ភ្នំពេញៈ កញ្ញា គង់ វង្សយ៉ាទី ដែលជាពិធីការិនីរូបស្រស់សោភាប្រចាំនៅស្ថានីយ ទូរទស្សន៍
ស៊ីធីអ៊ីន ក្នុងកម្មវិធី "រាត្រីកម្សាន្ត" ថ្មីៗនេះ បានបង្ហាញរូបថត មួយសន្លឹក បែបផ្អែមល្ហែម ជា
គូស្នេហ៍ ជាមួយ លោក ប៉ែន ចំរ៉ុង កណ្តាលភ្លៀងរលឹម ដោយ នាងធ្វើខួបកំណើត ក្រោម
ដំណក់ទឹកភ្លៀង ជាមួយគ្នា។
ជាធម្មតានៅពេល សិល្បករ-សិល្បការិនី ដែលមានឈ្មោះបោះសំឡេង គឺរមែងតែរៀបចំកម្ម
វិធី ខួបកំណើតរបស់ខ្លួន នៅក្នុងហាងធំៗ ចំណាយទុនតម្លៃរាប់ម៉ឺនដុល្លារ រៀបចំកម្មវិធីធំដុំ
មានភ្ញៀវអញ្ជើញ ចូលរួមជាច្រើន ។ តែពេលនេះតារាស្រីរូបស្រស់ សោភាសម្បូរដើមទ្រូង
កញ្ញា គង់ វង្សយ៉ាទី បែរជាផ្លាស់ប្តូរបរិយាកាស ទៅរៀបចំពិធីខួបកំណើតតែ២នាក់ បុរសរូប
សង្ហា លោក ប៉ែន ចំរ៉ុង ទៅវិញ។ មិនតែ ប៉ុណ្ណោះ ការរៀបចំពិធីនេះ គឺស្ថិតនៅក្រោមដំណក់
ទឹកភ្លៀង ជ្រកក្រោមឆ័ត្រតូចមួយ តែពីរនាក់ បង្កើតភាពផ្អែមល្ហែមជាមួយគ្នា ធ្វើឲ្យគូស្នេហ៍
ជាច្រើន មានការច្រណែនពួកគេ ទាំងពីរនាក់ថែមទៀតផង។
នៅក្នុងឈុតពណ៌ខ្មៅ សក់រួញ ដោយនៅក្នុងដៃមានកាន់នំ ខួបកំណើតតូចមួយ មានអុជទៀន
ឈរទល់មុខ លោក ប៉ែន ចំរ៉ុង ក្រោមឆ័ត្រ តែមួយលាយឡំ និងដំណក់ទឹកភ្លៀង សាង ភាព
ផ្អែមល្ហែមបែបគូស្នេហ៍ប្រុសស្រី ថ្មោងថ្មីជាមួយគ្នា នៅពេលរាត្រីតែពីរនាក់។
រហូតដល់មានមហាជន មួយចំនួន លើកឡើងថា បុរសសង្ហារូបនេះ គឺជាក្តីស្នេហ៍ដំបូងរបស់
កញ្ញា គង់ វង្សយ៉ាពិតប្រាកដទេ ? ហើយហេតុអ្វីបានជាពួកគេ ទាំងពីរនាក់ណាត់គ្នា ទៅបង្កើត
ស្នេហានៅកន្លែង ស្ងាត់ៗតែពីរនាក់ បែបនេះ? នាងក៏ មិនបានបញ្ជាក់ថា ការរៀបចំពិធីខួប
កំណើតនេះ គឺធ្វើដើម្បី អ្នកណានោះទេ ដោយនាងគ្រាន់តែបង្ហាញ ជាសាធារណៈនៅលើ
បណ្តាញ ទំនាក់ទំនងសង្គម Facebook របស់នាងកាលពីពេលថ្មីៗនេះ។
ដូច្នេះចង់ដឹងថា នៅក្នុងសភាពបែបនោះ កញ្ញា គង់ វង្សយ៉ាទី និង លោក ប៉ែន ចំរ៉ុង បង្កើនភាព
សិទ្ធិស្នាលផ្អែមល្ហែមប្រៀបដូចទឹកឃ្មុំជាមួយគ្នា ដល់កម្រិតណា ទស្សនាទាំងអស់គ្នាដូចតទៅ៖
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល
Tuesday, June 18, 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment