ព័ត៌មានអន្តរជាតិ ៖ ម្ចាស់ហាងសត្វចិញ្ចឹមមួយកន្លែង ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីក្រុម
មន្រ្តីប៉ូលីស បានរកឃើញ ថាបានបង្ខាំងទុកនូវសត្វព្រៃខុសច្បាប់ ដល់ទៅរាប់រយក្បាល
ដែលនៅក្នុងនោះ ក៏រួមមានពូជតោកម្រ ( rare albino lions ) ១៤ ក្បាលផងដែរ នេះបើ
យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើប
តែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះបន្តិច។
គួរបញ្ជាក់ផងដែរថា ប្រតិបត្តិការឆ្មក់ចូលផ្ទះ ម្ចាស់ហាងសត្វចិញ្ចឹមមួយកន្លែងនេះ អាច
ធ្វើទៅបានបន្ទាប់ពីមានការសង្ស័យ ខណៈពេលដែលហាងសត្វចិញ្ចឹមមួយនេះ មានទី
តាំងនៅជិតទីក្រុងបាំងកក ដោយបានរកឃើញពពួកសត្វព្រៃជាច្រើន ដែលនៅក្នុងនោះ
រួមមានដូចជា ៖ ពូជតោកម្រ (rare albino lions) ១៤ ក្បាល ពពួកសត្វបក្សី សត្វសំពោច
ពពួកសត្វអណ្តើក ក្ងោក ស្វា ក៏ដូចជាពពូជសត្វមួយចំនួនផ្សេងទៀត ដែលត្រូវបានគេ
ជឿថា បាននាំចូលមកពីក្រៅប្រទេស ក៏ដូចជា មកពីទូទាំងប្រទេសថៃ។
ក្រុមមន្រ្តីប៉ូលីស ក៏ដូចជា មន្រ្តីជំនាញសត្វព្រៃ និងព្រៃឈើ ក៏បានរកឃើញ សត្វផ្សោត
និង ពពូកសត្វខ្លារខិន ផងដែរ ។ យ៉ាងណាមិញ បើយោងតាមសម្តីមន្រ្តីប៉ូលីស លោក
Colonel Ek Ekasart ក៏បានបន្ថែមថា ម្ចាស់ហាងសត្វចិញ្ចឹមមួយកន្លែងនេះ ដែលមាន
ឈ្មោះ Montri និងមានវ័យ ៤១ ឆ្នាំ ក៏កំពុងប្រឈមមុខទៅនឹងការផ្តន្ទាទោស ដោយជាប់
ពន្ធនាគារដល់ទៅ ៤ ឆ្នាំ ពីបទបង្ខាំងទុកនូវសត្វព្រៃខុសច្បាប់។
ប៉ូលីសរូបនេះ ក៏បានបញ្ជាក់បន្ថែមថា ការឆ្មក់ចូលលុកលុយស៊ើបអង្កេត ក្នុងហាងសត្វ
ចិញ្ចឹមមួយកន្លែងនេះ អាចធ្វើទៅបាន បន្ទាប់ពីមានការសង្ស័យ ក៏ដូចជាការត្អូញត្អែរពី
សំណាក់អ្នកជិតខាង ខណៈមានការជះក្លិនជាខ្លាំង។
បន្ទាប់ពីកសាងសុំណុំរឿងបញ្ជូនទៅកាន់តុលាការ ដោយនឹងមានការដោះស្រាយទៅតាម
ផ្លូវច្បាប់ សត្វព្រៃទាំងអស់នឹងត្រូវប្រលែងចូលទៅក្នុងព្រៃ ក៏ដូចជា បញ្ជូនទៅកាន់សួន
សត្វមួយចំនួនផ្សេងទៀត៕ ប្រភពពី camnews.com.kh
Tuesday, June 11, 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment