ពលរដ្ឋមកពីសហគមន៍បឹងកក់
ថ្មគោល និងសហគមន៍បុរីកីឡា ប្រមាណ ២០០នាក់
បាននាំគ្នាធ្វើបាតុកម្មបិទមហាវិថីព្រះមុនីវង្ស
នៅខាងមុខសាលារាជធានីភ្នំពេញ នៅថ្ងៃ២៩ ឧសភា
ដើម្បីសុំឲ្យអភិបាលរាជធានីភ្នំពេញ ថ្មី លោក ប៉ា សុជាតិវង្ស
ដោះស្រាយជម្លោះដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុនដែលបានអូសបន្លាយ
ប្រមាណ ៥ឆ្នាំទៅហើយ។
អាជ្ញាធររាជធានីភ្នំពេញ
បានបំបែកក្រុមអ្នកតវ៉ាដោយប្រើរថយន្តបាញ់ទឹកពន្លត់អគ្គិភ័យចំនួន
៣គ្រឿង បាញ់សន្ធាប់ទៅលើពួកគាត់ បណ្ដាលឲ្យស្ត្រី
៣នាក់សន្លប់នៅនឹងកន្លែង។
ស្ត្រី ៣នាក់ដែលសន្លប់នេះ គឺជាស្ត្រីសហគមន៍បឹងកក់ មានឈ្មោះអ្នកស្រី ខែក ចាន់រស្មី អ្នកស្រី បូ ឆវី និងអ្នកស្រី ង៉ែត ឃុន។
តំណាង ពលរដ្ឋក្នុងសហគមន៍បឹងកក់ គឺអ្នកស្រី ទេព វន្នី បានថ្លែងថា ការតវ៉ានេះគឺពួកគាត់ចង់បានចម្លើយដែលអភិបាលរាជធានីភ្នំពេញ ថ្មី គឺលោក ប៉ា សុជាតិវង្ស បានសន្យាថា នឹងដោះស្រាយឲ្យពួកគាត់ ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់ឃើញលទ្ធផល។ អ្នកស្រីបន្តថា ការបង្ក្រាបទៅលើពលរដ្ឋដូច្នេះ គឺរឹតតែធ្វើឲ្យពលរដ្ឋពុះកញ្ជ្រោលថែមទៀត។
នេះជាលើកទីមួយ ហើយដែលអាជ្ញាធរបានប្រើឡានទឹកពន្លត់អគ្គីភ័យបាញ់បង្ក្រាបអ្នក តវ៉ាក្នុងរឿងជម្លោះដីធ្លីក្នុងរាជធានីភ្នំពេញ ក្នុងការគ្រប់គ្រងដោយលោក ប៉ា សុជាតិវង្ស ដែលទើបនឹងឡើងកាន់តំណែងថ្មីៗនេះ។
កាលពីថ្ងៃទី៩ ឧសភា អ្នកតវ៉ាដដែលបាននាំគ្នាទៅសាលារាជធានីម្ដងរួចមកហើយ ដើម្បីសុំឲ្យអភិបាលរាជធានីភ្នំពេញ ដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ ហើយអភិបាលរាជធានីបានសន្យាថា នឹងដោះស្រាយបញ្ចប់បញ្ហានៅក្នុងខែឧសភានេះ។
ឆ្លើយតបបញ្ហា នេះ នាយកទីចាត់ការរដ្ឋបាលនៃសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែងថា ចាប់តាំងពីបានអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានជួបជុំជាមួយអ្នកតវ៉ាមកនោះ សាលារាជធានីបានបង្កើតក្រុមការងារពិសេសក្នុងការធ្វើកិច្ចការ ដោះស្រាយនេះហើយ។ លោកថា សាលារាជធានីត្រូវការពេលវេលាសម្រាប់ដោះស្រាយបញ្ហានេះ។
យ៉ាង ណាក៏ដោយ អនុប្រធានផ្នែកអង្កេតសិទ្ធិមនុស្សនៃសមាគមអាដហុក លោក ណៃ វង់ដា ដែលបានឃ្លាំមើលករណីនេះមានមតិថា ការបង្ក្រាបក្រុមអ្នកតវ៉ានេះមិនមែនជាដំណោះស្រាយនោះទេ ប៉ុន្តែវាកាន់តែនាំឲ្យពលរដ្ឋមានកំហឹងថែមមួយកម្រិតទៀត។ ប៉ុន្តែជាដំណោះស្រាយអភិបាលរាជធានីភ្នំពេញ ថ្មី បើមានចេតនាបញ្ចប់បញ្ហានេះ គួរតែកោះហៅពលរដ្ឋក្នុងសហគមន៍ទាំង៣ ជួបពិភាក្សាគ្នារកដំណោះស្រាយដោយមានការដឹងឮ និងចូលរួមផ្ដល់យោបល់ពីសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធដីធ្លី។

ក្នុងការតវ៉ាបិទផ្លូវនោះ
អ្នកបឹងកក់បានបោះពុម្ពអនុក្រឹត្យមួយផ្ទាំងធំដែលជាអនុក្រឹត្យរបស់
រដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០១១
ដែលបានសម្រេចកាត់ដីទំហំ
១២.៤៤ហិកតារប្រគល់អោយអ្នកភូមិដែលពុំព្រមចាកចេញសម្រាប់អភិវឌ្ឍន៍
នៅនឹងកន្លែង។
ករណីនេះពួកគេទាមទារអោយបោះព្រំដីបញ្ចូលអ្នក ភូមិ ៤៨គ្រួសារទៀតចូលក្នុងគម្រោងអភិវឌ្ឍន៍នៅនឹងកន្លែង ផ្ដល់ប្លង់កម្មសិទ្ធិអោយពលរដ្ឋនៅសេសសល់អោយគ្រប់ចំនួន កសាងប្រព័ន្ធលូបណ្ដោះទឹកចេញពីភូមិ និងពិសេសផ្ដល់យុត្តិធម៌ដោះលែងអ្នកស្រី យ៉ោម បុប្ផា។
ចំណែកអ្នក បុរីកីឡា និងសហគមន៍ថ្មគោល បានទាមទារដំណោះស្រាយសមរម្យដល់ពួកគាត់ក្នុងពេលបណ្ដេញចេញ។ ក្នុងគ្រាពលរដ្ឋជាង ១០០គ្រួសារកំពុងរស់នៅលើគំនរសំរាមក្រោយពេលក្រុមហ៊ុនផានអ៊ីម៉ិច ឈូសបំផ្លាញផ្ទះសម្បែង និង ១៨២គ្រួសារក្នុងសហគមន៍ថ្មគោល ក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កំពុងប្រឈមនឹងការបណ្ដេញ។
ក្រុម ប្រជាពលរដ្ឋភាគច្រើនជាស្ត្រីដែលរងការបង្ក្រាបដោយបាញ់ទឹកក្នុង ពេលធ្វើបាតុកម្មបិទមហាវិថីព្រះមុនីវង្ស ប្រមាណជិត ៣ម៉ោង បានរំសាយវិញ ដោយគ្មានដំណោះស្រាយឡើយ៕ ប្រភព៖ RFA

1 comment:
ដំណឹងល្អសម្រាប់អ្នករាល់គ្នា
ឈ្មោះរបស់ខ្ញុំគឺ Zara ខ្ញុំចង់ប្រើពេលវេលានេះដើម្បីព្រមានមនុស្សដែលស្វែងរកប្រាក់កម្ចីអ៊ិនធឺណេតនៅអាស៊ីនិងនៅជុំវិញពិភពលោកដើម្បីប្រុងប្រយ័ត្នដោយសារតែពួកគេបោកប្រាស់និងផ្តល់ប្រាក់កម្ចីក្លែងក្លាយតាមអ៊ិនធរណេត។
ខ្ញុំចង់ចែកចាយទីបន្ទាល់របស់ខ្ញុំអំពីរបៀបដែលមិត្តម្នាក់បានយកខ្ញុំទៅអ្នកអោយខ្ចីបន្ទាប់ពីខ្ញុំត្រូវបានបោកប្រាស់ដោយនារីម្នាក់ដែលអះអាងថានាងមកពីប្រទេសប្រេស៊ីល។ ខ្ញុំស្ទើរតែបាត់បង់ក្តីសង្ឃឹមរហូតដល់ខ្ញុំបានជួបជាមួយក្រុមហ៊ុនវិនិយោគ Suzan ។ Suzan បានផ្តល់លុយ 600 លានរៀលដល់ខ្ញុំក្នុងរយៈពេលតិចជាង 72 ម៉ោងដោយគ្មានការគាបសង្កត់។
ខ្ញុំមានការភ្ញាក់ផ្អើលនិងរីករាយដែលបានទទួលប្រាក់កំចីរបស់ខ្ញុំ។ ខ្ញុំសន្យាថាខ្ញុំនឹងចែករំលែករឿងនេះដើម្បីឱ្យប្រជាជនអាចទទួលបានប្រាក់កម្ចីងាយស្រួលដោយគ្មានភាពតានតឹង។ ដូច្នេះប្រសិនបើអ្នកត្រូវការប្រាក់កម្ចីសូមទាក់ទងពួកគេតាមអ៊ីម៉ែល: (suzaninvestment@gmail.com) ។ អ្នកនឹងមិនខកចិត្តទេ។
អ្នកអាចទាក់ទងខ្ញុំតាមអាស័យដ្ឋាន (Ammisha1213@gmail.com) ប្រសិនបើអ្នកត្រូវការជំនួយឬព័ត៌មាន (lukman.karina@yahoo.com) ដែលថ្មីៗនេះបានទទួលប្រាក់កម្ចីពីក្រុមហ៊ុន។
Post a Comment