ភ្នំពេញៈ ក្រុមហ៊ុន ឌូ បេស ខ្មែរ ខូលអិលធីឌី (Do Best Khmer
Co.,Ltd) របស់កូរ៉េខាងត្បូង
ជាក្រុមហ៊ុនម៉ៅការបន្តរបស់គម្រោងអគារ៤២ជាន់ប្តឹងទាមទារសំណងពី
ម្ចាស់គម្រោងអគារនេះ។
អគារដែលមានតម្លៃ២៤០លានដុល្លារ ត្រូវបានផ្អាកដំណើរការសាងសង់មិនមានពេលកំណត់ដោយសារបញ្ហាហិរញ្ញវត្ថុ។
ក្រុមហ៊ុន ឌូ បេស ខ្មែរ ខូលអិលធីឌី
បានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងរាជធានីសុំឲ្យចេញដីការក្សា
ការពារសម្រេចរឹបអូសយកជាបណ្ដោះអាសន្ននូវទ្រព្យសកម្មក្រុមហ៊ុន
Hanil Engineering & Construction និង Yon Woo (Cambodia) Co.,Ltd
ដើម្បីទូរទាត់សងបំណុលឲ្យខ្លួន។
យោងតាមពាក្យបណ្ដឹងដែលបានដាក់ជូនទៅតុលាការកាលពីថ្ងៃទី៧
ខែមិថុនា ដែលភ្នំពេញ
ប៉ុស្ដិ៍ទទួលបានកាលពីថ្ងៃព្រហស្បតិ៍បញ្ជាក់ថាក្រុមហ៊ុន Do Best
បានចុះកិច្ចព្រមព្រៀងលើកដំបូងដើម្បីផ្គត់ផ្គង់សម្ភារសំណង់ក្នុង
ការសាងសង់កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១០ជាមួយក្រុមហ៊ុន Hanil
Engineering & Construction និងក្រុមហ៊ុន Yon Woo (Cambodia)
មានទឹកប្រាក់ចំនួន ៨៦៣ ៥០០ដុល្លារ។
ក្នុងចំនួននេះកូនបំណុលបានសងចំនួន ៦៥១ ៨៨៧ ដុល្លារអាមេរិក និងនៅសល់២១១ ៦១៣ដុល្លារទៀត។
លោក ឡេង ស៊ូហួត មេធាវីនៃការិយាល័យមេធាវីនៅក្រុមហ៊ុនមេធាវី P&A
Asia Law Firm និងតំណាងឲ្យក្រុមហ៊ុន Do Best បានឲ្យដឹងថា៖
«ខ្ញុំជឿថាចុងចម្លើយពុំមានប្រាក់សងមកក្រុមហ៊ុន Do Best
ក្នុងទឹកប្រាក់សរុប ៤៧៦ ៣០១,១ដុល្លារនោះទេ។
ដូច្នេះមធ្យោបាយគឺរឹបអូសអចលនវត្ថុលក់ឡាយឡុងយកប្រាក់មកសងបំណុល
។
ដើម្បីចាត់វិធានការការពារនូវផលប្រយោជន៍ខ្ញុំចាំបាច់ត្រូវតែស្នើ
សុំចេញដីកាសម្រេចរក្សាការពារឃាត់ទុកទ្រព្យសម្បត្តិ
ទាំងអស់ខាងលើជាបណ្ដោះអាសន្នសិន
ទម្រាំតុលាការសម្រេចដល់រឿងអង្គសេចក្ដីចប់ជាស្ថាពរ»។
លោក Kim Tae Yun ជំនួយការអ្នកគ្រប់គ្រងនៅ Gold Tower 42
ប្រាប់ភ្នំពេញ ប៉ុស្ដិ៍ថា
លោកមិនបានដឹងពីការចេញដីកាប្រឆាំងក្រុមហ៊ុនលោកទេ។
លោក ឡេង ស៊ូហួត បានប្រាប់ភ្នំពេញ ប៉ុស្ដិ៍កាលពីម្សិលមិញថា
លោកទើបតែទទួលបានលិខិតនោះពីតុលាការនៅប៉ុន្មានថ្ងៃចុងក្រោយនេះ
ដើម្បីធ្វើការកែប្រែខ្លះក្នុងពាក្យបណ្ដឹងនេះ។ លោកបន្តថា៖
«យើងនឹងពិភាក្សាជាមួយនឹងកូនក្តីពីអ្វីដែលពួកគេចង់បានដើម្បី
បន្តពាក្យបណ្ដឹងនេះ។
វានឹងមិនត្រូវការច្រើនទេយើងអាចដាក់ពាក្យបណ្ដឹងជាថ្មីម្ដងទៀត
ក្នុងពេលឆាប់ៗនេះ»។
មិនអាចទាក់ទង លោក យូ ប៊ុណ្ណា ចៅក្រម នៅសាលាដំបូងរាជធានីភ្នំពេញបានទេកាលពីម្សិលមិញ៕ PB ប្រភពពី Postkhmer.com
Monday, June 17, 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment