រតនគិរីៈ ព្រៃឈើជិត ១០០០០ ហិកតា
នៃតំបន់អភិរក្សជីវិតសត្វព្រៃលំផាត់ ក្នុងខេត្តរតនគិរី
ត្រូវបានកាប់ដោយខុសច្បាប់ ចាប់តាំងពីខែតុលា។
នេះបើតាមមន្រ្តីអង្គការក្រៅរដ្ឋាភិបាលឲ្យដឹងកាលពីថ្ងៃចន្ទ
។
លោក ស៊ុម ភារុន
មន្រ្តីគម្រោងរបស់អង្គការជីវិតបក្សីអន្តរជាតិ សម្រាប់កម្ពុជា
បានថ្លែងថា លោកបានចុះទៅកន្លែងនោះ កាលពីខែមុន
និងមានការភ្ញាក់ផ្អើល ចំពោះទំហំនៃការកាប់ឈើខុសច្បាប់
នៅក្រៅតំបន់ដែលផ្តល់សម្បទានសេដ្ឋកិច្ច
ទៅឲ្យក្រុមហ៊ុនវៀតណាម Hoang Anh Gia Lai (HAGL)។
លោកបានថ្លែងថា៖ «តំបន់អភិរក្សសត្វព្រៃ គឺជាជំរកមួយ
សម្រាប់សត្វព្រៃគ្រប់ប្រភេទ ប៉ុន្តែអ្វីដែលខុសគឺថា
ការកាប់ឈើខុសច្បាប់ ដែលកំពុងធ្វើឡើង ចំពោះព្រៃនេះ
និងធនធានធម្មជាតិរបស់វា គឺជាសោកនាដកម្មមួយ»។
លោកបន្តថា៖ «វាស្ទើរមិនអាចជឿទៅរួច»។ ប្រភពពី Postkhmer.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment