាល​​ពី​ល្ងាច​ថ្ងៃ​ចន្ទ​។ លោក​ ប្រាង​ វុទ្ធី​ តំណាង​បុគ្គ​លិក​​បាន​និយា​យ​ថា លោក អ៊ុក​ រី ដែល​តុលា​ការ​បាន​តែង​តាំង​​អ្នក​​គ្រប់​គ្រង​លើ​ទ្រព្យ​សម្បត្តិ​របស់​អឹម​ ហ្វូន​ ​បាន​ផ្តល់​​យោ​បល់​ដល់​តំណាង​​កម្មករ​ទាំងនោះពី​ការ​វាយ​តម្លៃ​នៅ​ក្នុង​ កិច្ច​ប្រជុំ​ និង​បាន​​ស្នើ​ពួកគេ​ជួយ​បញ្ចុះ​បញ្ចូលម្ចាស់​បំណុល​ដល់បណ្តឹង​​ដែល​អាច​ អនុញ្ញាត​ឲ្យ​អឹម​​ហ្វូន​លក់​ទ្រព្យ​។



 ភ្នំពេញៈ​ ប្រទេស​ជា​សមាជិក ​អ៊ិចម៉ិច (ACMECS) និង​ពិភាក្សា​ស្តីពី​សហ​ប្រតិបត្តិការ​ និង​ការ​អភិវឌ្ឍ​ឧស្សា​ហកម្ម​កែច្នៃ​អង្ករ​នៅ​សប្តាហ៍​នេះ​។ ប្រទេស​ដែល​ជា​សមា​ជិក​របស់ ​​អ៊ិចម៉ិច ​​រួម​មាន ​កម្ពុជា​ ឡាវ​ ថៃ​ មីយ៉ាន់​ម៉ា ​និង​វៀត​ណាម​។​ លោក​ ម៉ៅ​ ថូរ៉ា​ រដ្ឋ​លេខា​ធិការ​ក្រសួង​ពាណិជ្ជ​កម្ម​ បាន​ប្រាប់​​ភ្នំ​ពេញ​ប៉ុស្ដិ៍​ថា នេះ​ដើម្បី​ពិភាក្សា និង​​ស្វែងរក​វិធី​សម្រាប់​កិច្ច​សហ​ប្រតិ​បត្តិ​​ការ​ដ៏​ល្អ​ក្នុង​បណ្ដា​ប្រទេស​ជា​សមាជិក​ អ៊ិច​ម៉ិច។ ខេត្ត​ព្រះសី​ហនុៈ ក្រុម​ហ៊ុន​ Harta Packaging Industries Sdn Bhd ​នៅ​ម៉ា​ឡេស៊ី​បាន​បើក​រោង​​ចក្រ​ផលិត​ប្រអប់​វេចខ្ចប់​ថ្មី​នៅ​​​កម្ពុជា​ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​តម្រូវ​ការ​របស់​ប្រទេស​នេះ​ និង​ដើម្បី​ទទួល​បាន​ប្រ​យោជន៍​ពី​ការ​អភិ​វឌ្ឍ​​របស់​កំពង់​ផែស្វ​យ័ត​ព្រះ​សីហ​នុ​។ ​លោក ​Chang Kee Soon ​​អគ្គ​នាយក​គ្រប់​គ្រង​ក្រុម​ហ៊ុន​ Harta Packaging ជាក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​គ្រប់​គ្រង​ទាំង​ស្រុង​ដោយ​​ក្រុម​ហ៊ុន​ HPI Resources Berhad និង​ជា​ផ្នែក​មួយ​របស់​ក្រុម​ហ៊ុន​ Oji Paper Group របស់​ជប៉ុន​ បានកំណត់​ថា​នឹង​​ ទទួល​​បានប្រាក់​ចំណេញ​ ៩​ លានដុល្លារ​គិតត្រឹម​ខែ​ធ្នូ​ឆ្នាំ​ ២០១៣៕ ភ្នំពេញៈ ​ចំណូល​ពន្ធ​របស់​កម្ពុជា​ក្នុង​រយៈ​ពេល​ពីរ​​ខែ​ដើម​ឆ្នាំ​នេះ​​​​កើន​ឡើង​​ជិត​​៣០​ភា​គ​រយ​​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ។ គណ​បក្ស​ប្រឆាំង​​បាន​​អះអាង​ថា​កំណើ​ន​​នេះនៅ​​មិន​ទាន់​ឆ្លុះ​បញ្ចាំង​ពី​កំណើន​សេដ្ឋ​កិ​ច្ច​បច្ចុប្បន្ន​នេះ​នៅ​​ឡើយ​ទេ។ ទិន្ន​ន័យ​​​ពី​អគ្គ-​នាយក​ដ្ឋាន​ពន្ធ​ដារ​​បាន​បង្ហា​ញ​​ថា​ ចំណូល​​ពន្ធ​សរុប​មាន​​ជាង​​១២​២​​​លាន​ដុល្លារ​ ក្នុង​នោះ​​ពន្ធ​លើ​ប្រាក់ខែ​​កើន​​១៧​,១​​ភាគ​រយ​​ ពន្ធ​លើ​ប្រាក់​​ចំណូ​ល​​កើន​​ ៤០,៨ ភាគ​រយ​៕ ដកស្រង់ចេញពីPpostkhmer.com

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន