លោកអ្នកបានជ្រាបហើយ តាមរយៈគេហទំព័រសុខភាពកម្ពុជានូវពត័មានការរីករាលដាលជម្ងឺគ្រុនផ្ដាសាយបក្សីH5N1ឃើញតែរៀងរាល់ថ្ងៃ។ នៅថ្ងៃទី១៣ ខែកុម្ភៈនេះ ក្រសួងសុខាភិបាលបានទំលាយឲ្យដឹងករណីថ្មីទី៧។
បើយោងតាមមន្រ្តីសុខាភិបាលដែលបានថ្លែងថានៅក្នុងសារពត័មានក្នុងស្រុកមួយបាឲ្យដឹងថាកាលពីថ្ងៃចន្ទ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានអះអាងករណីគ្រុនផ្ដាសាយបក្សីទី៧ទៅលើក្មេងស្រីអាយុ៣ឆ្នាំម្នាក់មកពីខេត្តកំពត។
លោកវេជ្ជបណ្ឌិត Denis Laurent នៅមន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងព្យាបាលលើករណីនេះ បានអះអាងកាលពីម្សិលមិញថា ក្មេងស្រីនេះកំពុងស្ថិតនៅក្នុង “ស្ថានភាពធ្ងន់ធ្ងរ” ។
លោក ឡេង គឹមនី មេឃុំអង្គភ្នំតូចដែលជាទីកន្លែងក្មេងស្រ្តីនេះរស់នៅបានថ្លែងកាលពីម្សិលមិញថា ក្មេងស្រ្តីនេះបានធ្លាក់ខ្លួនឈឺនៅថ្ងៃទី៣ ខែកុម្ភៈ និងត្រូវបានបញ្ជូនទៅទទួលការព្យាបាលនៅមន្ទីពេទ្យគន្ធបុប្ភាក្នុងរាជធានីភ្នំពេញនៅថ្ងៃទី៦ បន្ទាប់ពីការព្យាបាលដោយគ្រូពេទ្យនៅមូលដ្ឋានមិនបានធ្វើឲ្យស្ថានភាពរបស់នាងប្រសើរឡើង។
លោកបានថ្លែងថាថ្លែងបន្តថា ថ្មីៗថានេះសត្វប្រមាណ១០០ក្បាលបានងាប់នៅក្នុងឃុំនេះ។
លោកអ្នកបន្តថា មន្រ្តីក្រសួងសុខាភិបាលកំពុងធ្វើការបាញ់ថ្នាំសម្លាប់វីរុសផ្ដាសាយបក្សីនៅផ្ទះក្មេងស្រីនេះ និងនៅក្នុងភូមិដើម្បីព្យាយាមសម្លាប់វីរុសនេះឲ្យអស់ និងកំពុងធ្វើការអប់រំប្រជាជននៅក្នុងភូមិព្រមទាំងមានការចែកខិត្តប័ណ្ណ និងការប្រកាសតាមមេក្រូហាមប្រជាជនកុំឲ្យទទួលទានសត្វមាន់ទាឈឺ។
តាមរបាយណ៍របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា រហូតមកដល់ពេលនេះ មនុស្សចំនួន៥នាក់ក្នុងចំណោម៧ករណីនៃការឆ្លងជម្ងឺគ្រុនផ្ដាសាយបក្សីH5Nក្នុងឆ្នាំនេះ បានស្លាប់។ បន្ទាប់ពីក្មេងស្រីអាយុ៥ឆ្នាំនៅខេត្តតាកែវបានស្លាប់បាត់បង់ជីវិត កាលពីថ្ងៃព្រហស្បតិ៍សប្ដាស៍មុន ដោយសារជម្ងឺគ្រុនផ្ដាសាយបក្សីក្នុងឆ្នាំថ្មីនេះ។
ដោយឡែកនៅថ្ងៃនេះឲ្យដឹងថា ដែលក្រសួងសុខាភិបាលបានធ្វើសេចក្ដីប្រកាសពត័មានជាមួយអង្កការសុខភាពពិភពលោកថា៖
ករណីទី៧ កើតលើ កុមារី អាយុ៣ឆ្នាំ ម្នាក់ ដែលមានទីលំនៅក្នុងភូមិកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យខេត្តកំពត ត្រូវបានបញ្ចាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ២០១៣ ថាមានជម្ងឺផ្ដាសាយបក្សីH5N1។ កុមារីនេះចាប់ផ្ដើមឈឺ នៅថ្ងៃទី៣ ខែកុម្ភៈ ដោយមានគ្រុនក្ដៅ និងកន្ទួលក្រហម។ កុមារីបានទទួលការព្យាបាលដំបូង នៅពេទ្យឯកជន ប៉ុន្តែគ្មានប្រសិទ្ធភាព បន្ទាប់មកត្រូវបានដាក់អោយសំរាកនៅមន្ទីពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែកុម្ភៈដោយមានគ្រុនក្ដៅ ឈឺពោះ និងសន្លឹម។ បច្ចុប្បន្ននេះអ្នកជម្ងឺកំពុងទទួលការព្យាបាលនៅមន្ទីពេទ្យគន្ធបុប្ផា ដោយស្ថិតនៅស្ថានភាពធ្ងន់ធ្ងរនិងមានបញ្ហពិបាកដកដង្ហើមខ្លាំង។ មានភស្តុតាងបង្ហាញថា មានបសុបក្សីឈឺនិងងាប់ នៅក្នុងភូមិ និងកុមារីនេះបានប៉ះពាល់ជាមួយសត្វបសុបក្សី មុនថ្ងៃចាប់ផ្ដើមឈឺ។ កុមារីនេះជាករណីទី២៨ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លងជម្ងឺផ្ដាសាយបក្សី និងមនុស្សទី៧ ក្នុងឆ្នាំនេះ និងជាករណីទី២៥ ដែលស្លាប់ដោយសារជម្ងឺជម្ងឺនេះ។ ១៩ករណីក្នុងចំណោមករណីផ្ដាសាយបក្សីទាំង២៨ ដែលកើតមានឡើងនោះព្រះរាជាណាចក្រកម្ពុជា កើតលើកុមារអាយុក្រោម១៤ឆ្នាំ និង១៩ករណីក្នុងចំណោមករណីផ្ដាសាយបក្សីទាំង២៨ជានារី។
សម្រាប់អត្ថបទបន្ថែម លោកអ្នកអាចចុចអាន “កុមារកម្ពុជា៦នាក់កើតជម្ងឺផ្ដាសាយបក្សីនៅដើមឆ្នាំ២០១៣”ដើម្បីជ្រាបពត័មាន។http://www.healthcambodia.com
No comments:
Post a Comment