Monday, June 10, 2013

ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​និង​ការ​វិវឌ្ឍ​ទៅ​មុខ

0 comments
ភ្នំពេញៈ សេដ្ឋកិច្ច​កម្ពុជា​កំពុង​ស្ថិត​លើ​ផ្លូវ​ត្រូវ​នៃ​ការ​ងើប​ឡើង​វិញ​យ៉ាង​ ខ្លាំង​ដោយ​សារ​តែ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​វិស័យ​ឯកជន​និង​រដ្ឋាភិបាល ​ផង។
បន្ទាប់​ពី​ការ​ទទួល​រង​ពី​ការ​ធ្លាក់​ចុះ​និង​វិបត្តិ​ហិរញ្ញវត្ថុ​ ពិភពលោក​ក្នុង​រយៈ​ពេល​ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១០ អត្រា​កំណើន​ផលិត​ផល​ក្នុង​ស្រុក​សរុប​តាម​ការ​ប៉ាន់​ប្រមាណ​ដោយ​គ្រឹះស្ថាន ​ហិរញ្ញវត្ថុ​អន្តរជាតិ​កំពុង​តែ​ងើប​ឡើង​វិញ​ក្នុង​កម្រិត​ខ្ពស់​ឬ​អាច​ និយាយ​ថា ប្រហែល​ជា​ប្រទេស​មួយ​ដែល​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​បំផុត​ក្នុង​តំបន់។
នៅ​ឆ្នាំ​២០១១ IMF​បាន​ព្យាករ​ថា GDP របស់​កម្ពុជា​មាន​អត្រា​៦,៥​ភាគរយ។ នៅ​ឆ្នាំ​២០១២ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ព្យាករ​ថា មាន​អត្រា​៧,២​ភាគរយ។
ពិសេស ADB គាំទ្រ​គំនិត​ដែល​ថា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ដ៏​ខ្លាំង​បន្ថែម​ទៀត​ក្នុង​ ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ​ប្រហែល​ជា​៧,២​ភាគរយ​ក្នុង​ឆ្នាំ​២០១៣ និង​៧,៥​ភាគរយ​នៅ​ឆ្នាំ​២០១៤ ស្រប​នឹង​ទីផ្សារ​ដ៏​សំខាន់​របស់​កម្ពុជា​រួម​ទាំង​ទី​ផ្សារ​អឺរ៉ុប EU និង​ទីផ្សារ​អាមេរិក US បន្ត​ងើប​ឡើង​វិញ។
មាន​កត្តា​សំខាន់ៗ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​នេះ​រួម ​មាន​ការ​នាំ​ចេញ​ការ​ប្រើ​ប្រាស់​និង​ការ​វិនិយោគ​ផ្ទាល់​ជា​ពិសេស​លំហូរ​ ចូល​ដែល​បាន​ធ្វើ​ពិពិធកម្ម​លើ​ការ​វិនយោគ​ផ្ទាល់​ពី​បរទេស FDI។
ក្នុង​ចក្ខុ​វិស័យ​នៃ​ការ​អភិវឌ្ឍ​អាស៊ាន​ឆ្នាំ​២០១៣ ដែល​ADB ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​សម្រាប់​ការ​ព្យាករ​របស់​ខ្លួន។
គ្រឹះស្ថាន​នេះ​ព្យាករ​ថា វិស័យ​ឧស្សាហកម្ម​នឹង​កើន​ឡើង​ជាង​១០​ភាគរយ​នៅ​ឆ្នាំ​២០១៣ ព្រោះ​តែ​តម្រូវ​ការ​របស់ EU សម្រាប់​ផលិត​ផល​របស់​កម្ពុជា​គឺ​កំពុង​កើត​ឡើង​ជា​លំដាប់​ដោយ​សារ​ការ​ទទួល ​បាន​ឋានៈ​អនុគ្រោះ​លើ​ទីផ្សារ​អឺរ៉ុប​ស្ថិត​ក្រោម​គំនិត​ផ្ដួច​ផ្ដើម​នៃ​ អ្វីៗ​ទាំង​អស់​លើក​លែង​តែ​អាវុធ។
របាយ​ការណ៍​និយាយ​ផង​ដែរ​ថា ទំហំ​នៃ​ការ​នាំ​ចេញ​ផលិតផល​កាត់​ដេរ​និង​ស្បែក​ជើង​ទៅ​កាន់​អាមេរិក​ទំនង​ ជា​នឹង​កើន​ឡើង​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ។
លំហូរ FDI នៅ​ឆ្នាំ​២០១២​នៅ​កម្ពុជា បាន​កើន​ឡើង​រហូត​ដល់ ១,៥​ពាន់​លាន​ដុល្លារ​។ ជំនឿ​ទុក​ចិត្ត​របស់​វិនិយោគិន​បរទេស​លើ​ស្ថិរភាព​បរិយាកាស​ពាណិជ្ជកម្ម​នៅ​ កម្ពុជា​ត្រូវ​បាន​កែ​លម្អ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។
ក្រៅ​ពី​នេះ​ការ​រួម​ចំណែក​ដ៏​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​អភិវឌ្ឍ វិស័យ​ទេសចរណ៍ កសិកម្ម និង​សំណង់​គឺ​កំពុង​តែ​កើន​ឡើង​។ នៅ​ឆ្នាំ​២០១២ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ច្រើន​ជាង​៣,៦​លាន​នាក់​ដោយ​កើន​ឡើង​២៤​ភាគរយ ​ធៀប​នឹង​ឆ្នាំ​២០១១​ហើយ​ប្រាក់​ចំណូល​វិស័យ​នេះ​មាន ២,២​ពាន់​លាន​ដុល្លារ។
ការ​នាំ​ចេញ​អង្ករ​នៅ​ឆ្នាំ​២០១២ មាន​ចំនួន​ប្រហែល​២០​ម៉ឺន​តោន ហើយ​តួ​លេខ​ដែល​បាន​ព្យាករ​ថា​នឹង​កើន​ឡើង​កាន់​តែ​ច្រើន​ទៀត​នៅ​ឆ្នាំ ២០១៣​នេះ។
តម្លៃ​គម្រោង​សំណង់​ដែល​បាន​អនុម័ត​ដោយ​ក្រសួង​រៀបចំ​ដែន​ដី​ នគរូបនីយកម្ម និង​សំណង់​នៅ​ឆ្នាំ​២០១២​កើន​ឡើង​ពីរ​ដង​រហូត​ដល់​២,១​ពាន់​លាន​ដុល្លារ​ហើយ ​វិស័យ​នេះ​កំពុង​ប្រឈម​នឹង​ការ​គំរាម​កំហែង​ដោយ​សារ​តែ​កង្វះ​កម្លាំង​ ពលកម្ម។
ជាមួយ​គ្នា​នេះ​ដែរ​ទាំង​រដ្ឋាភិបាល​និង​វិស័យ​ឯកជន​កំពុង​ខិត​ខំ​រួម​ គ្នា​ក្នុង​ការ​ធ្វើ​ពិពិធកម្ម លើ​ផលិត​ផល​នាំ​ចេញ​របស់​កម្ពុជា និង​ស្វែង​រក​ទីផ្សារ​ថ្មីៗ​សម្រាប់​ការ​នាំ​ចេញ​របស់​កម្ពុជា។
ជា​លទ្ធផល​បច្ចុប្បន្ន​កម្ពុជា​មិន​ត្រឹម​តែ​ល្បី​ខាង​ប្រាសាទ​អង្គរវត្ត ​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ទទួល​បាន​ការ​ទទួល​ស្គាល់​តាម​រយៈ​ផលិត​ផល​របស់​ខ្លួន​មួយ ​ចំនួន​ផង​ដូច​ជា សម្លៀក​បំពាក់ អង្ករ​ក្រអូប និង​ខាង​ដំណាំ​ឯកទេស​កសិកម្ម​ផ្សេង​ទៀត​រួម​មាន​ម្រេច ទុរេន ស្វាយ​ចន្ទី កៅស៊ូ។​ល​។ ពាណិជ្ជករ​កម្ពុជា​កំពុង​ទទួល​ផល​ប្រយោជន៍​ពី​គោល​នយោបាយ​ពាណិជ្ជកម្ម​សេរី​ ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ដៃ​គូ​បរទេស​និង​មាន​ក្រុមហ៊ុន​បរទេស​ជា​ ច្រើន​ដែល​កំពុង​ចូល​មក​បង្កើត​ពាណិជ្ជកម្ម​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​នៅ​ កម្ពុជា។
ជាក់​ស្ដែង​នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ពាណិជ្ជករ​និង​អតិថិជន​ជា​ច្រើន ​នៅ​កម្ពុជា​មាន​ឱកាស​ច្រើន​ដើម្បី​ទស្សនា ពិព័រណ៍​ពាណិជ្ជកម្ម​បរទេស​និង​ការ​តាំង​ពិព័រណ៍​ដែល​ធ្វើ​ឲ្យ​អ្នក​តាម​ដាន ​ចំពោះ​វិស័យ​សេដ្ឋកិច្ច​លើក​ឡើង​ថា ការ​ជួយ​សម្រួល​ពាណិជ្ជកម្ម​កំពុង​អនុវត្ត​ដោយ​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ រួម​ចំណែក​របស់​ខ្លួន​ដល់​ការ​ធ្វើ​សមាហរណកម្ម​ពិភពលោក​នៃ​សេដ្ឋកិច្ច​ កម្ពុជា។
ថ្វី​បើ​មាន​ចំណុច​ខ្វះ​ខាត​មួយ​ចំនួន​ដែល​ខ្លួន​នឹង​ត្រូវ​ការ​រយៈ​ពេល​ ណា​មួយ​ក្នុង​ការ​ដោះស្រាយ​ក៏​ដោយ​ក៏​អ្នក​សង្កេត​ការណ៍​ជា​ច្រើន​គិត​ដោយ​ សុទិដ្ឋិ​និយម​ថា​សេដ្ឋកិច្ច​កម្ពុជា​មាន​ឱកាស​ច្រើន​ក្នុង​ការ​អភិវឌ្ឍ​ ទាំង​ក្នុង​រយៈ​ពេល​ខ្លី​និង​រយៈ​ពេល​វែង​។
ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​នៅ​ពេល​ណា​មាន​ការ​ផ្គត់​ ផ្គង់​ថាមពល​អគ្គិសនី ការ​ដឹក​ជញ្ជូន​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ ដូច​ផែនការ​របស់​រដ្ឋាភិបាល​នោះ​ការ​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច​កម្ពុជា​ពិត​ ជា​មាន​ជំនឿ​យ៉ាង​មុត​មាំ​ក្នុង​ការ​បន្ត​និរន្តរភាព​និង​កំណើន​សេដ្ឋកិច្ច៕ ​ PB ប្រភពពី Postkhmer.com

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន