Wednesday, June 12, 2013

អត្ថប្រយោជន៍​របស់​ផ្លែធូរេន

0 comments
ផ្លែ​ធូរេន​មិន​ខុស​ពី​ផ្លែ ចេក​, ផ្លែ​ប័រ និង​ផ្លែ​ខ្នុរ​នោះទេ គឺ​សម្បូរ​សារធាតុ​ធ្វើអោយ​មាន​កម្លាំង​, ជាតិ​រ៉ែ និង​វីតាមីន​។ ផ្លែ​ធូរេន ១០០​ក្រាម​ផ្តល់​កាល់ឡូរី​រហូតដល់ ១៤៧​កាល់​ឡូរី​។​
- សាច់​របស់​វា​មាន​លក្ខណៈ​ទន់ ងាយស្រួល​ដល់​កា​រំលាយ​បាន​ ទៅ​ជា​ជាតិ​ស្ករ​ប្រភេទ Fructose និង Sucrose សម្រាប់បំ​លែង​ទៅ​ជា​ថាមពល និង​ពង្រឹង​ដល់​សុខភាព​រាងកាយ​។ ទោះបីជា​វា​ផ្ទុក​ទៅដោយ​ជាតិ​ខ្លាញ់​ដ៏​ច្រើន វា​ក៏​មិន​មាន​ជាតិ​ខ្លាញ់​ប្រភេទ Saturated Fats និង​កូ​ឡេ​ស្តេ​រ៉ុល​ដែរ​។​

- ផ្លែ​ធូរេន​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ សម្រាប់​ធ្វើ​អោយ​លាមក​ ទន់​ល្អ​។ ជាតិ​សរសៃ​ជួយ​ការពារ​ភ្នាស់​សម្បោរ​ក្នុង​ពោះវៀនធំ​តាមរយៈ​ការកាត់បន្ថយ​ ការប៉ះពាល់ និង​ការ​តោង​នៃ​សារធាតុបង្កមហារីក​ក្នុង​ពោះវៀនធំ​។​
- ធូ​រេន​គឺជា​ប្រភពដ៏​ល្អ​មួយ​នៃ​អង់​ទី​អុកស៊ី​ដង់​វីតាមីន C ។ ការ​ទទួលទាន​អាហារ​សម្បូរ​វីតាមីន C ជួយ​ការពារ​រាងកាយ​សាំ​ខ្លួន​ដើម្បី​ប្រឆាំង​នឹង​ភ្នាក់ងារ​បង្ក​រោគ និង​រ៉ាឌីកាល់​សេរី​។​
- ផ្លែឈើ​គឺជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​វីតាមីន B​កំ​ផ្លេច ដូចជា Niacin, Riboflavin, Pantothenic Acid (​វីតាមីន B5), Pyridoxine (​វីតាមីន B6) និង Thiamin (​វីតាមីន B1)​។ វីតាមីន​ទាំងនេះ​មាន​សារៈសំខាន់​សម្រាប់​រៀងកាយ​ដើម្បី​ជំនួស​សារធាតុ​ចាស់​ ចេញពី​ក្នុង​ខ្លួន​វិញ​។​
- លើសពីនេះទៅទៀត វា​ក៏​ផ្ទុក​ទៅដោយ​ចំនួន​សារធាតុ​រ៉ែ​ល្អៗ​ដែរ​ដូចជា ម៉ាញ៉េ​ស្យូម​, ទង​ដែង​, ដែក និង​ម៉ង់​ហ្គា​ណែស។ ម៉ង់​ហ្គា​ណែ​សត្រូវ​បានរាង​កាយប្រើ​ប្រា​ស់​ជា Co-factor សម្រាប់​ក្លាយទៅជា​អង់ស៊ីម​អង់​ទី​អុក​ស៊ីដង់ Superoxide Dismutase​។ ទង​ដែង​និង​ដែក​ប្រើ​សម្រាប់​បង្កើត​គ្រាប់​ឈាម​ក្រហម​។​
- ផ្លែ​ធូរេន​ស្រស់​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូម​ខ្លាំងណាស់​។ ប៉ូ​តា​ស្យូម​នេះ​ គឺជា​អេ​ឡិច​ត្រូ​លីត្រដ៏​សំខាន់​មួយ​របស់​កោសិកា ​សម្រាប់​ជំនួយ​ដល់​ការគ្រប់គ្រ​ង​ចង្វាក់បេះដូង និង​សម្ពាធ​ឈាម​។​
- លើសពីនេះទៅទៀត វា​ក៏​ផ្ទុក​ទៅ​ដោយ​សារធាតុ Tryptophan (​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ថ្នាំ​ងងុយដេក​ពី​ធម្មជាតិ​) ដែល​ជា​អាស៊ីត អាមីណេ​យ៉ាង​សំខាន់​ក្នុង​កម្រិត​ខ្ពស់ ដើម្បី​អោយ​រាងកាយ​បម្លែង ទៅជា Serotonin និង Melatonin ដែល​ជា​សារធាតុ​គីមី​សរសៃប្រសាទ ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការជួយ​អោយ​ដេកលក់ និង​ព្យាបាល​ជំងឺ​ឆ្គួតជ្រូក​បានផងដែរ៕

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន