កំពតៈ កម្មកររោងចក្រមីង ដា
ដែលជារោងចក្រដេរស្បែកជើងមួយមានអ្នកបញ្ចេញកម្លាំងពលកម្ម
រហូតដល់១.៣៣០នាក់ស្ថិតនៅក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ
ក្រុងកំពត កាលពីរសៀលថ្ងៃទី៦ខែ ឧសភា ឆ្នាំ២០១៣
បាននាំគ្នាធ្វើបាតុកម្មទាមទារបើកប្រាក់ខែ
និងប្រាក់អតីតការងារបន្ទាប់ពីលេចឮដំណឹង
ថាថៅកែធំនៅភ្នំពេញវិលត្រឡប់ទៅស្រុកដោយមិនវិលត្រឡប់មកវិញ។
ស្ថាប័នជំនាញពីរចុះអន្តរាគមន៍ភ្លាមៗ រហូតក្រុមកម្មករទទួលយកបាន
និងសន្យាបន្តការងារនៅថ្ងៃបន្ទាប់ ប៉ុន្តែអាចនឹងធ្វើបន្ត ក្នុងករណី
ថ្ងៃទី១០ខែឧសភា ខាងមុខរោងចក្រខកខានមិនបើកលុយជូន។
ក្រុមកម្មករបាននិយាយថា កាលពីថ្ងៃសៅរ៍ទី៤ ខែឧសភា ឆ្នាំ២០១៣
ពួកខ្លួនបានឃើញមានការដឹកម៉ាស៊ីនសម្រាប់កាត់ស្បែកជើងចេញពីរោងចក្រ
ចំនួនប្រាំគ្រឿង តែមិនចាប់អារម្មណ៍អ្វីទេ។
ស្រាប់តែនៅថ្ងៃចន្ទនេះមានគេប្រាប់ថា
កាលពិម្សិលមិញមានការព្យាយាមដឹកម៉ាស៊ីនចេញចំនួនពីរគ្រឿងទៀត
តែសមត្ថកិច្ចហាមឃាត់ទាន់។ ជាមួយនឹងហេតុការណ៍នោះ ទើបពួកខ្លួនដឹងថា
ថៅកែធំនៅភ្នំពេញបានត្រឡប់ទៅប្រ ទេសដោយមិនវិលមកវិញទេ
ដូច្នេះហើយទើបពួកខ្លួនសម្រេចនាំគ្នាផ្អាកមិនធ្វើការមួយល្ងាច
ហើយប្រមូលផ្តុំគ្នាទាមទារបើកប្រាក់ថ្លៃពលកម្ម
និងប្រាក់អតីតការងារ។
លោកដួង សាវណ្ណ
ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពត
បានប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៣
ពិតជាមានហេតុការណ៍នៃការដឹកម៉ាស៊ីនដេរចេញពីរោងចក្រ មីង ដា មែន។
បន្ទាប់ពីទទួលដំណឹងនេះ
ក្នុងនាមមន្ទីរជំនាញលោកបានរាយការណ៍ជូនលោកអភិបាលខេត្ត រហូត
ទប់ស្កាត់បាននៅថ្ងៃបន្ទាប់ពេលគេព្យាយាមដឹកចេញពីរគ្រឿងទៀត។
ចំពោះព័ត៌មានដែលថា ថៅកែធំនៅភ្នំពេញវិលត្រឡប់ទៅប្រទេសតៃវ៉ាន់នោះ
ជារឿងពិត តែត្រង់ថាគេមកវិញ ឬមិនមកនោះមិនប្រាកដទេ។
បើមានករណីគេចវេះមែននោះរាល់ទ្រព្យសម្បត្តិដែលមានទាំងប៉ុន្មាន
មិនអាចយកចេញបានទេ។ ក្នុងនាម
មន្ទីរជំនាញនឹងជួយបង្កលក្ខណៈដល់កម្មករក្នុងការដាក់បណ្តឹងចូល
តុលាការ
ដើម្បីសុំរក្សាការពារសម្រាប់ជាប្រយោជន៍ដល់កម្មកទាំងអស់។
ជុំវិញបាតុកម្មនេះ នៅល្ងាចថ្ងៃដដែល សមត្ថកិច្ចចម្រុះ
ក្នុងនោះមានតំណាងក្រសួងសង្គមកិច្ច និង ប្រធាន
អនុប្រធានមន្ទីរការងារខេត្តកំពត ជាជំនាញបានចុះអន្តរាគមន៍ភ្លាមៗ
តាមរយៈជួបជាមួយតំណាងក្រុមកម្មករ។
បន្ទាប់ពីជួយបង្កលក្ខណៈងាយស្រួលក្នុងការដាក់ពាក្យសុំរក្សាការពារទៅ
សាលាដំបូង ប្រធានរដ្ឋបាលរោងចក្រកាត់ដេរ មីង ដា បានបំភ្លឺថា
ជាធម្មតាខាងរោងចក្រតែបើកប្រាក់ជូនកម្មកររៀងរាល់ថ្ងៃទី ១០
តែនេះមិនទាន់ដល់ថ្ងៃក្នុងគោលការណ៍ផង
បែរជាមានអ្នកបំផុសទាមទារបើកប្រាក់ខែមុនកំណត់ទៅវិញ។
ប្រធាន
រដ្ឋបាលបន្តថា នៅពេលកម្មករភាគច្រើនកំពុងធ្វើការ
ស្រាប់តែមានអ្នកផ្តាច់ភ្លើងធ្វើឱ្យកម្មករ
ជ្រួលច្របល់ចេញពីកន្លែងធ្វើការ
ហើយប្រមូលផ្តុំគ្នាកើតជារៀងតវ៉ារឿងប្រាក់ខែនេះ។
ប្រធានរដ្ឋបាលបានយល់ព្រមដោយអះអាងថា ជាសម្តីរបស់មេខាងលើថា
នឹងបើកប្រាក់ខែជូនកម្មករនៅថ្ងៃទី១០ដូចសព្វដង
ហើយកម្មករត្រូវបន្តធ្វើការជាធម្មតាចាប់ពីថ្ងៃស្អែកតទៅ។
ជាមួយនឹងដំណោះស្រាយនេះ កម្មករទាំងអស់សុខចិត្តទទួលយក
រួចបំបែកហ្វូងទៅលំនៅស្ថានរៀងៗខ្លួន។
កម្មករម្នាក់
និយាយថា តាមពិតកាលពីព្រលឹមការងារធ្វើជាធម្មតាទេ
តែក្រោយសម្រាកថ្ងៃត្រង់ ភាគច្រើនគេចូលធ្វើការ
មួយចំនួនតូចព្យាយាមរេរាខាងក្រៅរហូតមានអ្នកទៅផ្តាច់ចរន្តអគ្គិសនី
បណ្តាលឱ្យពួកគេមិនអាចធ្វើការបាន
ទើបការធ្វើបាតុកម្មកើតចេញជាទ្រង់ទ្រាយធំបែបនេះ៕ ប្រភព៖ CEN
Tuesday, May 7, 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment