Monday, June 10, 2013

Galaxy Note III លេចចេញរូបភាព មានការរចនាម៉ូតជ្រុងៗ ដូចនឹង S II

0 comments
ក្រុមហ៊ុនផលិតទូរស័ព្ទកូរ៉េ ធ្លាប់បានធ្វើការបញ្ជាក់ពីវត្តមានរបស់ Galaxy Note III និងបានឲ្យ
ដឹងថា ផលិតផលនេះនឹងបង្ហាញខ្លួនជាផ្លូវការ នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ IFA 2013 ដែល
នឹងប្រារព្ធនៅខែ កញ្ញា ខាងមុខនេះ នៅប្រទេសអាឡឺម៉ង់ ប៉ុន្តែមិនទាន់បានបង្ហើបព័ត៌មានច្រើន
ពីផលិតផលនេះទេ។
នៅក្នុងរូបភាពជាក់ស្តែងស្តីពី Version ពិសោធសាកល្បង ដែលទើបតែលេចចេញនៅលើ អ៊ីន
ធឺណេត យើងឃើញថា Note III មានរូបរាងជ្រុងៗ ដែលមានការរចនាម៉ូតស្រដៀងនឹង S II,
មិនមែនរាងមូលៗ ដូច Note II ឡើយ។
ម៉ូដែលនៅក្នុងរូបភាពនេះ មានទំហំអេក្រង់ធំទូលាយ ដែលសមស្របទៅនឹងព័ត៌មានចចាមអា
រាម ​ដែលនិយាយថា Note ជំនាន់ទី៣ នឹងមានអេក្រង់ Full HD ទំហំ 5,99 inch។ ទន្ទឹមនឹងនោះ
ការដែលស៊ុមព័ទ្ធជុំវិញអេក្រង់ត្រូវបានរចនាម៉ូតស្តើង គែមខាងលើ និងខាងក្រោម មិនសូវ
ក្រាស់ ក៏មិនមែនជា ស៊ុមអេក្រង់របស់ Galaxy Mega 6.3 inch ដែល Samsung ទើបធ្វើការ
បង្ហាញខ្លួន នោះឡើយ។
ក្រៅពីអេក្រង់ធំ Galaxy Note ជំនាន់ថ្មី ត្រូវបានគេសន្និដ្ឋានថា នឹងបំពាក់នូវកាមេរ៉ាទំហំ13 MP
Chip Quad Core ឬ 8 Core ជំនាន់ថ្មី រួមជាមួយប្រព័ន្ធប្រតិបត្តិការ Android ថ្មីបំផុត៕



ប្រភពពី  camnews.com.kh


No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន