Tuesday, May 21, 2013

Galaxy S4 Active អាចការពារជម្រាបទឹក លេចចេញរូបភាពជាក់ស្តែង

0 comments
បន្ទាប់ពីមានព័ត៌មានចចាមអារាមមួយចំនួន ស្តីពីរូបសណ្ឋាន ពេលនេះរូបភាពជាក់ស្តែង ដែល
ត្រូវបានចាត់ទុកថាជា Galaxy S4 Active ទើបតែត្រូវបានគេហទំព័របច្ចេកវិទ្យា GSM Arena ធ្វើ
ការបង្ហោះនៅលើអ៊ីនធឺណេត។ បណ្តារូបភាពទាំងនោះបានឲ្យឃើញថា ផលិតផលមានរូបរាង
ខាងក្រៅប្រហែលនឹង Galaxy S4 Version ដើម ប៉ុន្តែមានភាពខុសគ្នាខ្លះៗ ពីចំនុចតូចមួយចំនួន។
ដូចជានៅផ្នែកខាងមុខ ប៊ូតុងបីនៅផ្នែកខាងក្រោមអេក្រង់ ជាប៊ូតុងរឹង មិនមានប៊ូតុងប្រភេទ Touch
Screen ពីរនៅអមសងខាងទេ។ ផ្នែកខាងក្រោយ មានចែកជាផ្នែកតូចៗជាច្រើនផ្នែក និងអាចប្រើ
ប្រាស់ ខ្ចៅបួនគ្រាប់ ដើម្បីមួលឲ្យជាប់ណែនផ្នែកខាងក្រោយនៃស្មាតហ្វូន បង្កើនសមត្ថភាពការ
ពារជម្រាបចូលនៃទឹក និងធូលី។
រូបភាពជាក់ស្តែងមួយទៀតបានឲ្យឃើញថា Galaxy S4 Active មានឈ្មោះកូដ I9295, ឈ្មោះកូដ
សំរាប់ទីផ្សារអន្តរជាតិ។ GSM Arena ក៏បានធ្វើការប៉ាន់ស្មានថា ស្មាតហ្វូនអាចនឹងប្រើប្រាស់ chip
Snapdragon 600 ល្បឿន 1,9 GHz ជាមួយក្រាហ្វិក Adreno 320 ដូច S4 នៅលើទីផ្សារអាមេរិច
ដែរ។
ជាក់ស្តែង ព័ត៌មានដែលគួរឲ្យចាប់អារម្មណ៍បំផុតគឺ S4 Active នៅតែបំពាក់អេក្រង់ Full HD ប៉ុន្តែ
ទំហំប្រហែលជាស្ថិតក្នុងចន្លោះតែពី 4,65 - 4,7 inch ប៉ុណ្ណោះ។ កំរិត Pixel ឡើងដល់ 480 ppi,
ប្រហាក់ប្រហែលនឹង HTC One និងខ្ពស់ជាង Galaxy S4 5 inch (441 ppi)។
ក្នុងនោះ ការប៉ាន់ស្មានមួយចំនួនផ្សេងទៀត បានឲ្យដឹងថា Galaxy S4 Version មិនជ្រាបទឹក មាន
កាមេរ៉ាតែ 8 MP ជំនួសឲ្យ13 MP ដូចនៅលើ Version ដើម។
ចំពោះ ពេលវេលាច្បាស់លាស់នៃការបង្ហាញខ្លួន និងតំលៃលក់នៃស្មាតហ្វូននេះ នៅមិនទាន់បង្ហើប
ឲ្យដឹងនៅឡើយទេ៕ ប្រភពពី Camnews.com.kh


No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន