រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន
សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់
ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទី
ស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
ដែលទើបស្ថាបនារួចថ្មីៗបែបទំនើបនៅព្រឹកថ្ងៃទី១៣ មិថុនា ២០១៣
ដែលមានទីតាំងស្ថិតនៅខាងកើតពហុកីឡដ្ឋានជាតិអូឡាំពិក
ក្បែររង្វង់មូលវត្តសំពៅមាស រាជធានីភ្នំពេញ ។
ពិធីនេះមានការអញ្ជើញចូលរួមពីមន្ត្រី
ជាន់ខ្ពស់រាជរដ្ឋាភិបាល សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា
តំណាងស្ថានទូតនានាប្រចាំកម្ពុជា ដៃគូអភិវឌ្ឍន៏
មន្ត្រីអ្នកមុខអ្នកការផ្នែកកីឡា និងក្រុមកីឡាករជាច្រើននាក់ ។
ទីស្នាក់ការថ្មីនេះដែរ
គឺជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ជាការលើកទឹកចិត្ត
និងជំរុញផ្នែកកីឡាឱ្យកាន់តែមានភាពរីកចម្រើនខ្លាំងក្លា ។
សូមបញ្ជាក់ថា
រោងធំនៃពិធីសម្ពោធនេះចាប់ផ្តើមធ្វើរយៈពេល២ថ្ងៃមកហើយ
គឺរង់ចាំវត្តមានអញ្ជើញដល់របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃស្អែកនេះ ៕
ប្រភពពី កោះសន្តិភាព
No comments:
Post a Comment