Saturday, May 4, 2013

ចាក់សោរ​ Windows ជាមួយផ្ទាំង Lock Pattern ស្រដៀង​ប្រព័ន្ធប្រតិបត្តិការ​ Android

0 comments
មិនត្រឹមតែអ្នកប្រើប្រាស់ ទូរស័ព្ទដែលដើរដោយប្រព័ន្ធប្រតិបត្តិការ​ Android ប៉ុណ្ណោះទេ ដែលមានការចាប់អារម្មណ៍ទៅលើផ្ទាំង Lock Screen របស់ប្រព័ន្ធប្រតិបត្តិការ​នេះ សូម្បីតែអ្នកប្រើប្រព័ន្ធប្រតិបត្តិការ​ iOS ក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ ដោយហេតុថា វាមានលក្ខណៈស្អាត សាមញ្ញ ប៉ុន្តែគួរឲ្យទាក់ទាញ។
នៅពេលនេះ សំបុកអាយធី សូមនាំជូនមកនៅកម្មវិធីមួយ ដែលអាចឲ្យលោកអ្នកធ្វើការចាក់សោរ​ Windows ដោយប្រើផ្ទាំង Lock Screen របស់ប្រព័ន្ធប្រតិបត្តិការ​ Android។
XUS PC Lock បានផ្តល់នូវមធ្យោបាយគួរឲ្យចាប់អារម្មណ៍ថ្មីមួយ ក្នុងការចាក់សោរ ​computer របស់លោកអ្នក។​ ជាមួយនឹងកម្មវិធីមួយនេះ​ លោកអ្នក​នឹងប្រើប្រាស់ mouse របស់លោកអ្នកមកអូសជាគំនូស pattern សម្រាប់ចាក់សោរ។
XUS PC Lock ត្រូវបានភ្ជាប់មកជាមួយនូវមុខងារដ៏សម្បូរបែប ជាច្រើន ដូចជាចាក់សោរពេលបើក Computer (Start Up) ចាក់សោរ​ដោយស្វ័យប្រវត្តិ​ក្នុងរយៈមួយដែលបានកំណត់ ផ្តាច់ប្រព័ន្ធ Internet ចាក់សោរក្តារចុច(Keyboard) និងការដាក់សេចក្តីជូនដំណឹង(Alert Text) ជាដើម។
ជាមួយនឹងមុខងារដ៏សម្បូរបែបនេះ XUS PC Lock ក៏បានអនុញ្ញាតឲ្យលោកអ្នកប្តូរផ្ទាំង background របស់ Lock Screen ផងដែរ។
ដើម្បីជៀសវាងក្នុងការភ្លេច រូបគំនូសចាក់សោររបស់លោកអ្នក លោកអ្នកក៏អាចធ្វើការ Backup រូបគំនូសនោះទុក ក្នុងប្រភេទជាឯកសារ *.bmp បានផងដែរ។
រូបភាពពេលដែលកម្មវិធីធ្វើការ Lock Screen។
រូបភាពនៅពេលដែលអ្នកប្រើប្រាស់ គូសខុសច្រើនដង។
ប្រសិនបើលោកអ្នកចង់ចាក់សោរ computer ដូចជាចាក់សោរ ទូរស័ព្ទ smartphone របស់លោកអ្នក កម្មវិធី XUS PC Lock នេះគឺជាជម្រើសដ៏ប្រសើរមួយ :)។ http://www.sombokit.com/






No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន