ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះ តារាសម្តែងវ័យក្មេង
សម្បូរមន្តស្នេហ៍កញ្ញា វ៉ាន់ ម៉ូនិច ហាក់មមាញឹក និងការងារសិល្បៈ
របស់នាងយ៉ាងខ្លាំង ស្ទើរតែរកពេលសម្រាកគ្មាន ព្រោះថាតារាសម្តែង
ធ្មេញជំពើសរូបនេះ ត្រូវបានបណ្តាក្រុមហ៊ុន និងផលិតកម្ម ក្នុងស្រុមមួយចំនួន
បានអញ្ជើញនាងឲ្យ ចូលរួមក្នុងកម្មវិធី និងសម្តែងជាញឹកញាប់ ។ ជាស្តែងថ្ងៃទី
១២ ខែឧសភា ឆ្នាំ២០១៣នេះ កញ្ញា វ៉ាន់ ម៉ូនិច ក៏កំពុងតែត្រៀមខ្លួន
ថតឲ្យកម្មវិធី"ឡូយ៩" ដែលត្រូវចាក់បញ្ចាំងនៅ លើកញ្ចក់ទូរទស្សន៍ CTN ផងដែរ ។
ស្រីស្រស់ វ៉ាន់ ម៉ូនិច បានបង្ហើបប្រាប់ឲ្យដឹងថា
"បច្ចុប្បន្នការងាររបស់ខ្ញុំ កំពុងតែមមាញឹកយ៉ាងខ្លាំង ព្រោះខ្ញុំត្រូវបណ្តា
ក្រុមហ៊ុនហៅចូលរួម ក្នុងកម្មវិធីញឹកញាប់ ជាប់រដឹកតែម្តង"។
ជុំវិញរឿងរ៉ាវនិងជីវិតឯកជន របស់ស្រីតូចច្រឡឹងធ្មេញជំពើស
បង្កប់មន្តស្នេហ៍វ័យ ២០ឆ្នាំរូបនេះវិញ កាលពីពេល កន្លងទៅថ្មីៗនេះ នាង
ធ្លាប់បានបង្ហើបប្រាប់គេហទំព័រ LookingTODAYឲ្យដឹងថា
នាងគ្មានទំនាក់ទំនងស្នេហា ជាមួយបុរសណាម្នាក់ឡើយ តែមានបុរសៗ តាមស្រឡាញ់ច្រើន
។
បន្ទាប់ពីអះអាងយ៉ាងដូច្នេះរួចមក ស្រាប់តែថ្មីៗនេះកញ្ញា វ៉ាន់ ម៉ូនិច
បានបង្ហើបប្រាប់ LookingTODAY បែបលាក់លាមអៀនមាត់ថា "តាមពិតទៅ
ខ្ញុំមានសង្សាររួចហើយ..! ទំនាក់ទំនងខ្ញុំ និងគាត់(សង្សារ)
មានរយៈពេល៥ឆ្នាំហើយ តែខ្ញុំនិងគាត់ទើបតែ ចាប់ចិត្តស្រឡាញ់គ្នា ទៅវិញទៅមក
មានរយៈពេលជាង២ឆ្នាំនេះទេ បើគិតដល់ថ្ងៃទី៧ ខែឧសភានេះគឺមាន
រយៈពេល២ឆ្នាំ៣ខែគត់ "។
តារាសម្តែងរូបស្រស់ស្រស់សោភា វ៉ាន់ ម៉ូនិច បានបង្ហើបឲ្យដឹងទៀតថា
"សង្សាររបស់ខ្ញុំគាត់ទើប តែមានអាយុ២២ឆ្នាំទេ តែចិត្តគំនិតរបស់គាត់
ដូចចាស់ទុំអ៊ីចឹង ។ គាត់នៅសិក្សានៅឡើយ តែគាត់ក៏បើក ជំនួញរកស៊ីលក់ឡាន
នៅផ្ទះផងដែរ"។ ស្រីស្រស់សម្បូរកន្លង់ៗ ចោមរោមសុំស្នេហ៍កញ្ញា វ៉ាន់ ម៉ូនិច
បានបន្ថែមទៀតថា បុរសជាសង្សារដែលកំពុង មានទំនាក់ទំនងគ្នានេះ
គឺរស់នៅត្រើយខាងកើត ស្ពានជ្រោយចង្វារ និងជាកូនមន្រ្តីរាជការទៀតផង ។
ចំពោះសង្សារសំណព្វចិត្តរបស់ ម៉ូនិច វិញ នាងបានឲ្យដឹងថា "សង្សាររបស់ខ្ញុំ
គាត់អត់ចង់ឲ្យ ខ្ញុំប្រឡូកក្នុងសិល្បៈទេ ហើយមួយរយៈនេះខ្ញុំ
និងគាត់ក៏អត់សូវបានជួបគ្នាដែរ ព្រោះខ្ញុំជាប់រវល់រៀងៗខ្លួន ។
តែនៅពេលទំនេរខ្ញុំ តែងផ្ញើរសារ ជូនគាត់"។
បើទោះបីជា ម៉ូនិច មានទំនាក់ទំនងស្នេហា ជាមួយកូនមានទ្រព្យស្តុក
នៅត្រើយខាងកើត ក៏ពិតមែន តែនាងមិនដែលលាក់លៀម ជាមួយក្រុមគ្រួសារ របស់នាងឡើយ
ពោលគឺក្រុមគ្រួសារទាំងពីរ បានដឹងទាំងអស់គ្នា ហើយបុរសជាសង្សារ
តែងតែទៅលេងផ្ទះរបស់នាង និងទៅដើរលេង ញ៉ាំអីជាមួយក្រុមគ្រួសារ
នាងជាញឹកញាប់ផងដែរ ។
កញ្ញា វ៉ាន់ ម៉ូនិច បានឲ្យដឹងថាកាលពី ពេលកន្លងទៅ សង្សាររបស់នាងបានឆេះដុំ
ជាមួយនាងយ៉ាងខ្លាំង នៅពេលឃើញ កាសែតក្នុងស្រុកមួយ ចុះផ្សាយថា
នាងមានទំនាក់ទំនង ស្នេហាជាមួយកូនមន្រ្តី ដែលមិនមែនជារូបលោក ។
តែទោះជាយ៉ាងណា ម៉ូនិច នៅតែអះអាងថា ខ្លួននិងសង្សារពិតជាស្រឡាញ់គ្នា
ទៅវិញទៅមកខ្លាំងពិតមែន ហើយក៏គ្មានបុរសណាម្នាក់ អាចដណ្តើមបេះដូងនាង
ពីសង្សារសំណព្វចិត្ត ម្នាក់នេះបានដែរ ៕ ប្រភពពី lookingtoday.com
Tuesday, May 7, 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment