Thursday, May 30, 2013
មីយ៉ាន់ម៉ាអំពាវនាវឲ្យស្ងប់ស្ងាត់បន្ទាប់ពីផ្ទុះឡើងនូវហិង្សាសាសនាថ្មីទៀត
ក្រុងយ៉ាំងហ្គោនៈ រដ្ឋាភិបាលមីយ៉ាន់ម៉ាកាលពីថ្ងៃពុធបាន អំពាវនាវឲ្យមានការស្ងប់ស្ងាត់បន្ទាប់ពីហ្វូងមនុស្សគ្មាន សណ្តាប់ធ្នាប់បានដុតបំផ្លាញមណ្ឌលកុមារកំព្រាមូស្លីមមួយកន្លែង ព្រះវិហារអ៊ិស្លាមមួយកន្លែង និងហាងជាច្រើនក្នុងអំឡុងពេលនៃការផ្ទុះឡើងថ្មីមួយនៃអំពើហិង្សា សាសនានៅភាគខាងកើតប្រទេសនេះ។
យោងតាមប៉ូលិសដែលបាននិយាយថា ចលាចលនេះត្រូវបានបង្កឡើងពីការវាយប្រហារលើស្ត្រីពុទ្ធសាសនា ក្នុងតំបន់ម្នាក់ដោយបុរសមូស្លីមម្នាក់ឲ្យដឹងថា ស្ថានភាពនេះកំពុងស្ថិតក្រោមការគ្រប់គ្រងបន្ទាប់ពីបម្រាមគោចរពេល យប់ត្រូវបានដាក់នៅក្នុងប្រជុំជនឡាស៊ីអូនៅក្នុងរដ្ឋសាន។
ពុំមានរបាយការណ៍ណាផ្សេងទៀតបញ្ជាក់ពីការរងរបួសនៅក្នុងអំពើ ហិង្សានេះទេជាអំពើហិង្សាថ្មីបំផុតនៅក្នុងការផ្ទុះចលាចលជា បន្តបន្ទាប់ដែលបានបង្កជាបញ្ហាប្រឈមធំមួយចំពោះរដ្ឋាភិបាល កំណែទម្រង់របស់ប្រទេសនេះក្រោយពីបានបញ្ចប់ការគ្រប់គ្រងបែបយោធាជា ច្រើនទសវត្សរ៍។
មន្ត្រីរដ្ឋាភិបាលម្នាក់នៅទីប្រជុំជនឡាស៊ីអូបានប្រាប់AFP ថា៖«មណ្ឌលកុមារកំព្រាមូស្លីមមួយនិងព្រះវិហារអ៊ិស្លាមមួយត្រូវ បានដុតបំផ្លាញ។ ហាងខ្លះដែលជាកម្មសិទ្ធិរបស់មណ្ឌលកុមារកំព្រានេះ និងអគារជាច្រើននៅក្បែរនោះត្រូវបានកម្ទេច»។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា ជនរងគ្រោះអាយុ២៤ឆ្នាំរូបនោះបានរងការរលាកដើមទ្រូងខ្នងនិងដៃ តែស្ថានភាពរបួសនាងមិនធ្ងន់ទេ។
ប្រព័ន្ធផ្សព្វផ្សាយនេះបានបន្តថា បុរសមូស្លីមអាយុ៤៨ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួនជុំវិញឧបទ្ទវហេតុនេះបន្ទាប់ពីអ្វីដែលព្រះសង្ឃ ពុទ្ធសាសនារាប់សិបអង្គបានជួបជុំគ្នានៅពីមុខស្ថានីយប៉ូលិសនៅ ក្នុងទីប្រជុំជនឡាស៊ីអូ។
អ្នកនាំពាក្យប្រធានាធិបតីម្នាក់បានអំពាវនាវឲ្យបញ្ចប់អំពើ ហិង្សាចុងក្រោយនេះដោយនិយាយថាវាគ្មានកន្លែងនៅក្នុងសង្គម ប្រជាធិបតេយ្យនេះទេ។លោក Ye Htut បានថ្លែងថា៖«ខ្ញុំស្នើឲ្យអ្នកគ្រប់គ្នាគ្រប់គ្រងខ្លួនឯង ធ្វើដូច្នោះបញ្ហានេះមិនកើតទៀតទេ»៕ PN ប្រភពពី Postkhmer.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment