Friday, May 10, 2013

ពលរដ្ឋជិត ៨ ម៉ឺននាក់ ដាក់ពាក្យ ដោយចង់រស់នៅ លើភពផ្កាយព្រះអង្គារ

0 comments
អន្តរជាតិ ៖ ពលរដ្ឋជិត ៨ ម៉ឺននាក់​មកពី ​១២០​ ប្រទេសទូទាំងពិភពលោក​​ បានដាក់ពាក្យ
ដោយមានគោលបំណង        ក៏ដូចជា ស្នើ  ចាកចេញពីភពផែនដី  និង បន្តជីវិតរស់នៅជា
អចិន្ត្រៃយ៍នៅលើភពព្រះអង្គារ   នេះបើតាមការដកស្រង់អត្ថបទផ្សាយ  របស់ទំព័រសារព័ត៌
មានប្លែកបរទេស spy ដែលទើបតែបានចេញផ្សាយកាលពីពេលថ្មីៗនេះ។
ការបើកសម្ពោធការដាក់ពាក្យនេះ ​ គឺកើតឡើងចេញពីកម្មវីធិទូរទស្សន៍ធាតុពិត របស់អង្គ
ការមិនរកប្រាក់ចំណូលរបស់ប្រទេសហូឡង់ ដែលមានឈ្មោះថា  Mars One ។  គម្រោង
ផែនការរបស់ពួកគេ គឺមហិច្ឆតាជាងមួយទសវត្សរ៍មកនេះដើម្បីបង្កើតបានការតាំងលំនៅ
ថ្មីមួយ នៅលើភពព្រះអង្គារ។

ដោយឡែក វាមានដំណើរការពីរឆ្នាំរួចមកហើយ តែពួកយើងត្រូវការរយៈពេល ៧ ឆ្នាំទៀត
ដើម្បីបន្តសំរេចនូវមហិច្ឆតាមួយនេះ   ។ លើសពីនេះ  បើយោងតាមគេហទំព័រផ្លូវការរបស់
Mars One អោយដឹងថា មានបេក្ខភាព ១៧,៣២៤ នាក់  មកពី  ទ្វីបអាមេរិក បេក្ខភាពមក
ពីចិន មានចំនួន ១០,២៤១ និង  បេក្ខភាពមកពី អឺរ៉ុប មានចំនួន ៣,៥៨១  បានដាក់ពាក្យ
ទៅរស់នៅលើភពព្រះអង្គារនោះ៕


No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន