ភ្នំពេញ៖ កាលពីពេលកន្លង ទៅថ្មីៗនេះ
តារាចម្រៀងសំនៀងស្អក ប្រចាំផលិតកម្មថោន លោក ប៉ុន សុណារិន្ទ ហៅ ខេម
ធ្លាប់បានជំពប់និង រងព្យុះព័ត៌មាន បក់បោកថា មានទំនាក់ទំនង ស្នេហាជាមួយកូន
អ្នកជំនួញ និងជាថៅកែ គីប នៅជាយដែន ក្រុងប៉ោយបែត ។ មិនតែប៉ុណ្ណោះក៏
មានការលេចឮថា តារាចម្រៀង និយមលេងស្ទីល សក់វែងរូបនេះ បានភ្ជាប់ពាក្យជាមួយ
កូនស្រីថៅកែគីប នៅផ្សារថៃ នោះផងដែរ ។
តែទោះជាយ៉ាងណាជុំវិញនឹងការលេចឮ ខាងលើនេះ ហាក់បានស្ងប់ស្ងាត់ និងសាបរលាប
ដូចអំបិលត្រូវទឹកទៅវិញ បន្ទាប់លោក បានចេញមុខបកស្រាយ ប្រាប់បណ្តាញសារព័ត៌មាន
ក្នុងស្រុករួចមក ។ តែពេលនេះអ្វី ដែលមហាជន និងស្រទាប់យុវវ័យ
ចាប់អារម្មណ៍ចំពោះ ខេម គឺត្រង់ថាឥឡូវនេះ គេបានដឹង យ៉ាងច្បាស់ថា
តារាចម្រៀងដែលមាន ដើមកំណើតនៅខេត្ត កំពង់ឆ្នាំងរូបនេះ កំពុងតែអង្គុយ ទួញសោក
ខូចចិត្តដ្បិតសង្សាររបស់ខ្លួន ដែលធ្លាប់ស្រឡាញ់គ្នា បានរៀបការជាមួយ
ប្រុសផ្សេង ដោយម្ដាយជាអ្នកបង្ខំ ។
គេដឹងថា ខេម បានខូចចិត្តយ៉ាងខ្លាំងព្រោះ តែសង្សារសំណព្វចិត្ត របស់ខ្លួន
ដែលបានស្រឡាញ់ និងធ្លាប់សាងអនុស្សាវរីយ៍ ជាមួយគ្នាជាយូរឆ្នាំមកនោះ
បានប្រែចិត្តទៅរៀបការ ជាមួយប្រុសផ្សេង ជាហេតុធ្វើឲ្យ លោកអង្គុយខូចចិត្ត
និងទួញសោកយ៉ាងខ្លាំង ក្នុងខ្ទមកម្សត់។
តែអ្វីដែលមហាជន ដឹងយ៉ាងច្បាស់ថា ខេម កំពុងតែខូចចិត្ត ព្រោះតែសង្សារ
ការចោលនោះ គឺគ្រាន់តែជាឈុតឆាក ក្នុងការសម្តែង និងជាអត្ថន័យនៅក្នុង
បទចម្រៀងមួយ តែប៉ុណ្ណោះ ដែលបទនោះមាន ចំណងជើងថា "ថ្ងៃស្អែកអូនការ"
ក្នុងអាល់ប៊ុមវីស៊ីឌី វ៉ុល ២៩ ដែលទើបតែ ចេញលក់ នៅលើទីផ្សារ នាពេលថ្មីៗនេះ ។
គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ រាល់បទចម្រៀង ទាំងអស់ របស់តារាចម្រៀង
ប្រចាំផលិតកម្ម ថោន គឺមានការពេញនិយម និងមានការគាំទ្រ យ៉ាងខ្លាំងពេញទំហឹង
ពីសំណាក់មហាជន និងស្រទាប់យុវវ័យ ។
សូមទស្សនា និងស្ដាប់កម្សាន្តបទ "ថ្ងៃស្អែកអូនការ" ជាមួយ LookingTODAY៖
Saturday, June 1, 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment