Tuesday, May 7, 2013

សា​សា ចង់​ដកខ្លួន​ចេញពី​សិល្បៈ​?

0 comments
ភ្នំពេញ: ​ប្រភពពី​អ្នកសិល្បៈ​មួយ​បាន​បង្ហើប​ឲ្យ​ដឹងថា​ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន​ កញ្ញា​សា​សា ​ត្រៀមខ្លួន​ចាក​ចេញពី​សិល្បៈ​ក្នុងពេល​ឆាប់ៗ​នេះ ​ដោយសារ​មួយរយៈ​ចុងក្រោយ​នេះ​គេ​សង្កេតឃើញ​មិនសូវមាន​វត្តមាន​រប​ស់​នាង​ នៅលើ​ឆាក​តន្ត្រី​តាម​បណ្តា​ស្ថានីយទូរទស្សន៍​ដូច​លើក​មុនៗ​ឡើយ​។

 
ជួប​ជាមួយ​អ្នកយកព័ត៌មាន​តាម​ទូរស័ព្ទ​ តារា​ស្រី​ច្រមុះ​ស្រួច​បាន​ចេញមក​បកស្រាយ​ទាំងអស់​សំណើច​ថា “​អ្នកណា​ថា​ខ្ញុំ​ចេញពី​សិល្បៈ មាន​ឯណា​បង ​មួយរយៈ​នេះ​ខ្ញុំ​រវល់​គួរសម ជាពិសេស​ការងារ​ច្រៀង​លក់​សំបុត្រ​តាម​ខេត្ត ​ខ្ញុំ​គ្មាន​គម្រោង​ដូច​គេ​ថា​នោះទេ​”​។​

​ស្រប​ពេលដែល​ការងារ​ សិល្បៈ​រាង​មមាញឹក​ក្នុង​ការចេញ​ច្រៀង​លក់​សំបុត្រ​តាម​ខេត្ត​នោះ​ កញ្ញា សា​សា ក៏បាន​ត្រៀម​ចេញ​បទ​ចម្រៀង​ពីរ​បទ​នូវ Vol ថ្មី​នេះដែរ ​បើទោះបីជា​ទឹកដម​សំនៀង​របស់​នាង​ទទួលបាន​ការគាំទ្រ​គួរសម​ក៏ដោយ ​តែ​ខាង​ផលិតកម្ម​តែងតែមាន​បទ​ថ្មីៗ​ឲ្យ​នាង​ជា​ហូរហែ​។​

​ទាក់ទិន​ ជាមួយ​រឿង​បេះ​ដួង តារា​ស្រី​រូបនេះ​ហាក់បីដូចជា​មិន​ចង់​បកស្រាយ​អ្វី​វែងឆ្ងាយ​ឡើយ ក្រៅ​ពិ​និយាយថា​ “​បង​ ខ្ញុំ​សុំ​មិន​និយាយ​រឿង​ស្នេហា ខ្ញុំ​សំណួ​ម​ពរ​ដល់​អ្នកសារព័ត៌មាន​ថា​សុំ​មិន​និយាយ​រឿង​ស្នេហា​៕​ S - See more at: http://www.cen.com.kh/localnews/show_detail/23?token=Y2QzODRmNm#sthash.znxh6k7B.dpuf



No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន