Monday, May 13, 2013

អភិបាលថ្មីនៃរាជធានីភ្នំពេញ នឹងលើកយកទំនាស់ ដីធ្លីអ្នកភូមិបឹងកក់ មកដោះស្រាយមុនគេ នៅសប្តាហ៍នេះ

0 comments

ភ្នំពេញៈ បន្ទាប់ពីឡើងគ្រងតំណែងបាន១០ថ្ងៃ អភិបាលថ្មី នៃរាជធានីភ្នំពេញ លោក ប៉ា សុជាតិ
វង្ស បានសន្យាថា នឹងលើកយកករណីទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ របស់អ្នកភូមិបឹងកក់មកដោះស្រាយមុន
គេនៅក្នុងសប្តាហ៍នេះ។ នេះបើ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់មជ្ឈមណ្ឌលសិទ្ធិមនុស្ស
កម្ពុជា។
ជំហររកដំណោះស្រាយដីធ្លីជូនអ្នកភូមិបឹងកក់របស់អភិបាលរាជធានីភ្នំពេញថ្មី ត្រូវបានមជ្ឈមណ្ឌល
សិទ្ធិមនុស្ស កម្ពុជា សម្តែងការស្វាគមន៍ចំពោះឆន្ទៈបើកចំហរមួយនេះ ហើយរំពឹងថា លទ្ធផលប្រា
កដជាមានជូនប្រជាពលរដ្ឋ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ម.ស.ម.ក
ដែលចេញ ផ្សាយនៅព្រឹកថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០១៣នេះ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី០៩
ខែឧសភា ឆ្នាំ២០១៣ កន្លងទៅនេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យ
តំណាងប្រជាពលរដ្ឋ៦នាក់ មកពី សហគមន៍បឹងកក់ បានចូលជួបពិភាក្សាពាក់ព័ន្ធនឹងវិវាទដីធ្លី ដ៏រ៉ាំរ៉ៃ
មួយនេះ។
នៅក្នុងការជួបប្រជុំនោះ លោក ប៉ា សុជាតិវង្ស បានស្វែងយល់អំពីគោលបំណងប្រជាសហគមន៍
ដែលបានដាក់ ញ្ញត្តិសុំអន្តរាគមន៍ពីលោកក្នុងការបែងចែកដីធ្លី។ នៅក្នុងញ្ញាតិនោះ បានបញ្ជាក់ពីការ
ស្នើសុំឲ្យបោះព្រំដី បញ្ចូល អ្នកភូមិ ៤៨គ្រួសារទៀត ចូលក្នុងគម្រោងអភិវឌ្ឍន៍នៅនឹងកន្លែង និងផ្តល់
ប្លង់កម្មសិទ្ធិដល់ប្រជាពលរដ្ឋទាំងនោះ ផងដែរ។
បើតាមសេចក្តីប្រកាសព័ត៌មានកម្រាស់ពីរទំព័ររបស់ ម.ស.ម.ក ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល
ទទួលបាន នេះ ក៏បានឲ្យដឹងដែរថា នៅក្នុងជំនួបពិភាក្សានោះ ប្រជាសហគមន៍ បានជំរុញឲ្យមានការ
អនុវត្តសកម្មភាពទាំង ឡាយ ដែលបានលើកឡើងខាងលើ ដោយអនុលោមទៅតាមអនុក្រឹត្យរបស់
រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១១ ខែ សីហា ឆ្នាំ ២០១១ ដែលបានសម្រេចកាត់ដីទំហំ១២,៤៤ហិកតា
ប្រគល់ឲ្យអ្នកភូមិ ដែលពុំព្រមចាកចេញសម្រាប់ អភិវឌ្ឍនៅនឹងកន្លែង។ លើសពីនោះទៀត តំណាង
សហគមន៍បឹងកក់ ក៏បានទាមទារឲ្យកសាងប្រព័ន្ធលូបណ្តោះ ទឹកចេញពីភូមិ ជាពិសេសផ្តល់យុត្តិធម៌
ដល់សកម្មជនដីធ្លី អ្នកស្រី យ៉ោម បុប្ផា ដែលកំពុងជាប់ពន្ធនាគារ។
លោក ប៉ា សុជាតិវង្ស នៅចំពោះមុខតំណាងអ្នកភូមិបឹងកក់ទាំង៦នាក់ ក្នុងជំនួបពិភាក្សា បានសន្យា
ថា លោកនឹង ចុះសិក្សាករណីនីមួយៗ នៅចុងខែឧសភា ឆ្នាំ២០១៣ ដើម្បីស្វែងរកដំណោះស្រាយឲ្យ
បានប្រសើរបំផុត ហើយ លោកបានសន្យាថា នឹងចុះទៅពិនិត្យមើលករណីបឹងកក់មុនគេ នៅសប្តាហ៍
នេះ។
ការសន្យា និងប្តេជ្ញាដោះស្រាយលើទំនាស់ដីធ្លីមួយនេះ លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ស
កម្ពុជា បាន សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅទៅលើជំហរមួយនេះ។ លោកបានបញ្ជាក់ថា «ខ្ញុំសូមស្វា
គមន៍ចំពោះឆន្ទៈបើក ចំហរបស់របស់ឯកឧត្តមចំពោះប្រជាពលរដ្ឋ ដែលកំពុងត្រូវការជំនួយជាបន្ទាន់
ពីឯកឧត្តម ហើយសង្ឃឹមថា ការ សន្យារបស់ឯកឧត្តមចំពោះសហគមន៍ នឹងទទួលបានលទ្ធផលយ៉ាង
ពិតប្រាកដ។ ខ្ញុំក៏សូមអំពាវនាវដល់សាលា រាជធានីភ្នំពេញ រៀបចំឲ្យមានការប្រជុំជាផ្លូវការជាមួយ
ប្រជាសហគមន៍បឹងកក់នាពេលឆាប់ៗខាងមុខនេះ ដើម្បី ពិភាក្សាលើផែនការជាក់លាក់រកដំណោះ
ស្រាយបញ្ហានោះ ដោយមានការចូលរួមពីអង្គការសង្គមស៊ីវិលផងដែរផង ដែរ»។
នៅក្នុងលិខិតប្រកាសព័ត៌មានរបស់ខ្លួន លោក អ៊ូ វីរៈ ក៏បានជំរុញឲ្យសាលាឧទ្ធរណ៍ដាក់កាលបរិច្ឆេទ
សវនាការលើ ករណីអ្នកស្រី យ៉ោម បុប្ផា ឲ្យបានឆាប់បំផុត និងទម្លាក់ការចោទប្រកាន់ទាំងអស់ចំពោះ
អ្នកស្រី ព្រមទាំងដោះ លែងអ្នកស្រីភ្លាមៗ ដោយគ្មានលក្ខខណ្ឌ។
សូមបញ្ជាក់ថា ទំនាស់ដីធ្លីរបស់អ្នកភូមិបឹងកក់បានក្លាយជាជម្លោះដ៏រ៉ាំរ៉ៃអស់ជាច្រើនឆ្នាំ បន្ទាប់ពីរាជ
រដ្ឋាភិបាល កម្ពុជា បានសម្រេចផ្តល់សិទ្ធិឲ្យក្រុមហ៊ុនឯកជន វិនិយោគទៅលើដីបឹងជាច្រើនហិកតាមួយ
នេះ ទៅជាតំបន់ពា ណិជ្ជកម្ម កន្លែងកម្សាន្ត និងលំនៅដ្ឋានដ៏ទំនើប ក្នុងបំណងលើកសោភណភាពទី
ក្រុង។ មានប្រជាពលរដ្ឋជាច្រើន គ្រួសារ ហើយបានព្រមទទួលយកនូវគោលនយោបាយរបស់រាជរដ្ឋា
ភិបាល ហើយក៏បានរើចេញពីតំបន់មួយនេះ ផងដែរ ដោយឡែកនៅតែប្រជាពលរដ្ឋជាង៤០គ្រួសារ
ប៉ុណ្ណោះ បានបដិសេធហើយទាមទារឲ្យរាជរដ្ឋាភិបាលផ្តល់ដីជូនពួកគេ ដើម្បីអភិវឌ្ឍន៍នៅនឹងកន្លែង៕ ប្រភពពី Camnews.com.kh

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន