Wednesday, May 22, 2013

សំណើរ​សុំ​ជួយ​ស៊ើបអង្កេត និង​អន្តរ​រាគ​មន៍​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទៅលើ​ករណី​ការកាប់​ទន្ទ្រានព្រៃ​គំរប​អាងទឹក​មណ្ឌល​អភិវឌ្ឍ​ន៍​យោធិន​ពិការ​

0 comments
សូម​ជំរាបសួរ នឹង​គោរព​ជូន​លោក​អគ្គនាយក​សារពត៌មាន​ខ្មែរ​ស្ថាបនា​
​កម្មវត្ថុ : សំណើរ​សុំ​ជួយ​ស៊ើបអង្កេត​និង​អន្តរ​គម​ន៍​ដល់​អាជ្ញា​ធរមាន សមត្ថកិច្ច​ទៅលើ​ករណី​ការកាប់​ទន្ទ្រានព្រៃ​គំរប​អាងទឹក​មណ្ឌល​អភិវឌ្ឍ​ន៍​ យោធិន​ពិការ​គូលែន​សៀមរាប​៣១៧​។​
​យោង : សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ស្នា​តេ​ជោ និង​ភូមិ​ក្រពើ ឃុំ​បល្ល័ង្ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​




​ន័យ​ដូច​មានចែង​ក្នុង​កម្មវត្ថុ និង​យោង​ខាង​ខាងលើ ខ្ញុំបាទ​មាន​កិត្តិយស​សូម​ជំរាប​ជួន​លោក​អគ្គនាយក​ជ្រាបថា ប្រជាពលរដ្ឋ​ជាង​១៥០០​គ្រួសារ កំពុង​រស់នៅ​អាស្រ័យ​ផល​ពី​អាងទឹក​ដ៏​មាន​សក្តានុពល​មួយ​នេះ ជាពិសេស​គ្រួសារ​យោធិន​ពិការ​ដែល​ភាគច្រើន​បាត់បង់​កាយសម្បទា ចំនួន ២៥០​គ្រួសារ គឺ​ពួកគាត់​រស់នៅ​ដោយ​ពឹង​ផ្អែកទៅលើ​ប្រភពទឹក មួយ​នេះ ដែល​ផ្តល់​ទាំង​ទឹក​ប្រើ​ប្រា​ស៉ និង​ប្រភព​ត្រី​សំរាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​។ ហើយ​ព្រែ​នេះ​ទៀតសោត​វា​ជំរក​ជី​វះ​ចំរុះ​គ្រប់​ប្រភេទ មាន​សត្វ​ស្លាប​ដែល​អាច​ផ្តល់​ការទាក់ទាញ​ផ្នែក​អេកូ​ទេ​ចរណ៍ និង​ជាពិសេស​ជា​ជំ​រកត្រី​ពង​កូន​ធម្មជាតិ​ដ៏​សំខាន់​ផងដែរ​។ ការបាត់បង់​គំរប​ព្រៃ​នេះ​វា​នឹង​ធ្វើអោយ​អាងទឹក​មានការ​រីង​ហួត​ខ្លាំង​នៅ​ រដូវប្រាំង ដែល​អាចធ្វើអោយ​ប្រជាជន​ទាំងអស់​ដែល​ធ្លាប់​ទទួលបាន​ការប្រើប្រាស់​ទឹក​នៅ​ រដូវប្រាំង​ប្រឈម​នូវ​ការខ្វះខាត​ទឹក និង​ធ្វើ​អោយដាច់​ពូជ​ត្រី​ធម្មជាតិ​។​



តាម​ការអះអាង​របស់​ថ្នាក់ដឹកនាំ​ ក្រសួងការពារជាតិ មាន ឯ ឧ នាយ​ឧ​ត្ត​ម​សេនីយ ទៀ បាញ់ ក៏ដូចជា​អា​ជ្ញ​ធរ​ខេត្ត​បាន​គួសបញ្ជាក់​ថា​គំរប​ព្រៃ​នេះ​គឺ​ស្ថិតនៅក្រោម ដីការ​ដកហូត​លេខ ០៨៥ ឆ្នាំ​២០០២ របស់​ក្រូ​សួង​កសិកម្ម និង​សាលា​ខេត្តសៀមរាប ។ ប៉ុន្តែ​ដោយមាន​គាំទ្រ​ថវិកា​ពី​អង្គការ​មួយ​ដែល​ខ្ញុំបាទ​មិន​ស្គាល់ឈ្មោះ​ បានរៀបចំ​កសាង​អាងទឹក ក្រោម​ការចង្អុលបង្ហាញ​ពី​អាជ្ញាធរ មូលដ្ឋាន ក៏ដូចជា​ស្រុក និង ខេត្តសៀមរាប បាន​សាងសង់​រួល​រាល់​នៅ​ឆ្នាំ ២០០៧ ក្រោម​ការដាក់​សម្ភោ​ធ​ដាក់អោយ​ប្រើប្រាស់​ពី ឯ ឧ ស៊ូ ភិរិន្ទ រហូតមកដល់​ថ្ងៃ ទី ១០ ខែឧសភា ឆ្នាំ​២០១៣ នៅពេលដែល​រដូវ​បោះឆ្នោតជាតិ​ជិត​ចូលមក​ដល់​ក៏​ស្រាប់តែ​ឃើញ​មាន​ក្រុម​ឈ្មួញ ​មិន​ស្គាល់​អត្តសញ្ញាណ ឃុបឃិត​ជាមួយ​អ្នកមានអំណាច​បាន​ជួល​ប្រជាពលរដ្ឋ​អោយ​កាប់​ទន្ទ្រាន​អស់​ ធ្វើអោយ ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា​មានការ​ស្រងាកចិត្ត​យ៉ាងខ្លាំង​។ ហើយ​បានធ្វើការ​រាយការណ៍​ដ​ល់​អា​ជ្ញ​ធរ​មូលដ្ឋាន​រហូតមក​ដល់ពេលនេះ​គឺ​ បានត្រឹមតែ​រង់ចាំ​ដោយ​មិនដឹង​ជា​ចំលើយ​នៅពេលណា​?
​អាស្រ័យហេតុនេះ​ខ្ញុំបាទ​សូម​គោរព​ជូន​ លោក​អគ្គនាយក​ជួយ​ស្រាវជ្រាវ​ស៊ើប​អ​ង្គេ​ត នឹង​ពាំ​នាំនូវ​សំណើរ​សុំ​ខាងលើនេះ​ជូនទៅ​ដល់​ថ្នាក់ដឹកនាំ​ដែល​លោក​តែងតែ​ ខ្វលខ្វាយ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​គ្រួសារ​ពិការ​ទាំង ២៥០​គ្រួសារ យើងខ្ញុំ​ផង​។ យើងទាំងអស់គ្នា​រស់នៅ​គឺ​ស​ង្ឍឹ​ម​ទៅលើ​តែ​ប្រភពទឹក​មួយ​នេះ ហើយ​ជាពិសេស​នៅ​រដូវក្តៅ​ដូច​ឆ្នាំនេះ​បើ​គ្មាន​ប្រភពទឹក​១​នេះ​ទេ កុំថាឡើយ មនុស្ស សូម្បី​សត្វ​គោក្របី ដំណាំ​បន្លែបង្កា​ក៏ត្រូវ​ប្រហែលជា​វិនាស​ហិនហោច​អស់​ដែរ​។​

​ យើងខ្ញុំ​ទាំងអស់គ្នា​មា​នស​ង្ឍឺ​មយ៉ាង​មុតមាំ​ថា លោក​អគ្គនាយក ក៏ដូចជា​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​ជួយ​ការពារ​សម្បត្តិ​សា​ធា​រណះ​ដ៏​ មាន​តំ​លែ​ត​កូនចៅ​១​នេះ​ជូន​ដល់​យើងខ្ញុំ ដែល​មិន​បំរើអោយ​ផលប្រយោជន៍​បុគ្គល​អ​មនសិការ​១​ក្តាប់​តូច​។ ហើយ​ប្រជាពលរដ្ឋ​ទាំងអស់​គិតថា​បើ​គំរប​ព្រៃ​នេះ​បាត់បង់​មែន​នោះ ជីវភាព​រស់នៅ​របស់​ពួកគាត់​នឹង​ជួប​ការលំបាក​យ៉ាងខ្លាំង​។​

​យើង​ ខ្ញូ​ទាំងអស់​សូម​ថ្លែងអំណរគុណ​ទុកជាមុន​ចំពោះ​ការចូលរួម​ការពារ​ផលប្រយោជន៍ ​ជូន​ប្រជាជន​ដ៏​លើសលប់ ហើយនឹង​សូម​បួងសួង​វត្ថុ​សគ្គ​សិទ្ធ​ជួយ​បីបាច់​ថែរក្សា​លោកអ្នក​ ទាំងអស់គ្នា​ដែល​បាន​ជួយ​ដោះស្រាយ​ករណីនេះ​ជូន​ប្រជា​ពលរ​ដ្ខ​ក្រីក្រ​ យើងខ្ញុំ ៕

​ពី​ប្រជាពលរដ្ឋ​ជាទី​ស្រឡាញ់​ 

ប្រភពពី ksn-news.com


No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន