ភ្នំពេញៈ តំណាងរោងចក្រផលិតស្បែកជើង វិងស្តារស៊ូ
បានធ្វើសន្និសិទកាសែតនៅព្រឹកថ្ងៃនេះ ដោយសម្តែងការសោកស្តាយ
និងធានាខុសត្រូវចំពោះឧប្បត្តិហេតុបាក់ពិតាន
ឡៅតឿអាគារដាក់សម្ភារៈ កាលពីព្រឹកព្រលឹមមិ្សលមិញ
ដែលបណ្តាលឲ្យកម្មករ ២នាក់ស្លាប់ និង១១ នាក់ផ្សេងទៀតរបួស។
លោក ចាន់ កុសល នាយកផ្នែកនាំចេញចូលនៃរោងចក្រ ផលិតស្បែកជើង
វិងស្តារស៊ូ បានមានប្រសាសន៍ថា ការធ្វេសប្រហែស
ដែលបណ្តាលឲ្យកើតឧប្បត្តិហេតុដោយអចតនានេះ
ក្រុមហ៊ុននិងទទួលខុសត្រូវទាំងស្រុងជាមួយក្រុមគ្រួសារនៃសព
និងក្រុមគ្រួសារដែលមានរបួសទាំងអស់។
លោកបញ្ជាក់ថា ឧប្បត្តិហេតុដែលកើតឡើងដោយអចេតនានេះ
ក្រុមហ៊ុនមានការសោកស្តាយណាស់
និងទទួលខុសត្រូវទាំងអស់ចំពោះកំហុសឆ្គងនេះ
និងសូមសន្យាចំពោះកម្មករ កម្មការិនី
មិនឲ្យមានហេតុការណ៍នេះកើតឡើងទៀតទេ។
ថ្លែងនៅក្រៅរោងចក្រកាលពីម្សិលមិញ លោក អ៊ិត សំហេង
រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានសន្យាថា
នឹងធ្វើការស៊ើបអង្កេតពេញលេញមួយទៅលើករណីបាក់អគារនេះ។
លោកថ្លែងថា៖
«យើងនឹងធ្វើការស៊ើបអង្កេតបញ្ហានេះហើយចាត់វិធានការទៅលើអ្នកដែល
ពាក់ព័ន្ធដែលបណ្តាលឲ្យករណីនេះកើតឡើង»។
លោក អ៊ិត សំហេង បានថ្លែងបន្តថា
ផ្នែកនៃអគារនេះមានកម្មករតែប្រហែល១០០នាក់តែ
ប៉ុណ្ណោះកំពុងធ្វើការហើយថា
ចំនួនស្លាប់អាចនឹងមានច្រើនជាងនេះប្រសិនបើវាកើតឡើងនៅកន្លែង
ផ្សេងក្នុងរោងចក្រ។
លោកបន្តថា ៖
«នេះជាលើកទីមួយដែលករណីនេះបានកើតឡើងនៅក្នុងរោងចក្រនៅក្នុង
ប្រទេសរបស់យើង។
យើងនឹងធ្វើការស៊ើបអង្កេតលើរោងចក្រទាំងអស់ដែលបារម្ភអំពីបញ្ហា
នេះ»។
ប្រភពពី postkhemer.com
Friday, May 17, 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment