ខេត្តកណ្តាល:
ក្នុងពិធីសម្ពោធអគារសិក្សា នៅវិទ្យាល័យ ហ៊ុន សែន អង្គពពាយ
និងវិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង នៅស្រុកអង្គស្នួល ខេត្តកណ្តាល
នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣ សម្តេចហ៊ុនសែន បានប្រកាសថា
សម្តេចមិនដែលមាន Account ក្នុង facebook នោះឡើយ។
ដូច្នេះការប្រកាសពីជ័យជម្នះរបស់បក្សប្រឆាំង លើសម្តេច ក្នុង facebook
នោះ គ្រាន់តែជ័យជម្នះតែម្នាក់ឯងប៉ុណ្ណោះ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានបន្តថា ខុទ្ទកាល័យរបស់សម្តេច
ក៏ធ្លាប់បានប្រកាសបដិសេធពីឈ្មោះសម្តេច នៅក្នុងហ្វេសប៊ុករួចហើយ។
ដូច្នេះសម្តេច ផ្តាំផ្ញើរទៅយុវជនអ្នកលេងហ្វេសប៊ុក ឲ្យដឹងថា
សម្តេចមិនមាន Account ផ្ទាល់ខ្លួន ក្នុងហ្វេសប៊ុកឡើយ។
សម្តេច ហ៊ុន សែន បន្តថា ពេលទំនេរ សម្តេចមើលសៀវភៅ ពិនិត្យឯកសារ និងលេងអុក។
ផ្ទុយទៅវិញ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា បើសិនជាសម្តេច មាន facebook មែននោះ គ្រាន់តែសមាជិកគណបក្សប្រជាជនកម្ពុជា ចុច Like ក៏ឈ្នះបក្សប្រឆាំង ដូចអ្វីដែល IRI បានប្រកាសពីលទ្ធផលនៃការស្ទង់មតិ ក្នុងពេលកន្លងមក អំពីប្រជាប្រិយភាពរបស់សម្តេច។
សូម រម្លឹកថា សេចក្តីប្រកាសបដិសេធរបស់សម្តេចហ៊ុនសែន ខាងលើនេះ បានធ្វើឡើង បន្ទាប់ពីលោកសមរង្ស៊ី កាលពីថ្ងៃអាទិត្យ ទី១៦មិថុនា ឆ្នាំ២០១៣ បានជួបជាមួយនឹងក្រុមយុវជន តាមវិដេអូខនហ្វឺរេន ពីក្រៅប្រទេស ហើយប្រកាសពីជ័យជម្នះរបស់លោក នៅក្នុងហ្វេសប៊ុក លើសម្តេចហ៊ុនសែន។
ជាមួយនឹងប្រសាសន៍ខាងលើ សម្តេច ហ៊ុន សែន ក៏បានប្រកាសបដិសេធ មិនព្រមទៅតទល់ជាមួយគណបក្សប្រឆាំង តាមកញ្ចក់ទូរទស្សន៍ឡើយ។ សម្តេចហ៊ុនសែន ប្រកាសថា សម្តេចមានបទពិសោធន៍ច្រើនណាស់ ក្នុងការចរចា រវាងខ្មែរ និងខ្មែរ ព្រមទាំងលើឆាកអន្តរជាតិ ដូចជា ជាមួយលោក អូបាម៉ា និងជាមួយបារាំង ជាដើម។
សម្តេច ហ៊ុន សែន ក៏បានលើកឡើងពីការប្រកាសរបស់គណបក្សប្រឆាំង ដែលថា ខ្លួននឹងចូលរួមការបោះឆ្នោត នៅខែកក្កដា តែមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ប្រសិនបើការបោះឆ្នោត មិនប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងមិនយុត្តិធម៌។ ប៉ុន្តែសម្តេចហ៊ុនសែន បានប្រកាសអំពាវនាវឲ្យអ្នកបោះឆ្នោត ដែលមានបំណងគាំទ្រដល់គណបក្សប្រឆាំង ត្រូវបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃបោះឆ្នោត ថ្ងៃទី២៨កក្កដា ឆ្នាំ២០១៣ ដើម្បីកុំឲ្យខាតសន្លឹកឆ្នោត ព្រោះបក្សប្រឆាំង គង់តែមិនទទួលស្គាល់លទ្ធផលបោះឆ្នោតដដែលនោះ។
ប៉ុន្តែយ៉ាងណាក៏ដោយ សម្តេចហ៊ុនសែន បានប្រកាសថា គណបក្សប្រឆាំង ( គណបក្សសង្គ្រោះជាតិ ) មិនមានសិទ្ធិវេតូ ជំទាស់មិនឲ្យមានការបោះឆ្នោត ឬក៏ជំទាស់ មិនចូលរួមការបោះឆ្នោតបានទេ ត្បិតអី គ.ជ.ប. បានបោះពុម្ពសន្លឹកឆ្នោតរួចហើយ។ ដូច្នេះតាមសម្តេចហ៊ុនសែន នេះគ្រាន់តែជាល្បិចគំរាមរបស់បក្សប្រឆាំងប៉ុណ្ណោះ។
នៅ ព្រឹកមិញ សម្តេចហ៊ុនសែន ក៏បានប្រកាសអរគុណ លោក ជុំ ម៉ី ដែលបានស្តាប់ការអំពាវនាវរបស់សម្តេច ក្នុងការផ្អាកធ្វើបាតុកម្ម ប្រឆាំងលោក កឹម សុខា ពាក់ព័ន្ធនឹងសំណុំរឿងគុកទួលស្លែង។
សម្តេច ហ៊ុន សែន ក៏បានលើកឡើងថា អង្គការសង្គមស៊ីវិល ដែលថា សម្តេចវាយប្រហាររឿងបុគ្គល លើគូប្រជែង សម្រាប់ការបោះឆ្នោត។ ប៉ុន្តែអង្គការសង្គមស៊ីវិលទាំងនោះ អាងអីលើកឡើងតែពីអាមេរិក តែពេលលោក គ្លីនតុន មានបញ្ហារឿងអាស្រូវស្នេហាជាមួយស្ត្រីម្នាក់ នៅជិតពេលបោះឆ្នោត គឺអង្គការទាំងនោះ មិនដែលលើកឡើងឡើយ។
សម្តេចហ៊ុនសែន ក៏បានរំលេចឡើងនូវការរិះគន់របស់គណបក្សប្រឆាំង ដែលថា នៅកម្ពុជា សព្វថ្ងៃ មានជនជាតិវៀតណាមរស់នៅរហូតដល់ ៤,៥ លាននាក់ ក្នុងចំណោមពលរដ្ឋសរុបប្រមាណជាង ១៤ លាននាក់។
សម្តេចថា ការលើកឡើងរបស់បក្សប្រឆាំងនោះ ជាការរើសអើងជាតិសាសន៍ ហើយជាការលើកឡើងខុសការពិត ព្រោះបើសិនកម្ពុជាមានជនជាតិវៀតណាម រហូតដល់ ៤,៥ លាននាក់មែននោះ គឺពលរដ្ឋខ្មែរ នៅតាមភូមិឃុំ សុទ្ធតែជាជនជាតិវៀតណាមហើយ។ បក្សប្រឆាំងថា ក្នុងចំណោមមនុស្ស ១០ នាក់ ត្រូវគណបក្សប្រឆាំង លើកឡើងថា មានតែម្នាក់ទេ ដែលជាជនជាតិខ្មែរ ឆ្លើយខ្មែរបានច្បាស់។
បញ្ហាលោក កឹម សុខា ដែលត្រូវគេចោទប្រកាន់រឿងទំនាក់ទំនងស្នេហា ក៏ត្រូវបានសម្តេច ហ៊ុន សែន បន្តលើកឡើង ដោយសម្តេចចាត់ទុកថា រឿងនោះ ជារឿងស្រីប្រកាន់ ប្រុសប្រកែក៕ ប្រភពព័ត៌មាន ៖ CEN

No comments:
Post a Comment