Tuesday, May 7, 2013

ក្រសួង​សម្រេច​ផ្អាក​ការ​រឹត​បន្តឹង

0 comments
ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ប្រកាស​ផ្អាក​រាល់​សេចក្ដី​សម្រេច​ចិត្ត​ និង​កិច្ច​ព្រម​ព្រៀង​ធ្វើ​ឡើង​ដោយ​បញ្ញត្តិករ​ទូរគមនាគមន៍​កម្ពុជា (TRC)​ជាមួយ​បណ្ដា​ប្រតិបត្តិករ​ទូរស័ព្ទ។
កិច្ច​ព្រម​ព្រៀង​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​កិច្ច​ប្រជុំ​កាល​ ពី​ថ្ងៃ​ទី២២ ខែ​មេសា​និង​ថ្ងៃ​ទី​២៦ ខែ​មេសា​រវាង​TRC និង​ក្រុមហ៊ុន​ទូរស័ព្ទ​ទាក់​ទង​នឹង​ការ​កំណត់​តម្លៃ​សេវា​ទូរស័ព្ទ ដោយ​បញ្ឈប់​ជា​ស្ថាពរ​នៃ​ការ​ផ្សាយ​ឃោសនា​ពាណិជ្ជកម្ម​របស់​បណ្ដា​ ប្រតិបត្តិ​ករ​ទូរស័ព្ទ​ទាំង​អស់​ដែល​រំលោភ​លើ​ប្រកាស​អន្តរ​ក្រសួង​ដែល​បាន ​ចុះ​ហត្ថលេខា​កាល​ពី​ឆ្នាំ​២០០៩។
ប៉ុន្តែ​លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក សូរ ឃុន រដ្ឋ​មន្រ្តី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ប្រកាស​ផ្អាក​ការ​អនុវត្ត​ សេចក្ដី​សម្រេច​ទាំង​នោះ។
សេចក្តី​ប្រកាស​នេះ​បាន​បន្ថែម​ថា​៖ « TRC ត្រូវ​តែ​ពិភាក្សា​ជាមួយ​បណ្ដា​ប្រតិបត្តិ​ករ​ទាំង​អស់​ស្រប​តាម​នីតិវីធី​ នៃ​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​ដើម្បី​ពិនិត្យ​កែ​សម្រួល​គោល​នយោបាយ ​លិខិត​បទដ្ឋាន និង​បទប្បញ្ញត្តិ​ពាក់​ព័ន្ធ​ជា​ធរមាន​ដែល​មិន​សម​ស្រប​នឹង​សភាព​ការណ៍​ បច្ចុប្បន្ន​ជាក់​ស្ដែង។
មិន​អាច​ទាក់​ទង​លោក សូរ ឃុន រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ថ្ងៃ​ ម្សិលមិញ។លោក ម៉ៅ ចរិយា នាយក TRC បាន​និយាយ​ថា​កិច្ច​ប្រជុំ​និង​កិច្ច​ព្រម​ព្រៀង​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ ខែ​មេសា​ភាគ​ច្រើន​ប្រតិបត្តិ​ករ​ទាំង​នោះ​បាន​យល់​ព្រម​លើ​អ្វី​ដែល​ចែង​ ក្នុង​ប្រកាស​តែ​សេចក្តី​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​របស់​ក្រសួង​មិន​បាន​ ផ្ដល់​ការ​កម្រិត​ណា​មួយ​លើ​ប្រតិបត្តិករ​ទូរស័ព្ទ​ទាំង​អស់​នោះ​ទេ​។​លោក​ បន្ត​ថា​៖ «​យើង​នឹង​ធ្វើ​តាម​សេចក្ដី​ប្រកាស​ថ្មី​របស់​ក្រសួង​តែ​យើង​មិន​ដឹង​ពី​ ពេលវេលា​កំណត់​កិច្ច​ប្រជុំ​នៅ​ឡើយ​ទេ»។
នៅ​ពេល​សួរ​ថា​តើ​ក្រសួង​បាន​អនុញ្ញាត​ឲ្យ​ប្រតិបត្តិករ​ទូរស័ព្ទ​ទាំង​ អស់​ធ្វើ​ការ​ឃោសនា​ពាណិជ្ជកម្ម​និង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ដល់​អតិថិជន​ ជាថ្មី​ដូច​លើក​មុន​ទេ​លោក ម៉ៅ ចរិយា បាន​ឲ្យ​ដឹង​ថា​ក្រសួង​បាន​បញ្ឈប់​ជា​បណ្ដោះ​អាសន្ន​លើ​ការ​រឹត​បន្តឹង​នេះ​ ហើយ។
ប៉ុន្តែ​លោក​មិន​បាន​និយាយ​ថា តើ​តម្លៃ​សេវា​ទូរស័ព្ទ​ក្នុង​ប្រព័ន្ធ​និង​ឆ្លង​ប្រព័ន្ធ​អាច​មាន​តម្លៃ​ ទាប​ជាង ឬ​ថ្លៃ​ជាង​នោះ​ទេ​។ លោក​បន្ត​ថា​៖​«យើង​ត្រូវ​តែ​គិត​ដូច​នេះ​ព្រោះ​អ្វី​ដែល​យើង​កំពុង​ធ្វើ​គឺ ​ដើម្បី​ប្រជាជន​។ តម្លៃ​កាន់​តែ​ទាប​គឺជា​អ្វី​ដែល​រដ្ឋាភិបាល​ចង់​បាន»។
លោក Thomas Hundt អគ្គ​នាយក​ប្រតិបត្តិករ​ទូរគមនាគមន៍​Smart បាន​និយាយ​ថា ក្រុមហ៊ុន​នេះ​បាន​ដឹង​អំពី​លិខិត​របស់​ក្រសួង​ហើយ​សេចក្ដី​ប្រកាស​នេះ​ធ្វើ ​ឡើង​ដោយ​ក្រសួង​កាល​ពី​ថ្ងៃ​អាទិត្យ​។ លោក​ឲ្យ​ដឹង​ថា​៖ «​ស្មាត​ពិត​ជា​ស្វាគមន៍​សេចក្ដី​សម្រេច​ចិត្ត​នេះ​តាម​រយៈ​ក្រសួង ដែល​ធ្វើ​ការ​សម្រេច​ចិត្ត​និង​សេចក្ដី​ប្រកាស​នេះ»។
មិន​អាច​ទាក់​ទង​ក្រុមហ៊ុន Cellcard និង Beeline បាន​ទេ កាល​ពី​ថ្ងៃ​ម្សិលមិញ។
លោក សុង ឡេង នាយក​លេខាធិការដ្ឋាន TRC កាល​ពី​ម្សិលមិញ​បាន​ចេញ​លិខិត​មួយ​ដល់​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ទាំង​អស់​ ដែល​ពី​លើក​មុន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ជាមួយ TRC ដើម្បី​ជូន​ដំណឹង​ដល់​ពួក​គេ​អំពី​ការ​ផ្អាក​កិច្ច​ប្រជុំ​នេះ។ កិច្ច​ប្រជុំ​នេះ​សំដៅ​ពិភាក្សា​អំពី​ប្រកាស​លេខ​២៣២​ស្ដី​ពី​តម្លៃ​ អប្បបរមា​របស់​ទូរស័ព្ទ​ចល័ត ទូរស័ព្ទ​លើ​តុ និង​តម្លៃ​ភ្ជាប់​ប្រព័ន្ធ​ដើម្បី​ទូរស័ព្ទ​ទៅ​កាន់​បណ្ដាញ​ផ្សេង។ លិខិត​នេះ​បាន​ឲ្យ​ដឹង​ថា មន្រ្តី​នឹង​ជូន​ដំណឹង​ដល់​បណ្ដា​ប្រតិបត្តិ​ករ​អំពី​កាល​បរិច្ឆេទ​សម្រាប់​ កិច្ច​ប្រជុំ​ពេល​ក្រោយ​៕ PB ប្រភពពី http://www.ksn-news.com/


No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន